ប្រទេសកម្ពុជាបានឈានចូលក្នុងដំណាក់កាលមួយថ្មីទៀតនៃការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាដែលចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើពង្រឹងការអប់រំមូលដ្ឋាន និងគុណភាពសិក្សានៅក្នុងក្របខណ្ឌសេដ្ឋកិច្ចជាតិ ដែលមានលក្ខណៈជាប្រព័ន្ធដ៏ទូលំទូលាយ។ ចក្ខុវិស័យអប់រំសម្រាប់រយៈពេលវែងរបស់កម្ពុជា នឹងយកចិត្តទុកដាក់ផ្ដល់សេវាអប់រំចាប់ពីអប់រំកុមារតូចតាមគ្រប់ភាពដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអប់រំនៅកម្រិតបន្តបន្ទាប់ទៀត និងយកចិត្តទុកដាក់ដល់សិស្សានុសិស្សនៅកម្រិតដំបូងនៃបឋមសិក្សាលើបំណិនអំណាន លេខនព្វន្ត។ វិស័យអប់រំ នឹងពង្រីកវិសាលភាពនៃការអប់រំសម្រាប់ទាំងអស់គ្នាពីបឋមសិក្សា៦ឆ្នាំ ទៅដល់ការអប់រំមូលដ្ឋាន៩ឆ្នាំ។ សិស្សានុសិស្ស ដែលបញ្ចប់ការសិក្សាអប់រំមូលដ្ឋាន នឹងត្រូវពិនិត្យលើឧបនិស្ស័យ ក្នុងការជ្រើសរើសបន្តការសិក្សានៅអប់រំមធ្យមសិក្សាចំណេះទូទៅ ឬក៏ជ្រើសរើសផ្នែកអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។ ការលើកកម្ពស់គុណភាពនៃការអប់រំ ក៏ត្រូវផ្ដោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀន និងលទ្ធផលសិក្សារបស់សិស្ស។ គុណភាពរបស់កម្មវិធីសិក្សានៅអប់រំចំណេះទូទៅ និងឧត្ដមសិក្សាត្រូវបានសម្របនឹងគុណភាពស្តង់ដារតំបន់ និងពិភពលោក។
The Long-term education vision of Cambodia will focus on all aspects of Early Childhood Education, to provide a strong foundation for other levels of education. It will focus on students at early grades of primary education especially building reading and mathematics skills. The education sector will expand its scope of Education for All from primary education 6 years to 9 years basic education. Graduates from basic education will be traced upon their strength to select general secondary education or technical and vocational education. The strengthening of quality will focus on the quality of inputs, teaching and learning processes and student achievement. And focus on the quality of curriculum at general education and higher education according to the regional and global quality standards.
Cambodia