Peace Ball School

Call Directions Website Contact the school

Peace Ball School Welcome to the Official Page of Krob Ball Sontepheap School-KBSS

13/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ៨ក្រុមចុងក្រោយ⚽️🏆
អិន អេស អឹម អាយ អេស ភី អេហ្វធី vs​ ទូហ្វូ អាមី អេហ្វធី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

10/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ១៦ក្រុមចុងក្រោយ⚽️🏆
សៀមរាប យូណាធីត vs ស.ស.យ.ក.ខេត្តកណ្តាល
ឌី អាយ ជី លេជេន vs​ យុវជនស្ទាំងភ្លើងក្មេងវត្តក្តីចាស់
ស៊ីប៊ែល អេហ្វស៊ី vs​​ អាវតា អេហ្វស៊ី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

09/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | កម្មវិធីប្រកួតថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ | វគ្គ១៦ក្រុមចុងក្រោយ⚽️🏆
អាណាចក្របៃតង vs គោពិឃាត អេហ្វស៊ី
អាល់អះលី មុខកំពូល vs​ អេស ជី ស៊ី
ក្លឹបបាល់ទាត់រតនាគារ vs​​ គោពិឃាត អេហ្វស៊ី
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

08/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
ព្រែកប្រាកីឡា vs ធីតា មង្គល
ស៊ី អិម ធី អេហ្វស៊ី vs​ ស.ស.យ.ក.ខេត្តកណ្តាល
ខ្យល់ព្យុះ vs​​ ក្រុមបាល់ទាត់ ដូណាត់
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

ភារៈកិច្ចរបស់យើងត្រូវបានបញ្ចប់វគ្គចែកពូលពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់សម្រាប់ក្រុម គ្រាប់បាល់សន្តិភ...
06/07/2026

ភារៈកិច្ចរបស់យើងត្រូវបានបញ្ចប់វគ្គចែកពូល

ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់សម្រាប់ក្រុម គ្រាប់បាល់សន្តិភាព (Peace Ball School) ត្រឹមវគ្គចែកពូល។ លទ្ធផលនេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែយើងទទួលយកវាដោយការគោរពចំពោះការប្រកួត គូប្រកួត និងទទួលខុសត្រូវខ្ពស់របស់ក្រុម។

សម្រាប់ក្រុមដែលទើបបង្កើតបានជាង ២ឆ្នាំ ការមានឱកាសឈានជើងចូលរួមក្នុងពានរង្វាន់ពាក់កណ្តាលអាជីពដ៏មានកិត្យានុភាពមួយនេះ គឺជាសមិទ្ធផលមួយដែលយើងមានមោទនភាព។ មិនមែនដោយសារតែលទ្ធផលនៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែដោយសារយើងបានបង្ហាញថា ក្រុមតូចមួយដែលកើតចេញពីក្តីស្រមៃ និងការលះបង់ ក៏អាចឈានមកឈរលើវេទិកាដ៏ធំមួយនេះបានដែរ។

អ្វីដែលមានតម្លៃជាងលទ្ធផល គឺការបានផ្តល់ឱកាសដល់យុវជនជាច្រើន ដែលភាគច្រើនមកពីសហគមន៍ និងមិនធ្លាប់មានឱកាសហ្វឹកហាត់ ឬប្រកួតក្នុងកម្មវិធីផ្លូវការធំៗពីមុន ប៉ុន្តែយើងបានផ្តល់ឪកាសអោយពួកគាត់មានកន្លែងហ្វឹកហាត់សមរម្យ ហើយថ្ងៃនេះផងដែរ ពួកគាត់បានពាក់អាវក្រុម បានឈរលើទីលាន និងបានប្រកួតជាមួយក្រុមដែលមានបទពិសោធន៍ខ្ពស់។ នេះគឺជាជ័យជម្នះមួយសម្រាប់ការអភិវឌ្ឍយុវជន និងជាគោលបំណងដែលយើងតែងតែប្រកាន់ខ្ជាប់។

យើងទទួលស្គាល់ថា ការប្រកួតលើកដំបូងនេះ មានបញ្ហា និងចំណុចខ្វះខាតជាច្រើន។ ប៉ុន្តែយើងនឹងមិនយកបញ្ហាទាំងនោះធ្វើជាលេស ដើម្បីគេចវេសលទ្ធផលឡើយ។ ផ្ទុយទៅវិញ យើងនឹងយកគ្រប់មេរៀន គ្រប់កំហុស និងគ្រប់បទពិសោធន៍ មកកែលម្អប្រព័ន្ធគ្រប់គ្រង ការហ្វឹកហាត់ និងការរៀបចំក្រុម ដើម្បីឱ្យកាន់តែរឹងមាំ។

ដើម្បីបន្តដំណើរនេះ យើងខ្ញុំពិតជាត្រូវកាបណ្តាក្រុមហ៊ុន ស្ថាប័ន ដៃគូអាជីវកម្ម និងសប្បុរសជនទាំងអស់ ដែលមានទស្សនវិស័យរួមក្នុងការអភិវឌ្ឍយុវជនតាមរយៈវិស័យកីឡា មកចូលរួមជាដៃគូជាមួយក្រុម គ្រាប់បាល់សន្តិភាព។ ការគាំទ្ររបស់លោកអ្នក មិនត្រឹមតែជួយដល់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់យុវជនកម្ពុជា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រទាំងអស់ ដែលបានឈរក្បែរយើង ទាំងពេលឈ្នះ និងពេលចាញ់។ កម្លាំងចិត្តរបស់អ្នក គឺជាកម្លាំងដ៏ធំបំផុតដែលជំរុញឱ្យយើងបន្តដំណើរទៅមុខ។

យើងសូមសន្យា…យើងនឹងត្រឡប់មកវិញ

មិនមែនត្រឹមតែជាក្រុមដែលបានចូលរួមប្រកួតនោះទេ ប៉ុន្តែជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែង មានវិន័យ មានគុណភាព និងមានមហិច្ឆតាខ្ពស់ជាងមុន។

“ការបរាជ័យថ្ងៃនេះ មិនមែនជាទីបញ្ចប់ទេ។ វាជាមេរៀនដែលកំពុងកសាងភាពជោគជ័យនៅថ្ងៃអនាគត់។”

សូមជូនពរដល់ក្រុមទាំងអស់បន្តទទួលបានជោគជ័យក្នុងការប្រកួត ហើយសូមឱ្យពានរង្វាន់ SOCCER LEAGUE បន្តរីកចម្រើន និងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។

យើងនឹងត្រឡប់មកវិញ… រឹងមាំជាងមុន។

គ្រាប់បាល់សន្តិភាព (Peace Ball School)

រីករាយថ្ងៃកំណើត កីឡាករ ម៉ាប់ កក្កដា 6/កក្កដា
06/07/2026

រីករាយថ្ងៃកំណើត កីឡាករ ម៉ាប់ កក្កដា 6/កក្កដា

05/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
មហានគរ អេហ្វស៊ី vs ស.ស.យ.ក. ខេត្តកោះកុង
ឡាក់គី ម៉ែន អេហ្វធី vs​ ឌី អាយ ជី អេហ្វស៊ី
ខ្មែរបុរេ vs​​ ស.ស.យ.ក. ស្រុកមុខកំពូល(ប៊ី)
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

Defeat
04/07/2026

Defeat


04/07/2026

ផ្សាយផ្ទាល់ការប្រកួត UYFC Soccer League 2026 | វគ្គជម្រុះ Group Stage ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦⚽️🏆
ក្លឹបបាល់ទាត់រតនាគារ vs សាលាបាល់ទាត់គ្រាប់បាល់សន្តិភាព
អ ម ត ខេត្តព្រះសីហនុ vs​ កីឡាបាល់ទាត់ខុទ្ទកាល័យ ឯកឧត្ដមអភិសន្តិបណ្ឌិត
ក្រពុំពេជ្រកោះដាច់ យូណាធីត vs​​ ខុទ្ទកាល័យ ឯកឧត្ដមអភិសន្តិបណ្ឌិត
📡 ផ្សាយផ្ទាល់ដោយក្រុមការងារ HOLY SPORT

11 នាក់ដំបូង
04/07/2026

11 នាក់ដំបូង



Address

36
Geoje

Alerts

Be the first to know and let us send you an email when Peace Ball School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Peace Ball School:

Shortcuts

Share

Category