Challenge Tourism Training Center

Challenge Tourism Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Challenge Tourism Training Center, School, Foster City, CA.

11/16/2022
03/20/2020

ជីវប្រវត្តិរបស់មហាត្មៈគន្ធី កំពូលមេដឹកនាំ និង អ្នកនយោបាយអហិង្សា ដែលបានដឹកនាំទាមទារសេរីភាពពីអាណានិគមរបស.....

11/24/2019
11/24/2019

A new Concept

04/12/2019

ទេសចរណ៍វេជ្ជសាស្ត្រ (Medical Tourism) គឺជាឧទាហរណ៍ថ្មីមួយក្នុង ចំណោមប្រភេទទេសចរណ៍ទាំងឡាយ ដោយសារតែការកើនឡើងយ៉ាងរហ័សនៃ ការធ្វើដំណើរជាអន្តរជាតិដើម្បីស្វែងរកការវះកាត់ ការកែសម្ផស្ស ព្រមទាំង លក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗទៀតដែលធ្វើឱ្យមានអត្ថប្រយោជន៍ដល់អ្នកផ្តល់សេវា កម្មថែរក្សាសុខភាព សេដ្ឋកិច្ចក្នុងតំបន់ និងឧស្សាហកម្មទេសចរណ៍ជាដើម។ ខណៈ ពេលដែលទេសចរណ៍វេជ្ជសាស្ត្របានក្លាយទៅជាទីកន្លែងថ្មីដែលសក្តិសមបំផុត សម្រាប់់ជីវិតក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ជាទូទៅទាក់ទងនឹងការបង្កើនសុខភាព និងសុខុមាលភាព ហើយប្រហែលជាមកពីការសង្កេតឃើញថា វាបានកើតឡើង តាមរយៈការកម្សាន្ត ការឈប់សម្រាក និងការសម្រាកលំហែជាជាងការផ្លាស់ប្តូររូប រាងកាយជាអាទិ៍។ លើសពីនេះការធ្វើដំណើរដើម្បីបង្កើនសុខភាព គឺជាទីកន្លែង ស្ថិតស្ថេរដែលសក្តិសមបំផុតសម្រាប់ជី់វិតនៅក្នុងប្រវត្តិសាស្ត្រទេសចរណ៍កន្លងមក។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរលង់មក ទេសចរណ៍សុខុមាលភាព (Health Tourism) គឺជាការវិលត្រឡប់ទៅរកសម័យបុរាណវិញ និងនៅក្នុងសតវត្សរ៍ថ្មីៗដែលមានការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅលើទេសចរណ៍សុខុមាលភាពទូទៅដែលរួមបញ្ចូលក្នុង បាតុភូតចម្លែកៗពីធម្មជាតិ និងការដើរកម្សាន្តដោយថ្មើរជើង ឬការដើរកម្សាន្តក្នុង ព្រៃជាដើមដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់ស្ងាត់ និងបំបាត់ទុក្ខកង្វល់។ នៅក្នុងទិដ្ឋភាព ទេសចរណ៍វេជ្ជសាស្ត្រមួយចំនួនដែលមានទំនាក់ទំនងមកពីការលើកឡើងខាងលើ និងការបំបែកខ្លួនរបស់វាដោយខ្លួនឯងដែលត្រូវបានលើកឡើងដោយ Bookman ដូចជាទេសចរណ៍មានផ្ទៃពោះ (Pregnancy Tourism) ទេសចរណ៍ទន្តវេជ្ជសាស្ត្រ (Toothache Tourism) និងទេសចរណ៍បំបាត់កង្វល់ (Detox Tourism) ។ នៅមាន ទេសចរណ៍ជាច្រើនប្រភេទផ្សេងទៀត។ ពេលវេលា និងទីកន្លែងចុងក្រោយនៃ ទេសចរណ៍វេជ្ជសាស្ត្រខ្លួនឯងបានចាប់បដិសន្ធិឡើងដោយគ្មានអ្នកណាដឹង។

03/16/2019

ការកំណត់តំបន់អភិរក្សសមស្របមួយគឺជាមូលដ្ឋានគ្រឹះចំពោះយុទ្ធសាស្ត្រ គ្រប់គ្រងដទៃទៀត។ ការកំណត់តំបន់គឺជាយន្តការមួយសម្រាប់ការកំណត់គោលដៅគ្រប់គ្រងទាំងមូល និងជាអាទិភាពចំពោះទីតាំងផ្សេងៗនៅក្នុងតំបន់ ឬកន្លែងដែលអភិរក្ស។ តាមរយៈការកំណត់គោលដៅ និងអាទិភាពសម្រាប់តំបន់ទាំងអស់នេះ អ្នកធ្វើផែនការក៏បានកំណត់ការប្រើប្រាស់ណាខ្លះដែលនឹងត្រូវបានអនុញ្ញាត និង មិនត្រូវបានអនុញ្ញាត។ មធ្យោបាយប្រមាណទាំងអស់នេះជាធម្មតាត្រូវបានគេផ្តោតលើលក្ខណៈនៃមូលដ្ឋានធនធានធម្មជាតិ និងវប្បធម៌ដែលជាតំបន់អភិរក្ស (ដែលបានកំណត់ពីមុន) និងការគិតពិចារណាខាងនយោបាយ។ ការសម្រេចចិត្តក្នុងការចង្អុលបង្ហាញនូវការប្រើប្រាស់ជាសាធារណៈដោយប្រើគោលនយោបាយអេកូទេសចរណ៍ (Ecotourism) គឺជាប្រភេទនៃការសម្រេចចិត្តខាងនយោបាយដែលមានឥទ្ធិពលមកលើការកំណត់តំបន់។ អ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តរបស់គេពីមួយថ្ងៃទៅមួយថ្ងៃពីដំណើរការរបស់តំបន់ដោយផ្តោតតាមផ្នែកអាស្រ័យទៅលើរចនាសម្ព័ន្ធតំបន់។

ការកំណត់ដ៏សំខាន់សម្រាប់តំបន់អភិរក្សជាធម្មតាត្រូវបានគេកំណត់នៅក្នុង ផែនការគ្រប់គ្រងទូទៅ (GMP: General Management Plan)។ ទោះបីជាអេកូទេសចរណ៍អាចត្រូវបានគេកំណត់នៅក្នុង GMP តាមការប្រើប្រាស់ជាសាធារណៈក៏ដោយ ក៏ព័ត៌មានបច្ចុប្បន្នអាចនៅមិនគ្រប់គ្រាន់ក្នុងការកំណត់តំបន់ប្រើប្រាស់ជា សាធារណៈដែលគួរតែកំណត់ឲ្យមានលក្ខណៈជាក់លាក់ពីទីតាំងស្ថិតនៅទីកន្លែងណាឲ្យបានច្បាស់លាស់ដែរ។
ឧទាហរណ៍ទឹកធ្លាក់ដែលមានការរៀបចំការទស្សនាបានយ៉ាងល្អនៅក្នុងតំបន់ មួយអាចជាជម្រើសពិតប្រាកដមួយសម្រាប់តំបន់ដែលប្រើប្រាស់ជាសាធារណៈនៅក្នុងដំណើរការ GMP។ ការទាក់ទាញដ៏មានគុណតម្លៃបន្ថែមទៀតនៅខាងក្រៅតំបន់ប្រើប្រាស់ជាសាធារណៈដែលបង្កើតឡើងពីមុនក៏ត្រូវបានគេកំណត់។ ចំណែកឯសមាជិកសហគមន៍ និងការីទេសចរណ៍តាមរយៈការប្រឹក្សាជាមួយភាគីពាក់ព័ន្ធអាចកំណត់ពីសារសំខាន់ ប៉ុន្តែការទាក់ទាញដែលមិនបានទាញយកប្រយោជន៍ពីមុនដូចជាការលិទ្ធអំបិល ដែលទាក់ទាញសត្វសេកនៅលើមាត់ទន្លេដែលនៅឆ្ងាយជាដើម។
ហេតុដូចនេះវាអាចចាំបាច់ដើម្បីបញ្ជាក់ពីការកំណត់តំបន់អភិរក្សដំបូង ដោយធ្វើទៅតាមការបញ្ចប់របស់ផែនការគ្រប់គ្រងអេកូទេសចរណ៍ (EMP: Eco-tourism Management Plan)។ ជាការពិតណាស់ ការទាក់ទាញអេកូទេសចរណ៍ដ៏ មានសក្តានុពលគួរតែមិនត្រូវបានគេធ្វើឡើងទៅដល់ការទស្សនានោះទេ ដោយសារ តែការសោកស្តាយរបស់គេចំពោះការសឹករិចរិល ឬការបំផ្លាញបរិស្ថាន។

02/24/2019

ប្រវត្តិនៃទេសចរណ៍សុខុមាលភាពមានទំនោរដោយគេផ្តោតជុំវិញស្ប៉ា និងការព្យាបាលរោគដោយប្រើទឹកសមុទ្រយ៉ាងចម្បងដោយសារបរិមាណជាច្រើននៃឧណ្ណវារី និងទឹកខនិជដែលផុសចេញពីក្នុងដី និងឆ្នេរសមុទ្រ។ ពាក្យថា ស្ប៉ា (Spa) ត្រូវបានគេគិតថាអាចមានដើមកំណើតមកពីភាសាឡាតាំង (Latin) និងឃ្លា ប្រយោគដូចជា Sanitas Per Aqua ឬពីពាក្យ Walloon ‘Espa’សម្រាប់ប្រភពទឹកផុសចេញពីក្រោមដី។ ទីក្រុងស្ប៉ានៅក្នុងប្រទេសប៊ែលហ្ស៊ីកគឺជាទីក្រុងទី១។ ដូច្នេះពេលខ្លះវាត្រូវបានគេគិតថាពាក្យនេះគឺបានមកពីឈ្មោះនេះតែម្តង។ ការព្យាបាលរោគដោយប្រើទឹកក្តៅ ឬទឹកត្រជាក់គឺជាកត្តាដ៏សំខាន់នៃអ្វីដែលវិធីស្ប៉ាអឺរ៉ុបត្រូវតែផ្តល់តាមលក្ខណៈប្រពៃណីដោយការផ្តោតលើសុខភាព និងសុខុមាលភាពរូបរាង កាយ។ វាមានត្រឹមតែប៉ុន្មានឆ្នាំថ្មីៗនេះទេដែលការព្យាបាលសម្ផស្ស ឬវះកាត់កែសម្ផស្សកាន់តែមានការពេញនិយម ព្រមទាំងសកម្មភាពផ្លូវអារម្មណ៍ និងចិត្តសាស្ត្រ។ នៅពេលដែលតម្រូវការព្យាបាលជំងឺបានបដិសេធនៅអឺរ៉ុបជាមួយវិធីថែរក្សាសុខភាព និងបច្ចេកទេសសុខុមាលភាពដែលមានការការពារ ស្ប៉ាបានផ្លាស់ប្តូរយ៉ាងគួរឱ្យកត់សំគាល់តាំងពីរូបរាង និងវេជ្ជសាស្ត្រទៅជាសកម្មភាពសម្រាក និងថ្នាក់ថ្នម។ ទោះបីជាយ៉ាងណាក៏ដោយតាមលក្ខណៈប្រវត្តិសាស្ត្រ ពួកគេត្រូវបានយល់ឃើញថាជាកន្លែងដែលធ្វើឱ្យមានសុខភាពល្អ និងដើម្បីយកទឹក ឬទទួលការព្យាបាល។ ទឹកខនិជ ឧណ្ណវារី ទឹកសមុទ្រ ភក់ វិធីព្យាបាលដោយអាកាសធាតុ និងវិធីព្យាបាលដោយអុកស៊ីសែន ព្រមទាំងពេលខ្លះអាហារូបត្ថម្ភពិសេសគឺជាការផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់។
ជនជាតិរ៉ូម៉ាំងបានបង្កើតអាងមុជទឹកដ៏ស្មុគស្មាញបំផុតនៅពាសពេញអឺរ៉ុប ដែលបានរួមបញ្ចូលវិធីរស់នៅរបស់ពួកគេ និងមានជាស៊េរីនៃអាងមុជទឹកត្រជាក់ទៅ ទឹកក្តៅ និងអាងមុជទឹកត្រជាក់ចុងក្រោយ។ អាងមុជទឹក ឬស្ប៉ាដែលត្រូវបានគេហៅក្រោយមកទៀតគឺជាកន្លែងមនុស្សជួបគ្នាដើម្បីពិភាក្សាបញ្ហាដូចជារឿងនយោបាយ និងទស្សនវិទ្យា ហើយវាគឺជាមជ្ឈមណ្ឌលសម្រាប់ជិ់វិតសង្គមរបស់កងទ័ព និងអ្នកធ្វើការ។

07/11/2017
ការរៀបចំតុអាហារ (Setting Up Table)
12/13/2015

ការរៀបចំតុអាហារ (Setting Up Table)

Address

Foster City, CA
94404-1257

Telephone

089 57 28 66

Website

Alerts

Be the first to know and let us send you an email when Challenge Tourism Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category