ទឹកចិត្ត ពលករ ឆ្លងដែន

ទឹកចិត្ត ពលករ ឆ្លងដែន

แชร์

ចែករំលែកព័ត៌មាន និងចំណេះដឹងសម្រាប់បងប្អូនខ្មែរនៅប្រទេសថៃ News

27/09/2025

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងពេញលេញប្រកបដោយភាពអត់ធ្មត់សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាពសង្គម និងការវិលត្រឡប់នៃប្រក្រតីភាពរវាងកម្ពុជានិងថៃ

Cambodia reaffirms its unwavering commitment to fully respecting and implementing the ceasefire agreement with patience and determination, aimed at promoting peace, social stability, and the restoration of normalcy between Cambodia and Thailand.






#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

27/09/2025

Thailand’s Violating the Ceasefire Agreement






#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

27/09/2025

យោធាថៃបើកការវាយប្រហារមុនមកលើកម្ពុជាសាជាថ្មី!
ប្រជាជនកម្ពុជាសូមថ្កោលអំពើឈ្លានពានជាថ្មីម្តងទៀតរបស់យោធាថៃនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១:៥២នាទី ដែលថៃបានប្រើប្រាស់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនបើកការវាយប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា​នៅតំបន់អានសេះ

Thailand's Military Launches New Preemptive Attack on Cambodia!
The Cambodian people strongly condemn the renewed aggression by Thai forces on the morning of September 27, 2025, at 11:52 AM, when Thailand used mortars and small arms to launch a preemptive strike on Cambodian positions in the An Seh area.

13/08/2025

តើបងប្អូនចង់ដឹងពីរបៀបសម្ភាសការងារដែរឬទេ?
តស់! ទស្សនាវីដេអូនេះទាំងអស់គ្នា !

☎️បងប្អូនចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297

Photos from ទឹកចិត្ត ពលករ ឆ្លងដែន's post 08/08/2025

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ!

📣សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។

24/07/2025

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ចៀសវាងធ្វើដំណើរទៅ កាន់ប្រទេសថៃ នៅពេលចំពោះមុខនេះ ប្រសិនបើពុំមានការចាំបាច់បំផុត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទដូចមានជូនភ្ជាប់។

The Cambodian Embassy in Thailand calls on Cambodians living in Thailand to avoid unnecessary travel and urges all Cambodias to avoid traveling to Thailand in the future if not absolutely necessary.

In the event that Cambodians have an urgent need, please contact the Cambodian Embassy or Consulate General in Thailand at the attached telephone number.

24/07/2025

សារព័ត៌មានអន្តរជាតិ​ ​ល្បីៗ កម្រិត​ពិភពលោក ​បាន​ចេញ​ផ្សាយ​យ៉ាងព្រោងព្រាតពីទង្វើ​ឈ្លានពានរបស់​ថៃ ដោយ​បាន​ប្រើ​ចំណងជើង​ចំៗថា ថៃ​បាន​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​កម្ពុជា​ លើ​ករណីជម្លោះ​ព្រំដែនកម្ពុជា-ថៃ​។ យ៉ាងណាម៉ិញ កងទ័ពថៃបានបាញ់មកលើប្រទេសកម្ពុជាមុន ហើយកម្ពុជាមានតែប្រើសិទ្ធិតបតដើម្បីការពារខ្លួន និងរក្សាអធិបតេយ្យភាពពីពួកឈ្លានពាន។

# ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

24/07/2025

VIDEO: សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា






Photos from ទឹកចិត្ត ពលករ ឆ្លងដែន's post 24/07/2025

BREAKING: នៅពេលនេះ ប្រាសាទ
តាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានកងទ័ពដ៏អង់អាចរបស់កម្ពុជាយើង ឈរជើងគ្រប់គ្រងទាំងស្រុងហើយ។ 🇰🇭






24/07/2025

សូមគុណបុណ្យបារមីវត្ថុសក្តិសិទ្ធិក្នុងលោកមេត្តាប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្លាំងសត្រូវ។
យើងខ្ញុំពីសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង។ 🇰🇭

May the merits of the sacred objects in the world bless the heroes of our brave army who are defending the territory from the enemy.

We from the next battlefield, please give us full confidence and support. 🇰🇭

24/07/2025

TOP NEWS: កងទ័ពកម្ពុជា គ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ រងរបួសជាបន្តបន្ទាប់កើនដល់ជាង១០នាក់

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជាកំពុងគ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ បានរងរបួសជាបន្តបន្ទាប់ កើនដល់ជាង១០នាក់។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

រហូតមកដល់ម៉ោងនេះ មិនមានទាហានកម្ពុជាណាម្នាក់រងរបួសទេ ខណៈដែលកម្ពុជា ប្រើប្រាស់សព្វាវុធសំខាន់ៗមួយចំនួន បាញ់បង្ក្រាបសត្រូវ ដែលចូលមកឈ្លានពានទឹកដីកម្ពុជា។

មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថា​ដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ៕

TOP NEWS: Cambodian army manages battlefield as Thai soldiers injured in a series of injuries

Phnom Penh: According to the report from the frontline force, as of about 11 am on July 24, 2025, the Cambodian army is in control of the battlefield, while the number of Thai soldiers injured has increased to more 10 people.

The armed conflict between Cambodia and Thailand took place on the morning of July 24, 2025 at Ta Moan Thom temple in Oddar Meanchey province, spreading to other places along the Cambodian-Thai border. The fighting came after the Thai side opened fire at Ta Mean temple.

So far, no Cambodian soldiers have been injured as Cambodia uses a number of key weapons to crack down on enemies invading Cambodians.

Prior to the explosion, Thailand used all tricks to invade Cambodian territory, including creating a scenario accusing Cambodia of launching new landmines, injuring Thai soldiers. Cambodia completely dismissed the issue, claiming that Thailand was the one who patrolled the wrong path to Cambodia's sovereignty and told Thailand to stop moving the wrong way.

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่


Bangkok
10310