07/05/2026
📢 សេចក្តីជូនដំណឹង 📢
សូមគោរពជម្រាបជូន លោកគ្រូ អ្នកគ្រូ និងអ្នកប្រើប្រាស់ App កិច្ចតែងការ ទាំងអស់ឱ្យបានជ្រាបថា៖
🛠 ក្រុមការងារបច្ចេកទេសនៃ App កិច្ចតែងការ នឹងធ្វើការ ផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល ១ សប្ដាហ៍ ដើម្បីធ្វើការជួសជុលថែទាំប្រព័ន្ធ (Maintenance) ឱ្យកាន់តែរលូន និងអភិវឌ្ឍមុខងារថ្មីៗបន្ថែម ដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុនជូនដល់លោកគ្រូ អ្នកគ្រូ! 🚀✨
🙏 ក្រុមការងារយើងខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះការរអាក់រអួលដែលនឹងកើតមានឡើងក្នុងអំឡុងពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយោគយល់ និងការគាំទ្ររបស់លោកគ្រូ អ្នកគ្រូជានិច្ចមក។ 💖
💡 យើងខ្ញុំនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងសមត្ថភាពថ្មីៗដែលកាន់តែអស្ចារ្យ និងងាយស្រួលជាងមុនទ្វេដង!
សូមអរគុណ! 🙇♂️🙇♀️ 📚✏️