ពុទ្ធិវប្បធម៌ទូទៅ

ពុទ្ធិវប្បធម៌ទូទៅ ចែករំលែក​ចំណេះដឹង​ និង​ការអប់រំ​

09/18/2026

នៅលើលោកនេះ ទឹកដីវាមិនបាត់បង់ទៅណាទេ វាគ្រាន់តែ​កន្លែង​ខ្លះផ្លាស់​ប្តូរ​ម្ចាស់គ្រប់គ្រងថ្មី តែប៉ុណ្ណោះ​។

09/18/2026

#មេរៀន​ប្រវត្តិសាស្ត្រខ្មែរ #នួនសុខវ៉ាង

09/16/2026

លាក់មានវិបត្តិក្នុងសង្គម ព្រះ​ធម្មវិបស្សនា សំ ប៊ុនធឿន

សន្ធិសញ្ញា​ឆ្នាំ​ ១៩៨២ ដែល​កម្រិត​ព្រំដែន​សមុទ្រ​ដែនដី បានធ្វើឱ្យប្រទេសកម្ពុជាបាត់ផ្ទៃសមុទ្រចំនួន ៣.០០០០kh2  បាត់ក្រុមកោ...
09/16/2026

សន្ធិសញ្ញា​ឆ្នាំ​ ១៩៨២ ដែល​កម្រិត​ព្រំដែន​សមុទ្រ​ដែនដី បានធ្វើឱ្យប្រទេសកម្ពុជាបាត់ផ្ទៃសមុទ្រចំនួន ៣.០០០០kh2 បាត់ក្រុមកោះក្រចកសេះ (Poulo Panjang) និងកោះត្រល់។

 #សម្ដីលោកសេនាប្រមុខលន់_នល់ សត្រូវ​របស់​ពូជយេីងមិនដែលនៅ​ឆ្ងាយ​ពី​យេីងទេ​ គឺវា​តែងតែ​នៅក្បែយេីងជានិច្ច។ មនុស្សកើតរាល់ថ្ងៃ...
09/16/2026

#សម្ដីលោកសេនាប្រមុខលន់_នល់
សត្រូវ​របស់​ពូជយេីងមិនដែលនៅ​ឆ្ងាយ​ពី​យេីងទេ​ គឺវា​តែងតែ​នៅក្បែយេីងជានិច្ច។ មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ កូនចៅខ្មែរ ត្រូវថែរក្សាទឹកដី ឱ្យបានគង់វង្សប្រយ័ត្នដូចប្រទេសចាម។ ខ្ញុំមិនខ្លាចទង្វេីលឈ្លានពានរបស់បរទេសមកលេីកម្ពុជាទេ ខ្ញុំខ្លាចតែរាស្រ្តខ្មែរមិនងេីបតទល់និងបរទេសឈ្លានពានតែប៉ុណ្ណោះ។

 #មេរៀនដែលខ្មែរគួរដឹង
09/16/2026

#មេរៀនដែលខ្មែរគួរដឹង

 #មេរៀនប្រវត្តិសាស្ត្រ​ -ថៃបានគូសព្រំដែនសមុទ្ររបស់ខ្លួនចូលមកក្នុងដែនសមុទ្រខ្មែរមានទំហំ ៣០០០០km2-វៀតណាម​បានបង្កើត​ សមុទ្រ...
09/15/2026

#មេរៀនប្រវត្តិសាស្ត្រ​

-ថៃបានគូសព្រំដែនសមុទ្ររបស់ខ្លួនចូលមកក្នុងដែនសមុទ្រខ្មែរមានទំហំ ៣០០០០km2
-វៀតណាម​បានបង្កើត​ សមុទ្រ​ទឹក​ប្រវត្តិ​សាស្ត្រជាតំបន់គងគ្នារវាង វៀតណាម​-កម្ពុជា​ ក្នុង​ដែន​សមុទ្រ​ខ្មែរ​មានទំហំ ១០០០០km2 ឆ្នាំ​១៩៨២
-វៀតណាម​បានគូសព្រំដែនសមុទ្ររបស់ខ្លួនចូលមកក្នុងដែនសមុទ្រខ្មែរ មានទំហំ ៣០០០km2 ឆ្នាំ១៩៨២
-ថៃ-វៀតណាម​ចុះ​សន្ធិសញ្ញា​ជាមួយគ្នានៅឆ្នាំ ១៩៩៧ ខ្ទប់ព្រំដែនសមុទ្រខ្មែរ

09/15/2026

ថៃ-វៀតណាម​ចុះ​សន្ធិសញ្ញា​ជាមួយគ្នានៅឆ្នាំ ១៩៩៧ ខ្ទប់ព្រំដែនសមុទ្រខ្មែរ ឥឡូវ​ស្ដេច​ថៃ យាងដល់ហាណូយ ទស្សនកិច្ច​៣​ថ្ងៃ​។

ទស្សនៈ​ទាំង​៩​ចំណុច​ជា​ត្រីវិស័យ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ត្រឹមត្រូវ​ដល់​ដំណើរ​ជីវិត​ខេមរជន​ឱ្យ​ឆ្ពោះទៅ​រក​ឧត្តមភាព ។ សូម​ឈ...
09/11/2026

ទស្សនៈ​ទាំង​៩​ចំណុច​ជា​ត្រីវិស័យ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ត្រឹមត្រូវ​ដល់​ដំណើរ​ជីវិត​ខេមរជន​ឱ្យ​ឆ្ពោះទៅ​រក​ឧត្តមភាព ។ សូម​ឈ្វេងយល់​នូវ​ទស្សនៈ​ដ៏​មាន​ខ្លឹមសារ​ខាងក្រោម​នេះ​ដូច​តទៅ​៖ ១- អ្នកប្រាជ្ញ​តែង​សន្សំ​នូវ​អ្នកប្រាជ្ញ​ដូច​គ្នា ហើយ​តែង​ស្រឡាញ់​មនុស្ស​ដូច​គ្នា ព្រមទាំង​មិន​ចេះ​លាក់លៀម​នូវ​អ្វី​ៗ​ដែល​នាំ​ឱ្យ​ប្រសើរ​ដល់​អ្នក​ដទៃ និង​នាំ​អ្នកផង​ឱ្យ​ឈាន​ទៅ​រក​សេចក្ដីចម្រើន ។

២- រូប​កាយ​តែង​ចាស់ ជរា ឯ​កេរ្តិ៍ឈ្មោះ​ល្អជា​មិន​ចេះ​ចាស់ជរា​ឡើយ ។៣- បើ​ចេញពី​វត្ត​ទៅ​ផ្ទះ​វិញ​យ៉ាង​ហោច​ណាស់ ត្រូវ​ចេះ​ធម៌អាថ៌​ខ្លះ​ៗ ដើម្បី​ចូល​ពិធីបុណ្យ​ផ្សេង​ៗ​នឹង​គេ កុំទៅ​អង្គុយ​ទុក​មាត់​ឱ្យ​នៅ​ស្ងៀម ។

៤- ការ​ធ្វេសស្មារតី ជា​ឧបាយ​នៃ​សេចក្ដីស្លាប់ ។

៥- ជីវិត​រាល់​រូប​ខ្លី​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងរៀន ប្រឹងរក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់ដូចជា​យើង​នឹង​មានជីវិត​រស់នៅ​រាប់​ពាន់​ឆ្នាំ ។

៦- ឃើញ​គេ​ថ្កុំថ្កើង កុំ​ចង់​ចចើង​តាម​គេ​ហួសមាឌ​ខ្លួន ប៉ុន្តែ​ក៏​មិន​ត្រូវ​បន្ធូរបន្ថយ​ព្យាយាម​ដែរ ។

៧- កុំ​ថ្កោលទោស​គេ​ដោយ​ពុំ​ពិនិត្យ កុំ​គិត​ខ្លួនឯង​ថា​ប្រពៃ កុំ​ធ្វេសប្រហែស​ពាក្យ​សម្ដី នាំ​ឱ្យ​មាន​ភ័យ​ដល់​អាត្មា ។

៨- ពេល​ដើរ​បែរជា​ដេក ខ្ជិល​ហួសពេក​នាំ​ឱ្យ​ល្ងង់ ។

៩- ស័ក្ដិ​ពុំ​ស្មើ​យស អ្នក​ខ្ពង់ខ្ពស់ ពុំ​ស្មើ​ចិត្តជា ។

សម្តេចព្រះសង្ឃរាជ ជួន ណាត ជា​ខេមរបុត្រ​ប្រសើរ​ខ្ពង់ខ្ពស់​ហួសវិស័យ​មនុស្ស​ធម្មតា ព្រះ​អង្គ​បាន​បន្សល់​ទុក​ស្នា​ព្រះ​ហស្ត​ជា​ច្រើន​ទាំង​សំ​ណេ​រ ទាំង​វោហារសាស្ត្រ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប​ច្ឆា​ខេមរជន​គ្រប់​ៗ​ជំនាន់ ៕

09/11/2026

អំពើ​ឆបោក​នៅស្រុក​យើង មានស្ទើរគ្រប់វិស័យ តើបណ្ដាលមកពីមូលហេតុអ្វីទៅ?

Address

19 Jackson Street
Dallas, PA
18612

Website

Alerts

Be the first to know and let us send you an email when ពុទ្ធិវប្បធម៌ទូទៅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category