02/16/2025
»»ឈាមរបស់អ្នកជំងឺដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់««
មូលហេតុដែលបណ្តាលអោយជាតិខ្លាញ់អាក្រក់(Triglyceride)ក្នុងឈាម ឡើងខ្ពស់ មួយផ្នែកគឺដោយសារតែ:
-របបអាហារ ប្រភេទ ខ្លាញ់របស់សត្វ, អាហារ ចៀនបំពង, Fast food ( ដំឡូងបំពង, ស្លាបមាន់បំពង ….), ភេសសជ្ជៈ ផ្អែម គ្រឿងកំប៉ុង, នំកញ្ចប់, បាយចៀនជាដើម ,
-មួយផ្នែកទៀតគឺដោយសារ ការលើសទំងន់ ផឹក ស្រាប៊ីយែច្រើន, ខ្ជិលហាត់ប្រាណ។
-ក្រៅពីនេះជាតិខ្លាញ់ក្នុងឈាមខ្ពស់ អាចបណ្តាលមកពី ជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម, ខ្សោយក្រពេញ ទីរ៉ូអុីត, បញ្ហាមេតាប៉ូលីសក្នុងសារពាង្គកាយ, តំណរពូជ។
- Side effects របស់ថ្នាំដូចជា : ថ្នាំពន្យារកំណើត, ថ្នាំបញ្ចុះនោម, ថ្នាំប្រឆាំងការលាក Corticoids …
#ថែរក្សាសុខភាពអ្នកដោយការតាមដាននិងពិនិត្យសុខភាពជាប្រចាំ🥰
02/05/2025
✍🏻✍🏻✍🏻រោគសញ្ញាការឡើងសម្ពាធឈាម និង ថយសម្ពាធឈាម
** ថយសម្ពាធឈាម
-Dizziness ( វិលមុខ បាត់បង់លំនឹង មានអារម្មណ៍ថាវត្ថុជុំវិញខ្លួនវិលមានចលនា)
-Faiting(បាត់បង់ស្មារតី ចរន្តឈាមដឹកនាំឡើងទៅកាន់ខួរក្បាលថយចុះ ធ្វើអោយអ្នកជំងឺបាត់បង់ស្មារតីភ្លាមៗ)
-Blurred Vision (ស្រវាំងភ្នែក)
-Dehydration (បាត់បង់ជាតិទឹក ស្ងួតមាត់ នោមតិច ស្ងួតស្បែក)
-Fatigue (អស់កម្លាំង ល្វិតល្វៃ)
-RSB/ Tachypnea (ហត់ ដកដង្ហើមញាប់)
**លើសសម្ពាធឈាម
-Difficulty Breathing ( ពិបាកក្នុងការដកដង្ហើម)
-Chest Pain (ឈឺ ណែនទ្រូង)
-Iregular Heartbeat (មានបញ្ហាលើចង្វាក់បេះដូង)
-Blood in Urine ( ក្នុងទឹកនោមមានឈាម)
-Vision Problems (បញ្ហាគំហ៊ើញ)
-Fatigue / Confusion ( អស់កម្លាំង , វង្វេងវង្វាន់)
02/05/2025
👉👉ស្វែងយល់ពីថ្នាំ ប៉ារ៉ាសេតាម៉ុល ទាំងអស់គ្នា👇
ជាទូទៅ ប៉ារ៉ា ជាប្រភេទថ្នាំ បញ្ចុះកម្តៅ និង បំបាត់ការឈឺចាប់ ពេញនិយមបំផុតនៅតាមសហគមន៍សព្វថ្ងៃដែល អ្នកណាក៏អាចទិញប្រើប្រាស់បានដោយមិនចាំបាច់មានវិជ្ជបញ្ជា ដែលនេះជាមូលហេតុមួយដែលធ្វើអោយអ្នកជំងឺមួយចំនួនប្រើប្រាស់មិនត្រឹមត្រូវ ខាងក្រោមនេះជា គុណប្រយោជន៍ និង គុណវិបត្តិ របៀបនៃការប្រើប្រាស់ថ្នាំ ប៉ារ៉ា អោយបានត្រឹមត្រូវនិងទទួលបានលទ្ធផលខ្ពស់ :
✍🏻 ជាទូទៅប៉ារ៉ា ប្រើក្នុងគោលបំណង បន្ថយការឈឺចាប់ និង បញ្ចុះកំដៅ : ឈឺធ្មេញ, ចុកពោះវដ្តរដូវ,ឈឺក្បាល,ឈឺសាច់ដុំ ,សន្លាក់ជាដើម ក្រៅពីនេះវាមានប្រសិទ្ធិភាពក្នុងការបញ្ចុះកំដៅ ក្នុងផ្តាសាយ ,ក្នុង Infection,ឬក្រោយការចាក់វ៉ាក់សាំង។
✍🏻 ទម្រង់នៃថ្នាំប៉ារ៉ា:
-ប្រភេទគ្រាប់ 320mg , 500mg
-ប្រភេទស៊ុងគូថ 80mg, 150mg,300mg ច្រើនប្រើទៅលើកូនក្មេង
-ប្រភេទសុីរ៉ូ
-ប្រភេទរលាយក្នុងទឹក
-ប្រភេទទឹកប្រើតាម សរសៃរវែន
✍🏻អ្នកជំងឺដែលមិនអាចប្រើប៉ារ៉ាបាន
-អ្នកជំងឺ ប្រតិកម្មជាមួយប៉ារ៉ា
-អ្នកជំងឺខ្សោយថ្លើម,រលាកថ្លើម,ក្រិនថ្លើម
-អ្នកជំងឺប្រើប្រាស់ស្រាយូរឆ្នាំ
✍🏻របៀបការប្រើប្រាស់
+មនុស្សពេញវ័យ
- គ្រាប់ Paracetamol 500mg អាចប្រើប្រាស់បាន 1-2គ្រាប់ ក្នុងមួយដង មួយថ្ងៃអាចប្រើបាន3ដង ក្នុងមួយដង ឃ្លាតពីគ្នាពី4-6ម៉ោង។
✍🏻✍🏻✍🏻 សំណេរក្រោយនឹងនិយាយពីការពុលប៉ារ៉ាសេតាម៉ុល
02/04/2025
ហេតុអ្វីអ្នកជំងឺលើសសម្ពាធឈាម ពិសារថ្នាំរាល់ថ្ងៃនៅតែជួបបញ្ហា ដាច់សរសៃរឈាមខួរក្បាល ស្ទះសរសៃរឈាមខួរក្បាល ឬមួយក៏បញ្ហាបេះដូង ជាធម្មតានៅតាមជនបទ អ្នកជំងឺតែងតែទៅពិនិត្យហើយទទួលបានការព្យាបាលដោយការអោយថ្នាំទៅព្យាបាលនៅផ្ទះក្នុងរយះពេលកំណត់ណាមួយ ប៉ុន្តែបញ្ហាត្រង់នេះគឺក្រោយពីទទួលបានថ្នាំទៅពិសារនៅផ្ទះអ្នកជំងឺ ហូបថ្នាំ អត់បានដឹងថាតើសម្ពាធឈាមរបស់គាត់ស្ថិតនៅកម្រិតសុវត្ថិភាពហើយឬនៅ? ហើយកាន់តែជាកំហុសកាន់តែធ្ងន់ គឺអ្នកជំងឺក្រោយហូបអស់ថ្នាំ គាត់អត់បានទៅពិនិត្យសុខភាព តាមការកំណត់របស់ពេទ្យឡើយ គឺគាត់យក សំបកថ្នាំដែលហូបអស់នោះទៅទិញ មកហូបបន្តទៀត ទាំងមិនដឹងថាតើសម្ពាធឈាមរបស់គាត់ នៅកម្រិត សុវត្ថិភាពឬអត់ ក្រោយការហូបថ្នាំ នោះ? តើត្រូវប្រើថ្នាំប្រភេទផ្សេងឬអត់? បង្កើនបរិមាណរបស់ថ្នាំឬអត់?
02/01/2025
Glucose Metabolism and Lactate Production in Cancer Cells👇
📎Glucose Uptake and Phosphorylation:
Glucose enters cells via glucose transporters (GLUT) through facilitated diffusion. Once inside, it’s phosphorylated by hexokinase (HK) to form glucose-6-phosphate, consuming one ATP molecule and trapping glucose within the cell.
📎Pathways for Glucose-6-Phosphate:
Glucose-6-phosphate can either enter the pentose phosphate pathway (PPP) or glycolysis. In glycolysis, it is further converted into fructose 1,6-bisphosphate by phosphofructokinase (PFK), consuming another ATP. Both hexokinase and phosphofructokinase are key regulatory enzymes in this process.
📎Glycolysis and ATP Production:
Fructose 1,6-bisphosphate is split into two 3-carbon molecules, which then undergo phosphorylation and oxidation to form pyruvate. This process generates two ATP and two NADH molecules per glucose molecule.
📎NADH in Mitochondria and Cancer Cells:
In cells with functional mitochondria, NADH fuels the electron transport chain. However, cancer cells limit their NADH pool as it can inhibit PFK and slow glycolysis. Instead, they use NADH to convert pyruvate into lactate via lactate dehydrogenase (LDH).
📎Lactate Export and Tumor Microenvironment:
Excess lactate is transported out of the cell into the tumor microenvironment (TME) by monocarboxylate transporters (MCT). In the TME, lactate can accumulate and lower the pH to between 6 and 7, creating an acidic environment.
💡Credit: Barba, I.; Carrillo-Bosch, L.; Seoane, J. Targeting the Warburg Effect in Cancer: Where Do We Stand? Int. J. Mol. Sci. 2024, 25, 3142.
01/31/2025
តារាងពិន្ទុ Glasgow វាយតម្លៃស្មារតីអ្នកជំងឺ
12/24/2023
I have reached 1.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
10/20/2023
សញ្ញាសម្គាល់មួយចំនួនដែលបញ្ជាក់ថាអ្នកប្រឈមជាមួយនឹងជំងឺ មហារីកពោះវៀនធំ ៖
មហារីកពោះវៀនធំ ជាចំងឺកាចសាហាវឈរនៅលេខរៀងទី ៤លើពិភពលោកដែលបង្ករអោយបាត់បង់ជីវិត បន្ទាប់ពីមហារីកសួត, មហារីកក្រពះនិងមហារីកថ្លើម។ ប្រសិនបើអ្នកអាចរកឃើញថាខ្លួនឯងកើតមហារីពោះវៀនធំនៅដំណាក់កាលតំបូងនោះ ប្រសិទ្ធភាពនៃការព្យាបាលអោយជាសាស្បើយរហូតដល់៩០%។ សញ្ញាសម្គាល់ ថាអ្នកកំពុងឬមានភាគរយខ្ពស់ក្នុងការកើតជំងឺមហារីក ពោះវៀនធំមានដូចជា ៖
- មានបញ្ហាទាក់ទងប្រព័ន្ធរំលាយអាហារ : ភើលមក
ជូរក្នុងមាត់, ដង្ហើមដកចេញមានក្លិនស្អុយ, ឈឺឆ្អល់ពោះ មុន ឬ ក្រោយបរិភោគ ។ រោគសញ្ញាមួយចំនួនដូចជា មិនចង់ហូបអាហារ , អាហារហូបហើយក្ររំលាយ, ធ្វើអោយហើមពោះ, ហូបអហារមិនឆ្ងាញ់ ជារោគសញ្ញាដែលឧស្សាហ៍ ជួប លើអ្នកជំងឺនេះ, អាចជួបបញ្ហា រាគរួស បត់ជើងច្រើនដងក្នុងថ្ងៃ ដែលងាយច្រឡំ ទៅនឹងជំងឺរាគរួស ដោយសារតែ ពួកបាក់តេរី ប៉ុន្តែពពួក បាក់តេរីអាចបាត់ទៅវិញដោយគ្រាន់តែ ពិសារថ្នាំ អង់ទីប្យូបទិកឬ ឯ
មហារីកគឺប្រើថ្នាំប្រភេទនេះគឺគ្មានប្រសិទ្ធភាពឡើយ។
- ស្រកគីឡូ ខុសធម្មតា : មិនបានសម្រក ឬ តមអាហារ ប៉ុន្តែបែរជាស្រកទំងន់លឿន ខុសប្លែក ជាសញ្ញានៃមហារីក។
- លាមក : លាមកតូចៗ ដោយសារតែមាន អ្វីមកពាំងផ្លូវដូចជាដំគីស ធ្វើអោយលាមក ក្នុង បំពង់អាហារផ្លែកខាងក្រោមត្រូវស្ទះហើយបញ្ចេញ មកតាមទ្វាលាមក ជាដុំលាមកតូចៗ ។
- មានឈាមស្រស់មកជាមួយ លាមក: ឈាមមកជាមួយលាមកដូចនឹង ឈាមរបស់ឬសដូងបាតដែរប៉ុន្តែក្នុងមហារីក មានលាយជាមួយស្លេស៍
- ហត់អស់កម្លាំងល្វើយ: ក្នុងជំងឺមហារីក ពោះវៀនធំ ហត់ល្វើយដោយសារតែកង្វះឈាម ធ្វើអោយអ្នកជំងឺហេវហត់ទោះបីសម្រាកធម្មតា
- អាចស្ទាបប៉ះ ដុំមហារីក នៅបរិវេនពោះ ចំពោះមហារីកដំណាក់កាលចុងក្រោយ» ពោះកាន់តែធំ , ស្បែកលឿង…។