28/10/2023
#ក្បួននេះធ្លាប់ពិសោធន៍មកគឺឆុតខ្លាំងណាស់ លោកអ្នក
អាចមើលដោយខ្លួនឯងបាន តាមការបង្ហាញជូនខាងក្រោម។
ប/ -បើបុរស ត្រូវរាប់ពីលេខ ១ រៀងមកលេខ ២ រហូត
ដល់លេខ៨ ហើយបន្តមកលេខ ១ វិញ រាប់វិលជុំ រហូតទាល់តែគ្រប់អាយុរបស់ខ្លួន។
ស/ - បើស្ត្រី ត្រូវរាប់ពីលេខ ៨ រៀងមកលេខ៧ បញ្ច្រាស់មកវិញរហូតដល់លេខ ១ បន្តមកលេខ ៨ វិញ រាប់វិលជុំ រហូតទាល់តែគ្រប់អាយុរបស់ខ្លួន។
- បើរាប់ទៅត្រូវលើលេខអ្វី ហើយចង់ដឹងសេចក្តីយ៉ាងណាៗ
ចូរមើលតាមទំនាយដែលនៅខាងក្រោមនេះ។
១.👉បើត្រូវត្រង់ក្បាលដំរី ទាយថា÷ ល្អ បើគិតកិច្ចការអ្វីមួយនិងបានសម្រេចដូចចិត្តយើងប៉ង។បើចេញដើរឆ្ងាយនិងបានលាភធំ។
២.👉បើត្រូវត្រង់ខ្នងដំរី ទាយថា÷ មានអ្នកធំជួយទំនុកបម្រុង ផ្ចុងផ្តើម ឬ ត្រូវបានជួបជុំញាតិមិត្របងប្អូន ដែលឃ្លាតឆ្ងាយគ្នាជាយូរមកហើយ។
៣.👉បើត្រូវត្រង់ ចុងកន្ទុយដំរី ទាយថា÷ ចូរប្រយ័ត្នខាតបង់ទ្រព្យសម្បត្តិ លុយកាក់ ហើយត្រូវប្រយ័ត្នមានជំងឺមកបៀតបៀតរាងកាយ ត្រូវចេះអត់ធ្មត់ អត់ធន់ ជៀសវាង មានរឿងរកាំ រកូស ឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ត្រូវតាំងចិត្តប្រកបដោយមេត្តា សាងកុសល សីលទាន ដឹងគុណ តបគុណ ឪពុកម្តាយ ទើបបញ្ជៀសគ្រោះអបមង្គលទាំងឡាយទាំងពួងបាន , លុះដល់ពាក់កណ្តាលនៃខែ ៤
គឺ ខែ មេសា អ្វីៗនិងល្អប្រសើរឡើងវិញទាំងអស់។
៤.👉បើត្រូវត្រង់ជើងក្រោយដំរី ទាយថា÷ ឆ្នាំនេះនិងមានលាភ
និង បានរបស់ដែលប៉ុនប៉ងចង់បានជាយូរមកហើយ។ បើគិតកិច្ចការអ្វីនិងបាន សម ប្រកប ដូច បំណង។
៥.👉បើត្រូវត្រង់លិង្គ(ក្ត)ដំរី ទាយថា÷ បើអ្នកនៅលីវនិងត្រូវដល់គូរព្រេង ឬ មានមនុស្សចាប់ចិត្តស្រឡាញ់ជាគូរព្រេង និងមានអ្នកផងយកលាភមកឱ្យ ឬ យកលុយមកសង បើអ្នកមានស្វាមី ឬ មានសង្សារហើយ និងបានកាដូពិសេស
ពីមនុស្សជាទីស្រឡាញ់។
៦.👉បើត្រូវត្រង់ជើងមុខដំរី ទាយថា÷ ត្រូវធ្វើដំណើរទៅកាន់ទីឆ្ងាយ ឬ ត្រូវឃ្លាតឆ្ងាយ ចាកពីកន្លែងដែលធ្លាប់រស់នៅ
ឬ ថាលាភសក្ការៈបានមកពីទីឆ្ងាយ ។
៧.👉បើត្រូវត្រង់ប្រម៉ោយដំរី ទាយថា÷ និង ត្រូវបានទ្រព្យរបស់ មានលាភសក្ការៈហូរចូលជារឿយៗ គួរជាទីពេញចិត្ត ប៉ុន្តែប្រយ័ត្នមានមនុស្សច្រណែនឈ្នានីស។
៨.👉បើត្រូវត្រង់ភ្លុកដំរី ទាយថា÷ និង ត្រូវបានទ្រព្យសម្បត្តិដ៏មានតម្លៃ ប្រសិនបើមានសត្រូវទាំងឡាយណា ចង់ប៉ុនប៉ង់យាយីជីវិត សត្រូវទាំងឡាយនោះនិងត្រូវវិនាសអន្តរាយ ខ្ចាត់ខ្ចាយ មិនអាចបៀតបៀនយើងបានឡើយ។