18/02/2026
[English Below]
ខ្សែជីវិតបំផុសគំនិតរបស់លោក សែប សុផលឡេង
ខ្សែជីវិតរបស់លោក សែប សុផលឡេង គឺជាដំណើរមួយដែលបង្ហាញពីភាពធន់ ការតស៊ូ និងក្តីសង្ឃឹម។ កើតក្នុងគ្រួសារដ៏ក្រីក្រមួយនៅក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា គាត់បានប្រឈមមុខនឹងបញ្ហាដែលមិនអាចនឹកស្មានដល់ ប៉ុន្តែគាត់បានប្រែក្លាយឧបសគ្គទាំងនោះទៅជាជំហានឆ្ពោះទៅរកជីវិតក្នុងនាមជាអ្នកធ្វើការដើម្បីផ្លាស់ប្តូរអ្នកដ៏ទៃ ជាអ្នកដឹកនាំ និងការអ្នកបំផុសគំនិតផងដែរ។
ជីវិតដំបូង និងកុមារភាព។ លោក សែប សុផលឡេង កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅភូមិក្រសាំងគរ ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងនាមជាកូនពៅក្នុងចំណោមកូនបីនាក់ ជីវិតប្រឈមមុខនឹងបញ្ហាជាច្រើន។ គ្រួសាររបស់គាត់រស់នៅក្នុងភាពក្រីក្រ ប៉ុន្តែសេចក្តីស្រឡាញ់របស់ពួកគេចំពោះគ្នាទៅវិញទៅមកគឺរឹងមាំ។ នៅអាយុ ៤ ឆ្នាំ សោកនាដកម្មបានកើតឡើងនៅពេលដែល សុផលឡេង បាត់បង់សមត្ថភាពក្នុងការមើលដោយសារតែជំងឺកញ្ជ្រឹលដែលបណ្តាលឱ្យភ្នែកខាងស្តាំរបស់ខូចដោយសារជម្ងឺគ្រុនក្តៅខ្លាំង។ ការបាត់បង់ភ្នែក វាបានផ្លាស់ប្តូរដំណើរជីវិតរបស់គាត់ជារៀងរហូត។
នៅពេលគាត់អាយុបាន១០ឆ្នាំ ម្តាយរបស់គាត់បានលាចាកលោកដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដោយទុកគាត់និងបងៗឱ្យនៅកំព្រា។ ថ្វីត្បិតតែពិការភ្នែកតាំងពីក្មេងក៏ដោយ សុផលឡេង ទទួលបន្ទុកការងាររបស់មនុស្សពេញវ័យ គឺចិញ្ចឹមគោ ក្របី និងជ្រូកក្នុងគ្រួសារ និងគ្រប់គ្រងកិច្ចការផ្ទះ។ ជីវិតមានការលំបាក ប៉ុន្តែការតាំងចិត្តរបស់គាត់កាន់តែរឹងមាំ។
ការអប់រំ និងការការអភិវឌ្ឍន៍ខ្លួន
នៅឆ្នាំ ២០០៥ តាមរយៈជំនួយរបស់សមាគម ABC កម្ពុជា (ABC Cambodia Association) សុផលឡេងបានចូលរៀននៅសាលាគ្រួសារថ្មីសម្រាបជនពិការភ្នែក និងគថ្លង់ (Krousar Thmey Siem Reap School for the Blind and Deaf) ក្នុងខេត្តសៀមរាប ដែលសព្វថ្ងៃគេស្គាល់ថាជាវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប (Siem Reap Special Education High School)។ ចំណង់ចំណូលចិត្កក្នុងការរៀនសូត្ររបស់គាត់ត្រូវបានគេមើលឃើញយ៉ាងឆាប់រហ័ស ដែលធ្វើអោយគាត់ទទួលបានការកោតសរសើរពីគ្រូ និងមិត្តរួមថ្នាក់ដូចគ្នា។ ការខិតខំរបស់គាត់បាននាំឱ្យគ្រូរបស់គាត់ជួយផ្លោះកម្រិតចំនួនពីរថ្នាក់ ទៅមុខ ដែលជាសមិទ្ធិផលដ៏កម្រមួយ។ នៅខាងក្រៅថ្នាក់ គាត់បានស្ម័គ្រចិត្តធ្វើជាជំនួយការគ្រូបង្រៀនដល់សិស្សដែល ពិការភ្នែកពីថ្នាក់ទី 3 ដល់ទី 9 ។ គាត់ក៏បានធ្វើជាអ្នកនាំផ្លូវ (មគ្គុទ្ទេសក៍) នៅក្នុងការតាំងពិពណ៌កម្មវិធី 'Seeing in the Dark' និងបានជួយបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត និងពិធីករផ្សេងទៀតសម្រាប់យុទ្ធនាការរបស់អង្គការគ្រួសារថ្មីក្នុងការជ្រើសរើសសិស្សពិការភ្នែក និងគថ្លង់។ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ ក៏គាត់មិនដែលបោះបង់ក្តីស្រមៃរបស់គាត់ចំពោះការអប់រំឡើយ។ ដោយមានការលើកទឹកចិត្តពីមិត្តភក្តិរបស់គាត់ និងការជួយពីម្តាយចិញ្ចឹមជនជាតិអូស្ត្រាលីពីនាយកវិទ្យាស្ថានភាសាបរទេស (FLI) នៅខេត្តសៀមរាប លោក សុផលឡេង បានបញ្ចប់សញ្ញាបត្រថ្នាក់ទី ១២។ ម្តាយចិញ្ចឹមរបស់គាត់បានគាំទ្រការសិក្សារបស់គាត់ ហើយជឿជាក់លើសក្តានុពលរបស់គាត់។ ក្រោយមក លោកបានបន្តបរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ ដោយបញ្ចប់ការសិក្សានៅឆ្នាំ ២០២១ និងទទួលបានបរិញ្ញាបត្រជំនាញគ្រប់គ្រង។
ផ្លូវទៅកាន់អាជីព និងការរួមចំណែក
ដំណើរអាជីពរបស់សុផលឡេងបានចាប់ផ្តើមក្នុងឆ្នាំ២០១៦ក្នុងនាមជាពិធីករនៅវិទ្យុមង្គលសុវណ្ណសៀមរាប។ គាត់ក៏បានចូលធ្វើការក្រៅម៉ោងជាអ្នកបកប្រែភាសាអង់គ្លេសផ្ទាល់សម្រាប់ក្រុមហ៊ុនឯកជនមួយ។ ក្នុងឆ្នាំ 2018 គាត់បានធ្វើការនៅភោជនីយដ្ឋាន 'Dine in the Dark' (DID) នៅខេត្តសៀមរាប ជាកន្លែងដែលភ្ញៀវទទួលទានអាហារក្នុងភាពងងឹតទាំងស្រុង ដែលបម្រើដោយបុគ្គលិកពិការភ្នែក។ នៅទីនោះ គាត់បានធ្វើការជាមគ្គុទ្ទេសក៍នាំផ្លួវ និងអ្នកសម្របសម្រួល ដើម្បីបង្ហាញពិភពលោកថាភាពងងឹតភ្នែកមិនកំណត់សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការដឹកនាំ និងបំផុសគំនិតឡើយ ។
The Inspiring Life Story of Mr. Seb Sophalleng
Mr. Seb Sophalleng’s journey is one of resilience, perseverance, and hope. Born into a humble family in Kampong Thom province, Cambodia, he faced unimaginable challenges but turned them into steppingstones toward a life of service, leadership, and inspiration.
Early Life and Childhood
Seb Sophalleng was born on January 7, 1992, in Krasaing Kor village, Sankor commune, Kampong Svay district, Kampong Thom province. As the youngest of three children, life was never easy. His family lived in poverty, but their love for one another was strong. At the age of four, tragedy struck when Sophalleng lost his sight due to complications from measles, which also caused his right eye to rupture from high fever. This devastating event forever changed the course of his life.
When he was just ten years old, his mother passed away from severe pneumonia, leaving him an orphan. Despite his early age and blindness, Sophalleng took on adult responsibilities — tending to the family’s cows, buffalo, and pigs, and managing household chores. Life was tough, but his determination grew stronger.
Education and Personal Growth
In 2005, through the support of ABC Cambodia Association, Sophalleng joined Krousar Thmey Siem Reap School for the Blind and Deaf, now known as the Siem Reap Special Education High School. His enthusiasm for learning quickly stood out, earning him the admiration of teachers and classmates alike. His dedication led his teacher to promote him two grade levels ahead — a rare achievement. Outside of class, he volunteered as a teaching assistant for students with visual impairments from grades three to nine. He also served as a guide at the ‘Seeing in the Dark’ exhibition and helped train other volunteers and MCs for Krousar Thmey’s campaigns to recruit blind and deaf students. Despite financial struggles, he never gave up on his dream of education. With encouragement from his peers and the help of an Australian foster mother — the director of an Institute of Foreign Languages in Siem Reap — Sophalleng completed his Grade 12 diploma. His foster mother supported his schooling and believed in his potential. He later pursued a bachelor’s degree in general management, graduating in 2021 from the University of Baccalaureate of Management.
Career Path and Contributions
Sophalleng’s professional journey began in 2016 as an MC at Mongol Sovan Siem Reap Radio. He also took on part-time work as a direct English translator for a private company. In 2018, he joined ‘Dine in the Dark’ (DID) Restaurant in Siem Reap, where guests experience dining in complete darkness guided by visually impaired staff. There, he served as a guide and facilitator — showing the world that blindness does not limit one’s ability to lead and inspire.
#ជម្រើសអ្នកអនាគតអ្នក