10/12/2025
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/
08/08/2025
សូមគោរពផ្ញើរជូននូវឯកសារបកប្រែ
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖
1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)
2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា
3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា
4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ
5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា
6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា
7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា
On the morning of August 8, 2025, Colonel Nazlee Bin Abdul Rahim, the Malaysian Defence Attaché to Cambodia, led the coordination team for the Interim Observer Team, which is a strict implementation in accordance with the content agreed upon at the Extraordinary Cambodia-Thailand General Border Committee (GBC) Meeting on August 7, 2025 in Kuala Lumpur, Malaysia.
The Interim Observer Team is composed of the representatives from the 07 ASEAN Member States traveling to carry out the mission in Oddar Meanchey Province, including:
1. Malaysian Defence Attaché to Cambodia (Chair)
2. Myanmar Defence Attaché to Cambodia
3. Indonesian Defence Attaché to Cambodia
4. Singapore Defence Attaché to Cambodia, based in Hanoi
5. Vietnam Assistant Defence Attaché to Cambodia
6. Laos Assistant Defence Attaché to Cambodia
7. The Philippines Assistant Defence Attaché to Cambodia.
#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
Cr: ក្រសួងការពារជាតិ
05/08/2025
សេចក្តីណែនាំ
ស្តីពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ
Cr: ក្រសួងព័ត៌មាន
05/08/2025
នៅក្នុងស្ថានភាពស្រុកទេសកំពុងជួបវិបត្តិព្រំដែនជាមួយនឹងចោរសៀម ពួកបុគ្គលឱកាសនិយមទាំងឡាយក៏បានកេីតឡេីងជាហូរហែ ដូច្នេះសូមបងប្អូនប្រុងប្រយត្នមុននឹងបរិច្ចាគ និងចែករំលែកបន្ត។
👉គណនីជនឱកាសនិយមឈ្មោះ Chhum Chansovanpanha : https://www.facebook.com/share/1AvbEbi5nt/?mibextid=wwXIfr
ប្រភពគណនី Za Za: https://www.facebook.com/share/p/15zwsEZudb/?mibextid=wwXIfr
04/08/2025
អ្នកនាំពាក្យក្រសួងការពារជាតិ៖ វេលាម៉ោង១១ព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ភាគីថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងរាយបន្លាលួស បើទោះបីជាត្រូវហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាយ៉ាងណាក៏ដោយ។ ទង្វើរបស់ភាគីថៃ ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។
[ប្រភពព័ត៌មានផ្លូវការ Telegram ក្រសួងព័ត៌មាន៖ https://t.me/ministryofinformation ]
04/08/2025
នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។
13/10/2024
#កត្តាទាំង៧ចំណុចដែលត្រូវពិចារណាមុនជ្រើសរើសមុខជំនាញរៀននៅសាកលវិទ្យាល័យ
1. ស្វែងយល់ច្បាស់ពីមុខជំនាញ
2. ចំណង់ចំណូលចិត្ត និងទេពកោសល្យ
3. សមត្ថភាព និងចំណុចខ្លាំង
4. ទីផ្សារការងារ
5. សាកលវិទ្យាល័យ
6. គោលដៅអនាគត
7. ការចំណាយផ្នែកហិរញ្ញវត្ថុ
15/04/2023
#សង្ក្រាន្តជាអ្វី
-------------
សង្ក្រាន្ត ចេញពីភាសាសំស្ក្រឹត «សង្ក្រាន្តិ»។ បើតាមការពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជាដំណើរឃ្លាតចាកទីការឈានចូលដល់ ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី)។
ក្នុងពិធីចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរ សង្ក្រាន្ត មានរយៈពេលបីថ្ងៃគឺ
ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ (អង់គ្លេស: Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង ។
#មហាសង្ក្រាន្ត
ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប
ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត (Sankranti) [៦] [៧] ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា (អង់គ្លេស: Devata) ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។[៨]
#វារៈវ័នបត
ថ្ងៃទី២ ហៅថា "ថ្ងៃវារៈវ័នបត" ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កុបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុមេរុ (អង់គ្លេស: Mount_Meru) [៩] ចំនួន៣ជុំ ចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបិតា ទៅប្រតិស្ថានរក្សាទុក្ខក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស (អង់គ្លេស: Mount Kailash) [១០] រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។
#វារៈឡើងស័ក
ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័ក កម្ពុជាចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។[១១] ហើយជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ។ ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ដែលជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ ។
នៅឡាវ និងថៃ ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើជំនួសថា ជាពិធីចូលឆ្នាំថ្មី។ ក្រៅពីភាសាកំណើតថា Pii Mai ជនជាតិឡាវហៅការប្រារព្ធឆ្នាំថ្មីរបស់ខ្លួនថា Songkran។ រីឯក្នុងភាសាថៃវិញ គេនិយមហៅ «សុងក្រាន» (សង្ក្រាន្ត) តែម្តង៕ Cr: ទំព័ររឿងបុរាណ