ឯកសារ រដ្ឋបាលសាធារណៈ

ឯកសារ រដ្ឋបាលសាធារណៈ

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ឯកសារ រដ្ឋបាលសាធារណៈ, การศึกษา, 891 Rama1 Road Wangmai, Pathunwan, Bangkok.

គេហទំព័រនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបព័ត៌មានជាវិជ្ជមាន ចែករំលែកបទពិសោធន៍ គំនិតថ្មីៗ ជូនដល់សាធារណជន និងទទួលយករាល់សាធារណមតិពីបណ្ដាអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន។

03/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ០០:០១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។

03/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។

03/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

Photos from ឯកសារ រដ្ឋបាលសាធារណៈ's post 24/04/2025

សេចក្តីជូនដំណឹង ស្ដីពី ការរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Photos from ឯកសារ រដ្ឋបាលសាធារណៈ's post 10/04/2025

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

19/10/2024

សេចក្ដីជូនដំណឹងលេខ១៣៣៧/២៤/ប.ភ.យ.ក. ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

កម្មវត្ថុ៖ ស្ដីពីការទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៥ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

ប្រភព៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ព័ត៌មានលម្អិត៖ https://t.me/PAD_archives/2736?single

19/10/2024

សេចក្ដីជូនដំណឹងលេខ១៣៣៦/២៤/ប.ភ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

កម្មវត្ថុ៖ ស្ដីពីការទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី ៤ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

ប្រភព៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ព័ត៌មានលម្អិត៖ https://t.me/PAD_archives/2731?single

19/10/2024

សេចក្ដីជូនដំណឹងលេខ១៣៣៥/២៤/ប.ភ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

កម្មវត្ថុ៖ ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

ប្រភព៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ព័ត៌មានលម្អិត៖ https://t.me/PAD_archives/2726

19/10/2024

សេចក្ដីជូនដំណឹងលេខ១៣៣៤/២៤/ប.ភ.យ.ក. ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

កម្មវត្ថុ៖ ស្ដីពីការទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

ប្រភព៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ព័ត៌មានលម្អិត៖ https://t.me/PAD_archives/2721

18/10/2024

សេចក្ដីជូនដំណឹងលេខ៥៤៥ ស.ភ.រ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

ខ្លឹមសារ៖ ស្ដីពីការរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញដូចខាងក្រោម៖
១- ប្រព័ន្ធរដ្ឋបាលកម្ពុជា (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង)
២- ការរៀបចំថវិកាក្នុងអង្គភាពសាធារណៈ (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង)
៣- ការគ្រប់គ្រងគម្រោង (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង)
៤- ភាសាអង់គ្លេស សម្រាប់កិច្ចការរដ្ឋបាល (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង)

ប្រភព៖ ក្រសួងមុខងារសាធារណៈ

🇰🇭 ចូលទៅកាន់ Telegram: https://t.me/PAD_archives/2720

17/10/2024

សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រភព៖ ក្រសួងមហាផ្ទៃ (https://www.facebook.com/share/p/M7uxXzKCGMi2aE7s/)

ចូលទៅកាន់ Telegram: https://t.me/PAD_archives/2713

Photos from ឯកសារ រដ្ឋបាលសាធារណៈ's post 17/10/2024

សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងសម្របសម្រួល គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា

ចូលទៅកាន់ Telegram: https://t.me/PAD_archives/2714

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


891 Rama1 Road Wangmai, Pathunwan
Bangkok
10330