Buddhism in Khmer Krom

Buddhism in Khmer Krom អប់រំ ដើម្បីការអភិវឌ្ឍន៍!

05/04/2026
កេរដំណែលរបស់ដូនតាខ្មែរយើង ពីសម័យបុរាណកាល។
10/03/2024

កេរដំណែលរបស់ដូនតាខ្មែរយើង ពីសម័យបុរាណកាល។

Cambodia
04/03/2024

Cambodia

ពានធម្មចក្រ
03/02/2024

ពានធម្មចក្រ

ពេលខ្លះកាយវិការភាសា មានអនុភាពខ្លាំងជាងវចីភាសា។
01/01/2024

ពេលខ្លះកាយវិការភាសា មានអនុភាពខ្លាំងជាងវចីភាសា។

នគរសង្កស្សៈ
30/10/2023

នគរសង្កស្សៈ

Buddhism is a philosophy of life. Not a religion.
08/07/2023

Buddhism is a philosophy of life. Not a religion.

សតិប្បដ្ឋាន៤ យ៉ាងគឺ៖ Satippatthāna១. កាយានុបស្សនា     Kāyānupassanā២. វេទនានុបស្សនា    Vedanānupassanā៣. ចិត្តានុបស្សនា ...
10/01/2023

សតិប្បដ្ឋាន៤ យ៉ាងគឺ៖ Satippatthāna
១. កាយានុបស្សនា Kāyānupassanā
២. វេទនានុបស្សនា Vedanānupassanā
៣. ចិត្តានុបស្សនា Cittānupassanā
៤. ធម្មានុបស្សនា Dhammānupassanā

ព្រះមហាវិសុទ្ធិបាលោ សឺន ឈូន ព្រះជន្ម ៩០ ព្រះវស្សាវត្តមុនីសាគរ ដើមអម្ពិល ឃុំព្រែកតាមុំ ស្រុកជ្រោយញ ខេត្តឃ្លាំង~~~~~~~~~~~...
07/01/2023

ព្រះមហាវិសុទ្ធិបាលោ សឺន ឈូន ព្រះជន្ម ៩០ ព្រះវស្សា
វត្តមុនីសាគរ ដើមអម្ពិល
ឃុំព្រែកតាមុំ ស្រុកជ្រោយញ ខេត្តឃ្លាំង
~~~~~~~~~~~~~~~~~~~~
តាមការការលើកឡើងរបស់លោក តាំង សារៈ ប្រធានតំបន់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងកម្មវិធី "ជំនួបនិស្សិត បញ្ញវន្ត និងសប្បុរសជនខ្មែរក្រោម" ដែលរៀបចំដោយ សម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម កន្លងទៅថា៖

សូមយើងនាំគ្នាមកឈ្វេងយល់ពីព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលបានទទួលគោរមងារជាទីព្រះមហា នៅឯដែនដីកម្ពុជាក្រោម ក្រោយពេលប្រឡងជាប់សញ្ញាប័ត្រពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (សាលាបាលីជាន់ខ្ពស់) នៅនាទីក្រុងភ្នំពេញ ដោយទទួលបានអាហារូបករណ៍ ពីក្រសួងធម្មការនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលសង្គមរាស្រ្តនិយម និងសាធារណរដ្ឋខ្មែរពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៧៥ ដូចតទៅនេះ

តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទរកឃើញមានចំនួន ២២ព្រះអង្គដូចខាងក្រោមនេះ៖
- ឆ្នាំ១៩៤៥ មាន ១អង្គ គឺព្រះមហាសឺន ថុង (មហាថុង) នៅខេត្តព្រះត្រពាំង។
- ឆ្នាំ១៩៥០ មាន ៨ព្រះអង្គ គឺ៖
១- ព្រះមហាហ្វុិញ កាង អតីតចៅអធិការវត្តលក្ខណវង្សឈូងធំ ឃុំទឹកសាប ស្រុជ្រោយញ ខេត្តពលលាវ។
២- ព្រះមហា ស្រី វត្តចុងផ្នោ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង អតីតៈឧបការី ព្រះតេជព្រះគុណ វិនយប្បញ្ញា ថាច់ ង៉ោស ព្រះសង្ឃនាយកគណៈពុទ្ធសាសនាខេមរនិកាយ។
៣- ព្រះមហា ថាច់ ពេជ្រ អតីតៈព្រះចៅអធិការវត្តឃ្លាំង ឃុំខាញ់ហុឹង ស្រុកបាយឆៅ ខេត្តឃ្លាំង អតីតៈព្រះមេគណខេត្តឃ្លាំង អតីតៈអគ្គលេខាធិការ គណៈពុទ្ធសាសនាខេមរនិកាយ។
៤- ព្រះមហាថាច់ ជឿង (ភោគ) វត្តព្រែកឈូក ឃុំកំពង់ ស្រុកព្រែកឈូក (ឡងមៃ) ខេត្តលង់ហោរ។
៥- ព្រះមហា ហ្វុិញ គឿង វត្តមុនីសាគរ (ដើមអម្ពិល) ឃុំព្រែកតាមុម ស្រុកជ្រោយញ ខេត្តពលលាវ អតីតៈអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦- ព្រះមហាគង់ សុផាន់ (ហង្ស) អតីតៈចៅអធិការវត្តកោះចន្លុះ ស្រុកពាម ខេត្តក្រមួនស អតីតៈព្រះមេគណខេត្តក្រមួនស។
៧- ព្រះមហា ថាច់ ស៊ាម វត្តទេពារាមព្រៃជាប់ ឃុំទឹកសាប ស្រុកជ្រោយញ ខេត្តពលលាវ អតីតៈព្រះវិន័យធរអនុគណ ស្រុកជ្រោយញ ខេត្តឃ្លាំង។
៨- ព្រះមហា គីម សាង អតីតៈចៅអធិការវត្តផ្នោរដូង ឃុំហុីវទឺវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង អតីតៈនាយកគណៈពុទ្ធសាសនាថេរវាទ។

- ឆ្នាំ១៩៦០ មាន ៥ព្រះអង្គគឺ៖
១- ព្រះមហា ថាច់ ធឿន អតីតៈចៅអធិការវត្តគម្ភីរសាគរ ព្រែកជ្រៅ ឃុំស្នែត ស្រុកពលលាវ ខេត្តពលលាវ អតីតៈព្រះអនុគណស្រុកពលលាវ ខេត្តពលលាវ។
២- ព្រះមហា សឺន ឈូន ព្រះចៅអធិការវត្តមុនីសាគរ ដើមអម្ពិល (មានព្រះជន្មមកដល់បច្ចុប្បន្ន) ឃុំព្រែកតាមុម ស្រុកជ្រោយញ ខេត្តពលលាវ អតីតៈអគ្គលេខាធិការគណ ខេត្តពលលាវ។
៣- ព្រះមហា យឿង សំណាង វត្តចន្ទរង្សី ព្រៃនគរ អតីតៈឧការីព្រះតេជព្រះគុណព្រះមហាធម្មវិរិយោ គីម សាង នាយកគណៈពុទ្ធសាសនាថេរវាទ។
៤- ព្រះមហា សឺន ថាន ព្រះពហូស្សូតវត្តទេពារាមព្រៃជាប់ ឃុំទឹកសាប ស្រុកជ្រោយញ ខេត្តពលលាវ អតីតៈប្រធានគណៈអាចារ្យ និងជាប្រធានសមណប្បាតុករខេត្តពលលាវ។
៥- ព្រះមហា ថាច់ ឃៀន អតីតៈព្រះពហុស្សូតវត្តសិរីតាមុឺន ឃុំដៃនង ស្រុកព្រែកគយ ខេត្តឃ្លាំង។

- ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មាន ៨អង្គគឺ៖
១- ព្រះមហា ថាច់ ភោគ វត្តព្រែកឈូក ឃុំកំពង់ ស្រុកព្រែកឈូក ខេត្តលង់ហោរ អតីតៈឧបនាយកគណៈពុទ្ធសាសនាថេរវាទ។
២- ព្រះមហា ត្រា ភោគ (កាន) វត្តឃ្លាំង ឃុំខាញ់ហុឹង ស្រុកបាយឆៅ ខេត្តឃ្លាំង អតីតៈព្រះឧទ្ទេសាចារ្យវត្តឃ្លាំង។
៣- ព្រះមហា យ៉ាញ់ អូន (មិនចាំវត្ត) ខេត្តក្រមួនស អតីតៈអគ្គស្នងការពុទ្ធិកសិក្សា នៃគណៈពុទ្ធសាសនាថេរវាទ។
៤- ព្រះមហា តាំង ណូ ព្រះចៅអធិការវត្តឃ្លាំង សង្កាត់លេខ៦ ទីក្រុងឃ្លាំង(បច្ចុប្បន្ន) ជាអនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិ ខេត្តឃ្លាំង។
៥- ព្រះមហា ថាច់ ហូន ព្រះចៅអធិការវត្តទេពារាមព្រៃជាប់ ឃុំទឹកសាប ទីរួមខេត្តជ្រោយញ ខេត្តឃ្លាំង បច្ចុប្បន្នជាព្រះអនុគណ ទីរួមស្រុកជ្រោយយញ ខេត្តឃ្លាំង។
៦- ព្រះមហា តាំង សាយប៉ារី (ឆាយ) អតីតៈព្រះឧទ្ទេសាចារ្យវត្តឃ្លាំង។
៧- ព្រះមហា ត្រឹង យាង វត្តឃ្លាំង ឃុំខាញ់ហុឹង ស្រុកបាយឆៅ ខេត្តឃ្លាំង អតីតៈព្រះឧទ្ទេសាចារ្យវត្តឃ្លាំង។
៨- ព្រះមហា ទ្រឿង រឹន (ប៉ាក) វត្តចំប៉ា ឃុំកំពង់ធំ ស្រុកខ្សាច់ ខេត្តឃ្លាំង អតីតៈព្រះឧទ្ទេសាចារ្យវត្តចំប៉ា។

សរុបរួមក្នុងចំណោម ២២អង្គនោះគឺ៖
- ខេត្តឃ្លាំង មានចំនួន ៧ ព្រះអង្គ
- ខេត្តពលលាវ មានចំនួន ៧ ព្រះអង្គ
- ខេត្តព្រះត្រពាំង មានចំនួន ៤ ព្រះអង្គ
- ខេត្តក្រមួនស មានចំនួន ២ ព្រះអង្គ
- ខេត្តលង់ហោរ មានចំនួន ២ ព្រះអង្គ។
តែក៏អាចនៅព្រះមហាខ្លះទៀតដែលខ្ញុំព្រះករុណា ខ្ញុំបាទស្រាវជ្រាវរកមិនទាន់ឃើញ ដូច្នេះប្រសិនបើព្រះតេជព្រះគុណម្ចាស់ និងអស់លោកណាបានដឹងសូមជួយបន្ថែមតាមការគួរ៕
---------------------------------
ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ, ត្រូវនឹងថ្ងៃទី៨ ខែមករា គ.ស.២០២៣

អ្នកជាធីរជន មិនគួរធ្វើសុតៈ ឱ្យវិនាសឡើយ។
30/12/2022

អ្នកជាធីរជន មិនគួរធ្វើសុតៈ ឱ្យវិនាសឡើយ។

 #អ្នកម្តាយម្ដាយនឿយហត់ណាស់ តែដើម្បីកូនៗ ទើបម៉ែអាចបន្ដដំណើរទៅមុខបាន មានលទ្ធភាពអាចរៀនសូត្រចេះដឹង ផុតពីភាពល្ងង់ខ្លៅ មានសមត្...
04/08/2022

#អ្នកម្តាយ
ម្ដាយនឿយហត់ណាស់ តែដើម្បីកូនៗ ទើបម៉ែអាចបន្ដដំណើរទៅមុខបាន មានលទ្ធភាពអាចរៀនសូត្រចេះដឹង ផុតពីភាពល្ងង់ខ្លៅ មានសមត្ថភាពពេញលេញចូលរួមបម្រើសង្គមជាតិ។ ម៉ែជាព្រះកន្លោង ម៉ែជាបុព្វាចារ្យ ម៉ែជាព្រះអរហន្តនៃកូន ម៉ែជាព្រះព្រហ្ម ព្រោះហេតុមាននូវព្រហ្មវិហារធម៌ ម៉ែជាទេវតាចិត្តល្អតាមថែរក្សាកូនៗ។ ដោយក្ដីដឹងគុណគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ពីរូបកូន ដែលមានចំពោះអ្នកម្តាយ អ្នកមានគុណនៃរូបកូន រាល់រូបកាយ។ សូមអ្នកម្តាយគ្រប់រូប មានសេចក្តីសុខ សុខភាពល្អ ដើម្បីរស់ជាម្លប់នៃកូនទាំងឡាយ។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

Address

Tri Tôn

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+855974685398

Website

Alerts

Be the first to know and let us send you an email when Buddhism in Khmer Krom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Buddhism in Khmer Krom:

Shortcuts

Share

Category