JTS Center

JTS Center សូមស្វាគមន៍មកកាន់ JTS Center

សាកអានឲ្យចប់មេីល៍ក្រែងបានគំនិតល្អៗប្លែកៗខ្លះ! "កូនសិស្សម្នាក់"កំពុងសម្អាតទូត្រីក្នុងផ្ទះលោកគ្រូ ហើយគេបានសង្កេតឃើញត្រីអៈរ...
10/01/2021

សាកអានឲ្យចប់មេីល៍ក្រែងបានគំនិតល្អៗប្លែកៗខ្លះ!

"កូនសិស្សម្នាក់"
កំពុងសម្អាតទូត្រីក្នុងផ្ទះលោកគ្រូ ហើយគេបានសង្កេតឃើញត្រីអៈរោវ៉ាណា(Blue Arowana Fish) ពណ៌ខៀវមួយក្បាលដោយគេមិនដឹងថាលោកគ្រូនៅខាងក្រោយ។

"ដឹងទេត្រីនេះតម្លៃប៉ុន្មាន?" គ្រូសួរ
"អត់ដឹងទេលោកគ្រូ"​ សិស្សឆ្លើយដោយសេចក្តីក្រែងចិត្ត
"សាកយកទៅលក់ឲ្យអ្នកជិតខាងមើល៍"​ គ្រូបង្គាប់
កូនសិស្សនោះក៏បានថតរូបត្រីនោះទុកដើម្បីសួរតម្លៃមុនពេលលក់រួចហើយក៏បានត្រឡប់ទៅផ្ទះគ្រូវិញ។
"អ្នកជិតខាងឲ្យថ្លៃប៉ុន្មាន?"​ គ្រូសួរ
"១៥,០០០រៀល លោកគ្រូ"​ កូនសិស្សឆ្លើយដោយភាពពេញចិត្ត
"សាកយកទៅសួរតម្លៃនៅហាងលក់ត្រីលម្អរមើល៍"​ គ្រូបង្គាប់
បាទលោកគ្រូ កូនសិស្សឆ្លើយហើយក៏ដើរទៅសួរគេ
"ម្ចាស់ហាងឲ្យថ្លៃប៉ុន្មាន?"​ គ្រូសួរ
"១៥០,០០០រៀលលោកគ្រូ"​ កូនសិស្សឆ្លើយដោយសេចក្តីសប្បាយចិត្ត​ និងគិតថាគ្រូអនុញ្ញាតឲ្យលក់ត្រីនោះ។
"ចឹងសាកទៅសួរតម្លៃជាមួយលោក Juragan Joni Rahman ហើយយកក្រដាសបញ្ជាក់ថាត្រីនេះធ្លាប់ចូលប្រគួតរួចហើយ"​ គ្រូបង្គាប់
"បាទលោកគ្រូ"​ កូនសិស្សតបរួចក៏ទៅជួបលោក Joni រួចហើយក៏ត្រឡប់មករកគ្រូវិញ
"គាត់ឲ្យតម្លៃប៉ុន្មាន?" គ្រួសួរ
"១,៥០០,០០០រៀលលោកគ្រូ"​ កូនសិស្សក៏រឹតតែឆ្ងល់ព្រោះត្រីមួយក្បាលតែមានតម្លៃផ្សេងគ្នា!
ចម្លើយ កូនអើយ! "អ្នកដឹងទេថាលោកគ្រូកំពុងបង្រៀនអ្នកថា កូននឹងត្រូវគេទទួលស្គាល់ និងផ្តល់តម្លៃ ក្នុងពេល និងកន្លែងដែលសមស្របបំផុតរបស់កូនតែប៉ុណ្ណោះ"
"មនុស្សយើងគ្រប់រូប នឹងត្រូវមើលរំលងដោយអ្នកដែលមិនស្គាល់យើង"
"យើងនឹងជាមនុស្សអស្ចារ្យ​​ ក្នុងភ្នែកអ្នកដែលស្គាល់ និងស្រឡាញ់យើង"
"យេីងនឹងជាមនុស្សដែលស្មោគគ្រោក និងអាក្រក់ក្នុងក្រសែភ្នែកនៃអ្នកដែលច្រណែនយើងជានិច្ច"
"ទីបំផុត គ្រប់គ្នាមានសិទ្ធិមើលយើងគ្រប់ផ្នែកទាំងអស់ ដូច្នេះចូរកុំព្យាយាមធ្វើអំពើល្អក្នុងភ្នែកគេ
តែត្រូវព្យាយាមធ្វើល្អដោយសុច្ចរិត និងបរិសុទ្ធិចុះ!"

03/01/2021

វិធីសាស្ត្របណ្តុះបណ្តាលបុគ្គលិកឆ្នើម

បើមិនចង់ឆាប់ស្លាប់ ត្រូវធ្វើអ្វីដែលយើងចូលចិត្តនឹងធ្វើ
31/12/2020

បើមិនចង់ឆាប់ស្លាប់ ត្រូវធ្វើអ្វីដែលយើងចូលចិត្តនឹងធ្វើ

31/12/2020

Address

Seotan-ro 580
Pyeongtaek
17703

Website

Alerts

Be the first to know and let us send you an email when JTS Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category