💥យល់ដឹងពីការប្រឡងសិស្សមន្ត្រីក្រមការ 🩵✨
១. លក្ខខណ្ឌប្រឡង
១.១. លក្ខខណ្ឌសញ្ញាបត្រ
-ត្រូវមានសញ្ញាបត្រទាបផុតមធ្យមសិក្សាទុតិយភូមិបូក២ (បរិញ្ញាបត្ររង ឬចប់ឆ្នាំទី២) ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ
-មិនកំណត់ជំនាញ
១.២. លក្ខខណ្ឌអាយុ
-បេក្ខជនជាមន្រ្តីរាជការ ឬមានសញ្ញាបត្របណ្ឌិតត្រូវលើកលែងលក្ខខណ្ឌអាយុ
-បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
-បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
-បេក្ខជនជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក២ ឬសមមូលត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ។
២. វិញ្ញសាប្រឡង
២. ១ ដំណាក់កាលទី១
-វិញ្ញាសាពហុចម្លើយ (QCM)
២.២ ដំណាក់កាលទី២
-វិញ្ញាសាទី១៖ អធិប្បាយ និងសំណួរខ្លី
-វិញ្ញាសាទី២៖ ពហុចម្លើយ (QCM) ភាសាបរទេស (ភាសាអង់គ្លេស ឬ ភាសាបារាំង)
៣. ការបណ្ដុះបណ្ដាល
-រយៈពេល ១ឆ្នាំ
-ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
-ព្រឹក និង ល្ងាច
-ទទួលបានប្រាក់ឧបត្ថម្ភ
៤. អត្ថប្រយោជន៍ក្រោយចប់ការបណ្ដុះបណ្ដាល
-ទទួលបានក្របខណ្ឌ ខ.៣.២ (ប្រសិនបើមានបរិញ្ញាបត្រ ខ.៣.១)
-ប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធានការិយាល័យ ថ្នាក់កណ្ដាល
៥. ប៉ុស្តិ៍បំពេញការងារ
-ជ្រើសរើសមុនពេលប្រឡង
-រដ្ឋបាលក្រុង ស្រុក ខណ្ឌ (សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចុងក្រោយ)
#ឆេងសារី
CASRO
education
18/11/2025
ប៉ុស្តិ៍សម្រាប់មន្ត្រីក្រមការជំនាន់ទី12
18/11/2025
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។
👉 សាធារណជនអាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬ https://go.gov.kh/era/mcskkr
👉 សម្រាប់សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង និងតារាងឧបសម្ព័ន្ធដែលមានជូនភ្ជាប់ខាងក្រោម។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://mcsuat.mcs.gov.kh/)
២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)
09/11/2025
ស្ថានប័ននីតិប្រតិបត្តិ The Executive Institution of the Kingdom of Cambodia (The Royal Government) Describe the executive institution of the Kingdom of Cambodia, known as the Royal Government. Explain its structure, roles, powers, and responsibilities. Dis...
09/11/2025
I've just reached 2K followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉
ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ស្តីពីសំណើតម្រូវការសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ដើម្បីឱ្យទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៧
#សិស្សក្រមការជំនាន់ទី១២
https://youtube.com/shorts/-U9AQujMjZM?feature=share
08/11/2025
ឱកាសមកទៀតហើយ! សេចក្ដីជូនដំណឹង អគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ត្រូវការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ១០ រូប។
08/11/2025
លក្ខខណ្ឌ
08/11/2025
ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ស្តីពីសំណើតម្រូវការសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ដើម្បីឱ្យទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៧
ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ នឹងរៀបចំការជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥ សម្រាប់បណ្តុះបណ្តាល រយៈពេល ១ឆ្នាំ (២០២៦) ដើម្បីផ្តល់ជូនក្របខណ្ឌចំនួន ១រូប ឱ្យទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៧។
ដើម្បីឱ្យការជ្រើសរើស និងការបណ្តុះបណ្តាលសិស្សមន្ត្រីឆ្លើយតបនឹងតម្រូវការការងារជាក់ស្តែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ក្រសួងមុខងារសាធារណៈ សូមស្នើដល់លោក លោកស្រី ធ្វើលិខិតបញ្ជាក់ពីចំនួនតម្រូវការសិស្សមន្ត្រីក្រមការ ផ្ញើមកសាលាភូមិន្ទរដ្ឋបាល និងចូលរួមការវាយតម្លៃតម្រូវការសិស្សមន្ត្រី តាមរយៈ https://go.gov.kh/era/kramakar11 ឬស្តេន QR Code ឱ្យបានមុន ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកំហិត។
ប្រសិនបើ លោក លោកស្រី មិនបានផ្ញើលិខិតតបបញ្ជា តាមពេលកំណត់ទេ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ មិនមានតម្រូវការសិស្សមន្ត្រីក្រមការ ដែលបញ្ចប់ការបណ្តុះបណ្តាល បានផ្ញើលិខិតតបបញ្ជាក់ពីចំនួនតម្រូវការ ពីសាលាភូមិន្ទរដ្ឋបាលទេ។
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok