Art History By Sirang LENG

  • Home
  • Art History By Sirang LENG

Art History By Sirang LENG ចែករំលែកចំណេះដឹងទូទៅខាងប្រវត្តិសិល្បៈ

សិក្ខាសាលាស្ដីអំពី “សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្ដុតាងពីអតីតកាលដល់បច្ចុប្បន្ន” នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ថ្...
27/02/2026

សិក្ខាសាលាស្ដីអំពី “សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្ដុតាងពីអតីតកាលដល់បច្ចុប្បន្ន” នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ថ្ងៃទី២៧ កុម្ភៈ ២០២៦

អាចអញ្ជើញចូលរួមស្ដាប់ដោយមេត្រីនៅព្រឹកថ្ងៃស្អែក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជ្រោយចង្វារ)
26/02/2026

អាចអញ្ជើញចូលរួមស្ដាប់ដោយមេត្រីនៅព្រឹកថ្ងៃស្អែក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជ្រោយចង្វារ)

សូមអញ្ជើញចូលរួមដោយមេត្រី
25/02/2026

សូមអញ្ជើញចូលរួមដោយមេត្រី

***ទំនៀមក្នុងព្រះរាជវាំងដែលបង្កប់នៅក្នុងគំនូរនៅក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍មួយរបស់សារមន្ទីរ ស.ស.រ. បានដាក់បង្ហាញនូវគំនូរបែ...
17/01/2026

***ទំនៀមក្នុងព្រះរាជវាំងដែលបង្កប់នៅក្នុងគំនូរ

នៅក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍មួយរបស់សារមន្ទីរ ស.ស.រ. បានដាក់បង្ហាញនូវគំនូរបែបបុរាណដែលបានបាត់បង់ពីជញ្ជាំងខាងក្នុងនៃព្រះវិហារវត្តព្រះកែវ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ យើងសង្កេតឃើញមានការបញ្ចូលនូវទំនៀមប្រតិបត្តិនៅក្នុងព្រះបរមរាជវាំងនាសម័យដែលគេគូគំនូរនេះ ដូចជា ការបាញ់កំភ្លើងគំនាប់ថ្វាយជាព្រះកិត្តិយសនៅក្នុងព្រះរាជពិធីសំខាន់ ឬទំនៀមការប្រើក្លស់កំពូលព្រហ្ម ជាដើម។

ប្រសិនបើគំនូរទាំងនោះនៅសល់ដល់សព្វថ្ងៃ ប្រហែលយើងអាចដឹងរឿងរ៉ាវសង្គមនៅសម័យនោះបានច្រើនជាងនេះទៀតក៏ថាបាន។

***សូមអញ្ចើញទៅទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍នេះឱ្យច្រើន ព្រោះជិតដល់ពេលកំណត់បិទពិព័រណ៍ហើយ។

***ត្រីបុរាសុរ (Tripurasura) ឬ ត្រីបុរ (Tripura) អសុរនៃក្រុងទាំង៣ត្រីបុរាសុរ មិនមែនជាអសុរតែម្នាក់នោះទេ តែជាអសុរ ៣ នាក់ប្...
14/01/2026

***ត្រីបុរាសុរ (Tripurasura) ឬ ត្រីបុរ (Tripura) អសុរនៃក្រុងទាំង៣

ត្រីបុរាសុរ មិនមែនជាអសុរតែម្នាក់នោះទេ តែជាអសុរ ៣ នាក់ប្អូនដែលបានសុំពរពីព្រះព្រហ្មដើម្បីមានជីវិតអមតៈ។ រឿងរ៉ាវអំពីអសុរទាំង៣មានពិពណ៌នានៅក្នុងគម្ពីរជាច្រើនដូចជា គម្ពីរមហាភារតៈ និងគម្ពីរបុរាណ (សិវបុរាណ បទ្មបុរាណ វាយុបុរាណ...) ជាដើម។

ដំណើររបស់រឿងគឺ មានអសុរ ៣ នាក់បងប្អូនមានឈ្មោះ កមលាក្ស (Kamalākṣa) តារកាក្ស (Tārakākṣa) និងវិទ្យុន្មាលិ (Vidyunmālī) បានធ្វើតបះសុំពរពីព្រះព្រហ្ម ដើម្បីមិនឱ្យមាននរណានៅក្នុងឋានទាំង៣អាចសម្លាប់ពួកគេបាន ប៉ុន្ដែព្រះព្រហ្មមិនអាចសម្រេចបំណងរបស់អសុរទាំង៣បានទេ។ ព្រះព្រហ្មក៏បានឱ្យពួកអសុរសុំពរសារជាថ្មី។

អសុរទាំងបីបានសុំពរឱ្យព្រះព្រហ្មសាងក្រុង៣អណ្ដែតលើអាកាសឱ្យពួកគេរស់នៅ ហើយរៀងរាល់១ពាន់ឆ្នាំ ក្រុងទាំង៣នឹងអណ្ដែតមកជួបគ្នាម្ដង។ ក្រោយពីក្រុងទាំង៣បានជួបគ្នាហើយ អសុរទាំង៣នឹងមានជីវិតរស់នៅដោយគ្មាននរណាអាចធ្វើអ្វីពួកគេរយៈពេល១ពាន់ឆ្នាំបន្តទៀត។ ប្រសិនបើចង់សម្លាប់អសុរាទាំង៣អាចធ្វើបានលុះត្រាតែក្រុងទាំង៣មកជុំគ្នាហើយបំផ្លាញក្រុងដោយប្រើតែផ្លែព្រួញមួយដើមប៉ុណ្ណោះ។ ការជួបគ្នានៃក្រុងទាំង៣នេះហើយទើបគេហៅថា “ត្រីបុរ” (ត្រី=៣, បុរ=ក្រុង ឬបុរី)។

ក្រោយពីអសុរ៣នាក់បងប្អូនបានពរដ៏វិសេសនេះហើយក៏ចាប់ផ្ដើមអុកឡុកលោកទាំងមូល ទើបពួកទេវតាទាំងឡាយទៅសូមអង្វរឱ្យព្រះសិវៈជួយទៅបង្ក្រាបត្រីបុរាសុរ។ នៅពេលដែលក្រុងទាំង៣ត្រួតស៊ីគ្នា ទេពផ្សេងៗបានមករួមកម្លាំងគ្នា ដោយព្រះប្ឫថិវិធ្វើជាតួរាជរថ ព្រះសូរ្យនិងព្រះចន្ទធ្វើជាកង់រាជរថ ព្រះព្រហ្មធ្វើជាសារថី (អ្នកបរ) ដងធ្នូកើតពីភ្នំព្រះសុមេរុ ខ្សែធ្នូកើតពីនាគវាសុកី ចំណែកផ្លែព្រួញគឺព្រះវិស្ណុ។ ព្រះសិវៈបានឡើងគង់រាជរថនិងបានបាញ់កម្ទេចត្រីបុរធ្លាក់ពីលើអាកាសបានសម្រេច។

នៅក្នុងសិល្បៈខ្មែរយើងប្រទះឃើងចម្លាក់ព្រះសិវៈសម្លាប់ត្រីបុរាសុរនេះតិចតួចណាស់ ដូចជា ចម្លាក់លើផ្ដែមកពីប្រាសាទភូមិអូរតាគី ខេត្តបាត់ដំបង ឆ្លាក់នៅរវាងស.វ.ទី១០ ដែលបច្ចុប្បន្នដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិភ្នំពេញ។

#ត្រីបុរ #ត្រីបុរាសុរ

ព្រះពុទ្ធរូបនៅលើព្រះកាយរបស់ព្រះអវលោកិតេស្វរ (ព្រះពោធិសត្វនៃក្ដីករុណា) ត្រង់ជំពូក២ (រោមវិវរណា-វណ៌្ណ Romavivaraṇā-varṇana)...
13/01/2026

ព្រះពុទ្ធរូបនៅលើព្រះកាយរបស់ព្រះអវលោកិតេស្វរ (ព្រះពោធិសត្វនៃក្ដីករុណា)

ត្រង់ជំពូក២ (រោមវិវរណា-វណ៌្ណ Romavivaraṇā-varṇana) នៃផ្នែកទី២ របស់គម្ពីរ ការណ្ឌវ្យូហសូត្រ (Kāraṇḍavyūh Sūtra) បានពិពណ៌នាពីភាពអស្ចារ្យនៃរន្ធរោមរបស់ព្រះអវលោកិតេស្វរ។

ត្រង់ជំពូកនេះបានពណ៌នាពីលម្ហដ៏ធំល្វឹងល្វើយរកទីបញ្ចប់គ្មាននៃរន្ធរោមរបស់ព្រះពោធិសត្វអវលោកិតេស្វរ ហាក់ប្រៀបបាននឹងចក្រវាលមួយដូច្នោះដែរ។ ក្នុងរន្ធរោមនោះ ជាទីលំនៅរបស់ពួកគន្ធព្វនិងឥសីច្រើនកោដិរស់នៅ ជាទីតាំងនៃភ្នំដ៏ច្រើនដែលមានដើមកប្បព្រឹក្សដុះនៅលើកំពូល នៅផ្នែកម្ខាងៗនៃរន្ធរោមមានស្រះទឹកធំៗចំនួន៤ និងរបស់ទិព្វដ៏ច្រើនផ្សេងទៀត។

អ្វីដែលសំខាន់គឺ នៅក្នុងរន្ធរោមនីមួយៗរបស់ទ្រង់ក៏មានព្រះពុទ្ធ ១០០ អង្គគង់ប្រថាប់នៅក្នុងនោះផងដែរ ដូចមានពិពណ៌នានៅក្នុងផ្នែកមួយនៃគម្ពីរនេះថា៖

“...គ្រានោះ ព្រះសវ៌នីវរណវិស្កម្ភិន បង្គំទូលទៅកាន់ព្រះភគវតថា “ព្រះភគវត ទូលបង្គំនឹងទៅកាន់រន្ធទាំងនោះ ព្រោះខ្ញុំចង់ឃើញវា”។ ព្រះភគវត មានបន្ទូលថា “បុត្រដ៏ប្រសើរ រន្ធទាំងនោះមិនអាចមើលឃើញបានឡើយ ដូចជាអាកាសនៃលំហដែលមិនអាចមើលឃើញអញ្ចឹងដែរ។ បុត្រដ៏ប្រសើរ រន្ធទាំងនោះមិនអាចមើលឃើញបាន ហើយវាក៏មិនអាចប៉ះបានដែរ។ ព្រះពោធិសត្វសមន្តភទ្រ បានចំណាយពេល១២ឆ្នាំដើរមើលរន្ធទាំងនោះ ប៉ុន្តែព្រះអង្គនៅតែមិនដែលបានឃើញវាឡើយ។ ព្រះអង្គមិនបានទាំងឃើញព្រះពុទ្ធ១០០អង្គដែលគង់នៅក្នុងរន្ធនីមួយៗនោះផង....”។

នៅពេលគេចង់បង្ហាញពីអនុភាពដ៏អស្ចារ្យរបស់ព្រះអវលោកិស្វរ(ទម្រង់មួយនៃអមោឃបាស) ដែលជាធំនៃចក្រវាលទាំងពួង ទើបគេឆ្លាក់រូបព្រះពុទ្ធរូបតូចពេញព្រះកាយរបស់ទ្រង់ រាប់ចាប់ពីព្រះសិររហូតដល់ព្រះបាទ ប្រៀបបាននឹងព្រះពុទ្ធដែលប្រថាប់នៅតាមរន្ធរោមរបស់ទ្រង់ដ៏ធំល្វឹងល្វើយប្រៀបប្រដូចចក្រវាលដូច្នេះដែរ។ គេហៅទម្រង់បដិមាបែបនេះថា “ព្រះអវលោកិតេស្វរចែងចាំពន្លឺ Irradiant Avalokiteśvara”។

ចម្លាក់នេះនិយមខ្លាំងនៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ចុងស.វ.ទី១២-ដើមស.វ.ទី១៣) ដោយទ្រង់ជាអ្នកគោរពព្រះពុទ្ធសាសនាមហាយាន ជាពិសេសទ្រង់គោរពព្រះពោធិសត្វអវលោកិតេស្វរជាខ្លាំង។ ចម្លាក់នេះក៏ជាលក្ខណៈពិសេសមួយនៃសិល្បៈខ្មែរផងដែរ។

ព្រះអវលោកិតេស្វរ មានព្រះនាមច្រើន និងមានរូបរាងច្រើនស្របទៅតាមព្រះនាមរបស់ទ្រង់ផងដែរ ដូចជា ព្រះលោកេស្វរ ឬព្រះលោកនាថ (ជារូបបុរសមានដៃ២) ព្រះនិលកណ្ឋលោកេស្វរ (ជារូបមានលក្ខណៈដូចព្រះសិវៈ) ជាដើម។

#លោកេសូរ #អវលោកិតេស្វរ
#ព្រះពោធិសត្វ #ពុទ្ធសាសនាមហាយាន

25/10/2025

បទសម្ភាសអំពី “ដើមកំណើតនៃព្រះពុទ្ធរូប និងការចូលមកដល់នៃព្រះពុទ្ធរូបក្នុងសង្គមខ្មែរ” សូមទស្សនាដោយមេត្រី។

https://www.facebook.com/share/v/1KcYiAtdYH/?mibextid=wwXIfr

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានពុទ្ធសាសនបណ្ឌិត្យដែលបានអញ្ជើញខ្ញុំធ្វើបាឋកថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សម្រ...
02/04/2025

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានពុទ្ធសាសនបណ្ឌិត្យដែលបានអញ្ជើញខ្ញុំធ្វើបាឋកថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ អាចមើលវីដេអូបទបង្ហាញនៅក្នុងទំព័រហ្វេសប៊ុករបស់ពុទ្ធសាសនបណ្ឌិត្យ។ ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute

31/03/2025

អំពីទំនាក់ទំនងឥណ្ឌានិងខ្មែរ

សូមអញ្ចើជជែកពិភាក្សាគ្នានៅថ្ងៃស្អែក  តែអ្នកធ្វើបទបង្ហាញទើបធ្វើស្លាយបាន៣-៤ស្លាយទេ😁
28/03/2025

សូមអញ្ចើជជែកពិភាក្សាគ្នានៅថ្ងៃស្អែក តែអ្នកធ្វើបទបង្ហាញទើបធ្វើស្លាយបាន៣-៤ស្លាយទេ😁

23/02/2025

Address


Alerts

Be the first to know and let us send you an email when Art History By Sirang LENG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Art History By Sirang LENG:

Shortcuts

  • Want your school to be the top-listed School/college?

Share