25/04/2026
សេចក្តីប្រគេន-ជូនដំណឹង
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានកិត្តិយសសូមប្រគេន ជូនដំណឹងដល់សមណនិស្សិត និស្សិតទាំងអស់និមន្តជ្រាប ជ្រាបថា៖ មជ្ឈមណ្ឌលព័ត៌មានវិទ្យា ព.ស.ស នឹងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រថ្នាក់មូលដ្ឋានវគ្គថ្មី (វគ្គ១០) នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៦ ខាងមុខនេះ។
ហេតុដូច្នេះ សូមមណនិស្សិត និស្សិតចុះឈ្មោះឱ្យបានឆាប់រួសរាន់ឡើង នៅការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការ រៀងរាល់ម៉ោងធ្វើការ។
-ទំនាក់ទំនងលេខទូរស័ព្ទ ០៩៨៦៥១៤០៨ (តេឡេក្រាម)។
- ចាប់ទទួលពាក្យចុះឈ្មោះចូលរៀននៅថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
- ចូលរៀននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
━━━✥◈✥━━━
ថ្ងៃសុក្រ ៨ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
20/01/2026
សៀវភៅរៀនភាសាថៃ២ក្បាល
-បែបរៀនភាសាថៃ
-ពាក្យកិរិយាក្នុងភាសាថៃ
Join channel telegram ដើម្បីទាញយកសៀវភៅ
https://t.me/learnthailanguages
មានចង្ងល់ផ្សេងៗ
តាមរយៈTelegram:👇
+855 76 304 2706
20/11/2025
សមាគមខេមរនិស្សិតសូមចូលរួមអបអរសាទរចំពោះ
Mr. Pov Bun ក្នុងឱកាសដែលបានទទួលសញ្ញាបត្រ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេស “ ច្បាប់ ” ពីមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៃពុទ្ធិកសកលវិទ្យាល័យមហាចុឡាលុងកនរាជវិទ្យាល័យ
ពិធីទទួលប្រព្រឹត្តធ្វើនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ស្ថិតនៅសាលប្រជុំរួមមហាចុឡា ខេត្តអយុធ្យា
ថ្ងៃទី២០-វិច្ឆិកា-២០២៥
20/11/2025
សមាគមខេមរនិស្សិតសូមចូលរួមអបអរសាទរ
Ven. Kosal Om អតីតប្រធានសមាគមជំនាន់ទី១៦
ក្នុងឱកាសដែលបានទទួលសញ្ញាបត្រ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ឯកទេស “ អភិវឌ្ឍន៍សង្គម ” ពីមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៃពុទ្ធិកសកលវិទ្យាល័យមហាចុឡាលុងកនរាជវិទ្យាល័យ
ពិធីទទួលប្រព្រឹត្តធ្វើនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
ស្ថិតនៅសាលប្រជុំរួមមហាចុឡា ខេត្តអយុធ្យា
ថ្ងៃទី២០-វិច្ឆិកា-២០២៥
02/10/2025
ដំណឹងវគ្គសិក្សាថ្មី!
*****************
~វិទ្យាស្ថានធម្មិកៈអន្តរជាតិ Dhammika Academy International (DAI) នឹងបើកថ្នាក់សិក្សាថ្មីមួយតាមប្រព័ន្ធអនឡាញ
~វគ្គសិក្សា៖ ព្រះពុទ្ធសាសនាជាភាសាអង់គ្លេស
~"BUDDHIST TALES FOR YOUNG & OLD" ដែលនឹងចាប់ផ្តើមចូលរៀន នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងជាច្រើន។ សម្រាប់ពត៌មានលម្អិតអំពីថ្នាក់រៀន សូមអានខិត្តបណ្ណខាងក្រោមដោយយកចិត្តទុកដាក់។
*ចាប់ផ្តើមទទួលពាក្យចុះឈ្មោះពីពេលផ្សាយដំណឹងនេះតទៅ។
ព្រះថេរានុត្ថេរៈ អស់លោក លោកស្រី និងសិក្ខាកាមទាំងឡាយដែលមានបំណងចូលរួមសិក្សា សូមស្កេនតាម QR Code Telegram ថ្នាក់រៀនខាងលើ សូមអរព្រះគុណ និងអរគុណ។
______គាំទ្រដោយ៖ Supported By: ______
១.មូលនិធិធម្មិកជីវិត Dhammika Life Foundation
២.ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក The Cambodian Buddhist Monk Society-USA
៣.ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
៤.អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអក)
៥.វិទ្យាស្ថានពុទ្ធសាសនាអន្តរជាតិ International Buddhist Institute
_____សម្រាប់ព័ត៌មានបន្ថែម៖ For more Info: _____
1~page: 👉 វិទ្យាស្ថានធម្មិកៈអន្តរជាតិ Dhammika Academy International, Website: dhammikalife.org
2~ Telegram Channel:👉វិទ្យាស្ថានធម្មិកៈអន្តរជាតិ (DAI Official) https://t.me/+z9aUBpZ7zzk2MDA9 3~ Dhamma Resources: English & Khmer https://t.me/+LdUrhY6aJgM4Nzk1 4~ YouTube: https://www.youtube.com/-Int 5~ page: 👉ធម្មិកបណ្ណាល័យអន្តរជាតិ Dhammika Library International https://www.facebook.com/profile.php?id=100057377354627
6~ page: 👉ធម្មិកសង្គហៈ Dhammika-Sangaha https://www.facebook.com/profile.php?id=61555229890161
19/07/2025
ដំណឹងព្រះអនិច្ចធម្ម
ព្រះឥន្ទមុនី អ៊ុក មុត (បញ្ញាបទីបោ) ព្រះរាជាគណៈថ្នាក់ចត្វា
និងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង
បានទទួលព្រះអនិច្ចធម្ម (សុគត)
នៅថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង ០០ នាទីល្ងាច
ក្នុងព្រះជន្ម ៨៨ព្រះវស្សា ដោយជរាពាធ
ក្នុងវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
17/07/2025
សមាគមខេមរនិស្សិតបាននិមន្តយកវត្តបដិបត្តិ ព្រះសុធីរីរៈបណ្ឌិត ឈោរ៍ ទស្សនីយោ ព្រះប្រធាននាយកដ្ឋានលេីកស្ទួយព្រះពុទ្ធសាសនា និងសង្គមនៃសាកលវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ និងជាព្រះប្រធានឧត្តមទីប្រឹក្សាកិត្តិយសនៃសមាគមខេមរនិស្សិត ។
នៅវេលាម៉ោង ១:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍្ត ៧រោច ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៥ នេះ សមាគមខេមរនិស្សិត ដឹកនាំភិក្ខុរាមទត្តោ អ៉ឹន ម៉េងលី ព្រះប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ បាននិមន្តមកថ្វាយវន្ទាធ្វេីសាមីចិកម្មដល់ព្រះសុធីវីរបណ្ឌិត ឈោរ៍ ទស្សនីយោ ព្រះប្រធាននាយកដ្ឋានលេីកស្ទួយព្រះពុទ្ធសាសនា និងសង្គមនៃសាកលវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ និងជាព្រះប្រធានឧត្តមទីប្រឹក្សាកិត្តិយសនៃសមាគមខេមរនិស្សិត ។
#สามีจิกรรมผู้อำนวยการสำนักส่งเสริมพระพุทธศาสนาและบริการสังคม มจร
#ประธานชมรม เขมระนิสิต พร้อมผู้บริหาร และสมาชิกของชมรม เข้าไปกราบคารวะและสามีจิกรรม เพื่อแสดงคารวธรรม พระสุธีวีรบัณฑิต,รศ.ดร. ประธานที่ปรึกษาชมรม และ ผอ.สำนักส่งเสริมพระพุทธศาสนาและบริการสังคม ณ สำนักงานสำนักส่งเสริมฯ อาคาร 72 ปีพระวิสุทธาธิบดี มจร วังน้อย อยุธยา
On July 17, 2025, Khemera Students Association administrators and members, led by Ven. Mengly En, the president of the Khemera Students Association at MCU, paid their respects to the Most Venerable Dr. Phra Sudhīvīrak Jhor Dāssanīyo, the President of the Promotion of Buddhism and Social Services of MCU and the advisor of the Khemera Students Association.
17-7-2025