Home of Students

Home of Students We share books and videos lessons. You will find the useful sources for your needs.

សុំ tip
09/04/2026

សុំ tip

បំបែកកំណត់ត្រា‼️ សិស្សមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានសាងលទ្ធផលយ៉ាងអស្ចារ្យបំផុត ដោយក្នុងមួយថ្នាក់សិស្សសរុប ៣៦ នាក់ ជាប់និទ្ទេស A រហូតដល់ ៣២នាក់ និង ៤ នាក់ទៀតទទួលបាននិទ្ទេស B។ 👏

09/04/2026

យុវតី អ៊ួង រស្មី ជាក្មេងកំព្រាម្តាយតាំងតែពីតូច ហើយឪពុកបោះបង់ចោលដោយត្រូវរស់នៅជាមួយអ៊ុំស្រីចាស់ តែបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អ គឺជាប់ដោយជោគជ័យ «និទ្ទេស A»។យុវតីរូបនេះ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។

09/04/2026

បច្ចុប្បន្ន​និទ្ទេសE កំពុងលួងនិទ្ទេស B

09/04/2026

ចប់ទី១២ ដំណើរជីវិតទើបតែចាប់ផ្តើមទេ ប្រឹងបន្តទៀត។

08/20/2026

Crd to Khun Sreypov

មេរៀនដែលសិស្សថ្នាក់ទី12គួរមេីល
( សម្រាប់ថ្នាក់វិទ្យាសាស្ត្រ)
👉អក្សរសាស្ត្រខ្មែរ: ចេញតែងសេចក្តីបែបពន្យល់ ។
👉គណិតវិទ្យា:
_ចំនួនកុំផ្លិច: សរសេរ Z ជាទម្រង់ពីជគណិត និង Z ជាទម្រង់ត្រីកោណមាត្រ រកម៉ូឌុលនិងអាគុយម៉ង់
_លីមីត : រាងសូន្យលើសូន្យ រាងបូកអនន្តដកអនន្ត និង រាងអនន្តលើអនន្ត (ត្រីកោណមាត្រ,អុិចស៉្បូ,លោការីតជាដេីម)
_អាំងតេក្រាល: ជាប្រភេទអាំងតេក្រាលកំណត់ផង និងអាចមានមិនកំណត់ផង តែទាមទារឲចាំរូបមន្តឲច្បាស់ជៀសវាងគណនាខុស
_សមីការឌីផេរ៉ង់ស្យែល: ដោះស្រាយសមីការនិងរកចម្លេីយពិសេសនៃសមីការ
_ប្រូបាប: ប្រូបាបបន្សំចេញរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះគួរតែមេីលប្រូបាបចម្លាស់ផង
_វុិចទ័រក្នុងលំហរ: រកកូអរដោនេវុិចទ័រ AB,BC,ACព្រមទាំងរកប្រវែងវុិចទ័រទាំង3 និង បង្ហាញថាABCជាត្រីកោណអ្វីឬ ABCD ជាចតុកោណកែងឬជាប្រលេឡូក្រាម រកសមីការប៉ារ៉ាមែត្រ,សមីការប្លង់នឹងសមីការស្វ៊ែ។
_អនុគមន៍: ភាគច្រេីនបេីមិនលោការីត គឺ អុិចស៉្បូណង់ស្យែល (តែគួរតែចេះអនុគមន៍ពហុធា ប្រភាគសនិទានដែរណា)
=>កោនិកមាន3:ប៉ារ៉ាបូល អេលីប អុីពែបូល
_ប៉ារ៉ាបូល: រកសមីការស្តង់ដា កំពូល កំណុំ សមីការបន្ទាត់ប្រាប់ទិស សង់ប៉ារ៉ាបូល។
_អេលីប: រកសមីការស្តង់ដា កំពូល ផ្ចិត កំណុំ ប្រវែងអ័ក្សធំ ប្រវែងអ័ក្សតូច សង់អេលីប។
_អុីពែបូល: រកសមីការស្តង់ដា ផ្ចិត កំពូល កំណុំ អាសុីមតូតទ្រេត សង់អុីពែបូល។
👉រូបវិទ្យា :
_ទ្រឹស្តីសុីនេទិច
_ច្បាប់ទី១ទែម៉ូឌីណាមិច
_ម៉ាសុីន
_រលក
_ដែននិងកម្លាំងម៉ាញេទិច
_អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច
_អូតូអាំងឌុចស្យុង
_សៀគ្វីចរន្តឆ្លាស់ ( មេីលឲ្យបានច្រេីនណា)
👉គីមីវិទ្យា :
_ល្បឿនប្រតិកម្មគីមី
_កត្តាជះឥទិ្ធពលលើល្បឿនប្រតិកម្មគីមី
_សមាសធាតុក្នុងសូលុយស្យុងទឹក
_ទ្រឹស្តីអាសុីតបាស
_ប្រតិកម្មអាសុីតបាស
_PH
_អត្រាកម្មអាស៊ីតបាស
_ធម្មជាតិនៃលំនឹងគីមី
_ការរំកិលលំនឹង
_លំនឹងអាសុីតបាសនិងអំបិល
_អាល់កុល អាសុីតកាបុកសុីលិច អេស្ទែ អាមីត អាមីន អាស៊ីតអាមីនេ
👉ជីវវិទ្យា : ចែកជា២ផ្នែក ៖
ផ្នែកទី១(ផ្នែកលំហាត់) ៖ ADNនិងARN
ផ្នែកទី២(ផ្នែកសំណួរ) : មាន១៣មេរៀន
_អង់ស្យូស្ពែម
_តម្រូវប្រសាទ
_សរីរាង្គវិញ្ញាណ
_ប្រព័ន្ធអង់ដូគ្រីន
_អាសុីតអាមីនេ
_ប្រូតេអុីន
_អង់សុីម
_ADNជាព័ត៍មានសេនេទិច
_ការសំដែងចេញនៃសែន
_បច្ចេកវិទ្យាជីវៈ
_ទ្រឹស្តីរបស់លោកដាវិន
_ភស្តុតាងនៃការវិវត្តន៍
_កំណត់ត្រាផូសុីល
👉ប្រវត្តិវិទ្យា
_ប្រទេសកម្ពុជាក្រោមអាណានិគមបារាំង
_របបសង្គមរាស្រ្តនិយម
_សាធារណរដ្ឋខ្មែរ
_កម្ពុជាប្រជាធិបតេយ្យ
_សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា
_ព្រះរាជាណាចក្រកម្ពុជាទី2
_បញ្ហាទូទៅក្នុងពិភពលោក
_បម្រែបម្រួលសង្គមអាស៊ីអាគ្នេយ៍ក្រោយសង្រ្គាមលោកលេីកទី2
_ដំណេីរការវិវត្តសកលភាវូបនីយកម្ម
_កុំភ្លេចមេីលសំណួរទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗដែលបានកេីតឡេីងផង ។
👉អង់គ្លេស: មាន Reading ,Grammar , Vocabulary and Writing ។
By: Khun Sreypov-ឃុនស្រីពៅ អតីតសិស្សនិទ្ទេសA2023

07/30/2026
06/09/2026

វាជាការពិត បាត់អស់តម្លៃម្ចាស់ដើម អ្នកស្តាប់ក៏ជ្រួលជ្រើមលែងស្តាប់សំលេងមនុស្សពិត

05/08/2026

មនុស្សយល់ប្រយោជន៍នោះគឺស្រលាញ់ពលកម្ម ពលកម្មនាំអោយមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំអោយមានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំអោយមានសិរីសួស្តីសុភមង្គល។

Address

W 6th Street
Austin, TX
73301

Alerts

Be the first to know and let us send you an email when Home of Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Home of Students:

Shortcuts

Share