The Samantha -Vipassanadhura Brahma Kesa Centre

The Samantha -Vipassanadhura  Brahma Kesa Centre Learn -reflect -implement -share

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា៧. កុំជឿគ្រប់គំនិតដែលកើតក្នុងចិត្ត«គំនិតមួយកើតឡើងក្នុងចិត្ត មិនមានន័យថា គំនិតនោះជា...
20/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

៧. កុំជឿគ្រប់គំនិតដែលកើតក្នុងចិត្ត

«គំនិតមួយកើតឡើងក្នុងចិត្ត មិនមានន័យថា គំនិតនោះជាសេចក្ដីពិតទេ។ សតិជួយឱ្យយើងឃើញគំនិត ប្រាជ្ញាជួយឱ្យយើងដឹងថា គំនិតណាគួរជឿ និងគំនិតណាគួរលែង។»

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា៦. ចម្លើយខ្លះ មិនអាចរកឃើញដោយការគិតតែមួយមុខ«អ្នកអាចឈរមើលទឹករាប់ឆ្នាំ ក៏មិនអាចស្គាល់...
19/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

៦. ចម្លើយខ្លះ មិនអាចរកឃើញដោយការគិតតែមួយមុខ

«អ្នកអាចឈរមើលទឹករាប់ឆ្នាំ ក៏មិនអាចស្គាល់រសជាតិទឹកបានដែរ បើមិនព្រមផឹក។ ព្រះធម៌ក៏ដូចគ្នា—ត្រូវអនុវត្ត ទើបយល់។»

សីល សមាធិ និងបញ្ញា មិនមែនសម្រាប់សិក្សាត្រឹមតែពាក្យទេ។ ការសង្ស័យខ្លះរលាយទៅ មិនមែនដោយការជជែកច្រើន ប៉ុន្តែដោយការអនុវត្ត និងឃើញផលដោយខ្លួនឯង។

“You may look at water for years and still never know its taste unless you drink it. Dhamma is the same—it must be practised to be understood.”

Dhamma Reflection: Sīla, Samādhi, and Paññā are not merely subjects of study. Some doubts disappear not through endless discussion, but through practice and direct understanding.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា៥. កុំច្រឡំការប្រុងប្រយ័ត្ន ជាមួយការភ័យខ្លាច «ការប្រុងប្រយ័ត្នធ្វើឱ្យយើងពិចារណាមុន...
18/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

៥. កុំច្រឡំការប្រុងប្រយ័ត្ន ជាមួយការភ័យខ្លាច

«ការប្រុងប្រយ័ត្នធ្វើឱ្យយើងពិចារណាមុននឹងដើរ; វិចិកិច្ឆាធ្វើឱ្យយើងពិចារណាមិនចប់ រហូតលែងហ៊ានដើរ។»

ការពិចារណាដោយសតិជាគុណធម៌ ប៉ុន្តែការស្ទាក់ស្ទើរមិនចប់មិនចេះហើយ អាចក្លាយជាឧបសគ្គ។ ប្រាជ្ញាគឺដឹងថា ពេលណាត្រូវពិចារណា និងពេលណាត្រូវអនុវត្ត។

“Caution makes us reflect before taking a step; doubt makes us reflect endlessly until we are afraid to step at all.”

Dhamma Reflection: Careful reflection is wholesome. Endless hesitation is not. Wisdom knows when to examine and when understanding must become action.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា៤. ពេលខ្លះ មិនមែនផ្លូវមិនច្បាស់ទេ តែចិត្តយើងមិនទាន់ស្ងប់«ពេលចិត្តច្របូកច្របល់ សូម្...
17/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

៤. ពេលខ្លះ មិនមែនផ្លូវមិនច្បាស់ទេ តែចិត្តយើងមិនទាន់ស្ងប់

«ពេលចិត្តច្របូកច្របល់ សូម្បីផ្លូវត្រឹមត្រូវក៏មើលទៅមិនច្បាស់។ កុំប្រញាប់បន្ទោសផ្លូវ—ត្រូវធ្វើចិត្តឱ្យស្ងប់សិន។»

វិចិកិច្ឆាធ្វើឱ្យចិត្តរារែក និងមើលអ្វីៗមិនច្បាស់។ សតិ និងសមាធិជួយឱ្យចិត្តស្ងប់ ហើយពេលចិត្តស្ងប់ ប្រាជ្ញាអាចមើលឃើញហេតុ និងផលបានច្បាស់ជាងមុន។

“When the mind is confused, even the right path can appear uncertain. Before blaming the road, first calm the mind.”

Dhamma Reflection: Doubt clouds perception. Mindfulness and concentration steady the mind; a steadier mind can see causes, consequences, and the path ahead more clearly.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា៣. សេចក្ដីពិតមិនខ្លាចការពិនិត្យ«អ្វីដែលពិត មិនខ្លាចការពិនិត្យទេ។ ចូរសួរដោយសតិ ពិចា...
16/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

៣. សេចក្ដីពិតមិនខ្លាចការពិនិត្យ

«អ្វីដែលពិត មិនខ្លាចការពិនិត្យទេ។ ចូរសួរដោយសតិ ពិចារណាដោយប្រាជ្ញា ហើយកុំឱ្យការសង្ស័យក្លាយជាលេសសម្រាប់មិនព្រមរៀន។»

ការសួរដើម្បីយល់ គឺជាផ្លូវទៅរកប្រាជ្ញា។ ប៉ុន្តែការសួរដដែលៗ ដោយមិនព្រមទទួលហេតុផល ឬអនុវត្តអ្វីសោះ គឺជាការវិលជុំរបស់ចិត្តក្នុងវិចិកិច្ឆា។

“Truth does not fear examination. Question with mindfulness, reflect with wisdom, but never use doubt as an excuse to stop learning.”

Dhamma Reflection: Questioning in order to understand can lead to wisdom. Questioning endlessly while refusing both reason and practice only keeps the mind circling in doubt.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា២. ចិត្តដែលស្ទាក់ស្ទើរ មិនអាចទៅដល់គោលដៅ«បើជើងមួយចង់ដើរទៅមុខ ហើយជើងមួយទៀតចង់ថយក្រោយ...
14/08/2026

ធម៌សម្រាប់ជីវិតប្រចាំថ្ងៃ — វិចិកិច្ឆា

២. ចិត្តដែលស្ទាក់ស្ទើរ មិនអាចទៅដល់គោលដៅ

«បើជើងមួយចង់ដើរទៅមុខ ហើយជើងមួយទៀតចង់ថយក្រោយ ទោះផ្លូវល្អប៉ុណ្ណា ក៏យើងមិនអាចទៅដល់គោលដៅបានដែរ។ ចិត្តដែលជាប់ក្នុងវិចិកិច្ឆា ក៏ដូចគ្នា។»

វិចិកិច្ឆាធ្វើឱ្យចិត្តមិនអាចសម្រេចចិត្តថា តើអ្វីគួរធ្វើ និងអ្វីគួរលះបង់។ ពេលយល់ឃើញត្រឹមត្រូវហើយ ត្រូវមានសេចក្ដីព្យាយាមដើរតាមផ្លូវនោះ។

“If one foot moves forward while the other pulls back, even the best road will lead nowhere. A mind trapped in doubt is the same.”

Dhamma Reflection: Vicikicchā keeps the mind wavering between what should be practised and what should be abandoned. Once the wholesome path is clearly understood, wisdom must be followed by right effort.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

អនុមោទនាថ្ងៃសិល៍ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦- វិច...
13/08/2026

អនុមោទនាថ្ងៃសិល៍
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

- វិចិកិច្ឆា
១. បើសង្ស័យ ត្រូវតែរកចម្លើយ

«ការសង្ស័យមិនមែនជាកំហុសទេ ប៉ុន្តែបើសង្ស័យហើយមិនស្វែងរកការពិត នោះការសង្ស័យនឹងក្លាយជាកំហុស រឺជារបាំងរារាំងប្រាជ្ញា រឺការពិត។ »

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

អត្ថន័យធម៌ | សក្កាយទិដ្ឋិ«សេរីភាពពិត មិនមែនជាការធ្វើអ្វីៗតាមចិត្តចង់នោះទេ ប៉ុន្តែជាការមិនឱ្យអត្មា តណ្ហា និងការប្រកាន់ថា ...
12/08/2026

អត្ថន័យធម៌ | សក្កាយទិដ្ឋិ

«សេរីភាពពិត មិនមែនជាការធ្វើអ្វីៗតាមចិត្តចង់នោះទេ ប៉ុន្តែជាការមិនឱ្យអត្មា តណ្ហា និងការប្រកាន់ថា “ខ្ញុំ” និង “របស់ខ្ញុំ” គ្រប់គ្រងជីវិត។»

ក្នុងព្រះធម៌ សក្កាយទិដ្ឋិ គឺជាការយល់ និងការប្រកាន់ខុសចំពោះ ខន្ធ៥ — រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជា «ខ្ញុំ» ជា «របស់ខ្ញុំ» ឬជាអត្តាដែលថេរមិនប្រែប្រួល។

នៅពេលការប្រកាន់នេះខ្លាំង យើងងាយឈឺចាប់ពេលគេរិះគន់ ងាយខឹងពេលគេមិនធ្វើតាមចិត្ត ងាយភ័យខ្លាចពេលបាត់បង់ ហើយងាយបង្កទំនាស់ ដើម្បីការពារអ្វីដែលយើងហៅថា «ខ្ញុំ និងរបស់ខ្ញុំ»។

ព្រះធម៌មិនបង្រៀនឱ្យយើងបាត់បង់តម្លៃខ្លួនឯង ឬបោះបង់ការទទួលខុសត្រូវក្នុងជីវិតទេ។ ព្រះធម៌បង្រៀនឱ្យយើង មើលឃើញតាមការពិត ថា រូបកាយ អារម្មណ៍ គំនិត តួនាទី កិត្តិយស និងទ្រព្យសម្បត្តិ សុទ្ធតែស្ថិតក្រោមច្បាប់នៃការប្រែប្រួល។

ពេលការប្រកាន់ថយចុះ ទុក្ខក៏ថយចុះ។
ពេលអត្មាថយចុះ ប្រាជ្ញា និងមេត្តាក៏មានកន្លែងរីកចម្រើន។
នេះជាការចាប់ផ្តើមនៃសេរីភាពខាងក្នុង។

សក្កាយទិដ្ឋិ =ការយល់ខុស៥. ការប្រកាន់លើ «វិញ្ញាណខន្ធ» (៤ ប្រការ)(វិញ្ញាណ = ការដឹងអារម្មណ៍តាមទ្វារទាំង ៦ ដូចជា ភ្នែកមើលឃើញ...
09/08/2026

សក្កាយទិដ្ឋិ =ការយល់ខុស

៥. ការប្រកាន់លើ «វិញ្ញាណខន្ធ» (៤ ប្រការ)
(វិញ្ញាណ = ការដឹងអារម្មណ៍តាមទ្វារទាំង ៦ ដូចជា ភ្នែកមើលឃើញ ច្រមុះធុំក្លិន)
១៧. យល់ថា វិញ្ញាណ គឺជាខ្លួន (ការដឹងអារម្មណ៍ ចាត់ទុកថាជាខ្លួន)
១៨. យល់ថា ខ្លួន មានវិញ្ញាណ (ចាត់ទុកថាមាន «អញ» ហើយអញនោះជាអ្នកដឹង/អ្នកមើល)
១៩. យល់ថា វិញ្ញាណ នៅក្នុងខ្លួន
២០. យល់ថា ខ្លួន នៅក្នុងវិញ្ញាណ
*ព្រះអរិយបុគ្គលចាប់ពីថ្នាក់ សោតាបន្ន ឡើងទៅ បានលះបង់នូវការប្រកាន់សក្កាយទិដ្ឋិទាំង ២០ ប្រការនេះបានដាច់ស្រឡះ ដោយមើលឃើញខន្ធ ៥ តាមពិតត្រឹមជាធម្មជាតិកើត-រលត់ មិនមែនជា «យើង» «អញ» ឬ «របស់អញ» ឡើយ។

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា

សក្កាយទិដ្ឋិ = ការយលខុស៤. ការប្រកាន់លើ «សង្ខារខន្ធ» (៤ ប្រការ)(សង្ខារ = ការតាក់តែងចិត្ត ដូចជា ចេតនា គំនិតល្អ-អាក្រក់ លោភ...
08/08/2026

សក្កាយទិដ្ឋិ = ការយលខុស

៤. ការប្រកាន់លើ «សង្ខារខន្ធ» (៤ ប្រការ)
(សង្ខារ = ការតាក់តែងចិត្ត ដូចជា ចេតនា គំនិតល្អ-អាក្រក់ លោភៈ ទោសៈ មោហៈ)
១៣. យល់ថា សង្ខារ គឺជាខ្លួន (គំនិត ឬការគិត ចាត់ទុកថាជាខ្លួន)
១៤. យល់ថា ខ្លួន មានសង្ខារ (ចាត់ទុកថាមាន «អញ» ហើយអញនោះជាអ្នកគិត)
១៥. យល់ថា សង្ខារ នៅក្នុងខ្លួន
១៦. យល់ថា ខ្លួន នៅក្នុងសង្ខារ

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Samantha -Vipassanadhura Brahma Kesa Centreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท