អង្គការខេមរាថ្កើងថ្កាន

អង្គការខេមរាថ្កើងថ្កាន

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก អង្គការខេមរាថ្កើងថ្កាន, ที่ปรึกษาด้านการศึกษา, 42/320 Soi Mooban K C Garden Home Nimitmai Sam War Tawanork Khlongsamwa, Bangkok.

Photos from រដ្ឋបាលខេត្តកណ្តាល's post 11/11/2022
Photos from អង្គការខេមរាថ្កើងថ្កាន's post 11/11/2022

នៅរសៀលថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះប្រធានអង្គការខេមរាថ្កើនថ្កាន និងជាព្រះចៅអធិការវត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតនៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ព្រមទាំងព្រះអនុគណ ក្រុង-ស្រុក មួយចំនួននៅក្នុងខេត្ត បាននាំយកនូវអំណោយរួមមាន៖ អង្ករចំនួន ៣តោន ,មី ១០០កេស ,ទឹកផ្លែឈើ ៥០កេស សម្ភារផ្ទះបាយមួយចំនួន និងថវិកាសរុបចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) មកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការរបស់សាខា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិការសាខាមួយចំនួនផងដែរ ។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមសមាជិកសមាជិកាគណៈកម្មាធិការសាខា សូមសម្តែងនូវសេចក្តីអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមថ្លែងនូវការកោតសរសើរអស់ពីហទ័យ ប្រគេនចំពោះសម្តេចព្រះមង្គលទេព្វាចារ្យ ព្រះមេគណខេត្ត ព្រមទាំងមន្ត្រីសង្ឃទាំងអស់ ដែលបាននិមន្តចូលរួម ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាសម្ភារ និង ថវិកា មកប្រគល់ជូនដល់សាខាខេត្ត នាឱកាសនេះជាអនេកប្បការ ។ ឯកឧត្តមប្រធាន បានសន្យាថា សាខានឹងនាំយកអំណោយទាំងអស់នេះ ទៅប្រើប្រាស់ឲ្យចំទិសដៅដល់ប្រជាពលរដ្ដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ជាពិសេសប្រើប្រាស់នៅក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឲ្យមានតម្លាភាពបំផុត ត្រឹមត្រូវ និងមានគណនេយ្យភាព ។

ចុងបញ្ចប់ឯកឧត្តមគណៈអធិបតី សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខប្រគេនចំពោះសម្តេចព្រះមង្គលទេព្វាចារ្យ ព្រមទាំងព្រះមន្រ្តីសង្ឃទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Photos from Hun Manet's post 20/10/2022
20/10/2022

ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

20/10/2022

អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី១ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

Photos from សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី's post 02/09/2022
Photos 02/09/2022
04/08/2022

🆓💯♥️ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចាប់ផ្តើមបើកដំណើរសិក្សានៅដើមឆ្នាំ២០២៣ ដោយមានជំនាញសម្រាប់សិក្សាចំនួន ២០ (ម្ភៃ) ជំនាញរួមមានដូចខាងក្រោម÷

📖_ជំនាញប្រវត្តិសាស្រ្តខ្មែរ

📖_ជំនាញអក្សរសាស្រ្តខ្មែរ

📖_ជំនាញភាសាអង់គ្លេស

📖_ជំនាញភាសាចិន

📖_ជំនាញភាសាបារាំង

📖_ជំនាញបរិស្ថានវិទ្យា

📖_ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ

📖_ជំនាញភូមិវិទ្យា និងរៀបចំដែនដី

📖_ជំនាញវិទ្យាសាស្រ្តនយោបាយ

📖_ជំនាញនីតិរដ្ឋបាលសាធារណៈ

📖_ជំនាញនីតិឯកជន

📖_ជំនាញទស្សនវិជ្ជាពុទ្ធសាសនា

📖_ជំនាញសង្គមវិទ្យា

📖_ជំនាញវិស្វកម្មសំណង់ស៊ីវិល

📖_ជំនាញវិស្វកម្មអគ្គិសនី

📖_ជំនាញស្ថាបត្យកម្ម

📖_ជំនាញវិស្វកម្មអភិវឌ្ឍន៍ជនបទ

📖_ជំនាញកសិកម្ម

📖_ជំនាញអភិវឌ្ឍន៍សហគមន៍

📖_ជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

🔜🔜🔜 លោក-លោកស្រីមាតាបិតា អាណាព្យាបាល សមណនិស្សិត-និស្សិតទាំងអស់ អាចទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក÷ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ឬទូរសព្ទតេឡេក្រាម 012 789 957 / 011 649 101 ឬក៏អញ្ជើញទៅកាន់វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល រៀងរាល់ថ្ងៃ-ម៉ោងធ្វើការ៕

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


42/320 Soi Mooban K C Garden Home Nimitmai Sam War Tawanork Khlongsamwa
Bangkok
10510