05/05/2026
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង័្គល កម្ពុជា🐂🇰🇭
Mừng lễ Cày tịch điền Campuchia (Lễ Tịch điền Hoàng gia)
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
Thứ Ba, ngày 4 tháng 6 (âm lịch), tháng Pisak, năm Ngọ, bát giáp (At-thak-sak), Phật lịch 2570, nhằm ngày 5 tháng 5 năm 2026.
គោលបំណង៖ ដើម្បីផ្សងមើលប្រផ្នូលស្រុកទេស ឬការរស់នៅរបស់ប្រជាជន ការចិញ្ចឹមសត្វ ដាំដុះនិងភោគផលកសិកម្មសម្រាប់ឆ្នាំថ្មី តាមរយៈការបរិភោគរបស់ "គោឧសភរាជ" ( ព្រះរាជគោ) ។
Mục đích: Để dự đoán điềm báo về vận mệnh đất nước, đời sống nhân dân, việc chăn nuôi gia súc, gia cầm, trồng trọt và sản lượng nông nghiệp cho năm mới thông qua việc ăn uống của "Bò Hoàng gia" (Preah Reach Ko).
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឲ្យបរិភោគផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។
Về việc bói điềm qua bò Hoàng gia: Các giáo sĩ Bà-la-môn Hoàng gia (Trưởng Giáo sĩ Hoàng gia) sẽ đọc lời cầu nguyện để những con bò vừa thực hiện nghi lễ cày xong đến ăn 7 loại thực phẩm được bày trên các mâm bạc lớn trước lễ đài, bao gồm: hạt lúa 1 mâm, hạt đậu 1 mâm, hạt ngô 1 mâm, mè (vừng) 1 mâm, cỏ tươi 1 mâm, nước 1 mâm và rượu 1 mâm.
បើគោឧសភរាជបានបរិភោគពោត សណ្តែក និងស្រូវបាន៩៥ភាគរយ មានន័យថា ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺមានដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន ។ ល្ងក៏បានផលល្ងដូចគ្នា។
Nếu bò Hoàng gia ăn hết 95% lượng ngô, đậu và lúa, điều đó có nghĩa là sản lượng nông nghiệp trong mùa mưa năm nay đối với các loại cây trồng này sẽ đạt kết quả rất cao (trúng mùa). Mè thì cũng tương tự.
បើគោឧសភរាជសុីស្មៅច្រើនទំនាយទាយថាសត្វពាហន: សត្វស្លាប នឹងមានជំងឺឧត្បាត។
បើគោឧសភរាជផឹកស្រា ទំនាយទាយថានឹងកើតមានមនុស្សពាលចោរប្លន់ និងមនុស្សប្រមឹកស្រាច្រើននាក់។
គោឧសភរាជផឹកទឹកច្រើន ទំនាយទាយថានឹងត្រូវមានទឹកជំនន់ ឬភ្លៀងធ្លាក់ច្រើន។
Nếu Bò Hoàng gia ăn nhiều cỏ, điềm báo rằng gia súc, gia cầm sẽ gặp phải dịch bệnh tràn lan.
Nếu Bò Hoàng gia uống rượu, điềm báo rằng sẽ xuất hiện nhiều kẻ gian ác, trộm cướp và số lượng người nghiện rượu sẽ gia tăng.
Nếu Bò Hoàng gia uống nhiều nước, điềm báo rằng sẽ có lũ lụt hoặc mưa lớn kéo dài.
✍️ អត្ថន័យ៖ ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ជាសញ្ញាប្រកាសប្រាប់កសិករថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
✍️ Ý nghĩa: Đây cũng là lời nhắc nhở đối với người dân Khmer- những người chủ yếu dựa vào nông nghiệp rằng mùa mưa đã đến.
Là tín hiệu thông báo cho nông dân rằng mùa vụ canh tác và làm ruộng đã chính thức bắt đầu.
#ព្រះរាជពិធីច្រត់ព្រះនង័្គល #រៀនភាសាវៀតណាម
01/05/2026
អនុមោទនាពិធីបុណ្យវិសាខបូជា 🪷
វិសាខបូជា (Visakha Bochea) គឺជាពិធីបុណ្យដ៏ធំបំផុតក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ ចំនួន ៣ នៃព្រះសម្មាសម្ពុទ្ធ ដែលកើតឡើងក្នុងថ្ងៃតែមួយគឺ ថ្ងៃ ១៥ កើត ខែពិសាខ៖
• ការប្រសូត៖ ថ្ងៃដែលព្រះអង្គទ្រង់ចាប់កំណើតជាព្រះសិទ្ធត្ថកោតមៈ (Siddhartha Gautama)។
• ការត្រាស់ដឹង៖ ថ្ងៃដែលព្រះអង្គទ្រង់បានសម្រេចនូវអនុត្តរសម្មាសម្ពោធិញាណ ក្លាយជាព្រះពុទ្ធ។
• ការចូលបរិនិព្វាន៖ ថ្ងៃដែលព្រះអង្គទ្រង់រលត់ខន្ធ លាចាកលោកនេះទៅ។
🌸 Mừng lễ Phật Đản (Visakha Bochea)
Lễ Phật Đản (Visakha Bochea) là ngày lễ lớn nhất trong Phật giáo, được tổ chức để tưởng nhớ 3 sự kiện quan trọng của Đức Phật, diễn ra cùng một ngày — ngày rằm tháng tư âm lịch (15/04 âm lịch):
+ Phật Đản sinh: Ngày Đức Phật ra đời với tên là Thái tử Tất Đạt Đa (Siddhartha Gautama)។
+ Phật thành đạo: Ngày Ngài giác ngộ, đạt được trí tuệ tối thượng và trở thành Đức Phật (Buddha).
+ Phật nhập Niết bàn: Ngày Ngài viên tịch, rời khỏi thế gian.
✍️ Đọc để nhớ, đọc để biết!
✍️ អានដើម្បីចាំ អានដើម្បីដឹង!
#រៀនភាសាវៀតណាម #ថ្នាក់ភាសាវៀតណាម
25/04/2026
#ដំណឹងអាហារូបករណ៍ទៅរៀននៅវៀតណាម
18/04/2026
🔰Bài 40: ពាក្យចង្អុលរុក្ខជាតិ (Từ chỉ cây cối)
ក្នុងមេរៀននេះ ប្រិយមិត្តនឹងបានសិក្សាអំពី Từ chỉ cây cối ក្នុងភាសាវៀតណាម។ Từ chỉ cây cối គឺជាក្រុមមួយក្នុងចំណោមក្រុមពាក្យរបស់ Từ chỉ sự vật ក្នុងភាសាវៀតណាម ប្រើសម្រាប់ចង្អុលរុក្ខជាតិនិងចំណែកអវយវៈនៃរុក្ខជាតិ។ ឧទាហរណ៍៖
+ ពាក្យចង្អុលរុក្ខជាតិ៖ ដើមធ្នោត ដើមដូង ដើមអំពៅ ដើមម្រេច ដើមការហ្វេ... ។ល។
+ ពាក្យចង្អុលចំណែកអវយវៈនៃរុក្ខជាតិ៖ ក្តិប ផ្កា ផ្លែ ឬស ស្លឹក មែក... ។ល។
➖➖➖➖➖➖➖➖➖➖➖➖➖➖
🔰មេរៀនទី៤០ : Từ chỉ cây cối
Trong bài này các bạn sẽ được học về "Từ chỉ cây cối" trong Tiếng Việt.
Từ chỉ cây cối là một nhóm trong từ chỉ sự vật, dùng để gọi tên cây cối và bộ phận cây cối. Ví dụ:
+ Từ dùng để gọi tên cây cối như là: cây thốt nốt, cây dừa, cây mía, cây cà phê, ...
+ Từ dùng để chỉ bộ phận cây cối như là: nụ, hoa, trái/quả, rễ, lá, cành, ...
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Tóm tắt Video bài học - សង្ខែបវិឌីអូមេរៀន៖
▪️ 00:32 Lời chào / សួស្តី
▪️ 05:54 Từ chỉ cây cối/ពាក្យចង្អុលរុក្ខជាតិ
▪️16:36 Từ chỉ bộ phận cây cối/ពាក្យចង្អុលចំណែកអវយវៈរុក្ខជាតិ
▪️ 22:16 Bộ phận cây chuối/ចំណែកអវយវៈនៃដើមចេក
▪️27:16 Các loại cây trồng /បណ្តាលប្រភេទដំណាំ
▪️32:09 Các loại hạt / បណ្តាប្រភេទគ្រាប់
▪️38:29 Bài tập / លំហាត់
Link មេរៀនទី40៖ https://youtu.be/P5fmQmqqLRU
---------------------------------------
Follow us:
🌐 Youtube: https://youtube.com/
🌐Telegram Channel: https://t.me/reanvietnamclass
🌐page: https://www.facebook.com/LearningVietnameseService
🌐Instagram: https://www.instagram.com/p/CTtMlsqB0kr/
🌐Tiktok: https://vt.tiktok.com/ZSegBucrk/
🌐Twitter: https://twitter.com/VlearningServi1
#រៀនភាសាវៀតណាម #ថ្នាក់ភាសាវៀតណាម
14/04/2026
អបអរសាទរពីធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦!🇰🇭❤️
ពិធីបុណ្យប្រពៃណីជាតិខ្មែរ ព.ស២៥៧០។
V-Learning Service សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទទួលបានសិរីសួស្តីថ្មី និងមានក្តីសុខគ្រប់ក្រុមគ្រួសារ🙏🇰🇭
Chào mừng Lễ hội Chôl - Chhnăm - Thmây năm 2026!
Tết cổ truyền của dân tộc Khmer, năm Phật lịch 2570.
V-Learning Service xin gửi lời chúc đến toàn thể nhân dân Khmer trên khắp đất nước đón năm mới với nhiều điều tốt lành và có cuộc sống hạnh phúc trong mọi gia đình.
#ចូលឆ្នាំថ្មី #នរគសង្រ្កាន #ប្រពៃណីខ្មែរ #ប្រពៃណីជាតិខ្មែរ
#កម្ពុជា
22/03/2026
Amazing Cambodia 🇰🇭💯
#អង្គរវត្តកម្ពុជា
05/02/2026
សួស្តីប្រិយមិត្តសិក្សាទាំងអស់គ្នា!! 🌸
មេរៀនមូលដ្ឋានគ្រឹះរបស់យើង បានឈានដល់មេរៀនទី ៧ ហើយក៏បានបញ្ចប់ត្រឹមភាគទី៣ដោយជោគជ័យផងដែរ។ មានន័យថា យើងកំពុងឈានចូលដល់ មេរៀនទី ៨៖ "ហ្វឹកហាត់សម្លេង" - ជាមេរៀនមួយ ដែលប្រិយមិត្តកំពុងទន្ទឹងរង់ចាំគ្រប់គ្នា។ 💕
បន្ទាប់មក ទើបយើងចូលដល់មេរៀនប្រកប ដែលនឹងចេញតាមលំដាប់លំដោយនៅពេលក្រោយផងដែរ។ ចំពោះមេរៀនប្រកប យើងខ្ញុំនឹងនិយាយលម្អិតបន្ថែម ដើម្បីឳ្យប្រិយមិត្តបានយល់កាន់តែច្បាស់អំពីគោលបំណងរបស់យើងខ្ញុំនៅពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ មេរៀន "ហ្វឹកហាត់សម្លេង" ត្រូវការពេលវេលា និងការរៀបចំយ៉ាងម៉ត់ចត់ ដើម្បីឱ្យមានគុណភាពល្អប្រណិត ជៀសវាងការបង្រៀនមេរៀនត្រឡប់ទៅវិញទៅមក។ ជួយឱ្យប្រិយមិត្តរៀនដោយទំនុកចិត្ត មានរបៀបរៀបរយ មានមូលដ្ឋាន ហើយហ្វឹកហាត់សម្លេងបានដោយខ្លួនឯងតែម្ដង។
ចំណុចសំខាន់មួយទៀត គឺមេរៀនទាំងអស់ត្រូវបាន V-learning Service សរសេរ និងរៀបចំឡើងដោយខ្លួនឯងផ្ទាល់។ ពោលគឺបានរៀបចំមេរៀនជាយូរខែមកហើយ-តាំងពីកំឡុងពេលធ្វើមេរៀនទី៧ចប់ ប៉ុន្តែទើបចេញបានទម្រង់មេរៀន ដែលយើងខ្ញុំពេញចិត្ត នឹងកំពុងធ្វើបន្តដល់សព្វថ្ងៃ។ មានដូច៖ ខ្លឹមសារមេរៀនថ្មី វិធីបង្រៀនថ្មី បូករួមទាំងការពន្យល់មួយៗ ច្បាស់លម្អិត និងសមស្របសម្រាប់សិស្សខ្មែរ។ ដូច្នេះ ប្រសិនបើចេញមេរៀនដោយប្រញាប់ អាចនឹងមានចំណុចខ្វះខាត ឬមិនអាចបង្ហាញនូវចំណុចណាមួយបានគ្រប់ជ្រុងជ្រោយឡើយ។ ហេតុនេះហើយ យើងត្រូវពិនិត្យមួយៗ និងកែសម្រួលម្តងហើយម្តងទៀត។
ដូច្នេះ សូមអភ័យទោសដែលមេរៀនចេញយឺតបន្តិច។
ប៉ុន្តែរាល់ video មេរៀន គឺជាមេរៀនដែលមានគុណភាព ហើយប្រិយមិត្តអាចចូលមើលឡើងវិញបានគ្រប់ពេល មិនថាពេលភ្លេចសម្លេង ឬចង់ស្វែងយល់បន្ថែមអំពីភាសាវៀតណាមជាមួយឆានែល V-learning Service ក៏ដោយ។ ❤️
ចំពោះមេរៀនកម្រិតខ្ពស់វិញ គឺយើងចូលដល់មេរៀន "ពាក្យចង្អុលរុក្ខជាតិ" ។ យើងខ្ញុំបានរៀបចំរួចហើយ នៅចាំតែថ្ងៃថតសម្លេងតែប៉ុណ្ណោះ។
សូមអរគុណចំពោះការតាមដាន និងការរង់ចាំរបស់ប្រិយមិត្តទាំងអស់គ្នាក្នុងពេលកន្លងមក! 🙏
Cảm ơn các bạn đã theo dõi và chờ đợi trong suốt thời gian qua. 💞
#រៀនភាសាវៀតណាម
15/12/2025
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/
15/12/2025
សូមវត្ថុស័ក្កិទ្ធិក្នុងលោកជួយថែរក្សាការពារទឹកដីនិងជីវិតកងទ័ពក៏ដូចជាប្រជាជនកម្ពុជាផង
ផ្សែងវាបាញ់មកប៉ុន្មានសូមបក់ទៅវាវិញ គ្រាប់វាបាញ់មក សូមឱ្យ error គាំងម៉ាស៊ីន ធ្លាក់ចំវាងាប់ទាំងស្រុង