Royal Law Firm

Royal Law Firm ROYAL LAW FIRM

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្...
14/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 🙏🙏🇰🇭🇰🇭

សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្រ របស់ព្រះអង្គជានិច្ចនិរន្តរ៍។

ក្រាបបង្គំទូលថ្វាយពី ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ 🙏🙏

ឯកឧត្ដមបណ្ឌិត ហៀង មករា ប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយ សមាជិក សមាជិកាមេធាវី និងបុគ្គលិក ប...
04/05/2026

ឯកឧត្ដមបណ្ឌិត ហៀង មករា ប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយ សមាជិក សមាជិកាមេធាវី និងបុគ្គលិក បូកសរុបការងារខែមេសា និងកំណត់ទិសដៅការងារបន្ត។

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

His Excellency Dr. Heang Makara, President of Royal Law Firm, leaded the monthly meeting with members and staff to review and summarize the work of May and to set directions for future work.

Monday May 4th, 2026.

នារសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គឹម វាសនា ប្រធានកិត្តិយស នៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងលោកមេធាវី សាយ មុន្ន...
27/04/2026

នារសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម គឹម វាសនា ប្រធានកិត្តិយស នៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងលោកមេធាវី សាយ មុន្នី , លោកមេធាវី សាន សុភ័ក្រ និងលោកមេធាវី ដន ហុកលី ជាមេធាវីនៃក្រុមហ៊ុនមេធាវី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងការចុះហត្ថលេខាក្នុងការទទួលស្គាល់ក្រុមហ៊ុនមេធាវី និងមេធាវី ក្នុងការផ្តល់សេវាផ្នែកច្បាប់ក្នុងវិស័យមូលបត្រ។

On Friday April 24, 2026, His Excellency Kim Veasna, Honorary President of Royal Law Firm, along with Att. Say Mony, Att. San Sopheak, and Att. Dorn Hokly, members of the firm, attended a meeting and signing ceremony on the recognition of law firms and lawyers to provide legal services in the securities sector.

ឯកឧត្តម ហៀង មករា និងឯកឧត្តម គឹម វាសនា ទីប្រឹក្សាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកម្មវិធីបើកវគ្គបណ្តុះ...
24/04/2026

ឯកឧត្តម ហៀង មករា និងឯកឧត្តម គឹម វាសនា ទីប្រឹក្សាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកម្មវិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៨ ក្រោមអធិបតីភាព ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហាថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ឆ្នាំមមី  អដ្ធស័ក  ព.ស. ២៥៧០ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិ...
13/04/2026

ក្នុងឱកាសដ៏មហាថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ធស័ក ព.ស. ២៥៧០ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកាមេធាវី និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ សូមបួងសួងដល់ ទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវី សូមតាមជួយថែរក្សា ជូនពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនពរចំពោះ ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សារលិខិតជូនពរ__________ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយតាមថែរក្...
13/04/2026

សារលិខិតជូនពរ
__________

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក សូមជួយតាមថែរក្សា ថ្នាក់ដឹកនាំ​ សមាជិក សមាជិកាមេធាវីនៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់​ ទាំងអស់​ ជួបតែសេចក្តីសុខ​ សុភមង្គល​ សុខភាពល្អ​ សំណាង​ល្អ​ ជោគជ័យគ្រប់ភារៈកិច្ច និងធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្តិភាព​។

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកមេធាវី សាន សុភ័ក្រ និងលោកមេធាវី ណុប សំណាង សមាជិកមេធាវីនៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងជាក្រ...
10/04/2026

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកមេធាវី សាន សុភ័ក្រ និងលោកមេធាវី ណុប សំណាង សមាជិកមេធាវីនៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងជាក្រុមការងាររាជរដ្ឋាភិបាលផ្នែកច្បាប់ចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយគណៈកម្មការអាចារ្យវត្ត ហាទួនហាគឹម លោកគ្រូអ្នកគ្រូគ្រប់កំរិតសិក្សា ប្រធាន អនុប្រធាន សមាជិកភូមិ ក្រុមប្រឹក្សាឃុំ អាជ្ញាធរក្រុង កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ និងមន្រ្តីរាជការ ទាំង៣សង្កាត់ នៅក្នុងក្រុងបូកគោ សរុបប្រមាណជាង៧០០រូប ក្រោមអធិបតីភាពឯកឧត្តម ទេព ធន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ និងជាអនុប្រធានទី១ក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបូកគោ។

នៅថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៦ ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ (Royal Law Firm) តំណាងដោយលោកមេធាវី ឌុច ផារី និងលោកមេធាវី ឡុង សុក...
09/04/2026

នៅថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៦ ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ (Royal Law Firm) តំណាងដោយលោកមេធាវី ឌុច ផារី និងលោកមេធាវី ឡុង សុក្រវិទូ បានចូលជួបសម្តែងការគួរសម និងជូនពរដល់ ៖ ១. ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌, ២. ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ៣. ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ ។

ឯកឧត្ដមបណ្ឌិត ហៀង មករា ប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយ សមាជិក សមាជិកាមេធាវី និងបុគ្គលិក ប...
06/04/2026

ឯកឧត្ដមបណ្ឌិត ហៀង មករា ប្រធានក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយ សមាជិក សមាជិកាមេធាវី និងបុគ្គលិក បូកសរុបការងារខែមីនា និងកំណត់ទិសដៅការងារបន្ត។

ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

His Excellency Dr. Heang Makara, President of Royal Law Firm, leaded the monthly meeting with members and staff to review and summarize the work of March and to set directions for future work.

Monday April 6, 2026.

នៅថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦ លោកមេធាវី គឹម វាសនា, លោកមេធាវី ឌុច ផារី និងលោកមេធាវី សាន សុភ័ក្រ ជាមេធាវីនៃក...
31/03/2026

នៅថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦ លោកមេធាវី គឹម វាសនា, លោកមេធាវី ឌុច ផារី និងលោកមេធាវី សាន សុភ័ក្រ ជាមេធាវីនៃក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ បានចូលរួមធ្វើជាចៅក្រមប្រឌិតនៅក្នុងកម្មវិធីការប្រកួតប្រជែងសវនាការប្រឌិតនៅសាលកវិទ្យាល័យបញ្ញាសាស្ត្រ ដែលបានសហការរៀបចំដោយសាលាក្តីខ្មែរក្រហម និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ។

On March 27-28, 2026, Att. Kim Veasna, Att. Duch Phary, and Att. San Sopheak of Royal Law Firm participated as judges in a moot court competition at Pannasastra University, co-organized by the Extraordinary Chambers in the Courts of Cambodia (ECCC) and Pannasastra University.

លោកមេធាវី សាយ មុន្នី អគ្គលេខាធិការ ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ បានអញ្ជើញចូលរួមបាឋកថាស្តីពី "ក្របខណ្ឌគោលនយោបាយ និងច្បាប់នៃកា...
24/03/2026

លោកមេធាវី សាយ មុន្នី អគ្គលេខាធិការ ក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ បានអញ្ជើញចូលរួមបាឋកថាស្តីពី "ក្របខណ្ឌគោលនយោបាយ និងច្បាប់នៃការគ្រប់គ្រង់ដីធ្លីនៅកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ នៅសាកលវិទ្យាល័យកម្ពុជា។

Att. Say Mony, Secretary General of Royal Law Firm, attended a lecture on “The Policy and Legal Framework for Land Management in Cambodia” held under the presidency of His Excellency Theng Chan Sangvar at The University of Cambodia.

Address

House #65, Street 606
Toul Kork

Website

Alerts

Be the first to know and let us send you an email when Royal Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category