17/08/2026
កម្មវិធីជំនួបរវាងមាតាបិតា ឬអាណាព្យាបាលសិស្ស និងគ្រូបង្រៀន បញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សាលារៀនខូលីងវូដភ្នំពេញ បានរៀបចំ «កម្មវិធីជំនួបអាណាព្យាបាលសិស្សលើកទី២ បញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦» ដោយមានការចូលរួមពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សគ្រប់កម្រិតថ្នាក់ ដែលញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ គណៈគ្រប់គ្រងសាលា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម និងតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន ក្នុងការអប់រំបណ្ដុះបណ្ដាលបុត្រធិតារបស់លោកអ្នក។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ ៖
👉 ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ៖ ម៉ោង ៨:០០ព្រឹក ដល់ ៦:០០ល្ងាច
👉 ថ្ងៃសៅរ៍ ៖ ម៉ោង ៩:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់
📲 Cellcard: 078 690 222
📲 Smart: 070 690 222
📲 Telegram: t.me/Collingwoodschool