21/08/2026
ដើម្បីជួយឱ្យការចុះឈ្មោះបានសម្រេច និងលឿនជាងមុន សូមអនុវត្តតាមវិធីសាស្ត្រសំខាន់ៗខាងក្រោម៖
បច្ចេកទេស និងក្បួនក្នុងការចុះឈ្មោះ
=•>កុំចុច Refresh (새로고침) ឬចុចថយក្រោយ៖ ដូចមានបញ្ជាក់នៅលើអេក្រង់ ប្រសិនបើចុច Refresh ឬបិទផ្ទាំងនេះ ជួររង់ចាំរបស់អ្នកនឹងត្រូវចាប់ផ្តើមឡើងវិញពីលេខដំបូង។
=•>ចូល Login ទុកមុន ១០–១៥ នាទី៖ មុនម៉ោងបើកចុះឈ្មោះ (ឧទាហរណ៍៖ បើបើកម៉ោង ៩:០០ ព្រឹក ត្រូវ Login ចូលគណនីឱ្យហើយនៅម៉ោង ៨:៤៥ ព្រឹក)។
=•> ប្រើប្រាស់កុំព្យូទ័រ (PC) និងអ៊ីនធឺណិតល្បឿនលឿន៖ ការប្រើទូរស័ព្ទដៃតាមរយៈ Wi-Fi ឬ LTE អាចមានភាពយឺតយ៉ាវជាង។ ការប្រើប្រាស់កុំព្យូទ័រដែលភ្ជាប់ខ្សែ LAN នឹងមានស្ថិរភាព និងល្បឿនលឿនជាង។
=•> ប្រើប្រាស់ Browser ដែលមានល្បឿនលឿន៖ ប្រើកម្មវិធី Google Chrome ឬ Naver Whale លើកុំព្យូទ័រ ហើយលុប History/Cache ចោលមុនពេលចុះឈ្មោះ។
=•>មើលម៉ោងឱ្យបានច្បាស់លាស់ (Navyism)៖ បើកគេហទំព័រមើលម៉ោងផ្លូវការរបស់ Server (ដូចជា time.navyism.com រួចវាយអាសយដ្ឋាន socinet.go.kr) ដើម្បីដឹងម៉ោងច្បាស់ដល់កម្រិតវិនាទី។
🙇ដំណាក់កាលត្រៀមខ្លួនពេលដល់វេន
=•> ត្រៀមទិន្នន័យឱ្យស្រេច៖ ចាំឈ្មោះវគ្គសិក្សា (សាលា/មជ្ឈមណ្ឌល, ថ្ងៃសិក្សា) ដែលអ្នកចង់រើសឱ្យច្បាស់ ដើម្បីពេលចូលដល់ភ្លាម អាចចុចរើស និងបញ្ជាក់ (신청) បានភ្លាមៗ ដោយមិនបាត់បង់ពេលស្វែងរក។
=•>មានគម្រោងបម្រុង (Plan B)៖ បើថ្នាក់ដែលអ្នកចង់បានពេញ សូមរើសថ្នាក់ ឬមជ្ឈមណ្ឌលផ្សេងទៀតភ្លាមៗ កុំរង់ចាំយូរ។
#사회통합프로그램
#ចុះឈ្មោះរៀនសាហ្វេធុងហាប់
👩🦰សោភាកូនខ្មែរ