21/04/2026
១ថូ តម្លៃ5000៛. ចោរថង់យាមត្រូវការ3000ថូ?
5, 000៛ ❎ 3,000 ថូ= 15,000,000 ៛ (ដប់ប្រាំលានរៀនគត់) លុយលើគោក ។
ធម្មទាន ជាទានប្រសើរថ្លៃថ្លាឈ្នះអស់ទានទាំងពួង 🙏🏻
21/04/2026
១ថូ តម្លៃ5000៛. ចោរថង់យាមត្រូវការ3000ថូ?
5, 000៛ ❎ 3,000 ថូ= 15,000,000 ៛ (ដប់ប្រាំលានរៀនគត់) លុយលើគោក ។
30/03/2026
លោកពូ : វាជាប់មុខមាត់ណាស់ រូបនេះធ្វើអោយវាខ្មាស់គេ វាឃើញរូបនេះវាចុកចាប់ណាស់ ហើយរឿងរំលោភទំនុកចិត្តដែលយើងទុកចិត្តអោយវាឈរឈ្មោះធ្វើម្ចាស់សាលា ហើយពេលវាឈ្លោះនឹងយើងវាចង់យកសាលានេះ គឺរឿងហ្នឹងដែលគេវាយខ្នោះវាហ្នឹង។ វាសុំនៅក្រៅឃុំរង់ចាំការសំរេចក្តី រឿងនេះនៅលងបន្លាចជីវិតទាំងយប់ទាំងថ្ងៃរាល់ថ្ងៃហ្នឹង។ រឿងហ្នឹងវាមិនអាចរួចខ្លួនបានទេភស្តុតាងច្បាស់លាស់ណាស់ថាយើងជាម្ចាស់លុយរួមទាំងសំលេងវាជាភស្តុតាងបញ្ជាក់ថាលុយកសាងសាលានេះជារបស់យើង។ ធ្វើសាលាមួយអស់ជិតបីលានដុល្លា តែអត់មានបញ្ជីបញ្ចូលចំណាយចំណូលមកពីណារលីង មានសល់នៅនឹងយើងទាំងអស់។ វាហក់ទៅណាមិនរួចទេក្មួយ បើតុលាការធ្វើរឿងសអោយទៅជាខ្មៅ គឺពូនាំពួកយើងទៅតុលាការភ្នំពេញនោះតែម្តងហើយ។ ចង់ដឹងសាកទៅ៕
បើស្រឡាញ់ខ្ញុំត្រូវ អោយលុយខ្ញុំចាយ
07/11/2025
ការងារស្អីហ្ហែងមានលុយច្រាស់ដល់កាហ្វេអាម៉ាហ្សូន! បានច្រាស់ហើយផុសឌឺអ្នកពហិការទៀត អាត្រូវគ្រាប់ផ្លោង ។
25/10/2025
San Sochea ខ្ញុំនៅតែបន្តគាំទ្រផលិតផល សៀម? អ្នកធ្វើពហិការទំនិញសៀម សុទ្ធតែជាងអ្នកមិនយល់ធម៌?
San Sochea ប្រកាសនៅតែបន្តគាំទ្រប្រើប្រាស់លិតផលរបស់ សៀម ។
លោកពូ ៖ អាខ្ជាវានិយាយថា ខ្មែរយើងពហិការឈប់ប្រើទំនិញថៃ ជាការឌឺរបស់ខ្មែរចំពោះសៀម។ គិតហេតុផលមើល អូឈប់ប្រើទំនិញសៀមជាការឌឺដាក់សៀម? សៀមឈ្លានពានខ្មែរយើងមែនណា បានជាយើងខឹងសៀមក៏ធ្វើពហិការឈប់ប្រើទំនិញសៀមអញ្ចឹងទៅ ប្រតិកម្មតបនឹងអំពើឈ្លានពានគេហៅថាឌឺ? អានេះឆ្កួតហើយ គឺវាទេដែលឌឺចំពោះពលរដ្ឋខ្មែរទូទៅដែលពហិការឈប់ប្រើផលិតផលសៀមនោះ ព្រោះវានិយាយថា វាមិនខ្វល់នឹងអ្នកណាជេរវាទេ ចាំមើលវានឹងប្រើផលិតផលសៀម ដូចជាចូលចាក់សាំងនៅភីធីធី ទិញការ៉េមនៅម៉ាតភីធីធីទៀត អ្នកណាចង់ជេរវា សូមជេរចុះ ហ្នឹងបានគេហៅថាឌឺអានរកខ្ជា៕
"មនុស្សធុនហ្នឹងសោះ មកបញ្ចេញគំនិតដោះស្រាយរឿងព្រំដែន មនុស្សមិនគ្រប់ទឹកផងហ្នឹង តើវាមានគំនិតត្រឹមត្រូវដឹងខុសដឹងត្រូវយ៉ាងណាបាន? និយាយចេញមកបំពានចង់តែបាន គ្មានស្គាល់ខុសត្រូវអីទាំងអស់។ មនុស្សថោកបាតផ្សារធុនហ្នឹងសោះ ថៃហៅឡើងនិយាយនៅកម្មវិធីផ្សាយជាសាធារណៈទៅទៀតសង្គមមនុស្សបច្ចុប្បន្នធ្លាក់ដល់ថ្នាក់ហ្នឹងហ្ន៎!!!!" __សំណេរលោកពូ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ចំពោះនាងម៉ាលីកា អតីតអ្នកនយោបាយថៃ ដែលបានធ្វើវាគ្មិននិយាយពីបញ្ហាវិវាទកម្ពុជា និងថៃនាពេលកន្លងមក។
05/06/2025
លោកពូ 🙏🏻 ពន្យល់ពី ៖ បុព្វការីជន និងកត្តញ្ញូជន
ព្រះពុទ្ធសំដែងថា បុគ្គលពីរពួកដែលមានដោយកម្រគឺ បុព្វការីជន និងកត្តញ្ញូជន។
បើពួកអ្នករស់ស្រួលហើយ តើមានអ្វីដែលខ្ញុំត្រូវរស់ដោយពិបាក? អ្នកយល់ថាខ្ញុំចាញ់ឬ? អ្នកប្រមាថទឹកចិត្តខ្ញុំដែលមានចំពោះអ្នក នោះខ្ញុំនៅតែមានអារម្មណ៍ថាមិនអីទៀត តែដែលជាបញ្ហា តើអ្នកណានឹងជាអ្នកជួយអ្នកដោយពិតប្រាកដ? ហើយបើត្រឹមតែគ្មានអ្នកដែលមានចិត្តជួយអ្នកដោយពិតប្រាកដតែប៉ុណ្ណោះទេ វាមិនជាបញ្ហាធំប៉ុន្មានទេ ដែលជាបញ្ហាធំជាងនេះទៅទៀតនោះគឺ ពួកគេបោកប្រាស់អ្នក ពួកគេកេងប្រវ័ញ្ចអ្នក ពួកគេធ្វើបាបអ្នក។ តែបើអ្នកច្បាស់ហើយថា ទេគេល្អនឹងអ្នកហើយ គេមើលថែអ្នកហើយ អ្នករស់បានសុខស្រួលជាមួយនឹងការគ្រប់គ្រងរបស់ពួកគេហើយ តើមានរឿងអ្វីដែលខ្ញុំត្រូវរស់ដោយលំបាកទៅកើត? សមត្ថភាព ប៉ុនអ្នក អ្នករស់បានស្រួលក្នុងសង្គមនេះ តើសមត្ថភាពប៉ុនខ្ញុំ អាចនឹងរស់ដោយលំបាកទៅកើតដែរឬ?
ព្រះពុទ្ធសំដែងថា បុគ្គលពីរពួកជាមនុស្សមានដោយកម្រ គឺបុព្វការីជន និងកត្តញ្ញូជន។ សង្គមណាក៏ដោយ មនុស្សពីរពួកនេះ គឺនៅតែជាមនុស្សមានភាគរយតិចក្នុងសង្គមនោះ។ បុព្វការីជន គឺជាអ្នកអោយ ដ៏ស្មោះស គឺពិតជាអ្នកអោយដោយក្តីស្រឡាញ់ ដោយដោយក្តីអាណិតពិតប្រាកដពីក្នុងចិត្ត។ មនុស្សប្រភេទនេះកម្រមានណាស់ក្នុងសង្គមមនុស្ស។ មនុស្សដែលមានចិត្តជាអ្នកអោយដោយស្មោះត្រង់បែបនេះ គឺជាប្រភេទមនុស្សមានចិត្តកត្តញ្ញូយ៉ាងប្រាកដ។ មនុស្សដែលមានចិត្តអោយដោយស្មោះត្រង់ ដាច់ខាតមនុស្សនេះក៏ជាមនុស្សមានចិត្តដឹងគុណគេណាស់នៅពេលពួកគេបានទទួលការជួយពីអ្នកណាម្នាក់។ ជាមនុស្សមានចិត្តញាប់ញ័រនឹងការលះបង់របស់អ្នកដទៃ។ ចិត្តញាប់ញ័រនឹងការលះបង់របស់អ្នកដទៃនេះហើយ ដែលបង្កើតបានជាចិត្តគោរពចំពោះបុគ្គលដែលមានការលះបង់ខ្ពស់ចំពោះខ្លួននោះ។ មនុស្សដែលមានចិត្តជាអ្នកអោយពិតប្រាកដ គឺដាច់ខាតក៏ត្រូវមនុស្សដែលមានចិត្តដឹងគុណគេ ឬញាប់ញ័រនឹងការលះបង់របស់អ្នកដទៃចំពោះខ្លួនដែរ។ អីចឹងមនុស្សដែលជាបុព្វការរីជន ក៏ជាកត្តញ្ញូជនដែរ។ មនុស្សប្រភេទមានចិត្តពីរហ្នឹងជា មនុស្សដែលមានភាគរយតិចណាស់ក្នុងសង្គមមនុស្ស។ មនុស្សប្រភេទនេះក្នុងសង្គមខ្មែរ ស្ទើរតែមកជុំគ្នាអស់ហើយក្នុង LDP។ យើងអាចមើលថ្ងៃហែបក្សយើងចុះ។ តើមនុស្សមានចិត្តជាអ្នកផ្តល់អោយ ធ្វើការដោយទឹកចិត្តមួយនោះយ៉ាងម៉េចខ្លះ? នេះហើយជាមនុស្សមានចិត្តជាបុព្វការីជន គឺអោយដោយស្មោះ និងចិត្តកត្តញ្ញូ ចិត្តញាប់ញ័រនឹងការលះបង់របស់អ្នកដទៃដែលព្រះពុទ្ធសំដែងថា ជាបុគ្គលពីរពួកមានដោយកម្រនោះ។ ព្រះពុទ្ធសំដែងថា៖ ចិត្តកត្តញ្ញូជា ធម៌ល្អចំបងនាំមុខអោយមានធម៌ល្អដទៃទៀតក្នុងចិត្តមនុស្ស ឯធម៌អក្តញ្ញូ ជាធម៌អាក្រក់ធំជាងគេបំផុតក្នុងការនាំមុខអោយមានធម៌អាក្រក់ដទៃទៀតក្នុងចិត្តសណ្តាននៃមនុស្ស។
សូមបញ្ជាក់ថាមិនមែនគ្រប់តែអ្នកគាំទ្រ LDP ទាំងអស់សុទ្ធតែមានចិត្តបែបនេះទេ តែភាយរយច្រើនលើសលប់ជាមនុស្សមានចិត្តពីរនេះ។ មនុស្សខ្មែរជាទូទៅ ប្រមាថទឹកចិត្តមនុស្សប្រភេទហ្នឹង នេះហើយជាហេតុធំ ដែលសង្គមខ្មែររលាយហិនហោច៕