រៀនគណិតវិទ្យា

រៀនគណិតវិទ្យា រៀនជាមួយគ្នា! រីកចម្រើនជាគ្នា! ចែករម្លែកចំណេះដឹង បទពិសោធន៍ គន្លឹះ ទាក់ទងនឹងគណិតវិទ្យា
(546)

ដូច admin និយាយដដែលៗ អញ្ចឹង! រៀនតែវិញ្ញាសាឆ្នាំមុនៗឲ្យអស់ ចេញកន្លែងណាក៏ចេះ ធ្វើបានដែរ! បាក់ឌុបឆ្នាំ២០២៦ នេះ វិញ្ញាសាដកចេ...
11/08/2026

ដូច admin និយាយដដែលៗ អញ្ចឹង! រៀនតែវិញ្ញាសាឆ្នាំមុនៗឲ្យអស់ ចេញកន្លែងណាក៏ចេះ ធ្វើបានដែរ! បាក់ឌុបឆ្នាំ២០២៦ នេះ វិញ្ញាសាដកចេញពីវិញ្ញាសាឆ្នាំមុនៗ សឹងគ្រប់មុខវិជ្ជា ខ្លះដូចទាំងលេខ ខ្លះដូរលេខខ្លះចឹងទៅ។

08/08/2026

ខិតខំឡើងប្អូនៗ ឱកាសមាស មិនងាយមានទេ!

05/08/2026

តូចតែតាន់! Congratulations កូនខ្មែរ! Congratulations Pak Pak.

ជូនប្អូនៗត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២៦ នេះ!កុំប្រើពេលរៀនគួរច្រើនពេក(រៀនពេញមួយថ្ងៃជាមួយគ្រូ) រហូតដល់គ្មានពេលមើលមេរៀន ឬធ្វើលំ...
01/08/2026

ជូនប្អូនៗត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២៦ នេះ!
កុំប្រើពេលរៀនគួរច្រើនពេក(រៀនពេញមួយថ្ងៃជាមួយគ្រូ) រហូតដល់គ្មានពេលមើលមេរៀន ឬធ្វើលំហាត់ដោយខ្លួនឯង។

សូមទុកពេល១សប្តាហ៍ចុងក្រោយនេះ រៀនធ្វើលំហាត់ដោយខ្លួនឯង និងមើលមេរៀន ឬទន្ទេញមេរៀនឲ្យបានច្រើនតាមដែលអាចទៅធ្វើបាន។

ប្អូនៗខ្លះចំណាយពេលរៀនគួរច្រើនពេក តែមិនបានអនុវត្តធ្វើលំហាត់ដោយខ្លួនឯងសោះ(រៀនតែជាមួយគ្រូ កត់តែតាមគ្រូ មកដល់ផ្ទះទុកចោល) ការអនុវត្តផ្ទាល់គឺជារឿងដ៏សំខាន់បំផុត សូមយកពេលចុងក្រោយនេះរៀនធ្វើលំហាត់ដោយខ្លួនឯង ដោយយកលំហាត់ឆ្នាំចាស់ៗមកធ្វើឲ្យបានអស់។

លំហាត់ចេញលំនាំដដែលៗទេ អញ្ចឹងបើយើងចេះធ្វើលំហាត់ឆ្នាំមុន(២០២៥) គឺឆ្នាំនេះប្រាកដជាធ្វើបានដូចគ្នា។ #បាក់ឌុប

ដំណាក់កាលនេះ មិនត្រូវបន្ទោសនរណាទេ រឿងជ្រើសរើសមុខវិជ្ជា "វិទ្យាសាស្ត្រ" ឬ "សង្គម"។អ្វីដែលបាម្ភ គឺរឿងថ្ងៃអនាគត ១០ឆ្នាំទៀត ...
26/07/2026

ដំណាក់កាលនេះ មិនត្រូវបន្ទោសនរណាទេ រឿងជ្រើសរើសមុខវិជ្ជា "វិទ្យាសាស្ត្រ" ឬ "សង្គម"។

អ្វីដែលបាម្ភ គឺរឿងថ្ងៃអនាគត ១០ឆ្នាំទៀត លែងមានសិស្សរៀនផ្នែក "វិទ្យាសាស្ត្រ" តើយើងត្រូវកែទម្រង់យ៉ាងដូចម្តេច ដើម្បីឲ្យមានតុល្យការគ្នា?

នរណាក៏ដឹងដែរ ថាសម័យនេះ គឺត្រូវការធនធានផ្នែកវិទ្យាសាស្ត្រច្រើន ដើម្បីកសាងប្រទេសជាតិ។

ប្រធានបទក្តៅ! យើងចង់ឲ្យមាន Balance រវាងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្ត្រសង្គម ជ្រើសរើសមួយណាក៏ល្អដែរ តែចង់ឲ្យបានប្រហាក់ប្...
26/07/2026

ប្រធានបទក្តៅ!
យើងចង់ឲ្យមាន Balance រវាងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្ត្រសង្គម ជ្រើសរើសមួយណាក៏ល្អដែរ តែចង់ឲ្យបានប្រហាក់ប្រហែលគ្នា!

ការវិភាគលើមតិទី១៖ សារៈសំខាន់នៃ "វិទ្យាសាស្ត្រ"
មតិទីមួយផ្តោតសំខាន់លើតម្លៃនៃ វិទ្យាសាស្ត្រពិត និងបច្ចេកវិទ្យា (STEM) ដែលរួមមាន គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា គណិតវិទ្យា វិស្វកម្ម ព័ត៌មានវិទ្យា និងវេជ្ជសាស្ត្រ ជាដើម។

ប្រទេសមហាអំណាចសេដ្ឋកិច្ច ឬយោធានៅលើពិភពលោកបច្ចុប្បន្ន សុទ្ធសឹងតែជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន។

***សារៈសំខាន់នៃវិទ្យាសាស្ត្ររួមមាន៖
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្ត៖ វិស្វករ អ្នកបច្ចេកទេស និងស្ថាបត្យករ គឺជាអ្នកគូសប្លង់ និងស្ថាបនាផ្លូវថ្នល់ ស្ពាន អគារខ្ពស់ៗ រោងចក្រ និងប្រព័ន្ធធារាសាស្ត្រ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ។

ការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ និងសុខុមាលភាព៖ អ្នកស្រាវជ្រាវជីវសាស្រ្ត និងវេជ្ជបណ្ឌិត គឺជាអ្នករកឃើញថ្នាំសង្កូវ វ៉ាក់សាំង និងបច្ចេកទេសព្យាបាលទំនើបៗ ដើម្បីសង្គ្រោះជីវិត និងពន្យារអាយុសង្ឃឹមរស់របស់ប្រជាជន។ កាលណាប្រជាជនមានសុខភាពល្អ ផលិតភាពការងារក៏កើនឡើង។

កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ (Innovation)៖ អ្នកបច្ចេកវិទ្យា អ្នកបង្កើតកម្មវិធី (Developers) បានបង្កើតរបកគំហើញថ្មីៗ ដែលធ្វើឱ្យផលិតកម្មកាន់តែមានប្រសិទ្ធភាព ចំណាយតិច តែទទួលបានទិន្នផលខ្ពស់។

សន្តិសុខជាតិ និងវិស័យយោធា៖ ការការពារបូរណភាពទឹកដីក្នុងយុគសម័យទំនើប ទាមទារឱ្យមានប្រព័ន្ធការពារដែលពឹងផ្អែកលើបច្ចេកវិទ្យាទំនើបៗ ដូចជាប្រព័ន្ធរ៉ាដា យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធសន្តិសុខអ៊ីនធឺណិត (Cybersecurity)។

ការវិភាគលើមតិទី២៖ សារៈសំខាន់នៃ "វិទ្យាសាស្ត្រសង្គម"
ទោះបីជាវិទ្យាសាស្ត្រអាចផ្តល់នូវសម្ភារៈ និងភាពទំនើបយ៉ាងណាក្តី ក៏ការកសាងជាតិមួយឱ្យមានស្ថិរភាព និងសន្តិភាព ទាមទារឱ្យមានអ្នកជំនាញខាង វិទ្យាសាស្ត្រសង្គម (នីតិសាស្ត្រ សេដ្ឋកិច្ចសាស្ត្រ រដ្ឋបាលសាធារណៈ សង្គមវិទ្យា ចិត្តវិទ្យា ទស្សនវិជ្ជា និងអក្សរសាស្ត្រ)។

***សារៈសំខាន់នៃវិទ្យាសាស្ត្រសង្គមរួមមាន៖
ការដឹកនាំ និងរដ្ឋបាលសាធារណៈ៖ អ្នកនយោបាយ អ្នកការទូត និងអ្នករដ្ឋបាល គឺជាអ្នករៀបចំគោលនយោបាយដឹកនាំរដ្ឋ បង្កើតទំនាក់ទំនងអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគ និងការពារផលប្រយោជន៍ជាតិ។

ការធានានូវនីតិរដ្ឋ និងយុត្តិធម៌៖ អ្នកច្បាប់ មេធាវី និងចៅក្រម គឺជាអ្នកតាក់តែង និងអនុវត្តច្បាប់ ដើម្បីធានាថាសង្គមមានសណ្តាប់ធ្នាប់ ប្រជាជនរស់នៅដោយភាពស្មើគ្នា គ្មានការកេងប្រវ័ញ្ច និងមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។

ការថែរក្សាព្រលឹងជាតិ វប្បធម៌ និងសីលធម៌៖ សង្គមវិទូ អ្នកនិពន្ធ និងសិល្បករ គឺជាអ្នកបណ្តុះសីលធម៌ អប់រំផ្លូវចិត្ត និងអភិរក្សអត្តសញ្ញាណជាតិ។ ប្រទេសដែលរីកចម្រើនតែសម្ភារៈ តែធ្លាក់ចុះសីលធម៌និងវប្បធម៌ គឺជាសង្គមដែលងាយនឹងដួលរលំពីខាងក្នុងបំផុត។

ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច៖ អ្នកសេដ្ឋកិច្ចសាស្ត្រជួយវិភាគ គ្រប់គ្រងអតិផរណា រៀបចំប្រព័ន្ធពន្ធដារ និងធ្វើការបែងចែកធនធានជាតិប្រកបដោយសមធម៌ ដើម្បីកុំឱ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រខ្លាំងពេក។

***ដើម្បីងាយស្រួលយល់ យើងអាចប្រៀបធៀបរដ្ឋមួយទៅនឹងរាងកាយមនុស្ស៖

-វិទ្យាសាស្ត្រពិត ប្រៀបដូចជា "រាងកាយ កម្លាំង និងអាវុធ" ដែលជួយឱ្យប្រទេសជាតិរឹងមាំ ទាន់សម័យ និងមានផលិតភាពខ្ពស់។

-វិទ្យាសាស្ត្រសង្គម ប្រៀបដូចជា "ខួរក្បាល បេះដូង និងត្រីវិស័យ" ដែលជួយចង្អុលបង្ហាញផ្លូវ គ្រប់គ្រងកម្លាំងនោះឱ្យដើរលើគន្លងត្រឹមត្រូវ និងប្រកបដោយធម៌។

មតិយោបល់របស់លោកគ្រូតាគណិតវិទ្យាស្រុកខ្មែរ អ៊ិន គឹមស្រ៊ុន ទាក់ទងនឹងការប្រឡងគណិតពិភពលោក IMO៖កម្មវិធីប្រកួតប្រជែងគណិតវិទ្យា...
23/07/2026

មតិយោបល់របស់លោកគ្រូតាគណិតវិទ្យាស្រុកខ្មែរ អ៊ិន គឹមស្រ៊ុន ទាក់ទងនឹងការប្រឡងគណិតពិភពលោក IMO៖

កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ (International Mathematical Olympiad - IMO) ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៥៩មកម៉្លេះ។

ការបណ្តុះបណ្តាល៖ នៅប្រទេសចិន គេបានបណ្តុះបណ្តាលក្មេងៗតាំងពីថ្នាក់បឋមសិក្សាឱ្យចេះប្រើប្រាស់វិធីសាស្ត្រគណិតវិទ្យា (Mathematical Induction) ដែលជាគ្រឹះនៃការគិត។ ទោះបីជាលំហាត់នោះពិបាកយ៉ាងណាក៏ដោយ ក៏សិស្សអាចប៉ាន់ស្មានរកចម្លើយឃើញដែរ ព្រោះគេទម្លាប់ឱ្យសិស្សរៀនបែបនេះ។

បទពិសោធន៍ប្រទេសវៀតណាម៖ វៀតណាមបានចូលរួមប្រកួត IMO តាំងពីឆ្នាំ១៩៧៤។ ដំបូងឡើយ ពួកគេក៏បរាជ័យដូចកម្ពុជាយើងដែរ ព្រោះគ្រូខំយកតែលំហាត់ដែលធ្លាប់ចេញពីមុនមកបង្រៀន។ ក្រោយមកទើបគេដឹងថា មានតែវិធីសាស្ត្រ inductive ទេ (ផ្តើមពីឧទាហរណ៍តូចៗ ឈានទៅបង្កើតក្បួនខ្នាត) ដែលមានប្រសិទ្ធភាព។ រឿងដែលសំខាន់ជាងនេះទៅទៀតនោះ គឺនៅប្រទេសចិន និងវៀតណាម សិស្សដែលជាប់ IMO ត្រូវបានគេបញ្ជូនឱ្យទៅរៀននៅសហរដ្ឋអាមេរិក ហើយរដ្ឋក៏បានផ្តល់រង្វាន់យ៉ាងច្រើនដល់សិស្ស និងគ្រូផងដែរ។

ការចងចាំអតីតកាល៖ វៀតណាមមានក្រុមការងារ IMO ព្រោះកាលពីឆ្នាំ១៩៧៩ ពេលដែលអ្នកជំនាញការគណិតវិទ្យាវៀតណាមមកកម្ពុជា លោកបានជួប និងពិភាក្សាជាមួយខ្ញុំអំពីរឿងនេះ។ តាមពិតទៅ ខ្ញុំបានចាប់អារម្មណ៍លើ IMO តាំងពីឆ្នាំ១៩៧២ មកម្ល៉េះ ប៉ុន្តែដោយសារពេលនោះប្រទេសជាតិមានសង្គ្រាម ទើបមិនអាចបន្តបាន។

ដើម្បីទទួលបានមេដាយដូចវិស័យកីឡា រដ្ឋគួរតែមានអនុក្រឹត្យច្បាស់លាស់មួយចែងថា បើទទួលបានមេដាយ នឹងទទួលបានប្រាក់រង្វាន់ដូចខាងក្រោម (ទាំងសិស្ស និងគ្រូ)៖
-មេដាយមាស៖ $៣០,០០០
-មេដាយប្រាក់៖ $២០,០០០
-មេដាយសំរិទ្ធ៖ $១០,០០០

លើសពីនេះ យើងត្រូវបង្កើតក្រុមការងារ IMO ថ្នាក់ជាតិមួយ ដើម្បីបែងចែកគ្នាស្រាវជ្រាវ និងបង្រៀនសិស្សឱ្យចេះតែងប្រធានលំហាត់ មិនមែនគ្រាន់តែរៀនរំលឹកត្រឹមដោះស្រាយលំហាត់នោះទេ។ ការធ្វើបែបនេះទើបត្រឹមត្រូវ ព្រោះ IMO ចេញលំហាត់ថ្មីៗរហូត។

នៅប្រទេសវៀតណាម សិស្សរៀនតែងលំហាត់ ដើម្បីឱ្យពួកគេយល់ដឹងពីបញ្ហាកាន់តែស៊ីជម្រៅ។ ក្រុមការងារនេះ ត្រូវជ្រើសរើស និងបណ្តុះបណ្តាលសិស្សតាំងពីថ្នាក់ទី៧ ទៅ។

ការងារនេះត្រូវការចំណាយថវិកា ប៉ុន្តែមិនច្រើននោះទេ ហើយប្រសិនបើយើងអាចឱ្យឧកញ៉ាណាមួយធ្វើជាប្រធាន IMO ប្រហែលជាអាចជួយលើកកម្ពស់កម្ពុជាឱ្យឈានឡើងបាន។ សិស្សយើងមិនមែនអន់ទេ គឺមកពីយើងគ្មានទិសដៅ និងគ្មានការលើកទឹកចិត្តប៉ុណ្ណោះ។

ប្រធានបទនេះ គ្រាន់តែចង់ស្ទង់មតិពីមហាជនប៉ុណ្ណោះ!ក្នុងនាមជាអាណាព្យាបាលសិស្ស តើអ្នកជ្រើសរើសសាលារដ្ឋ ឬសាលាឯកជន ឲ្យកូនចូលរៀន?...
18/07/2026

ប្រធានបទនេះ គ្រាន់តែចង់ស្ទង់មតិពីមហាជនប៉ុណ្ណោះ!
ក្នុងនាមជាអាណាព្យាបាលសិស្ស តើអ្នកជ្រើសរើសសាលារដ្ឋ ឬសាលាឯកជន ឲ្យកូនចូលរៀន? មូលហេតុអ្វីដែរ?

អ្វីដែលយើងមើលឃើញជាក់ស្តែង អាណាព្យាបាលនៅទីប្រជុំជន ប្រជុំស្រុក ឬខេត្ត-ក្រុង ប្រាកដណាស់នឹងដាក់កូនរៀនសាលាឯកជន ច្រើនជាងសាលារដ្ឋមិនខាន។

🇰🇭 កម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ 🌍សិស្សពូកែកម្ពុជាចំនួន 152 នាក់ បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមការប...
17/07/2026

🇰🇭 កម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ 🌍
សិស្សពូកែកម្ពុជាចំនួន 152 នាក់ បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមការប្រកួត Singapore International Math Olympiad Challenge (SIMOC 2026) ជាមួយសិស្សពូកែ 2284 នាក់ មកពី 40 ប្រទេស ជុំវិញពិភពលោក។

SIMOC មិនត្រឹមតែជាការប្រកួតគណិតវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាអន្តរជាតិដែលប្រមូលផ្តុំសិស្សពូកែមកពីជុំវិញពិភពលោក។ តាមរយៈការប្រកួតប្រជែងជាមួយបេក្ខជនមកពីប្រទេសផ្សេងៗ សិស្សមានឱកាសវាស់ស្ទង់សមត្ថភាពរបស់ខ្លួន បណ្ដុះការគិតវិភាគ ការដោះស្រាយបញ្ហា ពង្រឹងទំនុកចិត្ត និងទទួលបានទស្សនៈថ្មីៗ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀនសូត្រពីមិត្តភក្តិអន្តរជាតិ។

🏆 សូមជូនពរសិស្សកម្ពុជាទាំងអស់ ប្រកួតដោយជោគជ័យ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងនាំមកនូវមោទនភាពជូនកម្ពុជា។ 🇰🇭

ที่อยู่

Bangkok Noi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ រៀនគណិតវិទ្យាผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง រៀនគណិតវិទ្យា:

ทางลัด

แชร์