គណបក្សជំនាន់ថ្មី ស្រុកព្រៃឈរ

គណបក្សជំនាន់ថ្មី ស្រុកព្រៃឈរ ធ្វើនយោបាយ ដើម្បីជាតិប្រជាជន!!!

ដើម្បីសម្រេចគោលដៅរួម ក្នុងការលើកតម្កើងប្រទេសជាតិ និងការទាក់ទាញនូវវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និងប្រព័ន្ធផ្សព្វផ្ស...
07/17/2026

ដើម្បីសម្រេចគោលដៅរួម ក្នុងការលើកតម្កើងប្រទេសជាតិ និងការទាក់ទាញនូវវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណី សាសនា និងប្រព័ន្ធផ្សព្វផ្សាយសម័យទំនើប ពីសំណាក់ក្រសែភ្នែកសហគមន៍អន្តរជាតិ គឺ គោលនយោបាយគណបក្សជំនាន់ថ្មី រៀបចំបង្រួមក្រសួងចំនួន៤ ឱ្យចូលរួមគ្នាមកតែ១៖
-ក្រសួងព័ត៌មាន
-ក្រសួងទេសចរណ៌
-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-ក្រសួងធម្មការ និងសាសនា ៕

លោកពូ មាជ សុវណ្ណារ៉ា

#កម្ពុជា #ជំនាន់ចុងក្រោយ

07/17/2026
07/17/2026

បង្កើតបក្សដើម្បីបង្រៀនពលរដ្ឋ។
#ស្រុកព្រៃឈរ #ជំនាន់ថ្មី

ខ្ញុំ, មាជ សុវណ្ណារ៉ា មិនមែនជាអ្នកនិយមអាមេរិកទេ តែខ្ញុំមានសញ្ជាតិខ្មែរ~អាមេរិក ដែលខ្ញុំនិយម និងប្រកាន់ខ្ជាប់នូវគោលការណ៍ល...
07/17/2026

ខ្ញុំ, មាជ សុវណ្ណារ៉ា មិនមែនជាអ្នកនិយមអាមេរិកទេ តែខ្ញុំមានសញ្ជាតិខ្មែរ~អាមេរិក ដែលខ្ញុំនិយម និងប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បីជួយធានា ការពារ និងរក្សានូវគុណតម្លៃនៃជីវិតមនុស្ស ដូចដែលមានចែងក្នុងជំពូកទី៣ មាត្រា៣០ ~៥០ នៃច្បាប់កំពូលរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចធម្មនុញ្ញអង្គការ សហប្រជាជាតិស្តីពីសកលនៃសិទ្ធិមនុស្សផងដែរ ដែលមនុស្សគ្រប់រូបកើតមកត្រូវតែមានសេរីភាពក្នុងជីវភាពរស់នៅប្រចាំជីវិតនៃកត្តា៤ចំណុច៖
១•សេរីភាពនៃការបញ្ចេញមតិ និងនិយាយស្តី ។
២•សេរីភាពនៃការមិនគំរាមកំហែង និងបំភិតបំភ័យ ។
៣•សេរីភាពនៃជំនឿសាសនា ។
៤•និងសេរីភាពនៃការមិនអត់ឃ្លាន ។

*ជំហរ៖ លោក មាជ សុវណ្ណារ៉ា ត្រូវបានជ្រើសតាំងជាប្រធានគណបក្សជំនាន់ថ្មី នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៤ ដោយសមាជគណបក្ស និងមានការទទួលស្គាល់ជាផ្លូវការពីសំណាក់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ ។

- ការបង្កើត៖ គណបក្សជំនាន់ថ្មី NGP បានលេចចេញជាផ្នែកមួយនៃរលកក្រុមនយោបាយថ្មីៗ ដែលបង្កើតឡើងដោយអតីតសមាជិកគណបក្សជំទាស់ ក្នុងការស្វែងរកផ្លូវច្បាប់ត្រឡប់ទៅក្នុងឆាកនយោបាយកម្ពុជាវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិCNRP ត្រូវបានរំលាយ។

- វិធីសាស្រ្ត "ជំនាន់ថ្មី"៖ គណបក្សនេះដាក់ខ្លួនជុំវិញ "ផ្លូវកណ្តាលឆ្ពោះទៅរកសន្តិភាព"ដោយតស៊ូមតិឱ្យមានការសន្ទនានយោបាយ រវាងក្រុមដែលប្រកួតប្រជែង ជាជាងចាត់ទុកគូប្រជែងនយោបាយជាសត្រូវដាច់ខាត។

- សាវតានយោបាយ៖ បទពិសោធន៍របស់អតីតគណបក្សសង្រ្គោះជាតិ CNRP មុនពេលមកដឹកនាំគណបក្សជំនាន់ថ្មី NGP លោក មាជ សុវណ្ណារ៉ា គឺជាអតីតមន្ត្រីជាន់ខ្ពស់ដ៏លេចធ្លោម្នាក់ និងជាអតីតប្រធាននាយកដ្ឋានព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៃអតីតគណបក្សសង្គ្រោះជាតិ(CNRP) ដែលជាគណបក្សប្រឆាំងដ៏ចម្បងរហូតត្រូវបានរំលាយដោយតុលាការកំពូលក្នុងខែវិច្ឆិកាឆ្នាំ២០១៧។

- ការតវ៉ានៅទីលានប្រជាធិបតេយ្យឆ្នាំ២០១៤៖ ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ការតវ៉ានៅលើស្ពាននាគជាប់នឹងទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ បាននាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។

- ការចាប់ខ្លួន និងការដាក់ពន្ធនាគារ៖ បន្ទាប់ពីការចាប់ខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ១៤រូបទៀតត្រូវបានកាត់ទោសពីបទ«បះបោរ» ផ្តួលរលំរដ្ឋាភិបាល ដែលបណ្តាលមកពីព្រឹត្តិការណ៍នៅទីលានប្រជាធិបតេយ្យលើស្ពាននាគ ដែលរូបលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ជាមេដឹកនាំ ខណៈកាន់ក្បាលមេក្រូនិយាយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានា និងការពារ នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការតវ៉ាតស៊ូមតិ រយៈពេលតែ៥នាទីប៉ុណ្ណោះ ? ។

- ការលើកលែងទោស៖ លោកបានចំណាយពេលជិត៤ឆ្នាំនៅក្នុងពន្ធនាគារ ជាមួយបទពិសោធន៍ដែលលោកបានរៀបរាប់លម្អិតនៅក្នុងសៀវភៅអំពីស្ថានភាពក្នុងពន្ធនាគារ មុនពេលរូបលោកជាមួយអតីតសកម្មជនបក្សប្រឆាំង១៤រូបផ្សេងទៀត ដោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្បទានរវាងលោកអតីតនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន និងរដ្ឋាភិបាលជប៉ុន តាមរយៈលោកអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាអំឡុងកាលនោះ ។

- ភាពខុសគ្នានៃគោលនយោបាយ
គណបក្សជំនាន់ថ្មី NGP ព្យាយាមបង្កើតអត្តសញ្ញាណដាច់ដោយឡែកពីគណបក្សប្រជាជនកម្ពុជា(CPP) គណបក្សរាជានិយម និងគណបក្សអ្នកប្រជាធិបតេយ្យ ជាបក្សក្រៅរដ្ឋាភិបាល៖

- គោលនយោបាយការបរទេស និងអព្យាក្រឹតភាព៖ គណបក្សនេះសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើអព្យាក្រឹតភាព ភូមិសាស្ត្រនយោបាយយ៉ាងតឹងរ៉ឹងសម្រាប់ប្រទេសកម្ពុជា ដោយអះអាងថាប្រទេសនេះត្រូវតែរក្សាទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដែលមានតុល្យភាពជាមួយមហាអំណាច ពិភពលោកទាំងអស់ដោយមិនលម្អៀងគ្នាទៅវិញទៅមក។

- ការបើកឡើងវិញនូវលំហស៊ីវិល៖ គណបក្សជំនាន់ថ្មី NGP តែងតែនិយាយអំពីការដោះស្រាយករណីនយោបាយដែលមានរយៈពេលយូរ (ដូចជាករណីរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹមសុខា) តាមរយៈការសម្របសម្រួលនយោបាយជាជាងការដាក់ទណ្ឌកម្មតាមផ្លូវតុលាការ ដោយអះអាងថាវាចាំបាច់សម្រាប់ការស្តារសុខភាពប្រជាធិបតេយ្យឡើងវិញ។

- ឧបសគ្គស្ថាប័ន និងបរិយាកាសប្រតិបត្តិការ
ក្រុមជំទាស់ដូចជាគណបក្សជំនាន់ថ្មីNGP ដំណើរការក្នុងបរិយាកាសនយោបាយដែលមានការរឹតត្បិតគួរកត់សម្គាល់ ចាប់តាំងពីការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣មក បញ្ហាប្រឈមសម្រាប់ការរៀបចំគណបក្សក្រៅរដ្ឋាភិបាល នៅតែជួបការលំបាក ដែលត្រូវបានកំណត់លក្ខណះដោយសម្ពាធនយោបាយជាប់លាប់ជាអន្លើៗ៖

- ការចោទប្រកាន់ពីបទត្រួតពិនិត្យផ្លូវច្បាប់ និងការញុះញង់៖ ការនិយាយចេញលើប្រធានបទក្នុងស្រុកដ៏រសើប ជាពិសេសការរិតត្បិតការសម្តែងមតិរួមតូចចង្អៀត ទៅលើបញ្ហាជម្លោះដីធ្លី នយោបាយ ឬការវិនិយោគបរទេស ជារឿយៗបង្កឱ្យមានសកម្មភាពផ្លូវច្បាប់។ ឧទាហរណ៍លោក មាជ សុវណ្ណារ៉ា បានប្រឈមមុខនឹងដីកាចាប់ខ្លួនឡើងវិញពីតុលាការខេត្តរតនគីរី កាលពីខែកញ្ញា ឆ្នាំ២០២៣ ជុំវិញមតិយោបល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងសិទ្ធិការងារនៃកម្មករខ្មែរ និងកម្មករយួន ខេត្តរតនគីរី តាមបណ្តោយព្រំដែន ។

- ការប្រកួតប្រជែងក្នុងការបោះឆ្នោត៖ ដោយសារតែច្បាប់បង្កើតគណបក្សនយោបាយ ហាក់តឹងរ៉ឹងផ្លូវច្បាប់ និងការគំរាមកំហែងនៃការដកសិទ្ធិនយោបាយ ឬរំលាយបក្សនយោបាយ គណបក្សប្រឆាំងថ្មីៗប្រឈមមុខនឹងការតស៊ូដ៏លំបាកក្នុងការបង្កើតឫសគល់រចនាសម្ព័ន្ធមុនវដ្តនាពេលវេលាខាងមុខ ដូចជាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិអាណត្តិទី៨ឆ្នាំ២០២៨ ។

*យុទ្ធសាស្ត្រនៃភាពធន់
ដើម្បីរស់រានមានជីវិតក្រោមសម្ពាធ និងការត្រួតពិនិត្យយ៉ាងខ្លាំងរបស់រដ្ឋាភិបាល ក្រុមបក្សប្រឆាំងតូចៗ និងក្រុមសង្គមស៊ីវិលពឹងផ្អែកលើវិធីសាស្រ្តវិមជ្ឈការខ្ពស់៖

- ការរៀបចំឌីជីថល៖ ប្រើប្រាស់កម្មវិធីផ្ញើសារដែលបានអ៊ិនគ្រីប និងការផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសម្របសម្រួលកិច្ចប្រជុំ និងនិយាយទៅកាន់សាធារណជន ដោយរំលងបណ្តាញប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដែលភាគច្រើនមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល ។

- សម្ព័ន្ធភាពមូលដ្ឋាន៖ សម្របសម្រួលបន្តិចបន្តួច ជាមួយសកម្មជនបរិស្ថាន សិទ្ធិលំនៅដ្ឋាន និងកម្មករក្នុងស្រុក ដើម្បីរក្សាវត្តមាននៅក្នុងសហគមន៍ ដែលប្រឈមមុខនឹងការត្អូញត្អែរក្នុងស្រុក (ដូចជាសម្បទានដីធ្លី ឬការអភិវឌ្ឍបឹង) ៕

ចង់ស្នេហាជាតិ គឺត្រូវបំពេញតួនាទី កាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ មែនទេ? ការស្រឡាញ់ជាតិដ៏បរិសុទ្ធបំផុត គឺការដែលប្រជាពលរដ្ឋម...
07/17/2026

ចង់ស្នេហាជាតិ គឺត្រូវបំពេញតួនាទី កាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ មែនទេ?

ការស្រឡាញ់ជាតិដ៏បរិសុទ្ធបំផុត គឺការដែលប្រជាពលរដ្ឋម្នាក់ៗប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនដោយកាតព្វកិច្ច និងសេចក្តីស្មោះត្រង់។

យុវជន សិស្ស និស្សិត៖ ការស្នេហាជាតិរបស់ពួកគេ មិនមែនទាល់តែចេញទៅច្បាំងនោះទេ តែគឺការខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំ ជួយអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត។

មន្ត្រីរាជការ និងអ្នកបម្រើសេវាសាធារណៈ៖ ការបម្រើរាស្ត្រដោយស្មោះត្រង់ មិនប្រព្រឹត្តអំពើពុករលួយ មិនរើសអើង និងផ្តល់សេវាដោយតម្លាភាព នោះហើយគឺជាវីរភាពនៃការស្នេហាជាតិដ៏ធំបំផុត។

អាជីវករ ឬ អ្នកជំនួញ៖ ការលក់ដូរដោយស្មោះត្រង់ មិនកេងប្រវ័ញ្ច ឬលក់ទំនិញខូចគុណភាពធ្វើឱ្យប៉ះពាល់ដល់សុខភាពជនរួមជាតិ និងការបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ គឺជាការចូលរួមសាងជាតិពិតប្រាកដ។

ជារឿយៗ យើងឃើញមានពាក្យស្លោកថា«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរការពារខ្មែរ ពោលគឺ«ខ្មែររួមឈាមតែមួយ»។ប៉ុន្តែសកម្មភាពជាក់ស្តែង ជួនកាលនៅមានការកេងប្រវ័ញ្ចគ្នាយ៉ាងសាហាវបំផុត បោកប្រាសខ្មែរគ្នាឯង ស្អប់គ្នា ជន់ពន្លិចគ្នាឯងជាដើម? ។

ចូរក្រឡេកមើលសង្គមនៃសហរដ្ឋអាមេរិក ស្នេហាជាតិតាមរយៈ «កាតព្វកិច្ចពលរដ្ឋ និងការស្ម័គ្រចិត្ត» សម្តីមាសរបស់អតីតប្រធានាធិបតីទី៣៥ លោក John Kennedy«កុំសួរថាតើប្រទេសជាតិបានផ្តល់អ្វីខ្លះដល់អ្នក ប៉ុន្តែត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិរបស់យើង» ។

ដូច្នេះពលរដ្ឋអាមេរិក យកចិត្តទុកដាក់ខ្លាំងលើសកម្មភាពស្ម័គ្រចិត្ត ការជួយសហគមន៍ ការបរិច្ចាគ និងការបញ្ចេញមតិស្ថាបនា គេលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសង្គមជាតិ ដោយមិនចាំបាច់រង់ចាំតែរដ្ឋាភិបាលនោះទេ។

យើងអាចបង្ហាញការស្នេហាជាតិ តាមរយៈការធ្វើការងារស្ម័គ្រចិត្តក្នុងសហគមន៍(ដូចជាការចុះជួយជនបទ ការបង្រៀនក្មេងៗ ឬការដាំដើមឈើ) និងការចូលរួមជាមតិយោបល់ក្នុងន័យស្ថាបនា ជាជាងការអង្គុយរិះគន់បញ្ហាសង្គមតែមួយមុខ តើជាការពិតអាចទទួលយកបានទេ?៕

១៧ ០៧ ២០២៦

លោកពូ មាជ សុវណ្ណារ៉ា

12/20/2023

Lessons 31Plate
盘子 Beginner HSK 1

有一天yǒu yī tiān ,妈妈mā ma和hé 女儿nǚ ér 一起yī qǐ 洗xǐ 盘子pán zi ,爸爸bà ba和hé 儿子ér zi 一起yī qǐ 看kàn 电视diàn shì 。突然tū rán ,他们tā men 听见tīng jiàn 打dǎ 破pò 盘子pán zi 的de 声音shēng yīn 。儿子ér zi 看kàn 着zhe 他tā 父亲fù qīn ,说shuō :“一定yī dìng 是shì 妈妈mā ma 打dǎ 破pò 的de 。”爸爸bà ba 问wèn :“你nǐ 怎么zěn me 知道zhī dào ?”儿子ér zi 回答huí dá :“昨天zuó tiān ,我wǒ 打dǎ 破pò 了le 一yī 个gè 盘子pán zi ,妈妈mā ma 很hěn 不bù 高兴gāo xìng 。但是dàn shì 今天jīn tiān 妈妈mā ma 没有méi yǒu 骂mà 人rén 。”

12/20/2023

Lessons 30 Check Homework
检查作业 Beginner HSK 1

有一天yǒu yī tiān ,妈妈mā ma陪péi 着zhe 她tā 六liù 岁suì 的de 女儿nǚ ér 学习xué xí 。

女儿nǚ ér 突然tū rán 说shuō :“妈妈mā ma,你nǐ 真zhēn 幸福xìng fú ,都dōu 不bù 用yòng 做zuò 作业zuò yè 。”妈妈mā ma 回答huí dá :“那nà 我wǒ 帮bāng 你nǐ 写xiě 作业zuò yè ,你nǐ 来lái 检查jiǎn chá ,好hǎo 吗ma ?”女儿nǚ ér 高兴gāo xìng 地de 答应dā yìng 了le 。

检查jiǎn chá 作业zuò yè 时shí ,女儿nǚ ér 把bǎ 作业zuò yè 都dōu 做zuò 了le 一yī 遍biàn 。

12/20/2023

Lessons 29 Really Don’t Know
真的不知道 Beginner HSK 1

老师lǎo shī 对duì 一yī 个gè 学生xué shēng 说shuō :“你nǐ 来lái 说shuō 说shuō 这zhè 道dào 题tí 怎么zěn me 做zuò 。”

学生xué shēng 说shuō :“我wǒ 不bù 知道zhī dào ,老师lǎo shī 。”

老师lǎo shī 问wèn :“怎么zěn me 会huì 不bù 知道zhī dào 呢ne ?从cóng 昨天zuó tiān 的de 作业zuò yè 看kàn ,你nǐ 已经yǐ jīng 会huì 做zuò 了le 。”

学生xué shēng 说shuō :“我wǒ 真zhēn 的de 不bù 知道zhī dào ,昨天zuó tiān 我wǒ 睡觉shuì jiào 的de 时候shí hou ,爸爸bà ba还hái 没méi 做zuò 到dào 这zhè 道dào 题tí 呢ne !”

12/20/2023

Lessons 28 The Reason for the Hit
挨打的原因 Beginner HSK 1

小刚xiǎo gāng 说shuō :“妈妈mā ma,爸爸bà ba今天jīn tiān 打dǎ 了le 我wǒ 两liǎng 次cì !”

妈妈mā ma 问wèn :“你nǐ 做zuò 什么shén me 了le ?”

小刚xiǎo gāng 回答huí dá :“第dì 一yī 次cì 是shì 因为yīn wèi 我wǒ 给gěi 他tā 看kàn 了le 一yī 张zhāng 零líng 分fēn 的de 试卷shì juàn 。”

“那nà 第dì 二èr 次cì 呢ne ?”妈妈mā ma问wèn 。

小刚xiǎo gāng 回答huí dá :“我wǒ 告诉gào sù 他tā ,那nà 张zhāng 是shì 他tā 小xiǎo 时候shí hou 的de 试卷shì juàn 。”

Address

Https://www. Facebook. Com/images/places/map/red-pin. Png
Atlanta, GA
30301

Website

Alerts

Be the first to know and let us send you an email when គណបក្សជំនាន់ថ្មី ស្រុកព្រៃឈរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category