16/04/2026
ក្នុងនាមពួកយើងជានិស្សិតកម្ពុជា ជាសិស្សច្បង សិស្សប្អូន និងជាមិត្តភក្តិរួមជំនាន់របស់លោក វ៉ាន រតនៈសម្បត្តិ ដែលជាអតីតនិស្សិត និងជាអនុប្រធានទី២ ប្រចាំសមាគមនិស្សិតយើងផងដែរ គឺពួកយើងពិតជាមានអារម្មណ៍សោកសៅ និងក្រៀមក្រំ ដែលពួកយើងបានបាត់បង់នូវធនធានមនុស្សម្នាក់ ដោយគាត់បានបាត់បងជីវិតក្នុងឧបទ្វវហេតុគ្រោះធម្មជាតិ នៅ វិហារវត្តសសរ ១០០ ខេត្តក្រចេះ ក្នុងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៦ នាវេលាម៉ោង ១៧:៤៥ នាទី។
សម្បត្តិជាធនធានមនុស្សម្នាក់ដែលមានទាំងជំនាញ ចំណេះដឹងច្រើន រួមទាំងមានអត្តចរិកល្អ ស្លូតបូត ចេះជួយយកអាសារអ្នកដទៃផងដែរ។
ពួកយើងគ្រប់ៗគ្នានឹងចងចាំនូវអំពើល្អ និងស្នាដៃរបស់សម្បត្តិជារៀងរហូត ហើយក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់សម្បត្តិទៅកាន់សុគតិភព។🙏🏻🕊️