ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed

ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed

Share

ដាំបន្លែតាមផ្ទះ ដើម្បីសេដ្ឋកិច្ច និងសុខភាពគ្រួសារ

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 17/04/2026

🌳🌳 #សួនបន្លែយុទ្ធសាស្ត្រ
🌳 #សួនបន្លែគ្រួសារ (ជួយគ្រួសារឱ្យមានអាហារហូបគ្រប់គ្រាន់)
🌿~ដំណាំដាំបណ្ដាក់ ១ខែ ៣ខែ ៦ខែ ៩ខែ និង១២ខែ
🌿~ដាំដំណាំអាយុក្រោមបីខែ ដោយដាំបណ្ដាក់ តាមបរិមាណសម្រាប់គ្រួសារខ្លួនឯង ឬចែកចាយអ្នកភូមិក្រោម ១០ គ្រួសារ
🌿~ដាំបណ្ដាក់រាល់មួយសប្តាហ៍
🌱 ឧទាហរណ៍៖ ដាំត្រសក់ ៣០ គុម្ពនៅក្នុងសប្តាហ៍ទីមួយ, ៣០គុម្ភនៅសប្តាហ៍ទីពីរ, នៅសប្តាហ៍ទីបី និងនៅសប្តាហ៍ទី ៤។ ពេលត្រសក់សប្តាហ៍ទីមួយប្រមូលផល ត្រូវដាំ ៣០គុម្ពថ្មី ហើយប្រមូលសប្តាហ៍ទីពីរ រួចដាំ៣០គុម្ពថ្មី។
ធ្វើដូចនេះ ត្រសក់ហូបប្រចាំថ្ងៃវិលជុំមិនចប់ មិនអស់ឡើយ។
🌿*សួនបន្លែយុទ្ធសាស្ត្រ កាត់បន្ថយបំណុល ភាពក្រីក្រខ្វះបច្ច័យប្រាំ ការចំណាកស្រុក ការបែកបាក់គ្រួសារព្រោះគ្មានលទ្ធភាពចិញ្ចឹមកូនតូចៗ មាតាបិតាចាស់ជរា និងការរក្សាដីធ្លីមិនបានល្អជាដើម ។
🌿*សួនបន្លែយុទ្ធសាស្ត្រ នាំឱ្យខ្មែរប្រើផលិតផលក្នុងស្រុក ចំណូលជាតិកើនទ្វេដង បើធៀបការនាំចូលផលិតផលអាហារពីបរទេស ។

#ផ្ទះមួយសួនបន្លែមួយ

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 23/12/2025

អំពី "សួនបន្លែយុទ្ធសាស្ត្រ"🥬🫚🥭🥕🌶️🫘

១, កំណត់មុខម្ហូបដែលគ្រួសារនិយមហូប ឬគ្រួសារនីមួយៗក្នុងភូមិនិយមហូប
• ដាំបន្លែតាមបរិមាណមធ្យម ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែ
• បែងចែកគ្រួសារដាំដំណាំឆ្លាស់គ្នា តាមបរិមាណដែលគ្រួសារក្នុងភូមិនីមួយៗត្រូវការ
• ដាំបន្លែត្រៀមតាមបុណ្យប្រចាំឆ្នាំ ឬកម្មវិធីក្នុងភូមិឃុំ
* ការថែទាំមួយម៉ោងក្នុងមួយថ្ងៃ មុននិងក្រោយពេលធ្វើការ
* បន្លែ ជាមើម ដើម ផ្លែ ផ្កា និងស្លឹក ត្រូវដាំតាមតម្រូវការ និងលក្ខណៈអំណោយផលតាមដី ជុំវិញផ្ទះ។

២, ដាំសម្រាប់ផ្គត់ផ្គង់
• បន្លែមានគ្រប់រដូវ មិនខ្វះ ឬលើសតម្រូវការពេក
• កាត់បន្ថយបន្លែពីខាងក្រៅ និងការចំណាយផ្គត់ផ្គង់គ្រួសារ ទោះមានវិបត្តិសង្គ្រាម ឬសេដ្ឋកិច្ចសកល
• ផ្គត់ផ្គង់ ទៅកាន់ភូមិដែលមិនអាចដាំប្រភេទបន្លែនេះបាន
• ផ្គត់ផ្គង់ទៅផ្សារក្រមួនដែលនៅជិតផ្ទះរបស់អ្នក
• បន្លែធូរថ្លៃសមរម្យ មានគុណភាព ខ្មែរជួយគ្នាក្នុងភូមិ
• ផ្គត់ផ្គង់ទៅបងប្អូនភៀសសឹក ក្រុមគ្រួសារទាហាន ឬទាហានជាដើម។

#ផ្ទះមួយសួនបន្លែមួយ

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 20/10/2025

#សារៈសំខាន់នៃភូមិឃុំពាណិជ្ជកម្ម៖

🌾 ១~កសិកម្ម = មាសកាត់ថ្លៃមិនបាន ៖ កម្ពុ+ ជាតុ =ជាតិមាស
ការពារកសិកម្ម = ការពារដី = ការពារទឹកដី
🌾 ២~កាត់បន្ថយចំណាកស្រុក ភាពក្រីក្រ និងបំណុល
🌾៣~ភាពម្ចាស់ការជីវភាព
🌾 ៤ ~ភ្ជាប់ខ្មែរស្នេហាជាតិ អ្នកមានជួយអ្នកខ្សត់ អ្នកអត់ជួយ អ្នកទ័ល
🌾 ៥~ប្រើប្រាស់ធនធានមានស្រាប់ មានប្រសិទ្ធភាព និងយូរអង្វែង
👉 ៦~ គ្រឹះសេដ្ឋកិច្ចជាតិដ៏រឹងមាំ និងយូរអង្វែង ។

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 13/10/2025

⭐សារៈសំខាន់នៃ "🌾ភូមិឃុំពាណិជ្ជកម្ម🌾"
🌱🌱🌱🌴🌴🌴🌱🌱🌱

១. #កសិកម្ម= មាសកាត់ថ្លៃមិនបាន = កម្ពុ+ជាតុ= ជាតិមាស, ការពារកសិកម្ម= ការពារដី= ការពារទឹកដី
២. កាត់បន្ថយចំណាកស្រុក ភាពក្រីក្រ និងបំណុល
៣. ភាពម្ចាស់ការលើ "ជីវភាព"
៤. ភ្ជាប់ខ្មែរស្នេហាជាតិ ដែលមានលទ្ធភាពអាចជួយអ្នកខ្សត់, អ្នកអត់ជួយអ្នកទ័ល
៥. ប្រើប្រាស់ធនធានមានស្រាប់ មានប្រសិទ្ធភាព និងយូរអង្វែង
៦. គ្រឹះសេដ្ឋកិច្ចជាតិដ៏រឹងមាំ និងយូរអង្វែង។

🇰🇭 #ចង់ជួយជាតិ ត្រូវមានជីវភាពធូរធា ដោយយូរអង្វែង តជំនាន់
👉ការពារជីវភាពផង ដីផង និងជួយការពារទឹកដី
👉ការរក្សាឲ្យពលរដ្ឋនៅមួយកន្លែង ទើបរក្សាគ្រឹះប្រទេសគ្រប់ទិសទី
#កម្ពុជា= កម្ពុ +ជាតុ= សុវណ្ណ+ ភូមិ= ដែនដីមាស= កាត់ថ្លៃមិនបាន

🔑ដូច្នេះទឹកដីខ្មែរ មិនអាចកាត់ថ្លៃបាន ហើយអ្វីដែលកាត់ថ្លៃមិនបានគឺទឹកដីផលិតអាហារមិនចេះរីងស្ងួត ដីអាចធ្វើកសិកម្មលើបាន ហៅថា " #កម្ពុជា" ។

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 30/06/2025

សេដ្ឋកិច្ចជាតិរស់ ល្គឹកណាគ្រួសារខ្មែរចេះបង្កើតភូមិពាណិជ្ជកម្ម ជាជាងជួលនិងលក់ដីឱ្យក្រុមហ៊ុនឯកជន៕

គំនិត៖ ផ្ទះ​មួយ​សួនបន្លែមួយ​ ខ្មែរអាចក្លាយពីការទុកដីទំនេរជុំវិញផ្ទះចោល និងដីខ្សោះកក្រោះ ទៅជាភូមិឃុំមាស?

មានគំនិតទើបមានកំណើត កុំចាំគេអើតទើបស្ទុះស្ទា

រស់នៅកុំមើលបំណាំគ្នា តោះខ្មែរប្រជាជួយគ្នាឡើង។

មានគំនិតអ្វីបន្ថែម?
#ភូមិឃុំពាណិជ្ជកម្ម​ #ផ្ទះមួយសួនបន្លែមួយ

14/06/2025

តើធ្វើបែបណា ទើបអាចឲ្យខ្មែរមានសេដ្ឋកិច្ចរឹងមាំ? #ភូមិឃុំពាណិជ្ជកម្ម​ #ផ្ទះមួយសួនបន្លែមួយ

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 14/06/2025

🍃🌱🌿🍀🌾🌴គោលបំណងពាណិជ្ជកម្ម គឺជាការធានាដល់ការការពារទឹកដី ជំនាញ កម្លាំងពលកម្ម បង្កើតមុខរបរប្រចាំភូមិ និងការបង្កើតទីផ្សារឲ្យខ្មែរ។

ភូមិឃុំពាណិជ្ជកម្ម៖
កសិកម្មទំនើប៖
~ ប្រមូលធនធានដែលមានស្រាប់
~ បែងចែកធនធានដែលមានស្រាប់

កសិ~ពាណិជ្ជកម្ម៖
~ ដាំបណ្ដាក់គ្នា តាមតម្រូវការក្នុងភូមិ
~ ប្រព័ន្ធ/មធ្យោបាយដឹកជញ្ចូន
~ ដេប៉ូ ចែកចាយ
~ ប្រមូលទិន្នន័យ តម្រូវការក្នុងឃុំ/ស្រុក/ខេត្ត
~ ទូ១ផ្សារ១

កសិ~ឧស្សាហកម្ម៖
~ប្រមូលធនធានជំនាញកែច្នៃពីដូនតា និងប្រទេសនានាដែលខ្មែររស់នៅ!

~ ជំនាញវេចខ្ចប់ និងរក្សាទុកឲ្យមានគុណភាព
~ តំឡើងរោងចក្រកែច្នៃ តូច និងមធ្យមតាមតំបន់

កសិ~ទេសចរណ៍៖
~ ផ្ទះស្នាក់
~ ចំការជំនាញ
~ ដំណាំតាមទន្លេទេសចរណ៍
#ភូមិឃុំពាណិជ្ជកម្ម​ #ផ្ទះមួយសួនបន្លែមួយ

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 31/01/2025

ដាំបន្លែធម្មជាតិជុំវិញផ្ទះ ដើម្បីកាត់បន្ថយចំណាយ និងកុំឲ្យកើនបំណុល(ផ្ទះមួយសួនមួយ)🌱🥬🥕🥒🌶️🫛

Photos from ផ្ទះមួយ សួនបន្លែមួយ One House, One Green Bed's post 17/01/2025

ផ្ទះ​មួយ​ សួន​បន្លែ​មួយជាកូនសោរការពារជីវភាពគ្រួសារខ្មែរ៕

12/01/2025

វីដេអូចាស់​៖​ តេី​ភូមិ​ឃុំ​ពាណិជ្ជកម្ម​ អាចជួយ​ជាតិ​ខ្មែរ​បាន​ដោយ​របៀប​ណា​?
#២៣តុលា៩១​

🎥 https://youtu.be/TcWf8wX1bEg?si=9nImaEaHL90z9xuF

Want your school to be the top-listed School/college in Jinju?

Click here to claim your Sponsored Listing.

Location

Website

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

Address


Gyeongsangnam-do Jinju-si Sangpyeong-dong
Jinju
52811