29/10/2022
តើអ្វីជាមុខវិជ្ជា «ការផ្សាយពាណិជ្ជកម្មនយោបាយ»?
មុខវិជ្ជា «ការផ្សាយពាណិជ្ជកម្មនយោបាយ - Political Advertising» ស្ដាប់ទៅហាក់បីដូចជាប្លែកបន្តិចសម្រាប់អ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ក៏ដូចជាអ្នកសិក្សាជំនាញផ្សេងៗ។ ជាការពិតមុខវិជ្ជាមួយនេះទើបតែមានភាពទូលំទូលាយនៅសម័យទំនើបនេះតែប៉ុណ្ណោះ និងគេសម្គាល់មើលឃើញថា មុខវិជ្ជានេះមានវត្តមានចំពោះតែប្រទេសសេរីនិយមតែប៉ុណ្ណោះ ជាពិសេសប្រទេសដែលមានប្រព័ន្ធនយោបាយ ឬប្រកាន់នូវរបបប្រធានាធិបតីនិយម ដូចជាសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ជាដើម។ មុខវិជ្ជានេះដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធនាការបោះឆ្នោត ដោយចូលរួមជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់បេក្ខភាពប្រធានាធិបតីទៅកាន់អ្នកបោះឆ្នោត (ពលរដ្ឋ)។
នៅប្រទេសកម្ពុជា នៅមិនទាន់មានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសម្រាប់អ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយនៅឡើយទេ។