Leang Eng Sam

Directions Contact the school

Leang Eng Sam Ready for the last step of my life...

ពិតជាប្រពៃណាស់។
22/09/2026

ពិតជាប្រពៃណាស់។

One of the most meaningful experiences in my professional journey has been contributing to the Integrated Cambodia Priso...
08/07/2026

One of the most meaningful experiences in my professional journey has been contributing to the Integrated Cambodia Prison Strengthening Project (I-CaPs), funded by Caritas Australia, which supports health, well-being, and reintegration opportunities for detainees in Cambodia.

This photo was taken during the mass hepatitis B and C screening campaign in Kampot and Takeo Prisons. It reflects the strong collaboration between government institutions, health professionals, prison authorities, and development partners who share the same commitment: improving access to essential healthcare services for detainees.

I am truly proud to be part of this important work. Through this project, we have supported hepatitis screening, referral, and treatment services, while also strengthening cooperation between the General Department of Prisons, the Ministry of Health, Provincial Health Departments, referral hospitals, and development partners.

For me, development work is not only about implementing activities or achieving targets. It is about giving people access to services, protecting dignity, strengthening systems, and building partnerships that can continue beyond the project.
Looking back at moments like this, I feel grateful and privileged to contribute to work that supports vulnerable populations and helps ensure that no one is left behind.

My sincere thanks go to all government partners, healthcare professionals, prison staff, donors, and colleagues whose dedication continues to make this work possible.

Together, we are turning partnership into meaningful impact.

19/05/2026
12/12/2025

ជូនចំពោះបងប្អូនជនរួមជាតិ
តាមរយៈការស្តាប់ព័ត៌មាន ពីវាគ្មិន ពីអ្នកវិភាគ ពីអ្នកផ្សាយព័ត៌មាន ជាពិសេសការចែករំលែកផ្សាយព័ត៌មានពីលោក Kimseng Men ខ្ញុំគិតថាយើងគួរតែឈប់ចែករំលែក (ជាពិសេសអ្នកធ្វើមាតិកា អ្នករកស៊ីតាមប្រព័ន្ធផ្សព្វផ្សាយសង្គម) អំពីសព្វាវុធរបស់កងទ័ពយើងទៀតទៅ។ ទោះយើងមានអ្វី ក៏ដោយ គួរតែទុកជាការសម្ងាត់ ពីព្រោះវាមិនចំណេញសម្រាប់កងទ័ពប្រទេសតូចតាចដូចយើងនោះទេ។
ឧទាហរណ៍ជាក់ស្តែងមួយ ដែលកងទ័ពកម្ពុជាយើងបានលាក់យ៉ាងជិតឈឹងអំពីដ្រូនអត្តឃាដ និងដ្រូនទម្លាក់គ្រាប់បែក យើងទាំងអស់គ្នាមិនបានដឹងព័ត៌មាននេះទេ ជាពិសេសចោរឈ្លានពានសៀម រឹតតែមិនដឹង ដែរធ្វើឱ្យយើងអាចវាយបកទៅគេវិញបាន ដោយពួកគេមិនបានដឹងខ្លួន។
តាមពិតទៅរឿងដ្រូននេះ ខ្ញុំក៏មានចិត្តខឹងនឹងរដ្ឋាភិបាលដែរ ថាសម័យនេះហើយហេតុអ្វីបានយើងមិនមាន ហើយក៏មានមតិរិះគន់មិនណយដែរពីសំណាក់អ្នកវិភាគសង្គម គណៈបក្សក្រៅរដ្ឋាភិបាល ប៉ុន្តែសុំសើររដ្ឋាភិបាលមិនបានឆ្លើយឆ្លង និងសុខចិត្តឱ្យគេរិះគន់។ ប៉ុន្តែចុងក្រោយ មិនទាន់មានឃើញអ្នករិះគន់ទាំងនោះ មកលាងសម្តីខ្លួនឯងនោះទេ។
រដ្ឋាភិបាលយើង ខំលាក់អំពីរឿងនេះ តែហេតុអ្វីបានជាយើងខំផ្សាយទៅវិញ។

មតិរបស់ខ្ញុំ (មិនចំណេញទេ ទុកពេលត្រូវប្រើ យើងដាក់តែម្តង)។
អរគុណ!!!

Naja Kor…
29/11/2025

Naja Kor…

25/08/2025

អំបិលមួយគ្រាប់នៅក្នុងបឹងទន្លេសាប!

ខ្ញុំមិនដឹងរៀបរាប់ចាប់ពីពេលណា កន្លែងណានោះទេ។
អ្វីដែលដឹងនោះគឺថាខ្ញុំពិតជាឈឺចាប់ណាស់ នៅក្នុងនាមជាអ្នករងគ្រោះ តែគេមើលមកយើងជាអ្នកបង្ក។
ពីព្រោះអ្វី? គឺងាយយល់នោះទេ យើងជាប្រទេសតូច សេដ្ឋកិច្ចទន់ខ្សោយ រស់ពឹងលើដង្ហើមគេរស់ និយាយដោយស្មោះត្រង់។
តើយើងអាចធ្វើអ្វីគេឈ្នះ? ពិបាកណាស់ដូចឃើញស្រាប់ ថាគួររំពឹងអ្នកណា? មានតែវិធីទ្រាំៗនោះទេ!!! ហើយក៏មិនដឹងថាតើទ្រាំដល់ពេលណា?
លោកបណ្ឌិត កែម ឡី បានលើកឡើងពិតជាត្រឹមត្រូវណាស់ ប៉ុន្តែខ្ញុំមិនអាចចាំទាំងស្រុង។ ដូចជា «ថ្ងៃនេះ គេមិនទាន់មកយកដីរបស់អ្នក មិនប្រាកដថាស្អែកគេមិនមកយកនោះទេ»​ ប្រហាក់ប្រហែលបែបនេះ។
ឃ្លានេះ ខ្ញុំគ្រាន់តែចង់រម្លឹកដល់អ្នកដែលហៃអើតែប៉ុណ្ណោះ។
និយាយមកដល់ត្រឹមនេះ ខ្ញុំសូមអង្វរដល់ក្រុមអ្នករកស៊ីតាមអនឡាញ ឈប់ទៅ ឈប់បំពុលសង្គមរបស់យើងទៅ។ សូមយកស្មារតីដែលគេបាញ់សម្លាប់កងទ័ពរបស់យើងរយៈពេលប្រាំថ្ងៃមកវិញ ហើយបន្តស្មារតីនេះ។ ខ្ញុំនៅតែនិយាយដដែល បើកាន់តែបំពុលបែបនេះ អ្នកដែលរងគ្រោះគឺយើងទាំងអស់គ្នា។ តើគិតថាក្រុមអ្នករកស៊ីតាមអនឡាញនេះ នៅក្រៅស្រុកមែន? នៅហ្នឹងដូចតែគ្នាតាអី។
ស្មារតីជាតិនិយមរបស់យើងបាត់ទៅណាអស់ហើយ។ ហើយខំបំផុសពហិការណាស់ ជាពិសេសក្រុមMMOហ្នឹង ប៉ុន្តែបែបនៅប្រើរបស់ថៃនោះទេ។ សូមយើងទាំងអស់គ្នានេះ ដែលមានចំណេះដឹង ឬមិនមានចំណេះដឹង សូមស្វែងយល់ និងរៀនយល់ពីច្បាប់ពាណិជ្ជកម្មអន្តរជាតិផង។ សម្រាប់ខ្ញុំ យើងអាចអំពាវនាវធ្វើពហិការបាន តែកុំឱ្យជ្រុលហួសហេតុ ហើយប្រជាពលរដ្ឋដែលចង់ធ្វើ ធ្វើដោយស្ងាត់ស្ងៀមទៅ។ មិនចាំបាច់ប្រកូកប្រកាសបែបនេះទេ។ ធ្វើដោយស្ងៀមស្ងាត់ទើបសត្រូវគេមិនដឹងថាយើងកំពុងធ្វើអ្វី។
ហឺ! បើនិយាយទៅ ពលរដ្ឋខ្មែរដ៏កម្សត់របស់យើងនេះ ពិតជាពិបាកនិយាយណាស់។ ពិតជាសមឱ្យសៀមគេមើលងាយមែនហ្នឹងឯង។ សម័យមុនគេប្រើប្រាក់ឌួង សម័យនេះគេប្រើសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមព័ត៌មានណា។ ហេតុអ្វីក៏យើងនេះ អន់ម្លេះ ពិបាកម្លេះ។ ចម្លើយគឺងាយណាស់ គឺដោយសារតែពួកជ្រុលនិយម និងពួករកស៊ីតាមអនឡាញហ្នឹងឯង។
ឈប់បានឈប់ទៅ កុំឱ្យជាតិលិចលង់ដោយសារពួកក្រុមលោកអ្នកទៀត។
នេះគ្រាន់តែជាគំនិត ប្រៀបដូចជាអំបិលមួយគ្រាប់នៅក្នុងបឹងទន្លេសាបតែប៉ុណ្ណោះ។
ស្រណោះប្រសាសន៍របស់បណ្ឌិតកែមឡីណាស់ «ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខទៀត»។
ចុះហេតុអ្វីបានជាយើងមិនព្រមសហការ តស៊ូជាមួយគ្នា បំភ្លេចរឿងផលប្រយោជន៍សួនតួមួយគ្រាហ្នឹងសិនដើម្បីជាតិរបស់យើង?
ហេតុអ្វី???
សូមឈឺចាប់នឹងពាក្យពលរដ្ឋសៀមដែលបាននិយាយថា យើងនឹងមិនអាចអត់ផលិតផលគេបានទេ គេធានាថាតែ៦ខែទេ។
សូមឈឹចាប់នឹងពាក្យថា ប្រជាពលរដ្ឋរបស់យើង៧លាននាក់ជាអ្នកសុំទាន។
សូមយកពាក្យទាំងនេះ មកដាក់ក្នុងខ្លួន ហើយឆ្លើយតបឱ្យសមស្របទៅហ្នឹងភាពស្អាតស្អំ ភាពរមទម្យ ប្រកបទៅដោយសច្ចះធម៌ គុណធម៌ និងចំណេះដឹង។
សូមអរគុណ និងសូមគិតថានេះ គ្រាន់តែជាអំបិលមួយគ្រាប់តែប៉ុណ្ណោះ នៅក្នុងបឹងទន្លេសាប។
អរគុណ!!!

18/08/2025

អំបិលមួយគ្រាប់នៅក្នុងបឹងទន្លេសាប
មកដល់ពេលនេះ ខ្ញុំពិតជាមានបារម្ភខ្លាំងណាស់ ទាក់ទងនឹងជម្លោះព្រុំដែនរវាងប្រទេសកម្ពុជាដ៏កម្សត់របស់យើង និងផ្ទះលេខ២។
មួយរយៈពេលខ្លីនេះ ខ្ញុំឃើញថាលែងមានការរួបរួមគ្នាដូចកាលពីមានជម្លោះដំបូង។ ជាពិសេសគឺក្រុម MMO ដែលកំពុងតែគេងចំណេញយកប្រយោជន៍ពីជម្លោះនេះ ដូចជាការលួចវីដេអូគ្នា ការប្តឹងផ្តល់គ្នា ជាពិសេសគឺការចែករំលែក ឬផលិតមាតិកាក្លែងក្លាយ ដែលធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសរបស់យើងដែលកំពុងតែរងគ្រោះ រិតតែរងគ្រោះបន្ថែមពីទង្វើនេះ។
តើនេះឬជាពាក្យថាស្នេហាជាតិ? ឬមានតែមួយភ្លែត? ឬក៏ឃើញប្រយោជន៍មួយភ្លែតនេះ ហើយភ្លេចហើយថារួមដៃគ្នាកាលពីគ្រាដំបូងៗ?

មិនពិបាកក្នុងការពិចារណានោះទេ ហើយចម្លើយក៏មានដែរ! ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្ទះលេខ២ មើលងាយយើងបាន គេថាយ៉ាងច្រើនតែ៦ខែនោះទេ យើងនឹងទៅរកផលិតផលរបស់វាហើយ។
សូមកុំយកពាក្យស្នេហាជាតិ មករកប្រយោជន៍ផ្ទាល់ខ្លួន!
សូមកុំយកពាក្យស្នេហាជាតិ ឱ្យក្លាយជាភាពជ្រុលនិយម!
សូមកុំធ្វើពហិការ ដែលហួសព្រុំដែន ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរបស់ប្រទេសដ៏ទៃ ដែលមិនមែនជាផលិតផលរបស់ផ្ទះលេខ២។ ការធ្វើពហិការ មិនមែនទាល់តែស្រែក និងទាល់តែបង្ហាញទេ។ យើងអាចធ្វើការពហិការ ដោយស្ងប់ស្ងាត់បាន គឺលែងប្រើទៅគឺវាចប់ហើយ។ ខ្ញុំអាចនិយាយបានថា អ្នកដែលកំពុងតែស្រែក និងបង្ហាញនេះ នៅប្រើប្រាស់របស់ផ្ទះលេខ២ ដដែលនោះទេ។

ជាចុងក្រោយ សូមកុំបន្ថែមភាពលំបាកទៅដល់រដ្ឋាភិបាល ទាហានជួរមុខ និងទាហានដែលនៅក្នុងកណ្តាប់ដៃរបស់ផ្ទះលេខ២។ យោបល់របស់ខ្ញុំវាគ្រាន់តែជាអំបិលមួយគ្រាប់នៅក្នុងបឹងទន្លេសាបនោះទេ តែខ្ញុំត្រូវតែនិយាយ និងចូលរួមជាមតិ និងគំនិតមួយនៅក្នុងប្រទេសរបស់យើង។

អរគុណ!!!

30/07/2025

“There is no health without Mental Health”, said Dr. Tedros Adhanom Ghebreyeus, Director of WHO.

28/07/2025
28/07/2025

" កំពូលអ្នកសម្ដែងប្រចាំឆ្នាំ២០២៥"

ដេីរតួរកំសត់កុហកពិភពលោក​ ខ្លួនឯងអ្នកចាប់ផ្តេីមសង្គ្រាម​ តែត្រៀមប្រជាជនធ្វេីជនរងគ្រោះ​ ស្រែកប្រាប់ពិភពលោកថាខ្លួនត្រូវ​ ។

Don’t thai to me and the world.

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

#យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #សន្តិភាពនៅកម្ពុជា​

Address

Ville De Phnom Penh

Website

Alerts

Be the first to know and let us send you an email when Leang Eng Sam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Leang Eng Sam:

Shortcuts

Share

Category