26/09/2026
ប្រតិភូវៀតណាមបានស្នើទៅកាន់លោក ហ៊ុន ម៉ានី ឲ្យជួយមើលថែ និងផ្តល់លក្ខខណ្ឌរស់នៅល្អប្រសើរដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ សេចក្តីស្នើសុំនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោកស្រី ប៊ូយ ធី មិញ ហ្វាយ និងលោក ហ៊ុន ម៉ានី នាថ្ងៃសុក្រទី២៥កញ្ញា នៅទីក្រុងហាណូយប្រទេសវៀតណាម។
ត្រកូលហ៊ុនបម្រើវៀតណាមតពូជហើយវៀតណាមក៏ត្រួតត្រាត្រកូលហ៊ុនតពូជដែរ។ តាំងពីការដឹកនាំរបស់លោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត តែងតែទទួលយកពលរដ្ឋវៀតណាមមករស់នៅកម្ពុជាជាបន្តបន្ទាប់និងផ្តល់បណ្ណ័ស្នាក់នៅអចិន្រ្តៃយ៍និងផ្តល់សញ្ជាតិដល់ពលរដ្ឋវៀតណាម។ បើត្រកូលហ៊ុននៅតែដឹកនាំរហូត កម្ពុជាអាចនឹងក្លាយជាកម្ពុជាក្រោមទី២។
លោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរតាមព្រំដែនទៅអោយវៀតណាមតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រងកម្ពុជា។ លោក ហ៊ុន ម៉ាណែត នឹងអាចកាត់ទឹកដីខ្មែរទៅអោយវៀតណាមបន្ថែមទៀតតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នាពេលអនាគត។
អត្ថបទ ៖ អ៊ំ សំអាន🫵 -SU