06/09/2025
សាលាបឋមសិក្សាក្បាលក្ដួច
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាក្បាលក្ដួច, Education, seim Reap, Ville de Phnom Penh.
06/09/2025
07/04/2025
07/04/2025
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលក្ដួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកគ្រូ វ៉ាន ចន្ទ្រា ព្រមទាំគ្រួសារ ដែលបានជួយឧបត្ថម្ភថវិកាចំនួន 50$ (ហាសិបដុល្លា) សម្រាប់កសាងរោងដោលថ្នាក់មត្តេយ្យសិក្សា ។ នាងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលក្ដួច សូមគោរពជូនពរលោកគ្រូ វ៉ាន ចន្ទ្រា ព្រមទាំងគ្រួសារ ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ គប្បីឃ្លៀងឃ្លាតឡើយ ។
#បឋមសិក្សាក្បាលក្ដួច
#ស្រុកជីក្រែង
04/04/2025
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលក្ដួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី Sanghong Sor (CEO NP) ព្រមទាំងកូនៗ និងគ្រួសារ ដែលបានជួយឧបត្ថម្ភថវិកាចំនួន 50$ (ហាសិបដុល្លា) សម្រាប់កសាងរោងដោលថ្នាក់មត្តេយ្យសិក្សា ។ នាងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលក្ដួច សូមគោរពជូនពរលោកស្រី Sanghong Sor (CEO NP) ព្រមទាំងកូនៗ និងគ្រួសារ ជូនប្រទះតែពុទ្ធពរបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ គប្បីឃ្លៀងឃ្លាតឡើយ ។
#បឋមសិក្សាក្បាលក្ដួច
#ស្រុកជីក្រែង
12/08/2024
រីករាយទិវាអាហារ! អាហារល្អជួយឲ្យយើងមានសុខភាពល្អ និងជួយ យើងឲ្យអាចឈានទៅសម្រេចនូវសក្ដានុពលយើងបាន។ សូមជ្រើសរើសអាហារឲ្យបានល្អពេលអ្នកបរិភោគ។
Happy World Food Day!
Good food keeps us healthy. It helps us reach our potential. Choose wisely when you sit down to eat.
25/03/2024
ថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
នៅសាលាបឋមសិក្សាបានទទួលបានជំនួយពីសំណាក់សប្បុរសជន ដែលបានអញ្ជើញមកធ្វើកម្មពិធីប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីកុមារក្រីក្រ
រវាងក្រុមបាល់ទាត់សាមគ្គីកីឡា និងក្រុមបាល់ទាត់ស្រុកជីក្រែង ដើម្បីនាំយកនូវសម្ភារៈសិក្សាជូនសិស្សានុសិស្សទាំងអស់នៅសាលាបឋមសិក្សាក្បាលក្ដួច មានដូចជា
១.កាបូបធំ ចំនួន ១១០ កាបូប
២.កាបូបតូច១៦០ កាបូប
៣.សម្ភារៈសិក្សា ចំនួន ៤៨៥ ឈុត
៤.មានកូនឈើបេងចំនួន ១០០ដើម
៥.ទឹកប្រាក់ ចំនួន ៦៥០,០០០ រៀលគត់ ។
៦.អាហារសម្រន់សម្រាប់សិស្សានុសិស្សទាំងអស់គ្នា
នាងខ្ញុំជានាយិការសាលាសូមគោរពថ្លែងអំណរគុណដល់ក្រុមបាល់ទាត់សាមគ្គីកីឡាដែលបាននាំយកនូវសម្ភារសិក្សាជូនដល់សិស្សានុសិស្សទាំងអស់គ្នាក្នុងសាលាបឋមសិក្សាក្បាលក្ដួច ❤️
ជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរលោក លោកស្រី សប្បុរសជន ក្រុមបាល់ទាត់សាមគ្គីកីឡា និងក្រុមបាល់ទាត់ស្រុកជីក្រែង សូមជួបប្រទះតែពុទ្ធិពរ៤ ប្រការ គឺ អាយុ វណ្ណៈសុខៈពលៈកុំបីខានឡើយ ❤️🙏
សូមអរគុណ ❤️
#ក្រុមបាល់ទាត់ស្រុកជីក្រែង
#ក្រុមបាល់ទាត់សាមគ្គីកីឡា
#សាលាបឋមសិក្សាក្បាលក្ដួច
01/12/2023
នៅព្រឹកថ្ងៃសុក្រ ៤រោចខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាក្បាលក្ដួចបានរៀបចំកម្មវិធីបើកបវេសនកាលថ្មី ២០២៣-២០២៤ ។
ក្នុងឱកាសនោះដែរ លោកស្រីនាយិកាសាលា បានមានប្រសាសន៍លើកឡើង នៅចំពោះមុខសិស្សានុសិស្ស មាតា បីតា និងអាណាព្យាបាលសិស្សថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយឡែកវិស័យអប់រំនៅខេត្តសៀមរាប កំពុងតែដើរលើផ្លូវមួយប្រកបដោយមោទកភាព និងបង្កបរិយាកាស ដោយផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស និងយុវជនគ្រប់រូបទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០១៦-២០៣០ ។
លោកស្រី បានលើកយកសារលិខិតសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ មកបង្ហាញ ដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ" ។
សារលិខិតរបស់សម្ដេចបវរធិបតី បានបន្តទៀតថា ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក រាជរដ្ឋាភិបាលបានជំរុញការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល នូវទស្សនទាន “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ" ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប ហើយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែប ឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន ។ ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធាន មនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងនៅចំណុចសំខាន់ៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែមានការរីកចម្រើនថែមទៀត ៕
សូមអរគុណ និងសូមអរព្រះគុណ 🙏
01/12/2023
នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកស្រី យុន យីម ដែលបានឧបត្ថម្ភទឹកប្រាក់ 50,000៛ និង ប្រហុកចំនួន 5 គីឡូក្រាម ដើម្បីជួយផ្គត់ផ្គង់គ្រឿងទេសអាហារពេលព្រឹក ដល់សាលាបឋមសិក្សាក្បាលក្ដួច។
ជាចុងក្រោយសូមថ្លែងអំណរគុណដល់លោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណះ សុខះ ពលះ គម្បីឃ្លៀងឃ្លាត ។
សូមអរគុណ ។
06/10/2023
អាណាព្យាបាលសិស្សគ្រប់រូប គួរស្តាប់ និង ពិចារណាប្រសាសន៍សម្តេចត្រង់ចំណុចនេះ!🙏
#មិនគាំទ្រគ្រូប្រើហិង្សា
#មិនគាំទ្រសិស្សខូចបាតផ្សារ
#មិនគាំទ្រម៉ែប៉ាកាន់ជើងកូនខុសរឿង
15/05/2023
នាងខ្ញុំជានាយិកាសាលា គណៈកម្មការលោកគ្រូអ្នកគ្រូ សាលាបឋមសិក្សាក្បាលក្ដួច ស្ថិតនៅភូមិក្បាលក្ដួច ឃុំល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាប
សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា មាតាបិតា អាណាព្យាបាលសិស្ស អតីតសិស្ស អង្គការនានា សប្បុរសជនជិតឆ្ងាយ ឲ្យបានជ្រាបថា សាលារៀនមានការខ្វះខាតថវិកា ដើម្បីកសាងរបង សាលារៀន ដែលមានតម្លៃ ៥២០,០០០ ៛ (ប្រាំរយម្ភៃពាន់រៀលគត់)ក្នុងមួយផ្ទាំង។
អាស្រ័យដូចសេចក្តីអំពាវខាងលើសូមសម្ដេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា មាតា បិតា អាណាព្យាបាលសិស្ស អតីតសិស្ស អង្គការនានា សប្បុរសជនជិតឆ្ងាយមេ ជួយបរិច្ចាគជាសម្ភារៈ ឬ ថវិកាក្នុងការសាងសង់នេះដោយសេចក្តីជ្រះថ្លា ។
ទំនាក់ទំនងតាមរយៈផេក ឬលេខទូរស័ព្ទនាយិការសាលា : 092 456 128
#សម្រាប់គ្រឹះស្ថានបឋមសិក្សា
#សាលាបឋមសិក្សាក្បាលក្ដួច
#មូលនិធិសង្គម
20/04/2023
សូមជម្រាបជូនដល់មាតាបិតា ឬអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាទាំងអស់ឱ្យបានជ្រាបថា: ខាងក្រោមនេះជាតំណរភ្ជាប់សម្រាប់ស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចក្នុងពេលសម្រាកវិស្សមកាលនេះ។
សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ចុចលើតំណរភ្ជាប់ខាងក្រោមទៅតាមកម្រិតថ្នាក់នីមួយៗ។
សូមលោកឪពុកអ្នកម្ដាយជួយជំរុញកូនឱ្យបានរៀននៅផ្ទះដោយខ្លួនឯង ដើម្បីជាទុន និងចងចាំមេរៀននៅពេលចូលរៀនវិញ។
ចូរបណ្ដុះទម្លាប់កូនអ្នកឱ្យមានភាពឧស្សាហ៍ និងព្យាយាម។ សូមផ្ដល់ពេលវេលាជាមួយកូន សូមកុំទុកពួកគាត់ចោល។
បើមានចម្ងល់សូមទាក់ទងឬសួរមកកាន់គ្រូបន្ទុកថ្នាក់របស់កូនៗអ្នក!
កញ្ចប់សិក្សាមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ដល់ថ្នាក់ទី៦:
ភាសាខ្មែរថ្នាក់ទី១ https://elearning.moeys.gov.kh/k1/khmer
គណិតវិទ្យាថ្នាក់ទី១ https://elearning.moeys.gov.kh/k1/maths
ភាសាខ្មែរថ្នាក់ទី២ https://elearning.moeys.gov.kh/k2/khmer
គណិតវិទ្យាថ្នាក់ទី២ https://elearning.moeys.gov.kh/k2/maths
ភាសាខ្មែរថ្នាក់ទី៣ https://elearning.moeys.gov.kh/k3/khmer
គណិតវិទ្យាថ្នាក់ទី៣ https://elearning.moeys.gov.kh/k3/maths
ភាសាខ្មែរថ្នាក់ទី៤ https://elearning.moeys.gov.kh/k4/khmer
គណិតវិទ្យាថ្នាក់ទី៤ https://elearning.moeys.gov.kh/k4/maths
ភាសាខ្មែរថ្នាក់ទី៥ https://elearning.moeys.gov.kh/k5/khmer
គណិតវិទ្យាថ្នាក់ទី៥ https://elearning.moeys.gov.kh/k5/maths
ភាសាខ្មែរថ្នាក់ទី៦ https://elearning.moeys.gov.kh/k6/khmer
គណិតវិទ្យាថ្នាក់ទី៦ https://elearning.moeys.gov.kh/k6/maths
#សម្រាប់គ្រឹះស្ថានបឋមសិក្សា
Click here to claim your Sponsored Listing.
Location
Category
Culinary Team
Attire
Contact the school
Telephone
Website
Address
Seim Reap
Ville De Phnom Penh
12000