GTI Alumni-ITC
For sharing information, career and job opportunities, connections, and activities of GTI else….
31/12/2024
🎈 អបអរឆ្នាំថ្មីឆ្នាំសកល 2025
🚦 31 ធ្នូ 2k24
🛵 ការនឹងមកដល់ឆ្នាំថ្មីនេះ សូមគោរពជូនពរលោកអ្នក នឹងក្រុមគ្រួសារឲ្យមាន សុខភាពល្អ សេចក្តីសុខ សុភមង្គល សុវត្ថិភាព ជន្មាយុឺនយូរ កម្លាំងខ្លាំងក្លា បញ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចគ្រប់កិច្ចការទិវារ។🤍🙏🎉
03/12/2024
10/09/2024
🎓📚អបអរសាទរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំង៤រូប ដែរបានបញ្ចប់ការ ការពារដោយជោគជ័យ និងដោយរលូន។🚦🛺
🙏 សូមគោរពអរគុណដល់ លោកគ្រូសាស្រ្ដាចារ្យគណៈកម្មការទាំង ៥រូប ដែរបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួម។ ជាមួយគ្នានេះដែរ សូមអរគុណដល់សិស្សនិស្សិត សិស្សច្បង សិស្សប្អូន ដែលបានចូលរួមយ៉ាងផុសផុលលើសពីការរំពឹងទុក។❤️🙏
🙏សូមជូនពរដល់បេក្ខជនទាំង ៤រូប ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការងារ និងរីកចម្រើនលើមុខរបររៀងៗខ្លួន គ្រប់ៗទិវា។🎊🎉
❤️🙏❤️ សូមគោរពអរគុណ និងសូមអរគុណ! ❤️🙏❤️
09/09/2024
# GTI- Announcement and Invitation 📢🔔
🙏 កុំភ្លេចណា៎!!! មកចូលរួមស្ដាប់ការ ការពារនិក្ខបទ ថ្នាក់អនុបណ្ឌិត (Master’s degree Defense) ដើម្បីទទួលបាននូវ បទពិសោធន៍ និងចំណេះដឹងថ្មីៗ ទាក់ទងនឹងជំនាញ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។ ដោយមានបេក្ខជនការពារចំនួន ៤រូប។
🗓️ កម្មវិធីនេះប្រព្រឹត្តិទៅនៅ ថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៤
📍 នៅអាគារ K បន្ទប់ K404
⏱️ ចាប់ពីម៉ោង 1:00ដល់ 5:00 នាទីល្ងាច
📌 សូមរួសរាន់ឡើងកន្លែងមានកំណត់។ សូមអរគុណ🙏
🎞️📸 វីដេអូកម្រងអនុស្សាវរីយ៍ នៃដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ជំនាន់ទី១ នៃដេប៉ាតឺម៉ង់ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន 🚦🛵🛺 នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។🙏
🗓️ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ🚂
🗺️📍ដែលក្រុមនិស្សិតរបស់យើងបានទៅ ទស្សនកិច្ចនៅ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ។ 🚢⚓️
❤️ ដោយបានបញ្ចប់ដោយរលូន និងរីករាយជាទីបំផុត។
🙏 ជាចុងបញ្ចប់ យើងខ្ញុំជួសមុខឲ្យនិសិ្សត នៃដេប៉ាតឺម៉ង់ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន សូមគោរពអរគុណយ៉ាងក្រៃលែង ដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបាន អនុញ្ញាត និងឧបត្ថមគាំទ្រដល់ដំណើរទស្សនកិច្ចសិក្សានេះ។ 🙏 សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃ@កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែរបាន អនុញ្ញាត ឧបត្ថម និងយកចិត្តទុក ទទួលរាក់ទាក់យ៉ាងកក់ក្ដៅ។🙏 ជាមួយគ្នានេះផងដែរ សូមគោរពអរគុណ ដល់ លោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ នៃដេប៉ាតឺម៉ង់ ដែរបាន ចំណាយពេលវេលា ថវិការ កម្លាំងកាយ ចិត្ត ក្នុងការចូលរួមដឹកក្រុមនិស្សិតសម្រាប់ដំណើរទស្សនកិច្ចនេះ។🙏❤️ សូមគោរពអរគុណ និង អរគុណ ♥️
09/08/2024
🚥🚸 កម្មវិធីបណ្ដុះបណ្ដាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់សិស្ស និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
🅿️⚠️ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា និងលើកកម្ពស់ការយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។
🗓️ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។
⏱️ចាប់ពីម៉ោង ៩:00 នាទីព្រឹក។
📍ស្ថិតនៅ សាលាតិចណូ Salle Conference A។
🙏 អាស្រ័យហេតុនេះសូមគោរពជម្រាបជូនដល់ លោកគ្រូអ្នកគ្រូ សាស្រ្ដាចារ្យ សិស្ស និស្សិតទាំងអស់ចូលរួមដោយក្ដីរីករាយ។
📌សូមធ្វើការចុះឈ្មោះតាមរយះ (Link: https://forms.gle/6uaNzRrYZ14ZC8zU6) ឬ ស្កែន (QR code) ដែរបានផ្ដល់ជូន។ សូមគោរពអរគុណ និង អរគុណ៕
28/03/2024
GTI Study Club - ITC-TSU បានបង្កើតចុងសប្តាហ៍ក្លិបសិក្សា ដែលមានសិស្សច្បងបានចែករំលែកចំណេះដឹងទៅកាន់សិស្សប្អូន។ ជាក់ស្តែងដូចជាការសិក្សាអំពី Traffic Simulation ដោយប្រើប្រាស់ PTV-Vissim។
🚘🚲🛵
🌉🚸
28/03/2024
🚦បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា🛤️
សកម្មភាពសម្អាតថ្នាក់រៀនប្រចាំសប្ដាហ៍របស់និស្សិតក្រុមA( I4-GTI-A) ជំនាន់ទី១នៃ ដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (GTI)។ 🚦🧹🪣🧽
សូមអរគុណដល់ ប្រធាន អនុប្រធានក្រុម និងសមាជិកក្រុមទាំងអស់ដែរបានចូលរួម។ ពួកយើងនឹងបន្តសកម្មភាពល្អៗបែប ឲ្យបានគ្រប់ជំនាន់នៃ GTI៕ ❤️🛣️🚊
🚘🚲🛵
🌉🚸
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Institute Of Technology Of Cambodia
Toul Kork
120400
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |