27/09/2026
ថ្ងៃនេះជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យកាន់បិណ្ឌវេនទី ១
សូមជូនពរពុកម៉ែ បងប្អូនទាំងអស់គ្នា ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជួបជុំគ្រួសារដោយកក់ក្តៅ និងរាល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ។
ពាក្យថា "ភ្ជុំ" មានន័យថា ការជួបជុំ ឬ ការប្រមូលផ្តុំ ចំណែកពាក្យថា "បិណ្ឌ" មានន័យថា ដុំបាយ ។ ពិធីបុណ្យនេះមានរយៈពេល ១៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ០១ រោច ដល់ ១៥ រោច ខែភទ្របទ។ ដោយ ១៤ ថ្ងៃ ដំបូង ហៅថា បុណ្យកាន់បិណ្ឌ និងថ្ងៃ ១៥ ជាថ្ងៃចុងក្រោយហៅថា ភ្ជុំបិណ្ឌ ។
#កាន់បិណ្ឌទី១ #ភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិខ្មែរ