៨៤.០០០ ធម្មក្ខន្ធ

៨៤.០០០ ធម្មក្ខន្ធ ថ្ងៃនេះប្រសើរជាងថ្ងៃម្សិល ១%

ព្រះសូត្រមានអ្វីខ្លះ?អាចទស្សនាវិឌីអូពន្យល់ក្នុងyoutube: https://youtu.be/KYUdDPSfXm8
10/09/2021

ព្រះសូត្រមានអ្វីខ្លះ?
អាចទស្សនាវិឌីអូពន្យល់ក្នុងyoutube: https://youtu.be/KYUdDPSfXm8

10/03/2021

បិដកជាអ្វី? What is the tripitaka?

09/03/2021

និយាយដើមព្រះ។

08/17/2021

ផលប្រយោជន៍នៃការសិក្សាព្រះអភិធម្ម។

ការនិយាយដែលមិនបានផលល្អ ៖- ពេលឃើញនរណាម្នាក់ធ្វើអ្វីម្យ៉ាងដែលខ្លួនមិនពេញចិត្ត មិនបានសាកសួរឲ្យបានគ្រប់ជ្រុងជ្រោយ ស្រាប់តែស្...
06/21/2021

ការនិយាយដែលមិនបានផលល្អ ៖

- ពេលឃើញនរណាម្នាក់ធ្វើអ្វីម្យ៉ាងដែលខ្លួនមិនពេញចិត្ត មិនបានសាកសួរឲ្យបានគ្រប់ជ្រុងជ្រោយ ស្រាប់តែស្តីបន្ទោសតែម្តង។ ជួនកាលអ្នកប្រព្រឹត្តអ្វីខុសប្រក្រតី អាចមកអំពីបញ្ហាផ្លូវចិត្តធ្ងន់ដែលយើងមិនដឹង។
- តែងនិយាយចំអកឡកឡាយ និងសើចបញ្ឈឺចិត្ត ចំពោះមនុស្សដែលខ្លួនមិនពេញចិត្ត ឬធ្វើអ្វីខុសឆ្គាំឆ្គង។
- ចូលចិត្តយកអាថ៌កំបាំងឯកជនរបស់អ្នកដទៃ មកវាយប្រហារក្នុងទីសាធារណៈ។
-ការនិយាយចង់ឈ្នះដោយប្រយោល ដូចជា ផ្តាំផ្ញើពាក្យតាមគេ ឬតាមប្រព័ន្ធផ្សេងៗ មាន Facebook ជាដើម ហើយមិនព្រមរកពេលវេលាជួបគ្នាដោយផ្ទាល់ ដើម្បីនិយាយឲ្យបានដឹងការពិត។
………………………………
អ្នកដែលមិនយល់អំពីអំណាចរបស់កិលេសក្នុងចិត្តខ្លួនឯងច្បាស់ប៉ុណ្ណោះ ដែលចូលចិត្តសើចចំអកនៅពេលដែលឃើញនរណាម្នាក់ធ្វើខុស ប៉ុន្តែបើយល់ច្បាស់ហើយ ពេលដែលឃើញអ្នកដទៃធ្វើខុស ខ្លួនឯងរឹតតែត្រូវប្រយ័ត្ន ទោះជាចង់ក្រើនរំលឹក ក៏គួរប្រើវិធីសាស្ត្រដែលល្អ ដែលគេអាចទទួលយកបាន ព្រោះភាពជាបុថុជ្ជន ពូជនៃការប្រព្រឹត្តខុសនៅតែមានជាធម្មតា ប្រៀបដូចពេលធ្វើដំណើរតាមដងវិថី ពេលឃើញគេបើកបរមិនប្រយ័ត្ន បានជួបគ្រោះថ្នាក់ ខ្លួនដែលកំពុងតែបើកបរលើផ្លូវតែមួយនោះ ពិតជាគ្មានអារម្មណ៍សើចចំអកឲ្យអ្នកគ្រោះថ្នាក់ទេ បែរជារន្ធត់ចិត្ត អាចនឹងអាណិតអ្នកគ្រោះថ្នាក់នោះទៀតផង រីឯខ្លួនឯង ទោះជាកំពុងតែងងុយដេក ក៏ស្វាងចែស ហើយរឹតតែប្រយ័ត្នក្នុងការបើកបរជាងមុនទៅទៀត ព្រោះថា ដរាបណាមិនទាន់បានទៅដល់គោលដៅ ឱកាសដែលត្រូវគ្រោះថ្នាក់ អាចមានគ្រប់ពេល។

- ការគ្រប់គ្រងប្រទេស មានច្បាប់សម្រាប់កំណត់ទោសអ្នកធ្វើខុស

- ក្នុងព្រះពុទ្ធសាសនា មានវិន័យសម្រាប់វិនិច្ឆ័យអ្នកប្រព្រឹត្តកន្លង

សូមខ្វល់នឹងកំហុសខ្លួនឯង ឲ្យច្រើនជាងកំហុសគេ។
_____________សាន សុជា_____________

05/22/2021

សូមរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា។

05/20/2021

មើលកាំជ្រួចពិចារណាធម៌ - ដោយលោកម្ចាស់គ្រូ សានសុជា
ធម្មទានដោយ សន្តិរតោ

សច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធពេលនេះពិតជាមានខ្លឹមសារ ចូរធ្វើអំពើប្រកបដោយបញ្ញា សមហេតុនិងផល គួរទីពឹងរបស់ខាងក្នុងប្រសើរជាងពឹង...
05/20/2021

សច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធពេលនេះពិតជាមានខ្លឹមសារ ចូរធ្វើអំពើប្រកបដោយបញ្ញា សមហេតុនិងផល គួរទីពឹងរបស់ខាងក្នុងប្រសើរជាងពឹងរបស់ខាងក្រៅ។.......
ក្រុមអ្នកកាន់សាសនា Hindu បានចោលព្រះដែលខ្លួនគោរព ពេញដងផ្លូវ និងដងស្ទឹង ដោយសារព្រះ មិនបានជួយពួកគេអោយចៀសផុតពីជំងឺកូវីដ។.......
👉ជំនឿគ្មានហេតុផល នាំឱ្យវិនាសខ្លួនឯង ។

Address

New York, NY
87516

Alerts

Be the first to know and let us send you an email when ៨៤.០០០ ធម្មក្ខន្ធ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ៨៤.០០០ ធម្មក្ខន្ធ:

Shortcuts

Featured

Share

Category