ភាសាវិទ្យា&អក្សរសាស្ត្រខ្មែរ

  • Home
  • South Korea
  • Seoul
  • ភាសាវិទ្យា&អក្សរសាស្ត្រខ្មែរ

ភាសាវិទ្យា&អក្សរសាស្ត្រខ្មែរ This page is created for sharing any knowledge related to Linguistics and Khmer Literary.

អរគុណលោកគ្រូ ដែលបានជួយផ្សព្វផ្សាយ♥️  គួរឱ្យស្ដាយ ម្ចាស់សៀវភៅ ទំនងជាគាត់ឈប់ថតបង្ហោះចំណេះដឹងអំពីមេរៀនភាសាវិទ្យា ឬសម្ព័ន្ធល...
11/08/2026

អរគុណលោកគ្រូ ដែលបានជួយផ្សព្វផ្សាយ♥️ គួរឱ្យស្ដាយ ម្ចាស់សៀវភៅ ទំនងជាគាត់ឈប់ថតបង្ហោះចំណេះដឹងអំពីមេរៀនភាសាវិទ្យា ឬសម្ព័ន្ធល្បះទៀតហើយ។
បើបងប្អូនណា ចង់ដឹងបន្ថែម អាចរកជាវសៀវភៅទាំងពីរនេះបាន មានក្នុងឡាំង។

សៀវភៅល្អណាស់ អ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ
គួរមានវានៅក្នុងដៃ❤️

ចូរសរសេរជា IPA🌺មិនពិបាកពេកទេ និស្សិតដែលបានរៀនអំពីសូរវិទ្យា ប្រាកដជាអាចធ្វើបាន។
04/08/2026

ចូរសរសេរជា IPA🌺
មិនពិបាកពេកទេ
និស្សិតដែលបានរៀនអំពីសូរវិទ្យា ប្រាកដជាអាចធ្វើបាន។

នេះគឺទំនុកបទចម្រៀងមួយរបស់កវី ពៅ ស៊ីផូ ♥️អាចថា ជាបទដែលប្លែកពីបទដទៃ ព្រោះមានតែ៣ឃ្លា ឬ១ល្បះ😅
02/08/2026

នេះគឺទំនុកបទចម្រៀងមួយរបស់កវី ពៅ ស៊ីផូ ♥️
អាចថា ជាបទដែលប្លែកពីបទដទៃ ព្រោះមានតែ៣ឃ្លា ឬ១ល្បះ😅

ប៉ុន្មានថ្ងៃនេះ ខ្ញុំទើបបានដឹងថា មានគេលើកឡើងអំពីផ្នត់ដើមទម្រង់ (ពសព/ព-) ដូចជាក្នុងពាក្យ បំផ្លិច ដោយសំអាងថាពាក្យនេះបានពី ...
01/08/2026

ប៉ុន្មានថ្ងៃនេះ ខ្ញុំទើបបានដឹងថា មានគេលើកឡើងអំពីផ្នត់ដើមទម្រង់ (ពសព/ព-) ដូចជាក្នុងពាក្យ បំផ្លិច ដោយសំអាងថាពាក្យនេះបានពី (បំ/ផ-) + លិច ដូចមានន័យក្នុងវចនានុក្រមខ្មែរថា ធ្វើឱ្យលិច ឱ្យហិន។
ប្រសិនបើយើងពិចារណាទៅ ផ្នត់ដែលមានទម្រង់បែបនេះ មិនសមស្របនោះទេ។ តាមធម្មតា គេត្រូវប្រមូលទិន្នន័យពាក្យកម្លាយដែលមានទាក់ទិននឹងគំរូផ្នត់បែបនេះឱ្យអស់មកពិនិត្យមើល រួចសឹមទាញសេចក្ដីសន្និដ្ឋានជាក្រោយ។ នៅពេលយើងមានតែគំរូពាក្យដូចខាងលើតែ១ ហើយទាញជាអំណះអំណាង គឺជាប្រការមិនសមរម្យនោះឡើយ។ មែនទែនទៅ ពាក្យ បំផ្លិច នេះ បើយើងផ្ដោតលើទម្រង់ពាក្យ គួរមានសញ្ញាណជា លិច > ផ្លិច + (បំ-) > បំផ្លិច។ ទោះយ៉ាងណា ទម្រង់ជា ផ្លិច បែបនេះ សព្វថ្ងៃយើងមិនដែលឃើញជួបនោះទេ។ ថ្វីបើមិនដែលជួប តែយើងមានគំរូអាណាឡូក (Analogy) របស់វាដូចជា៖
បំផ្លាញ < ផ្លាញ
បំប្លោង < ប្លោង
បំប្លែង < ប្លែង
បំផ្លើស < ផ្លើស ។ល។
ការដែលពាក្យឫសខ្លះបាត់សញ្ញាណ ជាករណីធម្មតានោះទេ ព្រោះមនុស្សជាអ្នកប្រើ បើគេឈប់ប្រើ វានឹងបាត់ទៅវិញ។ ជាក់ស្ដែង មានពាក្យ កង្កួញ អង្កួញ ត្រកួញ ដែលអាចឱ្យដឹងថា ពាក្យកម្លាយទាំងបីនេះ មកពីឫស កួញ បើទុកណាជា កួញ សព្វថ្ងៃលែងឃើញមានក៏ដោយចុះ។
សរុបមក យើងមិនគួរបន្ថែមទម្រង់ផ្នត់ដើម (ពសព/ព-) ណាមួយទៀតនោះឡើយ។ អ្នកដែលកំណត់បែបនេះ ទំនងជាពឹងអាស្រ័យតែនឹងការសម្រួលពាក្យឫសចោល សល់អី ដាក់នោះ។ គេគួរណាគិតពិច័យបន្ថែមអំពីគំរូអាណាឡូក និងជាពិសេសនោះគឺពាក្យដើមរបស់វាដែលបានកប់បាត់ក្នុងអតីតកាល ដោយត្រូវសិក្សាអំពីសិលាចារឹក ឬសំណេរក្នុងអត្ថបទចាស់ៗបន្ថែមផង។

អរុណសួស្ដី🌹

ដើម្បីសម្រេចនូវគោលនយោបាយភាសា (Language policy) ត្រូវមានផែនការភាសា (Language planning)។ នេះជាផែនការភាសាសំខាន់ៗទាំងបីប្រភេ...
31/07/2026

ដើម្បីសម្រេចនូវគោលនយោបាយភាសា (Language policy) ត្រូវមានផែនការភាសា (Language planning)។ នេះជាផែនការភាសាសំខាន់ៗទាំងបីប្រភេទ។

(ដកស្រង់ពីស្លាយបកស្រាយរបស់ប្អូនៗនិស្សិត)

សាកល្បងល្បះទាំងនេះលមើល។
30/07/2026

សាកល្បងល្បះទាំងនេះលមើល។

 #ល្បះផ្សំ-ក្រង 🌺ល្បះនេះ ប្រសិនបើយើងញែករកកិរិយាសព្ទស្នូលរបស់ល្បះទាំងមូល មិនឃើញទេ គឺពិបាកហើយ។ ចំពោះសំណេរ យើងគប្បីចេះប្រើប...
26/07/2026

#ល្បះផ្សំ-ក្រង 🌺
ល្បះនេះ ប្រសិនបើយើងញែករកកិរិយាសព្ទស្នូលរបស់ល្បះទាំងមូល មិនឃើញទេ គឺពិបាកហើយ។
ចំពោះសំណេរ យើងគប្បីចេះប្រើប្រាស់ដំណកឃ្លាឱ្យបានត្រឹមត្រូវ។

 #មានល្បះខ្លះ ធ្វើឱ្យយើងពិបាកញែករវាងកន្សោមកិរិយាស៊េរីជាមួយនឹងឃ្លារណប។🌺សូមចូលរួមពិចារណាទាំងអស់គ្នា។ បើយល់ថាខុសយ៉ាង សូមបង្...
22/07/2026

#មានល្បះខ្លះ ធ្វើឱ្យយើងពិបាកញែករវាងកន្សោមកិរិយាស៊េរីជាមួយនឹងឃ្លារណប។🌺

សូមចូលរួមពិចារណាទាំងអស់គ្នា។
បើយល់ថាខុសយ៉ាង សូមបង្ហាញបែបត្រូវមក។

មានពេលខ្លះ គុណនាមក៏អាចស្ថិតនៅពីមុខនាមដែរ។🌺
21/07/2026

មានពេលខ្លះ គុណនាមក៏អាចស្ថិតនៅពីមុខនាមដែរ។🌺

Address

Seoul

Telephone

+85510344665

Website

Alerts

Be the first to know and let us send you an email when ភាសាវិទ្យា&អក្សរសាស្ត្រខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ភាសាវិទ្យា&អក្សរសាស្ត្រខ្មែរ:

Shortcuts

Share