វត្តសាគរបុរី-The Sakorborei Temple

វត្តសាគរបុរី-The Sakorborei Temple Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តសាគរបុរី-The Sakorborei Temple, Education, 2289 Lewis Avenue, Long Beach, CA.

🍃បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ.!ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមព...
09/10/2026

🍃បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ.!
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត​ ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖

អត្ថម្ហិ ជាតម្ហិ សុខា សហាយា
តុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ
សព្វស្ស ទុក្ខស្ស សុខំ បហានំ។

កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។

សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា
សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។

ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិល្អដល់សមណៈ​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕

[ស្រង់ចេញពីសៀវភៅ “ព្រះពុទ្ធភាសិត” រៀបរៀងដោយលេាកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]

ថ្ងៃឧបោសថសីល-Today is Uposatha Day🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំ...
09/05/2026

ថ្ងៃឧបោសថសីល-Today is Uposatha Day

🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំងមូលបានប្រកបដោយសន្តិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា

“នត្ថិ សន្តិបរំ សុខំ ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ” ។

#ចិរំ តិដ្ឋតុ ពុទ្ធសាសនំ សូមឱ្យព្រះពុទ្ធសាសនាតាំងនៅអស់កាលយូរអង្វែង ។

Cīram Tītthatu Buddhasāsanam May Buddhism endure forever!

all beings be happy and free from suffering!

ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

ថ្ងៃនេះ ជាថ្ងៃសីល

🍃ឧជ្ឈានសញ្ញិសូត្រ ទី៥សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ក...
09/04/2026

🍃ឧជ្ឈានសញ្ញិសូត្រ ទី៥
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅ​ហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសំគាល់ ​ក្នុងការពោលទោស មាន​រស្មី​ដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឋិតនៅនាអាកាស។

[១០៩] ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​ថា

បុគ្គលណា ប្រកាសនូវខ្លួនដែលមានប្រការដទៃ ដោយប្រការដទៃ ការ​បរិភោគ​របស់​បុគ្គល​នោះ ឈ្មោះថា បរិភោគ ដោយ​ការលួច​លាក់ ដូចជាព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មកបរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយ​ចំពោះអំពើនោះទេ ព្រោះ​ពួកអ្នកប្រាជ្ញ តែងកំណត់​ដឹង​ពួកបុគ្គល​ ដែល​បានតែ​ខាង​និយាយ តែមិនធ្វើ។

[១១០] ព្រះមានព្រះភាគ ត្រាស់ថា បដិបទានេះឯង ជាបដិបទាដ៏មាំ ពួក​អ្នកប្រាជ្ញមានឈាន រមែងរួចចាក​ចំណងមារ ដោយបដិបទាណា បុគ្គល មិនអាច​ប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយ​ចំណែក​មួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នក​រំលត់​កិលេស បានឆ្លង​នូវ​តណ្ហា ដែលផ្សាយទៅក្នុងលោក រមែង​មិននិយាយ​អួតទេ។

[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាប​សីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំ​ព្រះអង្គទាំង​ឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នក​មិនឈ្លាស ខ្ញុំ​ព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គល​មិនគួរ​បៀត​បៀន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្ត​កន្លង គ្របសង្កត់ហើយ ដល់ខ្ញុំ​ព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។

[១១២] លំដាប់នោះឯង ទេវតាទាំងនោះ ក៏ពោលទោសច្រើនហួសប្រមាណ ហើយ​ហោះទៅឯអាកាស។ ទេវតាមួយអង្គ បានពោល​គាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

បើអ្នកណាមិនអត់ទោសឲ្យ ដល់បុគ្គល​អ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោប​ពៀរទុក (ដូចជាបុគ្គលពាក់ឡេវក្ឌុំ)។ បើទោសមិនមានទេ កំហុសក្នុងលោកនេះ ក៏​មិនមានដែរ បើពៀរទាំងឡាយមិនរម្ងាប់ទេ ក្នុងលោកនេះ នឹងមានអ្នកឈ្លាស​ដូចម្តេច​បាន។ បុគ្គល​ណា មិនមានទោស ប្រព្រឹត្តកន្លង (ដោយវាចា) បុគ្គល​ណា មិន​មានកំហុស បុគ្គលណា មិនដល់នូវសេចក្តី​ភាន់ច្រឡំ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​សតិសព្វកាលក្នុងលោកនេះ។

[១១៣] ព្រះមានព្រះភាគ ត្រាស់ថា ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នក​មាន​សេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិន​មានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តី​ភាន់ច្រឡំទេ ព្រះតថាគតនោះ ជា​អ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែល​ប្រព្រឹត្តកន្លង​ ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅ​ខាង​ក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិន​ត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយ​ហើយ។

(ព្រះត្រៃបិដកលេខ ២៩)

……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

08/29/2026
ថ្ងៃឧបោសថសីល-Today is Uposatha Day🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំ...
08/28/2026

ថ្ងៃឧបោសថសីល-Today is Uposatha Day

🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំងមូលបានប្រកបដោយសន្តិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា

“នត្ថិ សន្តិបរំ សុខំ ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ” ។

#ចិរំ តិដ្ឋតុ ពុទ្ធសាសនំ សូមឱ្យព្រះពុទ្ធសាសនាតាំងនៅអស់កាលយូរអង្វែង ។

Cīram Tītthatu Buddhasāsanam May Buddhism endure forever!

all beings be happy and free from suffering!

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

🍃កប្បប្បញ្ហា ទី១០(កប្បមាណពដ៏មានអាយុ ទូលសួរថា ) ពួកសត្វ ឋិតនៅក្នុងកណ្តាល នៃសង្សារវដ្ដ ត្រូវជរា និងមច្ចុគ្របសង្កត់ក្នុងកាល...
08/27/2026

🍃កប្បប្បញ្ហា ទី១០
(កប្បមាណពដ៏មានអាយុ ទូលសួរថា ) ពួកសត្វ ឋិតនៅក្នុងកណ្តាល នៃសង្សារវដ្ដ ត្រូវជរា និងមច្ចុគ្របសង្កត់ក្នុងកាលដែលឱឃៈ ជាភ័យ ធំកើតឡើងហើយ បពិត្រព្រះអង្គ និទ៌ុក្ខ សូមព្រះអង្គ ត្រាស់ប្រាប់នូវទីពឹងឲ្យទាន សេចក្តីទុក្ខក្នុង សង្សារវដ្តនេះមិនគប្បីមានតទៅទៀត ដោយ ប្រការណា សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង ដល់ខ្ញុំព្រះអង្គ (ដើម្បីវៀរចាកទុក្ខ) ដោយប្រការ នោះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលកប្បៈ) ពួកសត្វឋិតនៅក្នុងកណ្តាល នៃសង្សារវដ្ត ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈ ជាភ័យធំកើតឡើង ម្នាលកប្បៈ តថាគត នឹងសំដែងប្រាប់នូវទីពឹងដល់អ្នក។ ការមិនកង្វល់ (ដោយកិលេស) ការមិនប្រកាន់មាំនុ៎ះឯង ឈ្មោះថាជាទីពឹងពំនាក់មិនមានទីពឹងដទៃ លើសជាងទេ តថាគតហៅទីពឹងនោះថាព្រះនិព្វានជាទីក្ស័យនៃជរា និងមច្ចុ។

ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាននោះ ជាអ្នកមានសតិរំលត់ទុក្ខក្នុងបច្ចុប្បន្ននេះ ជនទាំងនោះជាអ្នកមិនលុះអំណាចនៃមារ ជនទាំងនោះ មិនដល់នូវភាពជាអ្នកបំរើ នៃមារឡើយ។

ចប់ កប្បមាណវកប្បញ្ហា ទី១០។

(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)

……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

ថ្ងៃឧបោសថសីល-Today is Uposatha Day🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំ...
08/21/2026

ថ្ងៃឧបោសថសីល-Today is Uposatha Day

🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំងមូលបានប្រកបដោយសន្តិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា

“នត្ថិ សន្តិបរំ សុខំ ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ” ។

#ចិរំ តិដ្ឋតុ ពុទ្ធសាសនំ សូមឱ្យព្រះពុទ្ធសាសនាតាំងនៅអស់កាលយូរអង្វែង ។

Cīram Tītthatu Buddhasāsanam May Buddhism endure forever!

all beings be happy and free from suffering!

ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

ថ្ងៃនេះ ជាថ្ងៃសីល

🍃មហាអស្សបុរសូត្រ ទី៩ ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់​គង់នៅ​ក្នុង​និគមរបស់អ្នកដែនអង្គៈ ឈ្មោះអស្សបុរៈ...
08/20/2026

🍃មហាអស្សបុរសូត្រ ទី៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់​គង់នៅ​ក្នុង​និគមរបស់អ្នកដែនអង្គៈ ឈ្មោះអស្សបុរៈ ទៀបដែនអង្គៈ។ ក្នុងកាលនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទូលតបព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់​ច្បាស់​នូវអ្នកទាំងឡាយ ថាជាសមណៈៗដូច្នេះ ឯអ្នកទាំងឡាយ បើមានអ្នកផងសួរថា លោក​ទាំងឡាយជាអ្វី ក៏ចូរប្តេជ្ញាថា យើងទាំងឡាយជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើ​អ្នកទាំងឡាយនោះមានឈ្មោះយ៉ាងនេះ ប្តេជ្ញាយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយគួរសិក្សាយ៉ាងនេះថា ធម៌ទាំងឡាយណា ដែលធ្វើឲ្យជា​សមណៈផង ធ្វើ​ឲ្យ​ជាព្រាហ្មណ៍ផង ពួកយើងនឹងសមាទានប្រព្រឹត្តធម៌ទាំងនោះ ឈ្មោះរបស់ពួកយើងនេះ ក៏នឹងពិតយ៉ាងនេះ ទាំងការប្តេជ្ញាក៏ប្រាកដយ៉ាងនេះ មួយវិញទៀត យើងទាំងឡាយ បរិភោគនូវចីវរបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជន​ទាំងឡាយ​ណា សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ (បូជា) ដល់យើង​ទាំងឡាយនឹងទៅ​ជា​សក្ការៈមានផលច្រើន មានអានិសង្សច្រើន ឯបព្វជ្ជារបស់ពួកយើង មិនមែន​ជាឥត​អំពើទេ នឹងមានផល មានសេចក្តីចំរើន។

[១០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលធ្វើឲ្យជាសមណៈទាំងធ្វើឲ្យជា​ព្រាហ្មណ៍ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា ពួកយើងនឹងជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ​ហើយ កិច្ចដែលពួកយើងធ្វើហើយ ក៏ល្មមត្រឹមប៉ុណ្ណេះ ប្រយោជន៍របស់សមណៈ [ប្រយោជន៍របស់សមណៈក្នុងទីនេះ សំដៅយកមគ្គ និងផល។ អដ្ឋកថា។] យើងទាំង​ឡាយ ក៏បានដល់ហើយត្រឹមប៉ុណ្ណេះ កិច្ចដែលត្រូវធ្វើ​តទៅទៀតតិចតួច មិនមានទេ លុះ​គិតដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ​ដោយហេតុ​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ កាលបើអ្នកទាំងឡាយត្រូវការនូវភាពជាសមណៈ កុំលះបង់ប្រយោជន៍​ជារបស់​សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០១] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា កាយសមាចារៈ របស់ពួក​យើង នឹងបរិសុទ្ធខ្ពង់ខ្ពស់ មិនរយីករយាក មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើង​នឹងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះកាយសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ កិច្ចដែល​ពួក​យើងត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ទាំងប្រយោជន៍របស់សមណៈ យើងទាំងឡាយ ក៏បាន​ដល់ហើយ ដោយហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួច ដែលត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ លុះគិតដូច្នេះហើយ អ្នកទាំងឡាយគប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ ត្រូវកុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០២] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា វចីសមាចារៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះវចីសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ ទាំងវចីសមាចារៈ ក៏បរិសុទ្ធ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៣] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មនោសមាចារៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើង កុំ​លើក​តំកើង​ខ្លួន​ឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះមនោសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ ដោយហេតុត្រឹម​ប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៤] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា អាជីវៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ស្អាត មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះអាជីវៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​អ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ ដោយ​ហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុមាន​ប្រមាណ​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកកុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៥] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងមានទ្វារគ្រប់គ្រង​ហើយ ក្នុងឥន្ទ្រិយទាំងឡាយ គឺបើឃើញរូប ដោយចក្ខុ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម​នូវបុគ្គល ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ពួកយើងនឹងប្រតិបត្តិ ដើម្បីសង្រួម​នូវ​ឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវកិរិយាសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់​ត្រូវ​នូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម​ឥន្ទ្រិយ គឺ​ចិត្តណា ពួកយើងនឹង​ប្រតិបត្តិ ដើម្បីសង្រួម​នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវកិរិយា​សង្រួមក្នុងឥន្ទ្រិយគឺចិត្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ យើងមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៦] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកដឹងប្រមាណ ក្នុងភោជន ពិចារណាដោយឧបាយនៃប្រាជ្ញា ហើយទើប​បរិភោគនូវអាហារ និងបរិភោគ​ដើម្បីលេង (ដូចក្មេងអ្នកស្រុក) ក៏ទេ ដើម្បីនឹងឲ្យកើតបុរិសមានះស្រវឹង (ដូច​អ្នកប្រដាល់) ក៏ទេ ដើម្បីនឹងប្រដាប់​តាក់តែងរាងកាយ (ដូចស្ត្រីក្នុងបូរី)ក៏ទេ ដើម្បីនឹងធ្វើឲ្យផូរផង់​សម្បុរ (ដូចអ្នកលេងរបាំ)ក៏ទេ បរិភោគគ្រាន់តែ​ដើម្បី​តាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយ​ឲ្យប្រព្រឹត្តទៅ ដើម្បី​នឹងបំបាត់បង់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយៈ ពួកយើងនឹងបំបាត់បង់នូវ​វេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាងវេទនា​ថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើង​បានផង កិរិយាប្រព្រឹត្តិទៅ នៃ​ឥរិយាបថទាំង៤ក្តី សេចក្តី​មិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ដោយឥរិយាបថទាំង៤ក្តី នឹងមានដល់ពួកយើង (ដោយបានបរិភោគ​នូវចង្ហាន់បិណ្ឌបាតនេះ)។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់​ពួក​​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈ​បរិសុទ្ធហើយ ពួកយើងមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹង​ប្រមាណ​ក្នុងភោជន កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍​របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិច​បន្តួច​ត្រូវ​ធ្វើ​តទៅ​ទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៧] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក និងជម្រះចិត្ត ចាកពួកធម៌ ដែលជាគ្រឿង​រារាំង ដោយការចង្ក្រម ឬអង្គុយ​ក្នុងវេលាថ្ងៃ និងជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿង​រារាំង​ដោយការចង្ក្រម ឬ​អង្គុយ​អស់បឋមយាមនៃរាត្រី នឹងសម្រេចសីហសេយ្យាសដោយបង្អៀងខាងស្តាំ អស់​មជ្ឈិមយាមនៃរាត្រី និងតម្រួតជើងឆ្វេង លើជើងស្តាំ មានសតិ និងសម្បជញ្ញៈ ធ្វើទុក​ក្នុងចិត្ត នូវឧដ្ឋានសញ្ញា (គឺចំណាំពេលក្រោក) រួចក្រោកឡើងក្នុងបច្ឆិមយាមនៃរាត្រី ជម្រះចិត្តចាកពួក​ធម៌ ដែល​ជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកប​ដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ពួកយើងជាអ្នកដឹងប្រមាណក្នុងភោជន ជាអ្នក​ប្រកប​រឿយៗ ក្នុងកិរិយាភ្ញាក់រលឹក កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៨] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឈាន​ទៅមុខ និងឈានថយក្រោយ ធ្វើ​នូវ​សេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេក​មើលមកក្រោយ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងការបត់អវយវៈ និងលាតអវយវៈ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់​សង្ឃាដិ បាត្រ ចីវរ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាឆាន់ ផឹក ទំពា ទទួលរស ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ នូវ​ឧច្ចារៈ និងបស្សាវៈ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយា​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយស្តី នៅស្ងៀម។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​អ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកប​ដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារ​គ្រប់គ្រង ក្នុង​ឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹងនូវប្រមាណក្នុងភោជន ជាអ្នក​ប្រកប​រឿយៗ ក្នុងការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះ ទាំងប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុ​ត្រឹម​ប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះ​ហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៩] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យនូវសេនាសនៈស្ងាត់ គឺព្រៃ ទីជិតដើមឈើ ភ្នំ ច្រក ឬញក គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ ត្រឡប់មក​ពី​បិណ្ឌបាតវិញ វេលាខាងក្រោយភត្ត ក៏អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់​សតិ ឲ្យ​បែរមុខឆ្ពោះ (ទៅរកព្រះកម្មដ្ឋាន)។ ភិក្ខុនោះលះបង់នូវអភិជ្ឈាក្នុងលោក ជាអ្នកមានចិត្ត​ប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មាន​ចិត្ត​មិនព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងពួង ជម្រះ​ចិត្ត​ចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺមានថីនមិទ្ធៈទៅប្រាស​ហើយ មានអាលោកសញ្ញា (គឺជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ) មានសតិ និងសម្បជញ្ញៈ ជម្រះ​ចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺមិនមានចិត្តរាយមាយ មានចិត្តស្ងប់រម្ងាប់​ក្នុង​សន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា គឺមានវិចិកិច្ឆាឆ្លងផុតហើយ មិន​បាន​សង្ស័យក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តចាកវិចិកិច្ឆា។

[១១០] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះរបស់បុរសនោះក៏សម្រេច។ បុរសនោះ ដោះថ្លៃបំណុលចាស់រួចស្រេច​ហើយ ក៏សល់ទ្រព្យចំណេញ​ទុកបម្រុង​ចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា កាលមុន អាត្មាអញ ខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះ របស់អាត្មាអញនោះក៏បានសម្រេចហើយ អាត្មាអញនោះ ដោះថ្លៃ​បំណុល​ចាស់រួចស្រេច​ហើយ អាត្មាអញ ក៏សល់ទ្រព្យចំណេញ​ទុកបម្រុង​ចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ គប្បីបាននូវសេចក្តីរីករាយ ដល់នូវ​សេចក្តីសោមនស្ស ព្រោះរួច​ចាកបំណុលនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមាន​អាពាធ ដល់នូវទុក្ខឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងក្នុងកាយ។ ក្នុងសម័យ​ខាងក្រោយតមក បុរសនោះ ក៏ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំង​កាយ​ឡើងវិញ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញមាន​អាពាធ ដល់នូវសេចក្តីទុក្ខ ឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងកាយសោះ ឥឡូវនេះ អាត្មាអញនោះ ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំង​កាយ​ឡើងវិញហើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះស្បើយចាកអាពាធនោះជា​ហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសជាប់ក្នុងផ្ទះឃុំឃាំង។ ក្នុងសម័យ​ខាងក្រោយតមក បុរសនោះ ក៏រួច​អំពីផ្ទះឃុំឃាំងដោយសួស្តី ឥត​មានភ័យ ទាំង​សេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរស​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញ ជាប់ក្នុងផ្ទះឃុំឃាំង ឥឡូវនេះ អាត្មាអញ រួច​ពីផ្ទះឃុំឃាំងដោយសួស្តី ឥត​មានភ័យ ទាំង​សេចក្តីវិនាស ដាច់ខាត​ភោគៈ​តិចតួច របស់អាត្មាអញ មិនមានឡើយ។ បុរស​នោះ បាននូវសេចក្តីរីករាយ ដល់នូវ​សេចក្តី​សោមនស្ស ព្រោះរួច​អំពីផ្ទះឃុំខាំងនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ញុំគេ មិនមានអំណាច គឺធ្វើអ្វីមិនបានតាមគាប់ចិត្ត​របស់​ខ្លួន អាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ គឺប្រព្រឹត្តទៅតាមសេចក្តីពេញចិត្ត របស់ជន​ដទៃ ចង់ទៅទីណាមិនបានតាមទំនើងចិត្តឡើយ។ ក្នុងសម័យខាងក្រោយតមក បុរសនោះ រួចចាកភាពជាខ្ញុំគេនោះ មានអំណាចដោយខ្លួនឯង មិនអាស្រ័យ​នៅ​ក្នុងអំណាច​របស់ជនដទៃ ទៅជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីមុន អាត្មាអញជាខ្ញុំគេ មិនមានអំណាចដោយខ្លួនឯង អាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ ចង់ទៅទីណា មិនបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ឥឡូវនេះ អាត្មាអញនោះ រួចចាកភាពជាខ្ញុំគេនោះហើយ មានអំណាចដោយខ្លួនឯង មិនអាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ បានជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចចាក​ភាពជាខ្ញុំគេនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានទ្រព្យ មានភោគសម្ប័ទ ដើរទៅ​កាន់ផ្លូវឆ្ងាយដាច់ស្រយាល។ សម័យខាងក្រោយតមក បុរសនោះឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់​ស្រយាលនោះដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគសម្ប័ទ​តិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ មានទ្រព្យមានភោគសម្ប័ទ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ឥឡូវនេះ អាត្មាអញ ឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់​ស្រយាលនោះដោយសួស្តី ឥតមានភ័យ​ហើយ ទាំងការដាច់ខាតភោគសម្ប័ទ​តិចតួច របស់អាត្មាអញ ក៏មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវ​សោមនស្ស ព្រោះដល់នូវទីក្សេមក្សាន្តនោះ​ជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវ​នីវរណៈ​ទាំង៥​ប្រការនោះ មាននៅក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់ហើយថា ទុកដូចជាបំណុល ដូច​ជារោគ ដូចជាផ្ទះឃុំខាំង ដូចភាពជាខ្ញុំគេ ដូចជាផ្លូវឆ្ងាយដាច់ស្រយាលយ៉ាងនោះៗដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញនូវ​នីវរណៈទាំង៥ប្រការនេះ មាននៅ​ក្នុងខ្លួន ដែលលះបង់​បានហើយថា ទុកដូចជាភាពនៃបុរស​ដែលរួច​ចាកបំណុល ដូចជា​បុរសមិនមានរោគ ដូចជាបុរស​រួចអំពីផ្ទះឃុំខាំង ដូចជាបុរសរួចជាអ្នកជា ដូចជា​បុរស​ដល់នូវ​ទីក្សេមក្សាន្ត យ៉ាងនោះៗដែរ។

[១១១] ភិក្ខុនោះលះបង់នូវនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជា​ធម្មជាតធ្វើបញ្ញាឲ្យ​មានកំឡាំងថយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ បានដល់នូវបឋមជ្ឈាន មានវិតក្កៈ វិចារៈ និងបីតិសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តី​ស្ងប់ស្ងាត់ ប្រទេស​បន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ​ ដោយបីតិ និងសុខៈ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​នហាបកជន [អ្នកចិញ្ចឹមជីវិតដោយការងូតទឹកឲ្យគេ។] ឬកូនសិស្សរបស់​នហាបកជន ដែលជាអ្នកឈ្លាស រោយរាយនូវលំអិតសម្រាប់ងូតក្នុងផ្តិលសំរិទ្ធិ ហើយស្រោច​ស្រប់ ច្របល់ដោយទឹក ឯដុំលំអិតសម្រាប់​ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុងខាងក្រៅ មិនបានខ្ចាត់​ខ្ចាយ​ពីគ្នាឡើយ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យ​ជោក ឲ្យ​ស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់​ស្ងាត់ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វ​ផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន ដូច្នោះឯង។

[១១២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏​បាន​ដល់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។ ភិក្ខុនោះ ញុំាង​ករជកាយ​នេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃ​ករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ​នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង មុខទឹកក្នុងទិសខាងកើតនោះ មិនមានឡើយ ទាំង​មុខទាំងក្នុងទិសខាងលិច ក៏មិនមាន មុខទឹក​ក្នុងទិសខាង​ជើង ក៏មិនមាន មុខទឹក​ក្នុង​ទិសខាងត្បូង ក៏មិនមាន កាលបើភ្លៀង​បង្អោរធារទឹកស្រួលសព្វៗកាលទៅ ក៏ស្រាប់តែទឹក​ត្រជាក់ជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាងអន្លង់ទឹកនោះឯងឲ្យជោកជាំ ឲ្យពេញ​ពោរ ឲ្យពេញប្រៀប ឲ្យហូរហៀរដោយទឹកត្រជាក់ (នោះ) ប្រទេសបន្តិចបន្តួច នៃ​អន្លង់​ទឹក​ទាំងអស់នោះ ដែលឈ្មោះថា មិនហូរហៀរដោយទឹកត្រជាក់នោះ គ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយ​នេះឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃ​ករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ​នោះគ្មាន ដូច្នោះដែរ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង ប្រកប​ដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសេចក្តីសុខ ដោយនាមកាយ​ផង បានដល់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងប្រាប់នូវភិក្ខុអ្នកបាន​តតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខ ដូច្នេះ។ ភិក្ខុនោះ ញុំាង​ករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសេចក្តី​សុខ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់​របស់ភិក្ខុនោះ ដែលឈ្មោះ​ថា មិនផ្សព្វផ្សាយដោយសុខ ដែលប្រាសចាកបីតិនោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​ផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ព​ឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី តែងដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់​តាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ ប្រទេសបន្តិចបន្តួច​នៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយទឹកត្រជាក់​នោះគ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោក ឲ្យឆ្អែតស្កប់​ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខ ដែលមិនមានបីតិ ប្រទេសបន្តិចបន្តួច​នៃកាយ​ទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសុខ ដែល​មិនមានបីតិ​នោះ​គ្មាន ដូច្នោះឯង។

[១១៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្តីសុខ​ផង លះបង់នូវសេចក្តីទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្សទាំងឡាយក្នុងកាលមុន​ផង ហើយក៏ដល់នូវចតុត្ថជ្ឈានមិនទុក្ខមិនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។ ភិក្ខុនោះ រមែង​ញុំាង​ករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់​ របស់ភិក្ខុនោះ ដែលឈ្មោះ​ថា មិនផ្សព្វផ្សាយ​ដោយចិត្តដ៏បរិសុទ្ធផូរផង់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​បុរសយកសំពត់ស ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃករជកាយទាំងអស់របស់​បុរសនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសំពត់សនោះគ្មាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្ត ដ៏ស្អាត​ផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃករជកាយ​ទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា​មិន​ផ្សព្វផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់​នោះ​គ្មាន យ៉ាងនោះដែរ។

[១១៥] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ទៅតាម​អារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកឃើញនូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅអំពីមុន​ជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ទៅកាន់ស្រុក​ដទៃទៀត ត្រឡប់​ពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញ បុរសនោះក៏រលឹកឃើញយ៉ាង​នេះថា អាត្មាអញ ចេញពីស្រុករបស់ខ្លួន បានទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុក​នោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ចេញពីស្រុកនោះ បានទៅកាន់ស្រុកឯណោះទៀត ដែលទៅ​ដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ ឥឡូវនេះ អាត្មាអញនោះ ចេញពីស្រុកនោះ ត្រឡប់មកកាន់​ស្រុក​របស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យ​នៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹក​នូវខន្ធ ដែលធ្លាប់អាស្រ័យនៅអំពីមុន​ជាច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះឯង។

[១១៦] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ដោយអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​សត្តចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សជាធម្មតា រមែងឃើញនូវសត្វ​ទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាម​កម្មរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះពីរខ្នង មានទ្វារទល់មុខគ្នា បុរសដែលមាន​ចក្ខុឈរនៅត្រង់កណ្តាលផ្ទះនោះ រមែងឃើញនូវពួកមនុស្ស កំពុងចូលទៅកាន់ផ្ទះខ្លះ ចេញពីផ្ទះខ្លះ ដើរទៅមកខ្លះ ដើរហែៗគ្នាខ្លះ ដើរប្រទាក់គ្នាខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស​ធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះដែរ។

[១១៧] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ដោយ​អារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញា​ដឹងនូវធម៌ ជាគ្រឿងក្ស័យនៃអាសវៈទាំងឡាយ។ ភិក្ខុនោះដឹងច្បាស់តាមពិតថា នេះជា​ទុក្ខ ដឹងច្បាស់តាមពិត នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាឧបាយ​ដើម្បីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវសម្រាប់ដើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាឧបាយ ដើម្បីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវ​សម្រាប់ដើរទៅកាន់ឧបាយ ដើម្បីរលត់អាសវៈ។ កាលភិក្ខុនោះដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ​ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្ម​ចរិយៈ អាត្មាអញ បានប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញក៏បានធ្វើស្រេចហើយ កិច្ចដទៃ​ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់ទឹកលើកំពូលភ្នំ ដែលថ្លាស្អាត ឥតមានកករល្អក់ បុរសម្នា

ថ្ងៃឧបោសថសីល-Today is Uposatha Day🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំ...
08/13/2026

ថ្ងៃឧបោសថសីល-Today is Uposatha Day

🙏សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធសាសនា​ផ្សាយទូទៅពេញសកលលោក សូមឱ្យលោកទាំងមូលបានប្រកបដោយសន្តិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា

“នត្ថិ សន្តិបរំ សុខំ ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ” ។

#ចិរំ តិដ្ឋតុ ពុទ្ធសាសនំ សូមឱ្យព្រះពុទ្ធសាសនាតាំងនៅអស់កាលយូរអង្វែង ។

Cīram Tītthatu Buddhasāsanam May Buddhism endure forever!

all beings be happy and free from suffering!

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

ថ្ងៃនេះ ជាថ្ងៃសីល
August 13, 2026

Address

2289 Lewis Avenue
Long Beach, CA
90806

Website

Alerts

Be the first to know and let us send you an email when វត្តសាគរបុរី-The Sakorborei Temple posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category