ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពសង្គម

ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពសង្គម Hello! All dear friends, This is my Face Book Page. Moral education, spreading goodness, giving Buddhist advice

I am a Buddhist monk delivering Dharma talk regarding Mental Development in Daily Life,and shearing knowledge, educations, morality, and good quotes or Poems.

 #អត្ថបទរឿងពិត៖ «កុំបានសុខ ភ្លេចគ្រាកំសត់»ជីវិតមនុស្សយើងម្នាក់ៗ តែងតែជួបប្រទះនូវរឿងរ៉ាវឡើងចុះ និងរលកជីវិតខុសៗគ្នា។ ក្នុង...
09/20/2026

#អត្ថបទរឿងពិត៖ «កុំបានសុខ ភ្លេចគ្រាកំសត់»
ជីវិតមនុស្សយើងម្នាក់ៗ តែងតែជួបប្រទះនូវរឿងរ៉ាវឡើងចុះ និងរលកជីវិតខុសៗគ្នា។ ក្នុងនាមជាមនុស្សម្នាក់ដែលយល់ច្បាស់ពីការឈឺចាប់ និងសេចក្ដីខ្សោះខ្សោយរបស់អ្នកដទៃ ខ្ញុំតែងតែជ្រើសរើសយកភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដែលកំពុងធ្លាក់ក្នុងគ្រាទុក្ខលំបាក។
រាល់ពេលដែលមាននរណាម្នាក់ជួបឧបសគ្គ ឬរឿងលំបាកក្នុងជីវិត ខ្ញុំមិនដែលឈរមើលដោយព្រងើយកន្តើយឡើយ។ ផ្ទុយទៅវិញ ខ្ញុំតែងតែខិតខំជួយជ្រោមជ្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងនៅក្បែរពួកគាត់ជានិច្ច។ រាល់ពេលដែលពួកគាត់ទូរសព្ទមក ឬត្រូវការជំនួយ ខ្ញុំមិនដែលបដិសេធឡើយ ដោយព្យាយាមនិយាយពាក្យលើកទឹកចិត្ត ស្ដាប់ការទុក្ខកង្វល់ និងផ្ដល់ក្ដីសង្ឃឹមដល់ពួកគាត់ឱ្យមានកម្លាំងចិត្តក្រោកឈរឡើងវិញ។ សម្រាប់ខ្ញុំ ការឃើញអ្នកដទៃអាចបន្តដំណើរជីវិតបន្តទៀតបាន គឺជាក្ដីសុខដ៏ធំធេងម្យ៉ាងដែរ។
ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្ដាយ និងជាការពិតដ៏ឈឺចាប់មួយក្នុងសង្គម គឺនៅពេលដែលមនុស្សទាំងនោះទទួលបានភាពសុខសាន្ត ភាពរលូន និងជោគជ័យក្នុងជីវិត ពួកគាត់បែរជាបំភ្លេចមនុស្សម្នាក់ដែលធ្លាប់ឈរនៅក្បែរ និងជួយយកអាសាដោយស្មោះត្រង់ក្នុងពេលពួកគាត់ពិបាកទៅវិញ។ ពេលខ្លះ ទូរសព្ទដែលធ្លាប់តែខលមករកជំនួយ និងការប្រឹក្សាយោបល់ជាប្រចាំ ក៏ប្រែជាស្ងាត់ស្ងន់ ហើយវត្តមានរបស់យើងក៏ក្លាយជាមនុស្សចម្លែកភ្លាមៗក្នុងពេលដែលគេមានសេចក្ដីសុខ។
បទពិសោធន៍នេះបានផ្ដល់មេរៀនជីវិតដ៏ធំមួយដល់ខ្ញុំថា៖ «ពេលយើងក្រ គេមិនស្គាល់មុខ ពេលយើងទុក្ខ គេមករកយើង តែពេលគេបានសុខ គេបែរជារត់ចោលយើង»។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើអំពើល្អមិនមែនធ្វើដើម្បីរំពឹងការសងគុណ ឬទាមទារការតបស្នេហ៍នោះទេ ប៉ុន្តែវាគឺជាសេចក្ដីថ្លៃថ្នូរ និងជាមនសិការផ្ទាល់ខ្លួនរបស់យើងគួរធ្វេីក្នុងនាមជាខ្មែរជួយខ្មែរក្នុងគ្រាលំបាក។
ចុងបញ្ចប់ សូមចងចាំថា៖ «កុំបានសុខ ភ្លេចគ្រាកំសត់» ព្រោះមនុស្សដែលហ៊ានលះបង់ និងជួយយើងក្នុងពេលដែលយើងគ្មានអ្វីសោះ គឺជាមនុស្សស្មោះត្រង់ពិតប្រាកដ ដែលយើងមិនគួរមើលរំលង ឬកាត់ផ្ដាច់ទឹកចិត្តឡើយ។

09/20/2026

#ហេតុអ្វីអ្នកចាំបាច់ចោទចាប់ ចោទសម្លាប់ ចោទចាប់ដាក់
គុកខ្មែរដូចគ្នា
ហេតុអ្វីអ្នកមិនស្រឡាញ់អ្នកចេះដឹង

09/19/2026

#ហេតុអ្វីអ្នកចោលសំរាមផ្តេសផ្តាស
ហេតុអ្វីអ្នកកាប់បំផ្លាញព្រៃឈើ។

09/18/2026

ហេតុអ្វីអ្នកបំផ្លាញធនធានធម្មជាតិ

09/17/2026

#ហេតុអ្វីអ្នកមិនស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ
ហេតុអ្វីអ្នកមិនរួមគ្នាថែរក្សាការពារវប្បធម៌របស់អ្នក

09/17/2026

#ហេតុអ្វីម្តាយឪពុកមានជីវិតរស់នៅ អ្នកមិនដឹងគុណ មិន
#តបគុណលោកអ្នកមានគុណទាំងពីរយ៉ាងដូច្នេះ
របស់អ្នក

09/17/2026

#ហេតុអ្វីមនុស្សអាក្រក់ចួបតែរឿងល្អ

#ហេតុអ្វីអ្នកឆាប់ជឿទុកចិត្តគេខ្លាំងម៉្លេះ

09/14/2026

#ហេតុអ្វីបានជាអ្នកហ៊ាននិយាយថាឪពុកម្តាយរបស់អ្នកគ្មាន
គុណយ៉ាងដូច្នេះ លោកទាំងពីរបានបង្កើតអ្នកមកហើយ ឱ្យអ្នកឃើញ
ពន្លឺព្រះអាទិត្យ និងពិភពលោកដ៏សែនស្រស់ស្អាតមួយនេះ ដូចនេះ មុន
នឹងនិយាយពាក្យនេះឡើងសូមគិតពិចារណា ដោយយកចិត្តទុកដាក់
ហើយសូមកុំគិតអវិជ្ជមាន នោះអ្នកនឹងមើលឃើញគុណរបស់លោក
ទាំងពីរជាក់ជាមិនខានឡើយ។

09/02/2026

#វ ២យ៉ាងជាវិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
១.វ= វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត គឺត្រូវធ្វើឲ្យសត្រូវនោះ
ត្រឡប់មកជាមិត្តវិញ
ទោះជាមិនមែនមិត្តដែលត្រូវសេពគប់ ក៏ជាមិត្តដោយអំណាចមេត្តាចិត្តរបស់យើងដែរ។

08/31/2026

វក់នឹងលេងតីតតុក (Tit Tok)
ឥតប្រយោជន៍ ភ្លេចធ្វើកិច្ចការងារដែល
មានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ

Address

Fresno, CA
10648

Telephone

+85512967489

Website

Alerts

Be the first to know and let us send you an email when ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពសង្គម:

Shortcuts

Share

Category