បណ្ឌិត ÷ ជាផ្នែកមួយនៃដំណោះស្រាយ
បុគ្គលពាល÷ជាផ្នែកមួយនៃបញ្ហា
បណ្ឌិត÷ខិតខំដោះស្រាយបង្រួមបញ្ហា
បុគ្គលពាល÷ខិតខំពង្រីកបញ្ហា
បណ្ឌិត÷មានការសំឡឹងគុណអ្នកដ៌ទៃជាកម្លាំង
បុគ្គលពាល÷មានការសំឡឹងទោសអ្នកដ៌ទៃជាកម្លាំង
Neak Sothea
Education is very important for you
01/08/2022
ព័ត៌មានសម្រាប់អ្នកដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ និងទទួលបានប្រាក់ខែខ្ពស់:
លក្ខខណ្ឌជ្រើសរើស
អាយុចាប់ពី១៨ឆ្នាំឡើង
មានសញ្ញាបត្រចាប់ពីឌីប្លូមឡើង
- សាលាផ្ដល់ជូន 100%ទាំងការចុះឈ្មោះចូលរៀន
ទាំងការរៀនភាសាជប៉ុន និង ជំនាញថែទាំ(Nurse)
-រៀនរយះពេលខ្លី ទទួលការបង្រៀនយ៉ាងយកចិត្តទុកដាក់ដោយគ្រូមានចំណេះនិងជំនាញច្បាស់លាស់។
-ទទួលប្រាក់ខែគោលចាប់ពី 1400$(មិនគិតប្រាក់បន្ថែមម៉ោង)
បើប្អូនៗមានចំណាប់អារម្មណ៍ សូមចុចLink តេលេក្រាមខាងក្រោមដើម្បីព័ត៌មានលម្អិត
26/09/2021
រសៀលថ្ងៃទី២៦.០៩.២០២១ខ្ញុំបាននាំយកទេយ្យវត្ថុនិងថវិការបស់លោកគ្រូអ្នកគ្រូមកប្រគេនព្រះសង្ឃនៅវត្តញាណរង្សីដែលកំពុងបិទខ្ទប់។សូមបុណ្យកុសលនេះបានដល់បុព្វការីជនរបស់សប្បុរសជនទាំងអស់កុំបីអាក់ខានឡើយ។
03/08/2021
ថ្ងៃ០៣.០៨.២០២១វិទ្យាល័យ ឥន្រ្ទទេវីបានទទួលអំណោយសប្បុរសធម៌ពីលោក អៃ វឌ្ឍមាន អតីតសិស្សកាយរឹទ្ធិជាថវិកាចំនួន១លានរៀលសម្រាប់ទិញគ្រឿងបរិភោគចែកជូនលោកគ្រូអ្នកគ្រូដែលជួបការលំបាកខ្លាំងក្នុងបរិបទកូវីដ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសនេះ។សូមលោកនិងក្រុមគ្រួសារប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីអាក់ខានឡើយ។
កត្តញ្ញូតាធម៌ ជាគ្រឹះនៃកុសលធម៌ទាំងពួង!
31/07/2021
រសៀលថ្ងៃ៣១.០៧.២០២១បានយកបច្ច័យជួយរំលែកទុក្ខរបស់លោកគ្រូអ្នកគ្រូជូនអ្នកគ្រូ សេង រ័ត្នសុគន្ធាដែលឪពុករបស់គាត់គឺលោកគ្រូ យិន គឹមសេងបានទទួលមរណភាពក្នុងជន្មាយុ៧៤ឆ្នាំដោយរោគាពាធ។សូមបួងសួងឲ្យលោកគ្រូទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
31/07/2021
ព្រឹកថ្ងៃ៣១.០៧.២០២១បានទទួលអំណោយអង្ក១០បាវ មី៥កេះ ត្រីខ៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរជាអំណោយដ៌សប្បុរសរបស់លោក ឈួ ឈុំរដ្ឋមនី សម្រាប់ចែកជូនលោកគ្រូអ្នកគ្រូដែលជួបការលំបាកក្នុងបរិបទ។សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនិងសូមគោរពជូនពរលោកគ្រូនិងក្រុមគ្រួសារប្រកបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
អត្តានំ ឧបមំ កត្វា
ចូរយកខ្លួនយើងជាឧបមា
24/07/2021