08/05/2026
👉នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋជិត ២០០នាក់មកពីស្រុកសង្គមថ្មី និងស្រុករវៀង ខេត្តព្រះវិហារបានប្រមូលផ្តុំគ្នានៅសាលាខេត្តព្រះវិហារ ដើម្បីសួរនាំពីដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន China Grand Corporation។ នេះបើតាមសមាគមអាដហុក (ADHOC) ដោយបន្ថែមថា ការប្រមូលផ្តុំគ្នាមុខសាលាខេត្តព្រះវិហារនេះ ដោយសារអភិបាលរងខេត្តធ្លាប់សន្យាថានឹងដោះស្រាយបញ្ហាដីធ្លីនេះរួមគ្នា ប៉ុន្តែនៅមិនទាន់មានដំណឹងអ្វី។ ហេតុផលមួយទៀត គឺពលរដ្ឋពុំមានដីធ្វើស្រែចម្ការក្នុងរដូវដាំដុះ និងស្នើសុំឱ្យខេត្តពន្លឿនដំណើរការដោះស្រាយ។ នេះបើតាមសមាគមអាដហុក (ADHOC) ដដែល៕
👉On May 7, 2026, nearly 200 residents from Sangkat Thmey and Rovieng districts of Preah Vihear province gathered at Preah Vihear provincial hall to inquire about the progress of resolving their land dispute with China Grand Corporation. This was reported by ADHOC, adding that the gathering in front of Preah Vihear provincial hall was because the deputy governor of the province had promised to resolve the land dispute together, but there has been no news yet. Another reason is that residents do not have land to farm during the growing season and are asking the province to expedite the resolution process, according to ADHOC.
Image source: ADHOC
ប្រភពរូបភាព៖ សមាគមអាដហុក