16/07/2025
📢សេចក្តីជូនដំណឹង!
សូមជម្រាបជូនដំណឹងដល់បងប្អូននិស្សិតគ្រប់រូបឱ្យបានជ្រាបថា CamCU នឹងរៀបចំវេទិការចែករំលែក ចំណេះដឹង និងព័ត៌មានទាក់ទងទៅនឹង ដំណើរការចូលមកក្នុងប្រទេសថៃឡង់ដ៍សម្រាប់និស្សិតទទួលបានអាហារូបករណ៍។ ក្នុងវេទិការចែករំលែកនេះដែរ នឹងមានវគ្គសំណួរចម្លើយ មកកាន់វាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ដំណើរការដោយជោគជ័យ និងចូលមកសិក្សានៅក្នុងប្រទេសថៃដោយរលូន។ នេះជាឱកាសល្អសម្រាប់និស្សិត ក្នុងទទួលយកចំណេះដឹងថ្មី និងបទពិសោធន៍ល្អៗ។
សម្រាប់បងប្អូននិស្សិត ដែលមានបំណងចូលរួមស្តាប់ និងសួរសំណួរ អាចសួរមកកាន់យើងខ្ញុំបាន ដោយគ្រាន់តែចុចចូលក្នុងតេឡេក្រាម តាមតំណភ្ជាប់ខាងក្រោម។
📌 វេទិការចែករំលែកនឹងប្រព្រឹត្តទៅ៖
🗓 កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥
⏱️ពេលវេលា ៖ ចាប់ផ្តើមពីម៉ោង ៤:០០-៥:០០ ល្ងាច
💻តាមរយ: ៖ Zoom Meeting
📢 សូមបញ្ជាក់៖ សម្រាប់បងប្អូននិស្សិត ដែលមានចំណាប់អារម្មណ៍អាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។
✍️ ដើម្បីចូលរួមវេទិការចែករំលែកនេះ សូមបងប្អូនចូលរួមតាមរយ:តំណភ្ជាប់ ៖ https://t.me/+HzlrfUiMHENhYjU1
ជួបគ្នាឆាប់ៗនេះ!
សូមអរគុណ!
📢 Announcement!
We are excited to announce that CamCU will be organizing a knowledge-sharing forum focused on the "Process for Entering Thailand for students who are awarded the scholarships to Thailand”. This forum will include a Q&A session with special guest speakers who have successfully navigated the application process and have transitioned smoothly to studying in Thailand. This is a great opportunity for students to gain new knowledge and valuable insights.
For those who are interested in participating and asking questions, feel free to join us by clicking on the Telegram link provided below.
📌 Details of the forum:
🗓 Date: Sunday, 20th July 2024
⏱️ Time: 4:00 – 5:00 PM
💻 Venue: Zoom Meeting
📢 Note: Participation is free and open to all interested students.
✍️ To join the forum, please use the following link: https://t.me/+HzlrfUiMHENhYjU1
We look forward to seeing you there!
Thank you!
12/07/2025
[English below]
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) សូមស្វាគមន៍និស្សិតជ័យលាភីដែលនឹងមកបន្តការសិក្សានាពេលដ៏ខ្លីខាងមុននេះសម្រាប់ឆ្នាំសិក្សា២០២៥។ ពួកយើងសូមជូនពរបងប្អូននិស្សិតទាំងអស់គ្នា ជោគជ័យក្នុងការសិក្សារៀនសូត្រគ្រប់ៗ គ្នា!
CamCU would like to introduce our new awardees for the upcoming semester of the academic year 2025. Good luck on your journey at Chulalongkorn University!
11/07/2025
[English Below]
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) ពិតជាមានកិត្តិយស សូមចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជាជ័យលាភីចំនួន ០១ រូប ដែលបានទទួលអាហារូបករណ៍ Bank of Thailand’s Scholarship មកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែក Applied Economics នៅសាកលវិទ្យាល័យជូឡាឡុងកននៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមកកាន់ក្រុមគ្រួសារ CamCU នៅក្នុងឆ្នាំសិក្សា២០២៥។ CamCU សូមស្វាគមន៍បងប្អូននិស្សិតទាំងអស់គ្នា!🎊🎉
Cambodian Student Group of Chulalongkorn University (CamCU) is truly honored to congratulate and warmly welcome the 01 successful Cambodian student who has received the Bank of Thailand’s Scholarship for pursuing her Master of Arts in Applied Economics at Chulalongkorn University and become a part of the CamCU family in the academic year 2025. CamCU wholeheartedly welcomes you!😍
09/07/2025
[English Below]
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) ពិតជាមានកិត្តិយស សូមចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជាជ័យលាភីចំនួន ០១ រូប ដែលបានទទួលអាហារូបករណ៍ C2F High-Potential Ph.D. Scholarship Grantees មកបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកននៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមកកាន់ក្រុមគ្រួសារ CamCU នៅក្នុងឆ្នាំសិក្សា២០២៥។ CamCU សូមស្វាគមន៍បងប្អូននិស្សិតទាំងអស់គ្នា!🎊🎉
Cambodian Student Group of Chulalongkorn University (CamCU) is truly honored to congratulate and warmly welcome the 01 successful Cambodian student who has received a scholarship from C2F High-Potential Ph.D. Scholarship Grantees for pursuing his studies at Chulalongkorn University and become a part of the CamCU family in the academic year 2025. CamCU wholeheartedly welcomes you!😍
09/07/2025
[English Below]
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) ពិតជាមានកិត្តិយស សូមចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជាជ័យលាភីចំនួន ០៥ រូប ដែលបានទទួលអាហារូបករណ៍ Thai Royal Scholarship មកបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកននៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមកកាន់ក្រុមគ្រួសារ CamCU នៅក្នុងឆ្នាំសិក្សា២០២៥។ CamCU សូមស្វាគមន៍បងប្អូននិស្សិតទាំងអស់គ្នា!🎉🎊
Cambodian Student Group of Chulalongkorn University (CamCU) is truly honored to congratulate and warmly welcome the 05 successful Cambodian students who have received scholarships from Thai Royal Scholarship for pursuing their studies at Chulalongkorn University and become a part of the CamCU family in the academic year 2025. CamCU wholeheartedly welcomes you!😍
09/07/2025
[English Below]
ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) ពិតជាមានកិត្តិយស សូមចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជាជ័យលាភីចំនួន ០៧ រូប ដែលបានទទួលអាហារូបករណ៍ Graduate Scholarship Program for ASEAN or Non-ASEAN Countries មកបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកននៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមកកាន់ក្រុមគ្រួសារ CamCU នៅក្នុងឆ្នាំសិក្សា២០២៥។ CamCU សូមស្វាគមន៍បងប្អូននិស្សិតទាំងអស់គ្នា!🎊🎉
Cambodian Student Group of Chulalongkorn University (CamCU) is truly honored to congratulate and warmly welcome the 07 successful Cambodian students who have received scholarships from Graduate Scholarship Program for ASEAN or Non-ASEAN Countries for pursuing their studies at Chulalongkorn University and become a part of the CamCU family in the academic year 2025. CamCU wholeheartedly welcomes you!😍
17/06/2025
🙏សួស្តីបងប្អូនទាំងអស់គ្នា!
📣ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន(CamCU) នឹងបើក "ថ្នាក់បង្រៀនរបាំខ្មែរ" ដែលរៀបចំឡើងដោយក្រុមសម្របសម្រួលផ្នែកកម្មវិធីវប្បធម៌ CamCU អាណត្តិទី១៣ និងមានការចូលរួមបង្រៀន ដោយផ្ទាល់ពីលោកគ្រូ ខៀវ កាណាល់។
🎯ថ្នាក់រៀននេះបង្កើតឡើងក្នុងគោលបំណងចែករំលែកអំពីរបាំខ្មែរទៅកាន់និស្សិតកម្ពុជា និង ដើម្បីហាត់ត្រៀមសម្តែងនៅក្នុងកម្មវិធីទិវាវប្បធម៌អន្តរជាតិរបស់ International Students Affairs(ISA)។
💞ការចូលរួមរបស់អ្នកជាចំណែកមួយក្នុងការថែរក្សាវប្បធម៌ និងលើកស្ទួយពីសិល្បៈដ៏សម្បូរបែបរបស់ខ្មែរយើង។💞
🗓 ថ្នាក់នេះនឹងចាប់ផ្តើមឡើងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។
👉 ចំពោះបងប្អូននិស្សិតដែលមានបំណងចូលរួមជាផ្នែកមួយនៃកម្មវិធីនេះសូមធ្វើការស្កេនQR ឬ ទាក់ទងផ្ទាល់ទៅ៖ កញ្ញា លាងហ៊ី ស្រីល័ក្ខ (ប្រធានសម្របសម្រួលផ្នែកវប្បធម៌)
📌CamCUយើងពិតជាត្រូវការការស្ម័គ្រចិត្តចូលរួមពីបងប្អូននិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកនទាំងអស់គ្នា។
សូមអរគុណ!🙏
15/06/2025
រីករាយទិវាលោកឪពុក! | Happy Father’s Day!
“លោកប៉ា” ជាមនុស្សម្នាក់ដែលស្រលាញ់កូនៗ និងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីក្ដីសុខកូន!
My “DAD” is a person who loves his children so much and dares to sacrifice everything for his children’s happiness!
01/06/2025
🎉 រីករាយទិវាកុមារអន្តរជាតិ
🎉 Happy International Children's Day🧒👦🥰
ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា សូមជូនពរកុមារគ្រប់រូប ទទួលបានការស្រឡាញ់ថ្នាក់ថ្នម ការអប់រំ បណ្តុះបណ្តាល និងសុខភាពល្អ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាថ្ងៃអនាគតសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិទាំងអស់។
24/05/2025
ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
កិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៥ របស់ ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យជូឡាឡុងកន (CamCU) លើកិច្ចគម្រោងនានាដែលបានធ្វើកន្លងមក ក៏ដូចជា លើកពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ទាប់សម្រាប់បញ្ចប់អាណត្តិទី១៣។
សូមអរគុណ!