Ret seng heang

Ret seng heang ចែករំលែកបទពិសោធ

28/09/2024

#롤러스케이트
#កូនខ្មែរនៅកូរ៉េ #កូរ៉េ
#រស់ជាខ្លួនឯង #ចាប់ផ្តើមសារជាថ្មី
#ក្រោកឈរ

មនុស្សនៅជុំវិញយើងពួកគេគិតថា យើងជាមនុស្សសំណាង មនុស្សមានក្តីសុខ មនុស្សសប្បាយរីករាយ ទៅតាមអ្វីដែលយើងចង់អោយគេមើលឃើញតែប៉ុណ្ណោះ...
13/10/2023

មនុស្សនៅជុំវិញយើងពួកគេគិតថា យើងជាមនុស្សសំណាង មនុស្សមានក្តីសុខ មនុស្សសប្បាយរីករាយ ទៅតាមអ្វីដែលយើងចង់អោយគេមើលឃើញតែប៉ុណ្ណោះ។ចំណែកយើងវិញ ក៏គិតតាមអ្វីដែលគេចង់អោយយើងមើលឃើញដូចគ្នា។មនុស្សម្នាក់ៗ មានសេចក្តីសុខ និងសេចក្តីទុក្ខរៀងៗខ្លួន គ្រាន់តែរបៀបនៃការទទួលយកខុសៗគ្នា។បើឥលូវនេះយើងកំពុងជួបសេចក្តីទុក្ខ សូមគិតថា វានឹងចាកចេញទៅវិញនៅពេលបន្តិចទៀតនេះ។តែបើពេលនេះ យើងកំពុងមានសេចក្តីសុខ សូមគិតថា វាក៏នឹងចាកចេញទៅវិញនៅពេលបន្តិចទៀតដូចជាសេចក្តីទុក្ខដែរ។ទាំងសេចក្តីទុក្ខ និងសេចក្តីសុខវាសុទ្ធតែមានថ្ងៃបរិច្ឆេទដូចៗគ្នា៕

ហេតុអ្វីក៏ចិត្តជាប់ជំពាក់បែបនេះ?រស់នៅខ្លាចគេមិនស្រលាញ់ ខ្លាចគេមិនចូលចិត្ត ខ្លាចគេស្អប់។សួរថា បើយើងជាមនុស្សល្អគ្រប់គ្រាន់...
21/09/2023

ហេតុអ្វីក៏ចិត្តជាប់ជំពាក់បែបនេះ?
រស់នៅខ្លាចគេមិនស្រលាញ់ ខ្លាចគេមិនចូលចិត្ត ខ្លាចគេស្អប់។សួរថា បើយើងជាមនុស្សល្អគ្រប់គ្រាន់ហើយ តើចាំបាច់អី ទៅចំណាយពេលបារម្ហរឿងបែបនេះទៅវិញ? ឬក៏យើងមិនទុកចិត្តខ្លួនឯងដែរ។ បើយើងជឿជាក់ថាយើងជាមនុស្សល្អគ្រប់គ្រាន់ហើយ តែគេមិនជ្រើសរើសយកយើង នោះគឺជាការខាតបង់របស់គេទេ យើងគ្រាន់តែរស់នៅជាខ្លួនយើងទៅបានហើយ។
មានដែលធ្លាប់សួរខ្លួនឯងអត់ថា ហេតុអ្វីចង់អោយគេស្រលាញ់ ចង់អោយគេចូលចិត្តម្លេះ?
វាជាសំនួរដែលខ្ញុំតែងតែសួរខ្លួនឯងជានិច្ច 😆😆😆

ភាពស្ងប់ស្ងាត់មិនប្រាកដថាទន់ខ្សោយ ឫល្ងង់នោះទេ។ហើយភាពអស្ចារ្យក៏មិនប្រាកដថារឹងមាំដែរ។មានតែខ្លួនឯងទេ ដែលយល់ពីខ្លួនឯងច្បាស់ ...
21/09/2023

ភាពស្ងប់ស្ងាត់មិនប្រាកដថាទន់ខ្សោយ ឫល្ងង់នោះទេ។ហើយភាពអស្ចារ្យក៏មិនប្រាកដថារឹងមាំដែរ។មានតែខ្លួនឯងទេ ដែលយល់ពីខ្លួនឯងច្បាស់ ត្រឹមតែជាមនុស្សស្រីម្នាក់ដែលស្ងប់ស្ងាត់ ហើយរឹងមាំដោយខ្លួនឯង មិនទាមទារក្តីស្រលាញ់ពីនរណាម្នាក់ ព្រោះក្តីស្រលាញ់ដែលកើតចេញពីខ្លួនឯងគឺគ្រប់គ្រាន់ហើយ។

នៅពេលដែលយើងទាមទារកាន់តែខ្លាំង ការខកចិត្តក៏កាន់តែខ្លាំង ហើយយើងនឹងបាត់បង់កាន់តែច្រើន រៀនទម្លាក់ចុះការចង់បាន ហើយប្រែមកជាការ...
21/09/2023

នៅពេលដែលយើងទាមទារកាន់តែខ្លាំង ការខកចិត្តក៏កាន់តែខ្លាំង ហើយយើងនឹងបាត់បង់កាន់តែច្រើន រៀនទម្លាក់ចុះការចង់បាន ហើយប្រែមកជាការផ្តល់អោយដោយគ្មានល័ក្ខខ័ណ្ឌវិញ នោះយើងនឹងមានអារម្មណ៍ថា ផ្លូវចិត្តរបស់យើងបានធូរស្រាល។

Address

한국 �
Seoul

Website

Alerts

Be the first to know and let us send you an email when Ret seng heang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category