22/12/2025
សិក្ខាសាលាស្ដីអំពី សាលាបៃតង សហគមន៍បៃតង
នាថ្ងៃអាទិត្យ ទី21 ខែធ្នូ ឆ្នាំ2025
មានអ្នកចូលរួម 112នាក់
ក្នុងគោលបំណង បង្កើនការយល់ដឹងរបស់កុមារ និងយុវជន អពីសុវត្ថិភាពចំណីអាហារ និងឌីជីថល
ដែលប្រារព្ធនៅសាលាសហគមន៍សន្តិភាព
16/12/2025
សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ដោយឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ កម្មវិធីសប្បុរសធម៌កម្ពុជានឹងធ្វើកម្មវិធីលើកទី២២ខាងមុខនេះ។ កម្មវិធីសប្បុរសធម៌កម្ពុជានឹងធ្វើការប្រមូលសម្ភារៈសិក្សាមួយចំនួនទៅកុមារភៀសសឹកដែលកំពុងខ្វះខាតនៅតាមតំបន់ភៀសសឹកមួយចំនួន។ ដូច្នេះបងប្អូនអាចចូលរួមតាមរយៈពួកយើងបាន ដូចជា៖ សម្ភារៈសិក្សា ថវិកា ឬជារបស់របរផ្សេងទៀតបាន។
*បញ្ជាក់៖ ថ្ងៃដឹកជញ្ជូនពួកយើងនឹងបត់បែនតាមភាពជាក់ស្តែង។
Link TikTok: https://www.tiktok.com/.e.c2015?_r=1&_t=ZS-92FzNSFLGNt
______
#លើកទី២២ #ភៀសសឹក #កុមារកម្ពុជា
15/11/2025
Digital security ចែករំលែកដោយលោក ពុធ កុលកា🙏🙏😍🙏
14/11/2025
#កម្មវិធីសប្បុរសធម៌លើកទី២១ខេត្តកំពង់ស្ពឺ
📅ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ (ថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩)
🌟កម្មវិធីសប្បុរសធម៌លើកទី២១ ធ្វើឡើងក្នុងគោលបំណងស្វែងរកវិភាគទានដើម្បីជួយសាលារៀនដែលខ្សត់ខ្សោយ និងជាការឧបត្ថម្ភ ក៏ដូចជាជំរុញលើកទឹកចិត្ត ផ្ដល់ក្តីសង្ឃឹមដល់កុមារជំនាន់ក្រោយ។ ដែលមានទីតាំងនៅ #សាលាសហគន៍ភ្នំព្រះ ស្ថិតក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានសិស្សានុសិស្សសរុប ៧៧ នាក់ ហើយសាលាមានចម្ងាយផ្លូវពីភ្នំពេញ ប្រមាណជា ៩៩ គ.ម ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសប្បុរសជននានាមេត្តាចូលរួមបរិច្ចាគជាសម្ភារៈសិក្សា និងថវិកាតិចតួចក្តីដើម្បីលើកកម្ពស់វិស័យអប់រំកុមារនៅថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
☎️ទំនាក់ទំនងបរិច្ចាគ និងចុះឈ្មោះចូលរួម៖
077 770 042 / 096 331 2266 / 069 689 589
🗓️ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥
👥អ្នកចូលរួមត្រូវបង់វិភាគទាន ៖ ៦០,០០០រៀល (វិលល្ងាច) សម្រាប់ថ្លៃធ្វើដំណើរ និងអាហារ
🚌កន្លែងជួបជុំគ្នានឹងជម្រាបជូនតាមក្រោយ វេលាម៉ោង ៥:០០ ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
➡️សូមចូលរួមចំណែកក្នុងការថែរក្សារបស់មានតម្លៃ និងសុវត្តិភាពដោយខ្លួនឯង!
ព័ត៌មានបន្ថែម៖ www.facebook.com/CharityEventCambodia