ធម្មិកជីវិត

ធម្មិកជីវិត

แชร์

The Dhamma life

Photos from ធម្មិកជីវិត's post 23/05/2026

✨☸️ដូចជាការជិះសេះព្រៃ​ (សេះកំហូច)
«ការសិក្សាព្រះត្រៃបិដក (គម្ពីរធម៌) និងការបដិបត្តិធម៌ ដើម្បីធ្វើឱ្យចិត្តទន់ភ្លន់ ទើបជាសេចក្តីសំខាន់ »
ព្រះថេរៈមួយអង្គធ្លាប់មានថេរដីការថា៖ «មិនថាលោកអ្នកសម្តែងធម៌ ឬបដិបត្តិកម្មដ្ឋាននោះទេ អ្វីដែលសំខាន់បំផុត គឺត្រូវមានចិត្តទន់ភ្លន់»។
“វិនយេ បាដវត្ថាយ យោគាវចរភិក្ខូនំ” *¹
“Vinaye Pātavatthāya Yogāvacara-bhikkhūnaṁ” *¹
«ទ្រ​ទ្រង់​ព្រះ​វិន័យ និងការបដិបត្តិកម្មដ្ឋាន មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ប្រសិនបើបុគ្គលណាម្នាក់កាន់ខ្ជាប់តែព្រះវិន័យ ប៉ុន្តែមិនបដិបត្តិកម្មដ្ឋានទេនោះ ចិត្តរបស់គេនឹងមិនអាចទន់ភ្លន់បានឡើយ។ ហើយប្រសិនបើចិត្តមិនទន់ភ្លន់ទេ ការកាន់ព្រះវិន័យនោះ អាចនឹងដឹកនាំទៅរកភាពមានៈ (ការប្រកាន់ខ្លួន/ភាពក្រអឺតក្រទម) ទៅវិញ»។
✒️.កំណត់សម្គាល់នៅផ្នែកខាងក្រោម (Footnote):
*¹ ចំពោះព្រះភិក្ខុអ្នកបដិបត្តិធម៌ (យោគាវចរ) ដើម្បីឱ្យលោកបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនៅក្នុងព្រះវិន័យ (អាត្មាភាពនឹងណែនាំនូវគម្ពីរអដ្ឋកថានេះ។) (គម្ពីរវិនយសង្គហអដ្ឋកថា, វគ្គទី ១)
«ព្រះភិក្ខុដែលកាន់ខ្ជាប់នូវព្រះវិន័យ ក៏ត្រូវតែបដិបត្តិកម្មដ្ឋានផងដែរ។ មានតែការកាន់ខ្ជាប់នូវព្រះវិន័យ ព្រមទាំងការបដិបត្តិកម្មដ្ឋានរួមគ្នាប៉ុណ្ណោះ ទើបអាចធ្វេីបុគ្គលម្នាក់ឱ្យក្លាយជាព្រះថេរៈអ្នកគោរពក្រសែព្រះវិន័យយ៉ាងមាំមួន (Thāvara vinaya garuka​ ថាវរ​ វិនយ​ គរុក)¹ , ជាអ្នកមានសេចក្តីអៀនខ្មាសចំពោះបាប (lajjī លជ្ជី)² , ជាអ្នកមានសីលដ៏គួរឱ្យស្រឡាញ់ (pesala​ បេសលៈ)³ , ជាអ្នកបរិបូរណ៍ដោយសីល (sīlavanta​ សីលវន្ត)⁴ និងជាអ្នកមានសេចក្តីប្រាថ្នាក្នុងការសិក្សា (sikkhākāma​ សិក្ខា​កាមៈ​ )⁵ ។»
ចិត្តដែលខ្វះការបដិបត្តិកម្មដ្ឋាន គឺមិនសមស្របសម្រាប់ការងារ (ភាវនា) ឡើយ។ វាប្រៀបបានទៅនឹងការជិះនៅលើខ្នងសេះព្រៃ​ (សេះ​កំហូច​)​ដូច្នោះដែរ។ ហេតុដូច្នេះហើយ បានជាព្រះបុរាណាចារ្យ (ព្រះថេរៈជំនាន់មុន) លោកបានដាក់ចេញនូវគោលការណ៍យ៉ាងម៉ឺងម៉ាត់ថា៖ «រៀនសូត្រនៅពេលថ្ងៃ បដិបត្តិធម៌នៅពេលយប់»។
សេចក្តីពន្យល់បន្ថែមនៅផ្នែកខាងក្រោម (Footnote):
• 1 * ព្រះភិក្ខុដែលគោរពកោតក្រសែភ្នែកព្រះវិន័យជានិរន្តរ៍
• 2 * ព្រះ​ភិក្ខុ​ដែលមានសេចក្តីអៀនខ្មាស និងខ្លាចរអាក្នុងអំពើបាប (មានហិរិ និងឱត្តប្បៈ)
• 3 * ព្រះ​ភិក្ខុ​ដែលស្រឡាញ់ពេញចិត្តក្នុងគុណធម៌/សីលធម៌
• 4 * ព្រះ​ភិក្ខុ​ដែលមានសីលដ៏បរិសុទ្ធ (អ្នកមានសីល)
• 5 * ព្រះ​ភិក្ខុ​ដែលមានសេចក្តីប្រាថ្នាក្នុងការបំពេញនូវសិក្ខាបទទាំងឡាយ (ត្រៃសិក្ខា)
☸️ឱវាទព្រះមហាថេរវិជ្ជានន្ទ​ #ធម្មិកជីវិត

23/05/2026

🌿💐បូជា​គ្រឿង​សក្ការៈ​មាន​ផ្កា​ ផ្លែ​ឈើ​ ចង្ហាន់​ជាដេីម​ ជា​សេចក្តី​ជ្រះថ្លា

របស់​​ម្ចាស់​ចំការ​ទុរេនកំពត​ ។

23/05/2026

🌿🌼នមស្សការ​ជ្រះថ្លា​គុណ​ព្រះ​រតន​ត្រ័យ​ដោយ​ប្រការ​ផ្សេងៗ​
ដោយ​ម្ចាស់​គ្រូ​ធម្មវាសី​ ហេង​ សុភទ្ទ​ គេហដ្ឋាន​ឧបាសិកា​ ផលី​ ម្ចាស់​ចម្ការ​ធូរេន​ កំពត​ ។
☸️ធម្មទានឈ្នះអស់ទានទាំងពួង☸️
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតី ធម្មរតិ ជិនាតិ តណ្ហាក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរ ក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។

23/05/2026

🌿🔯ធម្មទេសនា​ ដោយ​ព្រះ​អង្គ​គ្រូ​ពុទ្ធ​ង្កុរ​ ភុល​ ណារិន​ នៅ​ចំការ​ធូរេន​ កំពត​ គេហដ្ឋាន​ ឧបាសិកា​ ផលី​ ។
☸️ធម្មទានឈ្នះអស់ទានទាំងពួង☸️
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតី ធម្មរតិ ជិនាតិ តណ្ហាក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរ ក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។

23/05/2026

🌿💐ប្រគេនសង្ឃ​ទាន​ ​មាន​ព្ររះ​ពុទ្ធ​ជា​ប្រធាន​ ដោយ​សេចក្ដី​ជ្រះថ្លា​ម្ចាស់​ចំការ​ធូរេន​ កំពត​ ឧបាសិកា​ ផលី​ ។

🌴🌼« សទ្ធាយទានំ ទទតោ ឯវំ បុញ្ញំ បវឌ្ឍតិ ” “ ទាយកឲ្យទានដោយសទ្ធាជ្រះថ្លា បុណ្យរមែងចំរើន,,
🌴🌼វិចេយ្យ ទានំ ទាតព្វំ យត្ថ ទិន្នំ មហប្ផលំ «ទានដែលបុគ្គលឲ្យហើយក្នុងបុញ្ញក្ខេត្តណា រមែងមានផលច្រើន គប្បីពិនិត្យឲ្យទានក្នុងបុញ្ញក្ខេត្តនោះ» ។
🌴🌼យេ ទក្ខិណេយ្យា ឥធ ជីវលោកេ
តេសុ, ទិន្នានំ មហប្ផលានំ
ពីជានិ វុត្តានិ យថា សុខេត្តេ
«ព្រោះទានដែលបុគ្គលឲ្យហើយដល់ទកិ្ខណេយ្យបុគ្គល ដែលបាននៅក្នុងជីវលោកនេះ រមែងជាទានមានផលច្រើន ដូចពូជដែលគេសាបព្រោះបណ្តុះក្នុងស្រែដែលមានជីជាតិល្អដូច្នោះឯង ។

«មនាបទាយី សភតេ មនាបំ អគ្គស្ស ទាតា លភតេ បុនគ្គំ វិរស្ស ទាតា វិរលាភី ច ហោតិ សេដ្ឋន្ទទោ សេដ្ឋមុបេតិ ឋានំ អគ្គទាយី វិរទាយី សេដ្ឋទាយី ច យោ នរោ ទីឃាយុ យសវា ហោតិ យត្ថ យត្ថូ បបជ្ជតិ ។
“អ្នកឲ្យរបស់ដែលគាប់ចិត្ត រមែងបានរបស់ដែលគាប់ចិត្ត, អ្នកឲ្យនូវវត្ថុដ៏លើសលប់ រមែងបាននូវវត្ថុដ៏លើសលប់, អ្នកឲ្យរបស់ល្អស្អាត រមែងបានរបស់ល្អស្អាត, អ្នកឲ្យទីឋានដ៏ប្រសើរ រមែងចូលទៅដល់ទីឋានដ៏ប្រសើរ, នរជនប្រុសស្រីឯណា ឲ្យរបស់ដែលលើស ឲ្យរបស់ដែលល្អ នឹងទីឋានដ៏ប្រសើរ; នរជនប្រុសស្រីនោះ កើតក្នុងទីណា ៗ រមែន ជាអ្នកមានអាយុយឺនយូរ មានយសស័ក្តិក្នុងទីនោះៗមិនខានឡើយ » ។

Photos from ធម្មិកជីវិត's post 23/05/2026

#គុណូបការៈនៃខន្តី
🌿🌼កុំបក់ផ្លុំភ្លើងទោសៈ (កំហឹង) ចូលបណ្តុះសេចក្តីក្លាហានក្នុងការអត់ទ្រាំ។ កាលណាអស់អុសជាឥន្ធនៈហើយ ភ្លើងនឹងរលត់ទៅវិញដោយឯកឯង។ ធម៌ដែលចេះអត់ធ្មត់បែបនេះ ហៅថា អធិវាសនខន្តី។
ដែលហៅថា ខន្តី គឺជាគ្រឹះនិងជាឫសគល់នៃសេចក្តីសុខចម្រើន និងភាពជោគជ័យទាំងពួង​។ បើគ្មានខន្តីទេ សីលក៏មិនងាយនឹងបរិបូរណ៍ដែរ។ បើគ្មានសីលបរិបូរណ៍ទេ នោះក៏មិនអាចរំពឹងទុកនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់បំផុតបានឡើយ។ ដើម្បីឲ្យមានខន្តី មុនដំបូងបំផុតត្រូវតែមានមេត្តាធម៌នៅក្នុងចិត្ត។
នៅក្នុងគម្ពីរក្បួនច្បាប់ លោកគ្រូ (គ្រូពហុសូត្រ) ខ្លះមានថេរដីកាថា ធាតុពិតនៃខន្តី គឺប្រាជ្ញា។ បើគ្មានប្រាជ្ញាទេ មិនអាចចាស់ទុំ (ខាងផ្លូវចិត្ត) បានឡើយ។ បើគ្មានភាពចាស់ទុំទេ ធម៌ខន្តីក៏មិនអាចកកើតឡើងបានដែរ។ ហេតុដូច្នេះហើយ... ទើបពោលថា ខន្តី គឺជាគ្រឹះនិងជាឫសគល់នៃសេចក្តីសុខចម្រើន និងភាពជោគជ័យទាំងពួង។
#ធម្មិកជីវិត

22/05/2026

🌿☸️សិក្សា​សុពោធាលង្ការម៉ោងទី​ ២២​ គាថា​ ៥០-៥៤
✍️ បង្រៀនដោយ៖ ព្រះ​អង្គ​គ្រូ​សូត្រ​ឆ្វេង​ ពុទ្ធិកាលង្ការ​ ផេង​ ឌីណា​ វត្ត​ធម្មចក្រ​ពុទ្ធា​រាម​ ខេត្ត​ តាកែវ​ ស្រុក​ត្រាំកក់​ ឃុំ​ ពពេល​ ភូមិ​ដំណាក់​រវៀង
🌿💐សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ = ការស្តាប់ដោយល្អ ការសាកសួរ ជាអាហាររបស់បញ្ញា។
💐អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ = ការប្រកបរឿយ ៗ ការពិចារណា​ ជាអាហាររបស់ធម៌ទាំងឡាយ។
💐សម្មាបដិបត្តិ សគ្គានំ អាហារោ = សេចក្តីប្រតិបត្តិល្អ ជាអាហារ របស់ឋានសួគ៌ ។
💐សុស្សូសំ លភតេ បញ្ញំ​ ការស្ដាប់ដោយគោរពរមែងបាននូវ​លោកិបញ្ញា​និងលោកុត្តរបញ្ញា​ ។
☸️ធម្មទានឈ្នះអស់ទានទាំងពួង☸️
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតី ធម្មរតិ ជិនាតិ តណ្ហាក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរ ក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។

22/05/2026

🌿☸️សិក្សា​គម្ពីរ​វិសុទ្ធិមគ្គ​ សមាធិនិទ្ទេស​ ម៉ោង​ទី​ ១៨​ ទំព័រ​២៣៧..
✍️ បង្រៀនដោយ៖ ព្រះ​អង្គ​គ្រូ​ពុទ្ធង្កុរ ភុល ណារិន​ ជា​ព្រះ​ចៅ​អធិការ​វត្ត​ធម្មចក្រ​ពុទ្ធា​រាម​ ខេត្ត​ តាកែវ​ ស្រុក​ត្រាំកក់​ ឃុំ​ ពពេល​ ភូមិ​ដំណាក់​រវៀង
☸️ធម្មទានឈ្នះអស់ទានទាំងពួង☸️
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតី ធម្មរតិ ជិនាតិ តណ្ហាក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរ ក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។

Photos from ធម្មិកជីវិត's post 22/05/2026

#គ្រូបង្រៀនដ៏ឆ្នើម (លោកគ្រូ-អ្នកគ្រូដ៏មុតស្រួច)
«គ្រូបង្រៀនដ៏ឆ្នើមម្នាក់ ចាំបាច់ត្រូវតែបង្កើតឱ្យមាន "កញ្ចក់ឆ្លុះ" ដ៏អស្ចារ្យចំនួនបួន៖
* កញ្ចក់ឆ្លុះនៃចេតនាដ៏ត្រឹមត្រូវ
* កញ្ចក់ឆ្លុះនៃសកម្មភាពដ៏ត្រឹមត្រូវ
* កញ្ចក់ឆ្លុះនៃមាយាទ (កិរិយាមារយាទ) ដ៏ត្រឹមត្រូវ
* កញ្ចក់ឆ្លុះនៃការសិក្សាស្រាវជ្រាវដ៏ត្រឹមត្រូវ។

"កញ្ចក់ឆ្លុះនៃការសិក្សាស្រាវជ្រាវដ៏ត្រឹមត្រូវ" មានន័យថា ជាការខិតខំសម្រួច "ដាវនៃចំណេះដឹង" ឱ្យបានមុតស្រួចជាប្រចាំ តាមរយៈការរៀនសូត្រឥតឈប់ឈរ និងការស្វែងយល់ឱ្យស៊ីជម្រៅលើជំនាញឯកទេសរបស់ខ្លួន ដោយការធ្វើស្រាវជ្រាវ ក៏ដូចជាការកត់ត្រាទុកនូវរាល់របកគំហើញទាំងឡាយ។
មានតែធ្វើបានបែបនេះទេ ទើបបុគ្គលម្នាក់អាចក្លាយជាគ្រូបង្រៀនដ៏ឆ្នើម និងមុតស្រួចពិតប្រាកដម្នាក់បាន»។
#ធម្មិកជីវិត

22/05/2026

#ប្រសិនបើអ្នកចង់ក្លាយជាវីរបុរស
🌿☸️វីរបុរស គឺជាអ្នកដែលអាចបំពេញការងារដែលខ្លួនត្រូវធ្វើ​ យ៉ាងល្អឥតខ្ចោះ (យ៉ាងរុងរឿង)។
ប្រសិនបើអ្នកចង់ក្លាយជាវីរបុរស​ សូម​កុំភ្លេច​អក្សរ​បី​តួ​នេះ​ ត្រង់​.​ ប្រឹង​.​ ភ្ញាក់​ ។
• ត្រង់​ ~ ចូរមានភាពស្មោះត្រង់ឱ្យអស់ពីកម្លាំងកាយចិត្ត នេះគឺជាផ្នែកនៃ សីល ។
•ប្រឹង​~ ចូរព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត នេះគឺជាផ្នែកនៃ វីរិយៈ ។
• ភ្ញាក់​~ ចូរមានស្មារតីភ្ញាក់រលឹកឱ្យអស់ពីកម្លាំងកាយចិត្ត នេះគឺជាផ្នែកនៃ បញ្ញា ។
ត្រង់នេះពាក្យថា «អស់ពីកម្លាំងកាយចិត្ត» គឺសំដៅទៅលើពាក្យថា 'យថាសត្តិ យថាពលំ ធ្វើតាមកម្លាំងសទ្ធា និងតាមកម្លាំងសមត្ថភាពដែលមាន ដែលដកស្រង់ចេញពី ឧទាន គាថាបន្លឺឡើងដោយសេចក្តីត្រេកអររបស់ព្រះមហាជនក ដែលជាព្រះពោធិសត្វ។

#ធម្មិកជីវិត

Photos from ធម្មិកជីវិត's post 22/05/2026

#អ្នកដែលណែនាំអ្នកដទៃ ក្រោយពីខ្លួនឯងបានធ្វើរួចរាល់
☸️ព្រះពុទ្ធគឺជាបុគ្គលដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានចង្អុលបង្ហាញថា ជាគ្រូបង្រៀន (ឬអ្នកដឹកនាំ) គួរតែធ្វើជាគំរូដ៏ល្អសម្រាប់សិស្សគណ (ឬអ្នកដើរតាម) របស់ខ្លួន។
“អត្តានមេវ បឋមំ, បតិរូបេ និវេសយេ;
អថញ្ញមនុសាសេយ្យ, ន កិលិស្សេយ្យ បណ្ឌិតោ។
​ ដំបូង​ឡេីយ​ បណ្ឌិតគួរដម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ(ធ្វើយ៉ាងនេះ)នឹងមិនលំបាកឡើយ។
តើឱវាទនេះមិនមែននៅក្នុងគម្ពីរធម្មបទ ដែលអ្នកកំពុងសិក្សានោះទេឬ?»

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok Yai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok Yai