06/09/2024
#ពីមុនមិនដូចឥឡូវ
កាលពីក្មេងខំប្រឹងរៀនអក្សរ រៀនអាន រៀនស្តាប់ រៀនសរសេរ លុះពេលរៀនចេះហើយមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំងព្រោះគិតថាខ្លួនរួចផុតពីភាពល្ងង់ខ្លៅ( #ការរៀនមិនមែនរៀនត្រឹមតែមួយចេះអាននោះទេគឺរៀនពេញមួយជីវិត)។ អ្វីដែលរឹតតែពិសេសទៀតនោះនៅពេលដែលមានឪពុកម្តាយឬនរណាម្នាក់សរសើរថាខ្លួនរៀនពូកែគឺមានអារម្មណ៍កាន់តែរំភើបបន្ថែមទៀត។ នៅពេលធំឡើងរៀនបានច្រើនចំណេះកាន់តែកើន រីឯការអានវិញក៏កាន់តែប្រសើរមួយកម្រិតទៀតគឺចេះអាននូវពិបាកៗជាច្រើនមិនដូចកាលនៅពេលក្មេងទេ ដែលអានបានតែពាក្យងាយៗនិងស្រួលប្រកប។ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅពេលចេះរៀនយើងបែរជាមិនសូវចូលចិត្តអានទៅវិញមិនដូចកាលពីក្មេងដែលកំពុងតែរៀនប្រកបពាក្យ មួយពាក្យៗតែចង់តែអាន ។ មិនត្រឹមតែប៉ុណ្ណោះយើងបែរជាចូលចិត្តតែលេងសើចសប្បាយនិងភ្លើតភ្លើនជាមួយសម្ភារៈនិយមនានា។ ពេលវេលាស្ទើរតែពេញមួយថ្ងៃនៅពេលដែរមិនបានធ្វើអីគឺបានផ្តល់ទៅឲ្យទូរសព្ទដូចជា លេងហ្គេម ហ្វេកបុក ឆាត ឬអ្វីៗផ្សេងទៀតដែលមិនសូវមានប្រយោជន៍ តែបើនិយាយពីរឿងចាប់សៀវភៅអានគឺមិនមានទេ ហើយតែងតែប្រើពាក្យចាំពេលនេះ ចាំពេលនោះចាំអាន។ លុះដល់ពេលប្រឡងធ្លាក់ទើបមានការស្តាយក្រោយ ហើយអន់ចិត្តនឹងខ្លួនហេតុអីបានគេរៀនពូកែម៉្លេះហើយខ្ញុំរៀនអន់បែបនេះ។
ប្រសិនបើអ្នកចេះអានហើយចូរអ្នកខិតខំប្រឹងប្រែងអានបន្តទៀតព្រោះការអានបានផ្តល់អត្ថប្រយោជន៍ជាច្រើនអនេកដល់រូបយើង សូមចងចាំថាសៀវភៅជាគ្រូដ៏ល្អបំផុតសម្រាប់អ្នក(គ្រូដែលបង្រៀនអ្នកនៅសាលាគឺអានសៀវភៅដូចគ្នាមុននឹងយកមេរៀនមកបង្រៀនអ្នក)។
#អភិវឌ្ឍន៍សមត្ថភាពនៃការអានរបស់អ្នកចាប់ពីពេលនេះ