សាលាបឋមសិក្សាគោកស្វាយ

សាលាបឋមសិក្សាគោកស្វាយ សាលាបឋមសិក្សាគោកស្វាយ
ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ
(1)

លោកអ្នកគ្រូបានបញ្ចប់វគ្គPTOMដោយជោគជ័យ។ #សាលាបឋមសិក្សាគោកស្វាយ និង សាលាក្នុងកម្រង។គ្រូបឋមអស្ចារ្យ PTOM PLP 🩷💪💯 គ្រូបឋម🩷កូ...
04/08/2026

លោកអ្នកគ្រូបានបញ្ចប់វគ្គPTOMដោយជោគជ័យ។ #សាលាបឋមសិក្សាគោកស្វាយ និង សាលាក្នុងកម្រង។
គ្រូបឋមអស្ចារ្យ PTOM PLP 🩷💪💯 គ្រូបឋម🩷កូនៗទាំងអស់គ្នា 1-3/សីហា/2026

PTOM បង្រៀនត្រូវតាមសមត្ថភាព ស្ទាបស្ទង់ត្រូវតាមកម្រិត

គ្មានសិស្សណាម្នាក់ត្រូវបោះបង់ចោលឡើយ!ជួយសិស្សរៀនយឺតដោយPTOM  #សាលាបឋមសិក្សាគោកស្វាយ ១៦/៧/២០២៦
21/07/2026

គ្មានសិស្សណាម្នាក់ត្រូវបោះបង់ចោលឡើយ!
ជួយសិស្សរៀនយឺតដោយPTOM #សាលាបឋមសិក្សាគោកស្វាយ
១៦/៧/២០២៦

គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាលាបឋមសិក្សាគោកស្វាយ បទភ្លេងជាតិនគររាជ ពង្សាវតារខ្មែរ ដែនដីខ្មែរ ធម៌នមស្ការរតនត្រ័យ...
06/07/2026

គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាលាបឋមសិក្សាគោកស្វាយ បទភ្លេងជាតិនគររាជ ពង្សាវតារខ្មែរ ដែនដីខ្មែរ ធម៌នមស្ការរតនត្រ័យ សង្រួមចិត្តដើម្បីរំលឹកគុណដល់វីរកងទ័ពជួរមុខ។

វគ្គការពារខ្លួនអ្នកពីជំងឺឆ្កែឆ្កួត  #សាលាបឋមសិក្សាគោកស្វាយ7/5/2026
07/05/2026

វគ្គការពារខ្លួនអ្នកពីជំងឺឆ្កែឆ្កួត #សាលាបឋមសិក្សាគោកស្វាយ
7/5/2026

ទូលព្រះបង្គំ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្...
20/04/2026

ទូលព្រះបង្គំ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាពិសេសបន្តគង់ប្រថាប់ជាព្រះនិមិត្តរូបដ៏ពិសិដ្ឋនៃឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងគង់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។

18/04/2026

សេចក្តីជូនដំណឹង
សូមជម្រាបជូន ដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សជ្រាបថា សាលាបឋមសិក្សាគោកស្វាយនឹងចូលរៀននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សូមប្អូនៗសិស្សានុសិស្ស ចូលរួមគោរពបទបញ្ជាផ្ទៃក្នុងសាលា!

ស្វែងរកអ្នកឆ្លាតវៃ😇  #សាលាបឋមសិក្សាគោកស្វាយ១. តើល្បែងប្រជាប្រិយខ្មែរភាគច្រើននិយមលេងនៅពេលណា?២. តើល្បែងប្រជាប្រិយខ្មែរមានអ...
17/04/2026

ស្វែងរកអ្នកឆ្លាតវៃ😇 #សាលាបឋមសិក្សាគោកស្វាយ
១. តើល្បែងប្រជាប្រិយខ្មែរភាគច្រើននិយមលេងនៅពេលណា?
២. តើល្បែងប្រជាប្រិយខ្មែរមានអត្ថប្រយោជន៍អ្វីខ្លះដល់អ្នកលេង?
ចម្លើយ👇🏻👇🏻👇🏻

🇰🇭🇰🇭🇰🇭សួស្តីឆ្នាំថ្មី 💗💗💗🙏🙏🙏ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩នេះ ក្នុងនាមជាអ្នក...
15/04/2026

🇰🇭🇰🇭🇰🇭សួស្តីឆ្នាំថ្មី 💗💗💗

🙏🙏🙏ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩នេះ ក្នុងនាមជាអ្នកគ្រប់គ្រងសាលារៀន សូមជូនពរ🙏🙏🙏

សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវសិរីសួស្តី បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការដល់អ្នក និងក្រុមគ្រួសារ។

សូមជូនពរលោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តបេសកកម្មបណ្តុះបណ្តាលទំពាំងស្នងឫស្សីរបស់ជាតិឱ្យកាន់តែរឹងមាំ។

ក្មួយៗសិស្សានុសិស្សទាំងអស់ សូមឱ្យឆ្នាំថ្មីនាំមកនូវពន្លឺនៃបញ្ញា ខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។

សូមថ្លែងអំណរគុណ និងជូនពរដល់មាតាបិតា សប្បុរសជន និងសហគមន៍ទាំងអស់ សូមឱ្យមានសិរីសួស្តី រកស៊ីមានបាន និងបន្តជួយជ្រោមជ្រែងវិស័យអប់រំយើងឱ្យរីកចម្រើនជានិរន្តរ៍។

🇰🇭🇰🇭🇰🇭សួស្តីឆ្នាំថ្មី🇰🇭🇰🇭🇰🇭🙏🙏🙏ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩នេះ ក្នុងនាមជាអ្...
14/04/2026

🇰🇭🇰🇭🇰🇭សួស្តីឆ្នាំថ្មី🇰🇭🇰🇭🇰🇭

🙏🙏🙏ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩នេះ ក្នុងនាមជាអ្នកគ្រប់គ្រងសាលារៀន សូមជូនពរ🙏🙏🙏

សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវសិរីសួស្តី បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការដល់អ្នក និងក្រុមគ្រួសារ។

សូមជូនពរលោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា ដើម្បីបន្តបេសកកម្មបណ្តុះបណ្តាលទំពាំងស្នងឫស្សីរបស់ជាតិឱ្យកាន់តែរឹងមាំ។

ក្មួយៗសិស្សានុសិស្សទាំងអស់ សូមឱ្យឆ្នាំថ្មីនាំមកនូវពន្លឺនៃបញ្ញា ខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។

សូមថ្លែងអំណរគុណ និងជូនពរដល់មាតាបិតា សប្បុរសជន និងសហគមន៍ទាំងអស់ សូមឱ្យមានសិរីសួស្តី រកស៊ីមានបាន និងបន្តជួយជ្រោមជ្រែងវិស័យអប់រំយើងឱ្យរីកចម្រើនជានិរន្តរ៍។

កំណត់អាទិភាព អរគុណក្រុមCAFជួយសម្របសម្រួល ២៨ ៣ ២០២៦  #សាលាបឋមសិក្សាគោកស្វាយ
28/03/2026

កំណត់អាទិភាព អរគុណក្រុមCAFជួយសម្របសម្រួល ២៨ ៣ ២០២៦ #សាលាបឋមសិក្សាគោកស្វាយ

ที่อยู่

Bankok

เบอร์โทรศัพท์

+85517489833

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សាលាបឋមសិក្សាគោកស្វាយผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง សាលាបឋមសិក្សាគោកស្វាយ:

ทางลัด

แชร์

ประเภท