ស-វត្តខេមរាសមាធិ WKS Norway

  • Hjem
  • Norge
  • Mandal
  • ស-វត្តខេមរាសមាធិ WKS Norway

ស-វត្តខេមរាសមាធិ WKS Norway Faith Educational Page

25/05/2026

កម្មវិធីថ្មី ៖ “កុមារពូកែ ថែជាតិសាសនា “ - ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ
ប្រភព ៖ Hak Sienghai

22/05/2026

សូមជ្រះថ្លាស្តាប់ព្រះធម៌ ដើម្បីសម្អាតចិត្ត ឈានទៅរកការរួចផុតពីទុក្ខទាំងពួង
ពន្យល់ដោយ៖​ អ្នកឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបប្តម្ភក៍ ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា
សូមមេត្តាជួយស៊ែរ ដើម្បីចែករំលែកបុណ្យកុសលទាំងអស់គ្នា

ប្រភព ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

20/05/2026

ក្នុងនាមជាបេក្ខភាពថ្មីជាប់ជ័យលាភី Top 5 «សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ» ក៏បានផលិតវីដេអូរបស់ខ្លួនក្រោយការបញ្ចប់ការធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានជូនគណៈកម្មការ គ.វ.ជ. បានទស្សនា។
ចង់ដឹងថា វីដេអូដែលបង្ហាញពីសមិទ្ធផលនានារបស់សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព មានភាពលេចធ្លោបែបណា សូមអញ្ជើញទស្សនាវីដេអូដែលផលិតដោយសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុដោយផ្ទាល់ ដូចខាងក្រោម។
តាមរយៈតំណភ្ជាប់ https://youtu.be/vBRPDHYdn2s

ប្រភព ៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

🙏🙏🙏
19/05/2026

🙏🙏🙏

ការថ្វាយបង្គំរបស់ព្រះសក្កទេវរាជ 🙏🏻🙏🏻🙏🏻
នាថ្ងៃមួយ ព្រះសក្កទេវរាជ (ស្តេចនៃទេវតា) បានត្រៀមព្រះកាយដើម្បីយាងទៅទស្សនាឧទ្យានសួគ៌។ មុននឹងចុះពីវិមានវេជយន្តដើម្បីឡើងរាជរថ ព្រះអង្គបានផ្គុំព្រះហស្ថថ្វាយបង្គំទៅកាន់ទិសទាំងបួន។

កាលដែលបានឃើញហេតុការណ៍នោះ មាតលីទេវបុត្រ (អ្នកបររថ) ក៏ទូលសួរថា៖

"បពិត្រព្រះទេវិន្ទ្រ! ពួកអ្នកមានវិជ្ជាទាំងបី (ត្រៃវេទ) មនុស្សលោកទាំងឡាយ ព្រះមហាក្សត្រ ព្រះចតុលោកបាលទាំងបួន និងពួកទេវតាដែលមានយសស័ក្តិសិទ្ធិ សុទ្ធតែថ្វាយបង្គំព្រះអង្គ។ ចុះហេតុអ្វីបានជាព្រះអង្គ ដែលជាទីគោរពរបស់សព្វសត្វ បែរជាផ្គុំព្រះហស្ថថ្វាយបង្គំទៅកាន់ទិសទាំងបួនវិញ? តើព្រះអង្គថ្វាយបង្គំនរណាដែរ?"

ខណៈនោះ ព្រះសក្កទេវរាជក៏មានព្រះរាជឱង្ការថា៖

"អហញ្ច សិលសម្បន្នេ - ចិររត្តសមាហិតេ,
សម្មា បព្វជិតេ វន្ទេ - ព្រហ្មចរិយ បរាយនេ។

យេ គហដ្ឋា បុញ្ញករា - សីលវន្តោ ឧបាសកា
ធម្មេន ទារំ បោសេន្តិ - តេ នមស្សាមិ មាតលី។"

"ម្នាលមាតលី! យើងថ្វាយបង្គំចំពោះអ្នកបួសដ៏ឧត្តមទាំងឡាយ ដែលមានសីលល្អ រក្សាចិត្តឱ្យស្ងប់ស្ងាត់បានយូរអង្វែង និងប្រព្រឹត្តព្រហ្មចរិយៈធម៌។

យើងក៏ថ្វាយបង្គំចំពោះគ្រហស្ថ និងឧបាសក ឧបាសិកាទាំងឡាយ ដែលជាអ្នកមានសីល តែងតែធ្វើបុណ្យកុសល និងចិញ្ចឹមប្រពន្ធកូនដោយធម៌ (ដោយសុចរិត)"។
(សក្កសយុត្ត)

ក្នុងលោកនេះ ការការពារដ៏ស័ក្តិសិទ្ធិបំផុតមិនមែនកើតចេញពីការបន់ស្រន់ ឬសំណែនសក្ការៈនោះទេ ប៉ុន្តែវាគឺជា "រស្មីនៃគុណធម៌" ដែលភាយចេញពីខ្លួនអ្នក។ តាមពិតទៅ ពួកទេវតាមិនបានស្វែងរកមនុស្សដែលពូកែអង្វរករឡើយ តែលោកស្វែងរកមនុស្សដែលមានចរិតមារយាទស្របនឹង "ធម៌"។

ដើម្បីទទួលបានការបីបាច់រក្សាពីពពួកទេវតា អ្នកគ្រាន់តែប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ យ៉ាង៖

• រស់ដោយភាពស្មោះត្រង់៖ បង្កើតទ្រព្យសម្បត្តិដោយញើសឈាម និងភាពសុចរិត។
• សាងភាពកក់ក្តៅ៖ មើលថែមាតាបិតា និងគ្រួសារដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។
• រក្សាចិត្តឱ្យស្អាត៖ ប្រកាន់ខ្ជាប់នូវសីលធម៌ និងមិនបៀតបៀនអ្នកដទៃ។

នៅពេលអ្នកមានគុណធម៌ពេញខ្លួន អ្នកនឹងក្លាយជាបុគ្គលដ៏មានតម្លៃ ដែលសូម្បីតែស្តេចនៃទេវតាក៏ត្រូវឱនព្រះសិរសាថ្វាយបង្គំដែរ។ ចងចាំថា៖ «កាលណាអ្នករស់នៅក្នុងធម៌ ធម៌នឹងក្លាយជាខែលការពារអ្នកដោយឯកឯង»។
"ចូរធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ ដែលសូម្បីតែមេឃដីក៏កោតសរសើរ។"

បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា

#សមាធិ #កម្ពុជា #សុខភាពចិត្ត

15/05/2026

បួស៦យ៉ាង - ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ
ប្រភព ៖ Hak Sienghai

🍁ថ្លែងអំណរអគុណ🍁           🪷🪷🪷    យើងខ្ញុំ ជាគណកម្មការ អង្គការសន្តិភាព ពិភពលោក អាស៊ី កម្ពុជា - ន័រវេស និងសមាគមវត្តខេមរាសម...
14/05/2026

🍁ថ្លែងអំណរអគុណ🍁
🪷🪷🪷

យើងខ្ញុំ ជាគណកម្មការ អង្គការសន្តិភាព ពិភពលោក អាស៊ី កម្ពុជា - ន័រវេស និងសមាគមវត្តខេមរាសមាធិ ន័រវែស (WKS NORWAY) សូមថ្លែងអំណរអគុណដល់សប្បុរសជនចូលរួម បច្ច័យ ពិធីបុណ្យវិសាខបូជា នៅថ្ងៃទី ១០ ខែឧសភា 2026 នៅទីក្រុងម៉ាន់ដាល ន័រវែស ។
បច្ច័យសរុប ពិធីបុណ្យវិសាខបូជា ចំនួន 10 650kr

សូមអនុមោទនាបុណ្យកុសល បានស្មើៗគ្នា🙏🙏🙏 រួចចាកទុក្ខទោសទាំងពួង និងជួបតែពុទ្ធពរ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ 🙏

#អនិសង្សបុណ្យវិសាខបូជា
#អនុមោទនា
#ស.វត្តខេមរាសមាធិ_ន័រវែស🇰🇭🇳🇴

ពិធីបុណ្យវិសាខបូជា 🌷🌷🌷យើងខ្ញុំ ជាគណកម្មការ អង្គការសន្តិភាព ពិភពលោក អាស៊ី កម្ពុជា - ន័រវេស និងសមាគមវត្តខេមរាសមាធិ ន័រវែស ...
13/05/2026

ពិធីបុណ្យវិសាខបូជា 🌷🌷🌷

យើងខ្ញុំ ជាគណកម្មការ អង្គការសន្តិភាព ពិភពលោក អាស៊ី កម្ពុជា - ន័រវេស និងសមាគមវត្តខេមរាសមាធិ ន័រវែស (WKS NORWAY) សូមថ្លែងអំណរអគុណដល់សប្បុរសជនចូលរួម បច្ច័យ ពិធីបុណ្យវិសាខបូជា នៅថ្ងៃទី ១០ ខែឧសភា 2026 នៅទីក្រុងម៉ាន់ដាល ន័រវែស ។

1. លោកយាយ ចេង ទៀង 500kr
2 លោកយាយ សុខ សែម 200kr
3 លោកស្រី សែម សុផល និងកូនចៅ 700kr
4 Sokna heng 200kr
5 Pho Sienglay og familie 1500kr

សូមអនុទនាបុណ្យកុសល បានស្មើៗគ្នា🙏🙏🙏
អាចចូលរួមចាប់មគ្គផល និង ទំនាក់ទំនងតាមរយៈ
ទូរសព្ទ ៈ 902 81 508
Konto : 30304229426
Vipp. : 37761

#អនិសង្សបុណ្យវិសាខបូជា
#អនុមោទនា
#ស.វត្តខេមរាសមាធិ_ន័រវែស🇰🇭🇳🇴

ឧបាសិកា ផូសៀងឡាយ(ស្រី) និមន្តគុណម្ចាស់ កំសាន្តនៅ Kristiansand 🙏🌷 #អនុមោទនា #ស-វត្តខេមរាសមាធិ WSK Norway 🇳🇴
13/05/2026

ឧបាសិកា ផូសៀងឡាយ(ស្រី) និមន្តគុណម្ចាស់ កំសាន្តនៅ Kristiansand 🙏🌷
#អនុមោទនា
#ស-វត្តខេមរាសមាធិ WSK Norway 🇳🇴

Adresse

Vieveien 3
Mandal
4515

Telefon

+4790281508

Nettsted

Varslinger

Vær den første som vet og la oss sende deg en e-post når ស-វត្តខេមរាសមាធិ WKS Norway legger inn nyheter og kampanjer. Din e-postadresse vil ikke bli brukt til noe annet formål, og du kan når som helst melde deg av.

Kontakt Skolen

Send en melding til ស-វត្តខេមរាសមាធិ WKS Norway:

Snarveier

Del