Cambodian Mathematical Society

Cambodian Mathematical Society Cambodian Mathematical Society, called CMS is to promote the Mathematical Education and Research in Cambodia.

Cambodian Mathematical Society (CMS) is a non-governmental, neutral, nonprofit organization founded by Cambodian Mathematicians and recognized by the Royal Government of Cambodia according to the letter No. 220 issued on 04 March 2005. CMS's Objectives:

To enhance the research of pure, applied mathematics as well as mathematical education for the needs of Cambodian society, human beings and th

e whole world. and
To propose and implement the projects of mathematical research, to organize seminars and conferences, to collect for the record the mathematical documents and journals and publish them, and to cooperate with national and international organizations/institutions with similar aim.

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងសិស្សជ័យលាភីការប្រកួតគណិតវិទ្យា (YMC) Global Final ...
22/08/2026

ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងសិស្សជ័យលាភីការប្រកួតគណិតវិទ្យា (YMC) Global Final 2026 និងប្រគល់-ទទួលថវិកាសប្បុរសធម៌សម្រាប់ជួយដល់បុគ្គលិកអប់រំ និងកុមារភៀសសឹកនៅព្រំដែន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងទទួលថវិកាសប្បុរសធម៌សម្រាប់ជួយដល់បុគ្គលិកអប់រំ និងកុមារភៀសសឹកនៅព្រំដែន សរុបចំនួន ១ ៣០០ដុល្លារ (មួយពាន់បីរយដុល្លារសហរដ្ឋអាមេរិក) ពីសំណាក់សហគមន៍អ្នកគណិតវិទ្យាកម្ពុជា ដែលមាន លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ជាតំណាង និងសប្បុរសជន រួមមានសិស្សានុសិស្សជ័យលាភីការប្រកួតគណិតវិទ្យា (YMC) Global Final 2026 ចំនួន ១៣រូប ព្រមទាំងក្រុមគ្រួសារ។

នាឱកាសនេះ តំណាងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសិស្សចំនួន ១៣រូប មកពីសាលារៀនរដ្ឋ និងឯកជន តំណាងកម្ពុជា ទៅចូលរួមក្នុងការប្រកួតគណិតវិទ្យា The Young Master Challenge Global Finals ២០២៦ នៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្នុងនោះ សិស្សានុសិស្សទទួលបានជោគជ័យ ដោយដណ្ដើមបានមេដាយមាសចំនួន ៣រូប, មេដាយប្រាក់ ៥រូប និងមេដាយសំរឹទ្ធចំនួន ៥រូប។ ក្នុងឱកាសនេះដែរ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សិស្សានុសិស្សជ័យលាភីទាំង ១៣រូប ព្រមទាំងក្រុមគ្រួសារ ក៏បាននាំយកនូវថវិកាសប្បុរសធម៌ មកប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបែងចែកបន្តជួយដល់បុគ្គលិកអប់រំ និងកុមារដែលមានតម្រូវការបំផុត ដែលកំពុងរស់នៅតាមតំបន់ព្រំដែន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សិស្សានុសិស្ស ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ចូលរួមចំណែកជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស និងកុមារ ដែលកំពុងខ្វះខាតនៅក្នុងសហគមន៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាគាំទ្រដ៏សំខាន់ចំនួន ៥ ដែលជួយឱ្យសិស្សជោគជ័យក្នុងការសិក្សា គឺការខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយភាពឆ្លាតវៃរបស់សិស្ស ការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីសំណាក់គ្រួសារ កត្តាសាលារៀន គ្រូបង្រៀន និងគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល។ ក្នុងន័យនេះ យុវសិស្សជ័យលាភីទាំង ១៣រូប ពិតជាធនធានមនុស្សដ៏មានសក្ដានុពល ដែលបានកសាងនូវកិត្តិយស និងមោទនភាពជូនប្រទេសជាតិ ក្រុមគ្រួសារ សាលារៀន និងខ្លួនឯង និងសូមលើកទឹកចិត្តឱ្យសិស្សជ័យលាភីទាំងអស់បន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឈោងចាប់នូវអនាគតដ៏ភ្លឺស្វាង ដោយត្រូវប្រើប្រាស់ចំណេះដឹងបង្កើតអ្វីដែលថ្មីជាប្រយោជន៍ដល់សង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា (Cambodian Mathematical Society - CMS) បានចូលរួមលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវ ជំរុញ និងអភិវឌ្ឍការបង្រៀន ការរៀន និងការស្រាវជ្រាវផ្នែកគណិតវិទ្យានៅគ្រប់កម្រិតសិក្សា និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើជាស្ពានចងភ្ជាប់សហគមន៍គណិតវិទ្យាកម្ពុជា ជាមួយសហគមន៍គណិតវិទ្យាតំបន់អាស៊ាន និងអន្តរជាតិ។ កន្លងមក សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្ដុះបណ្ដាល និងជ្រើសរើសសិស្សពូកែគណិតវិទ្យា ដើម្បីចូលរួមក្នុងការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ៕

MORE INFORMATION: https://t.me/cambodianmathematicalsociety

ការរួមចំណែកដ៏មានអត្ថន័យមួយដែលសហគមន៍អ្នកគណិតវិទ្យាកម្ពុជា អាចធ្វើជូនមាតុប្រទេស គឺ ការបណ្តុះស្មារតីស្រឡាញ់ជាតិ និងមាតុភូមិ...
22/08/2026

ការរួមចំណែកដ៏មានអត្ថន័យមួយដែលសហគមន៍អ្នកគណិតវិទ្យាកម្ពុជា អាចធ្វើជូនមាតុប្រទេស គឺ ការបណ្តុះស្មារតីស្រឡាញ់ជាតិ និងមាតុភូមិដល់យុវជនជំនាន់ក្រោយ។ 🇰🇭❤️

ពួកយើងសង្ឃឹមថា ពួកគេនឹងចងចាំជានិច្ចថា ភាពជោគជ័យមិនមែនកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនតែម្នាក់ឯងនោះទេ។ នៅពីក្រោយភាពជោគជ័យនីមួយៗ មានការខិតខំប្រឹងប្រែងរបស់ខ្លួន ក្តីស្រឡាញ់ និងការលះបង់របស់មាតាបិតា និងក្រុមគ្រួសារ ព្រមទាំងការគាំទ្រ និងឱកាសដែលពួកគេទទួលបានពីសង្គម និងប្រទេសជាតិ។

មិនថាថ្ងៃអនាគតពួកគេទៅដល់ទីណា ឬទទួលបានភាពជោគជ័យកម្រិតណានោះទេសហគមន៍អ្នកគណិតវិទ្យាកម្ពុជា សង្ឃឹមថា ពួកគេនឹងមិនភ្លេចឫសគល់របស់ខ្លួន និងមនុស្សដែលបានជួយគាំទ្រពួកគេនៅតាមផ្លូវ។

ហើយនៅថ្ងៃណាមួយ សូមយកចំណេះដឹង សមត្ថភាព និងឱកាសដែលខ្លួនទទួលបាន មកចូលរួមចំណែកអភិវឌ្ឍមាតុប្រទេស និងបន្តផ្តល់ឱកាសទៅកាន់យុវជនជំនាន់ក្រោយ។ 🇰🇭

រីកចម្រើន ឈានទៅរកភាពជោគជ័យ ប៉ុន្តែកុំភ្លេចឫសគល់ និងមាតុភូមិរបស់យើង។ ❤️🇰🇭

ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ 🙏❤️🇰🇭

The Art of Problem SolvingA valuable resource for anyone who wants to develop a deeper understanding of mathematical pro...
20/08/2026

The Art of Problem Solving

A valuable resource for anyone who wants to develop a deeper understanding of mathematical problem solving.

Edited by Alfred S. Posamentier, with Wolfgang Schulz as associate editor, this book explores the art and strategies behind solving mathematical problems.

It is not simply a collection of exercises. It is an invitation to think differently, discover elegant ideas, and develop the problem-solving mindset that lies at the heart of mathematics.

A book for mathematics teachers, students, and anyone who believes that solving a problem is an art in itself.

Write "Math" in the comments if you want more mathematics books.

The Cambodian Mathematical Society (CMS) is pleased to announce the signing of a Memorandum of Understanding (MoU) with ...
18/08/2026

The Cambodian Mathematical Society (CMS) is pleased to announce the signing of a Memorandum of Understanding (MoU) with Scholar X Academy, marking another important step in our efforts to advance mathematics education in Cambodia.

Through this collaboration, CMS and Scholar X Academy will work together to promote mathematics competitions and proficiency assessments, encourage students to develop their mathematical thinking and problem-solving abilities, and provide more opportunities for young learners to challenge themselves and grow.

We are delighted to begin this partnership and look forward to working together to inspire and support the next generation of Cambodian students in mathematics.

The CIMPA special track collaborative workshop will take place in Switzerland from January 25–29, 2027. The deadline to ...
14/08/2026

The CIMPA special track collaborative workshop will take place in Switzerland from January 25–29, 2027. The deadline to apply is October 1st. All details, including the research projects and application process, can be found here:

The group projects will all take place at Mathematical Institute of the University of Neuchâtel, in Switzerland. More information on how to arrive soon.

លេខខ្មែរ!ប្រភព៖ ពិភព កិច្ចតែងការបង្រៀន
13/08/2026

លេខខ្មែរ!
ប្រភព៖ ពិភព កិច្ចតែងការបង្រៀន

សិស្សម្នាក់ធ្លាប់និយាយមកខ្ញុំថា "ការប្រឡង SUKEN ពិបាកណាស់"។ខ្ញុំញញឹមហើយឆ្លើយថា "នោះហើយជាមូលហេតុដែលវាមានតម្លៃក្នុងការប្រឡ...
13/08/2026

សិស្សម្នាក់ធ្លាប់និយាយមកខ្ញុំថា "ការប្រឡង SUKEN ពិបាកណាស់"។

ខ្ញុំញញឹមហើយឆ្លើយថា "នោះហើយជាមូលហេតុដែលវាមានតម្លៃក្នុងការប្រឡង"។

យើងជ្រើសរើសការប្រឡង SUKEN មិនមែនដោយសារតែវាងាយស្រួលនោះទេ ប៉ុន្តែដោយសារតែវាជំរុញឱ្យយើងរីកចម្រើន។ រាល់បញ្ហាលំបាកគឺជាឱកាសដើម្បីក្លាយជាមនុស្សរឹងមាំ មានទំនុកចិត្តជាងមុន និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់អនាគត។

ព្រោះបញ្ហា:
- បង្កើតចរិតលក្ខណៈ។
- បង្កើតការតស៊ូ
- បង្កើតទំនុកចិត្ត។

ព្រោះគណិតវិទ្យាបង្កើតអំណាចដើម្បីដោះស្រាយបញ្ហាសម្រាប់ថ្ងៃស្អែក។

រាល់សមីការត្រូវបានដោះស្រាយ រាល់កម្រិតត្រូវបានអនុម័ត និងរាល់បញ្ហាប្រឈមដែលត្រូវបានទទួលយកគឺជាជំហានមួយទៀតឆ្ពោះទៅរកការក្លាយជាកំណែដ៏ល្អបំផុតរបស់ខ្លួនឯង។

អនាគតជាកម្មសិទ្ធិរបស់អ្នកដែលហ៊ានប្រកួតប្រជែងខ្លួនឯង។

ដាក់ពាក្យចូលរួមប្រឡង៖ https://forms.gle/HDjtJ7agBZhnCdHo8
⏳ ផុតកំណត់ទទួលចុះឈ្មោះចូលរួមប្រឡង៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥និង០០នាទីល្ងាចជាកំណត់។

🗓️ កាលបរិច្ឆេទប្រឡងសំណេរផ្ទាល់ SUKEN TEST 2026៖ ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក។

🌐ទីតាំងប្រឡង៖ វិទ្យាស្ថានជាតិអប់រំ (NIE)។

ប្រកួតប្រជែងខ្លួនឯង។
ស្វែងរកសក្តានុពលរបស់អ្នក។
ជម្រុញអនាគត។

✨ សម្រាប់អាណាព្យាបាល ប្អូនៗសិស្សានុសិស្សដែលមានបំណងចុះឈ្មោះចូលរួមប្រឡងតែពុំមាន email អាច ធ្វើការទាក់ទងមកតាមរយៈ តេឡេក្រាម ៖ https://t.me/cmscambodiaofficial ឬ call 096 943 9944 (នៅក្នុងម៉ោងធ្វើការ)។

***More information:
📲​ Telegram Page SUKEN TEST CAMBODIA: https://t.me/sukentestcambodia
📲​ page: https://www.facebook.com/sukentestcambodia

A student once said to me, “The SUKEN Test is difficult.”

I smiled and replied, “That’s exactly why it’s worth taking.”

We choose the SUKEN Test not because it is easy, but because it challenges us to grow. Every difficult problem is an opportunity to become stronger, more confident, and better prepared for the future.

Because challenges build character.
Because perseverance builds confidence.
Because mathematics builds the power to solve tomorrow’s problems.

Every equation solved, every level passed, and every challenge accepted is another step toward becoming the best version of yourself.

The future belongs to those who dare to challenge themselves.

Take the SUKEN Test 2026.
Challenge yourself.
Discover your potential.
Inspire the future.

នៅសល់តែ ៣៣ ថ្ងៃទៀតប៉ុន្នោះ!  ដាក់ពាក្យចូលរួមប្រឡង៖ https://forms.gle/HDjtJ7agBZhnCdHo8 ⏳ ផុតកំណត់ទទួលចុះឈ្មោះចូលរួមប្រឡង...
13/08/2026

នៅសល់តែ ៣៣ ថ្ងៃទៀតប៉ុន្នោះ!

ដាក់ពាក្យចូលរួមប្រឡង៖ https://forms.gle/HDjtJ7agBZhnCdHo8
⏳ ផុតកំណត់ទទួលចុះឈ្មោះចូលរួមប្រឡង៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥និង០០នាទីល្ងាចជាកំណត់។

🗓️ កាលបរិច្ឆេទប្រឡងសំណេរផ្ទាល់ SUKEN TEST 2026៖ ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក។

🌐ទីតាំងប្រឡង៖ វិទ្យាស្ថានជាតិអប់រំ (NIE)។

✨ សម្រាប់អាណាព្យាបាល ប្អូនៗសិស្សានុសិស្សដែលមានបំណងចុះឈ្មោះចូលរួមប្រឡងតែពុំមាន email អាច ធ្វើការទាក់ទងមកតាមរយៈ តេឡេក្រាម ៖ https://t.me/cmscambodiaofficial ឬ call 096 943 9944 (នៅក្នុងម៉ោងធ្វើការ)។

***More information:
📲​ Telegram Page SUKEN TEST CAMBODIA: https://t.me/sukentestcambodia
📲​ page: https://www.facebook.com/sukentestcambodia

09/08/2026

ជូនពរប្អូនៗ ក្មួយៗ ប្រលងបាក់ឌុបទាំងអស់ប្រឡងជាប់ដោយជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា!
ត្រៀមខ្លួនឱ្យរួចរាល់ ថែរក្សាសុខភាពឱ្យបានល្អ និងជឿជាក់លើសមត្ថភាពខ្លួនឯង។
ជ័យជម្នះរង់ចាំប្អូនៗនៅខាងមុខ!

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្...
09/08/2026

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង ៖ https://linktr.ee/moeyscambodia

Address

Toul Kork

Telephone

+85511980079

Website

Alerts

Be the first to know and let us send you an email when Cambodian Mathematical Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Cambodian Mathematical Society:

Shortcuts

Share

Category