University of Heng Samrin Thbongkhmum-Products

  • Home
  • University of Heng Samrin Thbongkhmum-Products

University of Heng Samrin Thbongkhmum-Products For Upload Photo to Other For Upload Photos to other

 #សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញឱ្យចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប...
17/08/2026

#សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញឱ្យចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា

-ដាក់ពាក្យ៖ https://prmis.dricam.com/announcements
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀល។
-​កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ (សម្រាប់បរិញ្ញាបត្រ) និង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ (សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)។
-​មណ្ឌលប្រឡង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំការប្រឡងបញ្ចប់ឆមាសទី២ សម្រាប់ថ្នាក់និស្សតថ្នាក់...
30/07/2026

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំការប្រឡងបញ្ចប់ឆមាសទី២ សម្រាប់ថ្នាក់និស្សតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង វេនចន្ទ-សុក្រ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។ ជូនពរប្អូនៗទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

🎉 ពិធីបើកការប្រកួតប្រជែងគំរូអាជីវកម្ម វគ្គផ្តាច់ព្រ័ត្រ (Final Pitch Day)នាព្រឹកថ្ងៃចន្ទ ១១ រោច ខែអាសាឍ ឆ្នាំមមែ បញ្ចស័ក...
20/07/2026

🎉 ពិធីបើកការប្រកួតប្រជែងគំរូអាជីវកម្ម វគ្គផ្តាច់ព្រ័ត្រ (Final Pitch Day)
នាព្រឹកថ្ងៃចន្ទ ១១ រោច ខែអាសាឍ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធី UNIPRENEUR បានរៀបចំពិធីបើកការប្រកួតប្រជែងគំរូអាជីវកម្ម វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបេក្ខជនជាច្រើនរូប។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ គឺជាដំណាក់កាលចុងក្រោយ ដែលក្រុមបេក្ខជនបានបង្ហាញគំរូអាជីវកម្មរបស់ខ្លួននៅចំពោះមុខគណៈកម្មការវាយតម្លៃ ដោយបង្ហាញពីភាពច្នៃប្រឌិត សមត្ថភាពក្នុងការដោះស្រាយបញ្ហា ភាពអាចអនុវត្តបាន និងសក្តានុពលក្នុងការអភិវឌ្ឍទៅជាអាជីវកម្មពិតប្រាកដ។
បន្ទាប់ពីការប្រកួតប្រជែងប្រកបដោយភាពស្វិតស្វាញ និងតម្លាភាព គណៈកម្មការបានជ្រើសរើស ក្រុមជ័យលាភីចំនួន ៣ក្រុម ដែលមានស្នាដៃលេចធ្លោជាងគេ ដើម្បីទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃការប្រកួតប្រជែងគំរូអាជីវកម្ម ឆ្នាំ២០២៦។
សូមអបអរសាទរចំពោះក្រុមជ័យលាភីទាំងបី និងសូមកោតសរសើរដល់បេក្ខជនទាំងអស់ដែលបានចូលរួមប្រកួតប្រជែងដោយបានបង្ហាញពីស្មារតីសហគ្រិន ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង។ សូមជូនពរឱ្យបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួន និងសម្រេចបានជោគជ័យកាន់តែធំធេងនាពេលអនាគត។ 🎊👏

🇰🇭🏆 មោទនភាពជាតិ! យុវជនកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិហើយ! 🏆🇰🇭សូមអបអរសាទរចំពោះនិស្សិតឆ្នើមទាំងពីររូប តំណាងឱ្យប្រទេ...
19/07/2026

🇰🇭🏆 មោទនភាពជាតិ! យុវជនកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិហើយ! 🏆🇰🇭

សូមអបអរសាទរចំពោះនិស្សិតឆ្នើមទាំងពីររូប តំណាងឱ្យប្រទេសកម្ពុជា មកពីមហាវិទ្យាល័យកសិកម្ម និងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ(UHST) ដែលទទួលបាន "រង្វាន់លេខ៣ (Third Prize)" ក្រោមប្រធានបទ «Role of Higher Education Institutions Engagement Youth in Waste Innovation»ក្នុងការប្រកួតប្រជែងគំនិតច្នៃប្រឌិតយុវជនឡានឆាង-មេគង្គ លើកទី១០ (YICMG 2026) នៅសាកលវិទ្យាល័យ អ៊ូហាន (Wuhan University) ទីក្រុង Wuhan ខេត្ត Hubei សាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

អបអរសាទរ! ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុមថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទ...
18/07/2026

អបអរសាទរ! ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុមថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន ជាផ្លូវការ ក្រោយយកឈ្នះដោយលទ្ធផល ៣-១សិត ក្នុងពិន្ទុ ២៥-២៣, ១៦-២៥, ២៥-២៣ និង ២៥-១៧ មុននេះបន្ដិច នៅប្រទេសហ្វីលីពីន។

📣 មោទនភាពជាតិ! យុវជនកម្ពុជាត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ! 🇰🇭✨ក្រុមនិស្សិតឆ្នើមតំណាងកម្ពុជា និស្សិតឆ្នើមមកពីសាកលវិទ្យ...
15/07/2026

📣 មោទនភាពជាតិ! យុវជនកម្ពុជាត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ! 🇰🇭✨
ក្រុមនិស្សិតឆ្នើមតំណាងកម្ពុជា និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបងនិងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិតយុវជនឡានឆាង-មេគង្គ លើកទី១០ (YICMG) នៅប្រទេសចិន! 🎓💡
ពួកគាត់នឹងប្រកួតប្រជែង និងសហការជាមួយយុវជន៥ប្រទេសផ្សេងទៀត ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗជួយដល់សហគមន៍យើង។
សូមចូលរួមគាំទ្រ និងទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកក្កដា
⏰ ម៉ោង៖ ១០:០០ ព្រឹក
📺 ទស្សនាផ្ទាល់តាមរយៈ៖ ប៉ុស្តិ៍អន្តរជាតិ CCTV-4 និងបណ្តាញសង្គមពាក់ព័ន្ធ
រួមគ្នាលើកទឹកចិត្តយុវជនកម្ពុជាយើង! 👏

ALIGNING E-LEARNING PLATFORM: https://e-learning.aligning-project.eu/🌾 Blended Learning (Professional Courses)A professi...
13/07/2026

ALIGNING E-LEARNING PLATFORM: https://e-learning.aligning-project.eu/
🌾 Blended Learning (Professional Courses)
A professional curriculum to support agricultural actors and any member of the public interested in learning the basics of agriculture affected by climate change
Featured Professional Courses:
Module 1: Climate change adaptation practices in the agricultural sector
Module 2: Agribusiness Development and Management
Module 3: Climate Proofing of Agricultural Infrastructure and Business
Module 4: Climate Smart Agriculture
🎓 Blended Learning (Academic Courses)
Designed to support lecturers with online lectures covering the latest advancements in the field.
Featured Academic Courses:
• Overview of changing climate and environment
• Impacts of climate change on agriculture and food
• Basics of adaptation and mitigation in agriculture
• Introduction to agribusiness under climate change - local, national, and transnational
• Climate finance - local, national and transnational
• Economics of climate change
• Climate-proofing of agricultural infrastructure and business
• Climate-smart agriculture - local context, sustainable land use

https://e-learning.aligning-project.eu/

ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ ដឹកនាំបុគ្គលិកអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទ...
12/07/2026

ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ ដឹកនាំបុគ្គលិកអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទៅចូលរួមកម្មវិធីអន្តរជាតិនៃការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង–មេគង្គ (Youth Innovation Competition on Lancang Mekong Region’s Governance and Development – YICMG) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ចាប់ពីថ្ងៃទី 12–17 ខែកក្កដា ឆ្នាំ 2026។

គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2)-------------------------------------------------------កិច្ចប្រជុំពិនិត្យតាមដា...
11/07/2026

គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2)
-------------------------------------------------------
កិច្ចប្រជុំពិនិត្យតាមដានការអនុវត្តន៍ការងារកម្មវិធីអប់រំគំរូរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្តីពី "ការរៀបចំផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់ការធ្វើទំនើបកម្មកម្មវិធីអប់រំគំរូស្របតាមក្របខ័ណ្ឌអប់រំអនាគតផល"។


#សហសត

Address

73

2506

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when University of Heng Samrin Thbongkhmum-Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share