ការងាររដ្ឋបាល

ការងាររដ្ឋបាល Admin not IT

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។ស្រាវជ្រាវដោយ : ធា ប៉ូឡែន
05/27/2024

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។
ស្រាវជ្រាវដោយ : ធា ប៉ូឡែន

តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ? បុគ្គលិករដ្ឋបាលថ្នាកក្រោមជាតិរួមមាន៖១.បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងត...
05/23/2024

តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ?

បុគ្គលិករដ្ឋបាលថ្នាកក្រោមជាតិរួមមាន៖

១.បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

២.បុគ្គលិកដែលត្រូវបានតែងតាំងនឹងចាត់តាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺបុគ្គលិកដែលត្រូវបានតែងតាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របសរាជរដ្ឋាភិបាល ដែលគោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

តើទម្រង់នៃជាធម្មតាមានអ្វីខ្លះ? ចូររៀបរាប់ផង។ទម្រង់នៃលិខិតរដ្ឋបាលជាធម្មតាមាន៣ចំណែក៖ចំណែកដើម (ក្បាលលើ)-របបនយោបាយ-បាវចនាជាត...
05/23/2024

តើទម្រង់នៃ
ជាធម្មតាមានអ្វីខ្លះ? ចូររៀបរាប់ផង។
ទម្រង់នៃលិខិតរដ្ឋបាលជាធម្មតាមាន៣ចំណែក៖

ចំណែកដើម (ក្បាលលើ)

-របបនយោបាយ
-បាវចនាជាតិ
-សញ្ញាសម្គាល់របស់អង្គភាពសាមី
-ឈ្មោះស្ថាប័ន
-ប្រភពលិខិត
-លេខលិខិត និងទម្រង់អក្សរកាត់
ទីកន្លែង និងកាលបរិច្ចេទ
-បេសកកម្ម
-គម្យជន
-តាមរយៈ
-កម្មវត្ថុ
យោង
ចំណែកខ្លឹមសារ (តួសេចក្តី)

ពន្យល់នៃសេចក្តីនៃកម្មវត្ថុ
-លើកសំណូមពរ
-ពាក្យគូរសម
-ចំណែកបញ្ចប់

ហត្ថលេខា
-បោះត្រា មូល (ស្ថាប័ន)
-បោះត្រាឈ្មោះ (ឈ្មោះបេសក)
-ចម្លងជូន ឬទីកន្លែងទទួល
-លិខិតភា្ជប់ (បើមាន)

05/23/2024

តើការផ្តល់សេវាសាធារណៈមានគោលដៅបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើអ្វីខ្លះ?
ការផ្តល់សេវាសាធារណៈមានគោលដៅបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា៖

- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់៖ ផ្តល់ពត៍មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួនឯង និងចំនាយបន្ថែមលើអ្នករត់ការក្រៅផ្លួវការ
- ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់៖ កន្លងមកមន្ត្រីរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទសេវាដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ។ ប៉ុន្តែក្នុងឥរិយាបថជាអ្នកផ្តល់សេវាគឺ ត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ។
- ផ្តល់សេវាឲ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់៖ រដ្ឋបាលសាធារណៈត្រូវផ្តល់សេវាកន្លែងដែលអ្នកប្រើប្រាស់ត្រូវការលើកលែងតែក្នុងករណីពិសេសមួយចំនួនដែលមិនអាចផ្គត់ផ្គង់បាន។
- ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវា៖ អ្នកផ្តល់សេវាត្រូវផ្តល់ពត៍មាន ឲ្យបានទួលំទូលាយជាចំហរដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឲ្យបានទាន់ពេលវេលាកំណត់ និងមានគុណភាពជូនអ្នកប្រើប្រាស់ដោយស្មារតីទទួលខុសត្រួវខ្ពស់។ ទទឹមនឹងនេះ អ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតិវិធីនៃការផ្តល់សេវានិងអាចធ្វើការទិទៀនតវ៉ា ឬទាមទារឲ្យមានការកែលំអការខ្វះខាតផ្សេងៗតាមតម្រូវការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ។
- គុណភាពនិងប្រសិទ្ធិភាពសេវា៖ អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្តង់ដារកំណត់មានន័យថាអ្វីដែលបានកំណត់នោះ ទាំងតម្លៃ ទាំងពេលវាលា ទាំងគុណភាព។ សេវាទាំងឡាយណាដែលរដ្ឋបាលសាធារណៈពុំមានសមត្ថភាពផ្តល់ជួនអ្នកប្រើប្រាស់រដ្ឋអាចស្វែងរកដៃគូអភិវឍ្ឍន៍ដែលមាន លទ្ធភាពដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាកម្មតាមតម្រូវការ។

 #ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។ 💡មន...
05/08/2024

#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓

💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។
💡មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។
ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។
💡សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖
- មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ
- មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ
- មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន
ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ
- ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖
. (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់
. (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់
. (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់
- ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖
. (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់
. (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់
. (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។
- ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖
. (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់
💡ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖
- តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។
- តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។
- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។
💡មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។

Dr.Heng Rantana

 #សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!ស្លាកលេខ រដ្ឋ នីតិកាល ទី 6រដ្ឋ-01 ព្រឹទ្ធសភារដ្ឋ-02 រដ្ឋសភារដ្ឋ-03 រាជរដ្ឋាភិបាលរដ្ឋ-04...
03/04/2024

#សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!
ស្លាកលេខ រដ្ឋ នីតិកាល ទី 6
រដ្ឋ-01 ព្រឹទ្ធសភា
រដ្ឋ-02 រដ្ឋសភា
រដ្ឋ-03 រាជរដ្ឋាភិបាល
រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
រដ្ឋ-06 ក្រសួងការពារជាតិ
រដ្ឋ-07 ក្រសួងមហាផ្ទៃ
រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋ-11 ក្រសួងពត៌មាន
រដ្ឋ-12 ក្រសួងសុខាភិបាល
រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
រដ្ឋ-14 ក្រសួងផែនការ
រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រដ្ឋ-19 ក្រសួងបរិស្ថាន
រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
រដ្ឋ-24 ក្រសួងកិច្ចការនារី
រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋ-26 ក្រសួងយុត្តិធម៌
រដ្ឋ-27 ក្រសួងទេសចរណ៍
រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
រដ្ឋ-36 អង្គការជាតិ
រដ្ឋ-37 រាជធានីភ្នំពេញ
រដ្ឋ-38 ខេត្តកណ្តាល
រដ្ឋ-39 ខេត្តកំពង់ធំ
រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
រដ្ឋ-41 ខេត្តកំពង់ស្ពឺ
រដ្ឋ-42 ខេត្តកំពង់ចាម
រដ្ឋ-43 ខេត្តកំពត
រដ្ឋ-44 ខេត្តកោះកុង
រដ្ឋ-45 ខេត្តកែប
រដ្ឋ-46 ខេត្តក្រចេះ
រដ្ឋ-47 ខេត្តតាកែវ
រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
រដ្ឋ-49 ខេត្តបាត់ដំបង
រដ្ឋ-50 ខេត្តប៉ៃលិន
រដ្ឋ-51 ខេត្តពោធិ៍សាត់
រដ្ឋ-52 ខេត្តព្រះសីហនុ
រដ្ឋ-53 ខេត្តព្រះវិហារ
រដ្ឋ-54 ខេត្តព្រៃវែង
រដ្ឋ-55 ខេត្តមណ្ឌលគិរី
រដ្ឋ-56 ខេត្តរតនគិរី
រដ្ឋ-57 ខេត្តសៀមរាប
រដ្ឋ-58 ខេត្តស្វាយរៀង
រដ្ឋ-59 ខេត្តស្ទឹងត្រែង
រដ្ឋ-60 ខេត្តឧត្តរមានជ័យ
រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ប្រភេទ លិខិតរដ្ឋបាលលិខិតរដ្ឋបាលមាន ទម្រង់ និងសណ្ឋានខុសៗគ្នាដូចទៅៈ- លិខិតប្រើផ្លូវការធម្មតា-ដីការបញ្ចូន /ដីការត្រូវឆ្លើយត...
07/17/2023

ប្រភេទ លិខិតរដ្ឋបាល

លិខិតរដ្ឋបាលមាន ទម្រង់ និងសណ្ឋានខុសៗគ្នាដូចទៅៈ
- លិខិតប្រើផ្លូវការធម្មតា
-ដីការបញ្ចូន /ដីការត្រូវឆ្លើយតប
-លិខិតអញ្ជើញ
-របាយការណ៍
-កិច្ចសន្យា
-លិខិតបញ្ជាបេសកកម្ម
-កំណត់ហេតុ
-លិខិតបង្គាប់ការ
-លិខិតជូនដំណឹង ។ល។ និង ។ល

05/14/2023

AI ពេញនិយមទាំង 10 ក្នុងឆ្នាំ 2023⚡️

1. Contentedge
គឺជាកម្មវិធី AI ដែលអាចបង្កើតច្បាប់ចម្លងអ៊ីម៉ែលដែលមានឥទ្ធិពលខ្ពស់។
🔗 https://www.contentedge.com/

2. WriteSonic
គឺជាជំនួយការការសរសេរប្រកបដោយភាពងាយស្រួលហើយមានគុណភាពខ្ពស់។
🔗 https://writesonic.com/

3. Canva
គឺជាកម្មវិធីរចនាក្រាហ្វិកដែលងាយស្រួលប្រើដោយមិនចាំមានបទពិសោធន៍។
🔗 https://canva.com/

4. Notion
គឺជាឧបករណ៍ AI ជួយការគ្រប់គ្រងការងារក្នុងក្រុមអោយមានប្រសិទ្ធភាពជាងមុន។
🔗 https://www.notion.so/

5. InVideo
គឺជាវេទិកាបង្កើតវីដេអូដែលមានភាពទាក់ទាញ។
🔗 https://invideo.io/

6. Fliki
គឺជាវេទិកាប្រែក្លាយអត្ថបទទៅជាវីដេអូដោយប្រើជាមួយសំឡេង AI។
🔗 https://fliki.ai/

7. Stable Diffusion
គឺជាវេទិកាបម្លែងពីអក្សរ​ទៅ​រូបភាព​។
🔗 https://stablediffusionweb.com/

8. BrowseAI
គឺជាវេទិកានិងត្រួតពិនិត្យទិន្នន័យពីគេហទំព័រណាមួយ។
🔗 https://www.browse.ai/

9. Durable
គឺជាAI ដែលបង្កើតគេហទំព័រទាំងមូលក្នុងរយះពេលខ្លី។
🔗 https://durable.co/

10. Getimg
គឺជា AI បង្កើតរូបភាពដើមតាមមាត្រដ្ឋាន កែប្រែរូបថត និងពង្រីករូបភាព។
🔗 https://getimg.ai

----------
បើសិនជាស្គាល់ AI ណាដែលចង់ចែករំលែកអាចប្រាប់ខាងក្រោមបានណា
▷ Telegram: https://t.me/talkwchhayheng

02/22/2023

ការព្យួរកិច្ចសន្យាការងារ
កិច្ចសន្យាការងារត្រូវព្យួរដោយមូលហេតុដូចខាងក្រោម៖
១- ការបិទគ្រឹះស្ថាន ដោយហេតុនិយោជកត្រូវបំពេញកាតព្វកិច្ចការពារមាតុភូមិ ឬក្នុង រយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
២- អវត្ដមាននៃកម្មករនិយោជិត ក្នុងពេលបំពេញកាតព្វកិច្ចការពារមាតុភូមិ និង ក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
៣- អវត្ដមាននៃកម្មករនិយោជិត ក្នុងករណីមានជម្ងឺដែលមានគ្រូពេទ្យផ្លូវការបាន បញ្ជាក់ត្រឹមត្រូវ។ ថិរវេលាអវត្ដមាននោះត្រូវមានកំណត់ត្រឹមប្រាំមួយខែ ប៉ុន្តែអាចពន្យារហូតដល់មានអ្នកជំនួស។
៤- ពេលអាក់ខានធ្វើការដោយហេតុមានគ្រោះថ្នាក់ការងារ ឬមានជម្ងឺក្នុងវិជ្ជាជីវៈ។
៥- ការឈប់សំរាកដែលបានអនុញ្ញាតឱ្យស្ត្រីដែលជាកម្មករនិយោជិត ក្នុងឱកាសមាន គភ៌ និងសំរាលកូនព្រមទាំងមានជម្ងឺបណ្ដាលមកពីសំរាលកូន។
៦- អវត្ដមាននៃកម្មករនិយោជិត ដែលនិយោជកបានអនុញ្ញាតតាមច្បាប់តាមការ ព្រមព្រៀងរួម ឬការយល់ព្រមរៀងខ្លួន។
៧- ការបញ្ឈប់កម្មករនិយោជិត ក្នុងមួយរយៈដោយមានមូលហេតុសមស្របតាមបទ បញ្ជាផ្ទៃក្នុង។
៨- អវត្ដមាននៃកម្មករនិយោជិត ក្នុងឱកាសឈប់សំរាកដោយមានប្រាក់ឈ្នួលដោយ គិតបន្ថែមទាំងថិរវេលាធ្វើដំណើរជាយថាហេតុផង។
៩- ការឃាត់ខ្លួននៃកម្មករនិយោជិតដែលមិនបណ្ដាលឱ្យជាប់ពិរុទ្ធ។
១០- ប្រធានសក្តិដែលបណ្ដាលឱ្យភាគីណាមួយ បំពេញកាតព្វកិច្ចមិនបានក្នុងរយៈពេលមិនលើសពី បីខែ។
១១- ពេលណាដែលសហគ្រាសជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬសំភារៈធ្ងន់ធ្ងរ ឬការលំបាកជាពិសេសណាមួយ ដែលនាំឱ្យព្យួរសកម្មភាពសហគ្រាសមិនលើសពី ពីរ ខែ។ ការព្យួរសកម្មភាពនេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អធិការការងារ។
និយោជកនឹងអាចបញ្ចប់ការព្យួរកិច្ចសន្យាការងារបាន លុះត្រាណាតែបុព្វហេតុទាំងឡាយនៃការព្យួរកិច្ចសន្យានេះបានផុតរលត់ ហើយលុះត្រាណាតែនិយោជកបានឱ្យដំណឹងមុនតាមច្បាប់ទៀតផង។
១- ការព្យួរកិច្ចសន្យាការងារ នាំឱ្យប៉ះពាល់ចំពោះតែកាតព្វកិច្ចសំខាន់ៗនៃកិច្ចសន្យាការងារ ពោលគឺកាតព្វកិច្ចដែលកម្មករនិយោជិតត្រូវធ្វើការឱ្យនិយោជក និងកាតព្វកិច្ចដែលនិយោជកត្រូវផ្ដល់ប្រាក់ឈ្នួលដល់កម្មករនិយោជិត លើកលែងតែមានបទប្បញ្ញត្តិផ្ទុយដែលកំណត់ឱ្យនិយោជកផ្ដល់ប្រាក់ឈ្នួលឱ្យកម្មករនិយោជិត។
ក្នុងថិរវេលានៃការព្យួរកិច្ចសន្យាការងារនេះ កាតព្វកិច្ចដទៃទៀតជាអាទិ៍ គឺកាតព្វកិច្ចរបស់និយោជកក្នុងការផ្ដល់កន្លែងស្នាក់នៅ ក៏ដូចជាកាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវតែស្មោះត្រង់ និងរក្សាការសម្ងាត់របស់សហគ្រាសនៅតែបន្តដដែល។
២- ការព្យួរកិច្ចសន្យាការងារ មិនបណ្ដាលឱ្យមានការព្យួរអាណត្តិនៃសហជីព ឬអាណត្តិនៃតំណាងកម្មករនិយោជិតឡើយ។
៣- លើកលែងតែមានបទបទប្បញ្ញត្តិផ្ទុយ ថិរវេលានៃការព្យួរកិច្ចសន្យាត្រូវយកមកគិតសំរាប់គណនាអតីតភាពការងារ។

រកឃើញហើយ លំដាប់ពិន្ទុ ១០០.០០! យុវតី យូ សោគន្ធិកា មកពីសាលាវេស្ទើនអន្តរជាតិ (Western International School) ជាប់និទ្ទេស A គ...
12/23/2022

រកឃើញហើយ លំដាប់ពិន្ទុ ១០០.០០! យុវតី យូ សោគន្ធិកា មកពីសាលាវេស្ទើនអន្តរជាតិ (Western International School) ជាប់និទ្ទេស A គ្រប់មុខ ដោយមានលំដាប់ពិន្ទុ ១០០.០០។

សូមអបអរសាទរ!

08/05/2022

ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ

១)-បុគ្គលិកត្រូវការលុយ
២)-កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ
៣)-ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក
៤)-ខ្វះការសហការនៅក្នុងក្រុមហ៊ុន
៥)-បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ
៦)-ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក
៧)-បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន
៨)-ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ
៩)-ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ
១០)-មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក
១១)-មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន
១២)-មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក
១៣)-ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន
១៤)-មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ
១៥)-ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ
១៦)-ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង
ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ ។
បើបុគ្គលិកក្នុងស្ថាបនមួយសុំឈប់ច្រើន ទី១គេត្រូវមើល
ទម្រង់ការងារ និង ថ្នាក់ដឹកនាំ ។
ធ្វើមនុស្សត្រូវចេះយល់ពីគ្នា និងគោរពគ្នា 🙏🙏🙏

08/05/2022

Address

Grand Prairie, TX
75050

Alerts

Be the first to know and let us send you an email when ការងាររដ្ឋបាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category